Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង២០០គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

    ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង២០០គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង២០០គ្រួសារ នៅឃុំគោករមៀត ស្រុកថ្មពួក ទទួលបាន​អំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ ។ ក្នុងឱកាសសំណេះសំណាលនិងជូនអំណោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍​កាកបាទ​ក្រហមកម្ពុជា ជាមួយការបញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កាកបាទក្រហមកម្ពុជា តែងតែ​នៅ​ក្បែរបងប្អូនជានិច្ច ។រួមសុខរួមទុក្ខ និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ៕ ដោយ៖ឃិន គន្ធា

  • ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវត្តីរាជវារាម

    ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវត្តីរាជវារាម

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និង លោកជំទាវ ប៉ាន់ ត្រាប្រណី រួមទាំងអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ ។ អញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម ព្រមសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង ៧សណ្តានរួមមាន មាតា…

  • តំណាងរាស្រ្តនិងអភិបាលខេត្តកំពង់ឆ្នាំងចូលរួមបុណ្យកាន់បិណ្ឌ៤នៅវត្តអារញ្ញិការាម

    តំណាងរាស្រ្តនិងអភិបាលខេត្តកំពង់ឆ្នាំងចូលរួមបុណ្យកាន់បិណ្ឌ៤នៅវត្តអារញ្ញិការាម

    កំពង់ឆ្នាំង៖ថ្ងៃកាន់បិណ្ឌ៤ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៥ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត  ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង អញ្ជើញ​ចូលរួមកាន់បិណ្ឌ ៤នៅវត្តអារញ្ញិការាម ហៅ វត្តអារញ្ញ ស្ថិតនៅភូមិអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្នុងឱកាសនោះ លោកជំទាវតំណាងរាស្រ្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាប់បាត្រ ប្រគេនចង្ហាន់ ទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃ ក៏នៅបានជូនថវិកាជូនដល់ដូនជី តាជី ដែលបានចូលរួម​កាន់បិណ្ឌផងដែរ៕ ដោយ៖សុខ គឹមសៀន

  • ប្រជាពលរដ្ឋឃុំត្រពាំងប្ញស្សី មានផ្លូវកៅស៊ូក្រាលជំនួសផ្លូវដី

    ប្រជាពលរដ្ឋឃុំត្រពាំងប្ញស្សី មានផ្លូវកៅស៊ូក្រាលជំនួសផ្លូវដី

    កំពង់ធំ​៖កំណាត់ផ្លូវតភ្ជាប់ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រវែង​ជិត១០គីឡូម៉ែត្រ កំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូ DBST។កំណាត់ផ្លូវនឹងរួមចំណែកកែប្រែមុខមាត់តំបន់ជនបទមួយនេះជាបណ្ដើរ ខណៈសកម្មភាពចរាចរនៅទីនេះកាន់មមាញឹក។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងសហការីកាលពីថ្ងៃទី១០ ខែកញ្ញា បានអញ្ជើញចុះពិនិត្យការដ្ឋានសាង​សង់ផ្លូវក្រាលកៅស៊ូ ប្រវែងជិត១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។ តាមការបញ្ជាក់របស់លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយឱ្យដឹងថា ការសាងសង់ផ្លូវនេះទទួលបាន​ការគាំទ្រ​ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត។ គម្រោងនេះនឹងជួយកាត់បន្ថយថ្លៃចំណាយដំណើររបស់ប្រជាពលរដ្ឋ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ការសិក្សារបស់សិស្សានុសិស្ស និងមុខរបរកសិកម្មជាច្រើនទៀត។ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេសផ្លូវ ដែលជាសរសៃ​ឈាមសេដ្ឋកិច្ច។ឯកឧត្តមក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នាថែរក្សាផ្លូវនេះ និងជួយដាំ​ដើមឈើអមសងខាងផ្លូវ ដើម្បីបន្ថែមសោភណភាព៕ ដោយ៖​ប៊ុន​រដ្ឋា

  • អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខពីររូប កំពុងសម្រាកព្យាបាលជំងឺ

    អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខពីររូប កំពុងសម្រាកព្យាបាលជំងឺ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​អមដំណើរដោយលោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក អូត ឈាងលី ប្រធានកិត្តិយស​អនុសាខាស្រុកកាលពីថ្ងៃទី១០ ខែកញ្ញា បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពពីររូបដែលកំពុងសម្រាកព្យាបាលជំងឺនៅនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ  ។ វីរកងទ័ពដែលមានជំងឺគឺ នាយចំណង់ យឹង យីង  អាយុ៦០ឆ្នាំរស់នៅឃុំបាធាយនិង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ ឆ្នាំ រស់នៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ជាវីរកងទ័ពជួរមុខទិសប្រាសាទតាក្របី ។ដោយមានបញ្ហាសុខភាពវីរយុទ្ធជនជួរមុខទាំងពីររូប ត្រូវបានបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយ​បានចូលសម្រាកព្យាបាលជំងឺកាលពីថ្ងៃទី៨  ខែកញ្ញា ដោយសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់​មន្ទីរពេទ្យ​បង្អែកស្រុក ។ ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពទាំងពីររូប ដែលបានលះបង់គ្រួសារប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ​ការពារបូរណភាពទឹកដី  ប្រឆាំងសត្រូវ​ឈ្លានពាន។ឯកឧត្តមជូនពរឱ្យឆាប់ជាសះស្បើយ។ ឯកឧត្តមក៏បានជូននូវអំណោយមាន អង្ករ   គ្រឿងឧបភោគ បរិភោគ ត្រីខ ផ្លែឈើស្រស់ និង ថវិកាចំនួនមួយលានរៀលដល់វីរកងទ័ពម្នាក់៕ដោយ៖លី ពៅ

  • សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញចូលរួមបង្សុ​កូលនៅវត្តសុវណ្ណគីរី «ជើងឆ្នុក»

    សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញចូលរួមបង្សុ​កូលនៅវត្តសុវណ្ណគីរី «ជើងឆ្នុក»

    កំពង់ចាម៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃកាន់​បិណ្ឌ​៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបាន​អញ្ជើញចូលរួមបង្សុកូល នៅវត្តសុវណ្ណគីរី ហៅ វត្តជើងឆ្នុក​ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ដោយសទ្ធាជ្រះនិងជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន សម្តេចភក្តីនិង​លោក​ជំទាវព្រមទាំងក្រុមគ្រួសារ និងមានការចូល​រួមពីរដ្ឋបាល​ខេត្តកំពង់ចាមផង បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់​ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ និងមាតា បិតា ញាតិការទាំង៧សន្តាន បុព្វការីជន ព្រមទាំងវីរកងទ័ព។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានរយៈ​ពេល១៥​ថ្ងៃដោយចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕ដោយ៖លី ពៅ

  • ឯកឧត្តម ហ៊ុន ម៉ានី៖ កម្មវីធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនា​ពេលខាង​មុខនេះ ដើម្បីបង្ហាញនូវស្មារតីនៃការរួបរួម សាមគ្គីឯកភាពគ្នា ក្នុងការគាំទ្រផលិត​ផលខ្មែរ

    ឯកឧត្តម ហ៊ុន ម៉ានី៖ កម្មវីធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនា​ពេលខាង​មុខនេះ ដើម្បីបង្ហាញនូវស្មារតីនៃការរួបរួម សាមគ្គីឯកភាពគ្នា ក្នុងការគាំទ្រផលិត​ផលខ្មែរ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលល្ងាច​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ​រចនាសម្ព័ន្ធ ស.ស.យ.ក. ទូទាំងប្រទេស ដើម្បីផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពី សមាជិក សមាជិកា ស.ស.យ.ក. រចនាសម្ព័ន្ធទូទាំងប្រទេសសរុបប្រមាណ ៣៣០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom។ ឯកឧត្តមប្រធានបានមានប្រសាសន៍ សួរសុខទុក្ខ និងសំណេះសំណាល​ជាមួយ​សមា​ជិក សមាជិកា រចនាសម្ព័ន្ធ ស.ស.យ.ក. ទូទាំងប្រទេស។ ឯកឧត្តមបានគូស​បញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មាន និងធ្វើបទបង្ហាញ​អំពីកម្មវីធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ និងយក​ជា​ឱកាសដើម្បីអំពាវនាវឲ្យសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ត្រៀមខ្លួនមក​ចូលរួមក្នុងកម្មវិធីដើម្បីបង្ហាញនូវស្មារតីនៃការរួបរួម សាមគ្គីឯកភាពគ្នា ក្នុងការគាំទ្រ​ផលិតផលខ្មែរ។ ឯកឧត្តមបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែង​តែ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលប្រទេសជាតិជួបវិបិត្ត តាម​លទ្ធ​ភា​​ព​ដែលអាចធ្វើបាន។ មិនខុសពីសព្វមួយដង កម្មវិធីពិព័រណ៍ផលិតផលខ្មែរ គឺ​យើង​ចង់​ប្រមូលបងប្អូនខ្មែរ សមាជិក សមាជិកា ទាំងអស់ មកកន្លែងមួយរួមគ្នានាំ​យក​​ស្មារតីតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង។…

  • កម្ពុជា ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រង

    កម្ពុជា ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រង

    (ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute(CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly Porter នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Chartered Insurance Institute(CII)។ បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិទ្យាស្ថាន Chartered Insurance Institute(CII) គឺជាវិទ្យាស្ថានជំនាញធានារ៉ាប់រង ដែលមានមូលដ្ឋាននៅទីក្រុងឡុង ចក្រភពអង់គ្លេស និងមានសាខានៅទីក្រុងហុងកុង។ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលដៅពង្រឹងធនធានមនុស្ស និងជំនាញធានារ៉ាប់រងនៅកម្ពុជា ដោយសារវិទ្យាស្ថាននេះ មានឯកទេសក្នុងការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងនៅលើពិភពលោក។ លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងបន្ថែមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ស្ថាប័នទាំងពីរ នឹងពិនិត្យរួមគ្នាក្នុងការពង្រឹងតាមមុខជំនាញធានារ៉ាប់រងដែលវិទ្យាស្ថាន CII នេះមាន ដល់មន្ត្រីនិយ័តករធានារ៉ាប់រង និងអ្នកបម្រើការក្នុងវិស័យធានារ៉ាប់រង។ លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា “…

  • តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ វេនកាន់បិណ្ឌទី២ នៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ)

    តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ វេនកាន់បិណ្ឌទី២ នៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ)

    (ភ្នំពេញ)៖ លោកជំទាវ ម៉ែន សំអ៊ីន និង លោកជំទាវ ម៉ែន សំអូន តំណាងសម្តេចកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ រួមជាមួយ ក្រុមប្រឹក្សាខណ្ឌ អភិបាលរង មន្ត្រីរាជការខណ្ឌឬស្សីកែវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងបានវេរចង្ហាន់​បិណ្ឌបាត ទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូន ជីតា ញាតិកា និងបុព្វបុរសដែលបានទទួលមរណកាលទៅ។ តាមរយៈពិធីកាន់បិណ្ឌនេះ លោកជំទាវ ម៉ែន សំអ៊ីន និងលោកជំទាវ ម៉ែន សំអូន សូមជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ គុណភាពខ្យល់នៅកម្ពុជាគឺ «ល្អណាស់»

    អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ គុណភាពខ្យល់នៅកម្ពុជាគឺ «ល្អណាស់»

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ មានន័យថាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា កន្លងមកនេះ គុណភាពខ្យល់ក្នុងបរិយាកាស នៅកម្ពុជា​នៅទូទាំងប្រទេស មានកំហាប់ភាគល្អិតនិចល PM 2.5 បានប្រែប្រួលតាមថ្ងៃ ក្នុងចន្លោះពី ៤,៦០ ដល់៦,៩៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m3)។ មានន័យថាកម្ពុជាមានគុណភាពខ្យល់ គឺនៅតែ«ល្អណាស់» ក្រោមបន្ទាត់ក្រហម​នៃខ្យល់ពុលឆ្ងាយណាស់ ធៀបនឹងស្តង់ដារជាតិ ដែលកំណត់គឺ ៥០ µg/m3។ ដោយឡែក ស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air…