Category: ព័ត៌មានសង្គម

  • គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់លើពលរដ្ឋគោលដៅសរុបជិត ៥លាននាក់

    គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់លើពលរដ្ឋគោលដៅសរុបជិត ៥លាននាក់

    (ភ្នំពេញ)៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាព គ្របដណ្តប់ លើពលរដ្ឋគោលដៅសរុបសរុបជិត ៥លាននាក់ ឬស្មើ ២៨% នៃពលរដ្ឋសរុប ។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាជាតិ ប្រមាណ ១ ០២៨ ប៊ីលានរៀល ឬស្មើ ២៥៧ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្ម វិធីចំនួន ៩ ធំៗ។ ដោយឡែក នៅក្នុងទិដ្ឋភាពសន្តិសុខសង្គម, របបសន្តិសុខសង្គមគ្របដណ្តប់ ពលរដ្ឋប្រមាណ ៣,១ លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិកាជាតិប្រមាណ ១ ៧០០ ប៊ីលានរៀល ស្មើ ៤២៥ លានដុល្លារ បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គម ចំនួន ៣ ធំៗ រួមមាន៖ ១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសា ធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក…

  • ក្រុមហ៊ុន​ អាស្យាតា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការធ្វើការរួមគ្នាលើផ្នែកសន្ដិសុខសាយប័រ ដើម្បីលើកកម្ពស់សង្គមឌីជីថលនាពេលអនាគត

    ក្រុមហ៊ុន​ អាស្យាតា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការធ្វើការរួមគ្នាលើផ្នែកសន្ដិសុខសាយប័រ ដើម្បីលើកកម្ពស់សង្គមឌីជីថលនាពេលអនាគត

    PETALING JAYA៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន​ Axiata Group Berhad (“Axiata” ឬ “Group”) បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (“MoU”) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (“MPTC”) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូររវាងស្ថាប័នឯកជន និងសាធារណៈ ការកម្ពស់សន្តិសុខសាយប័រនៅកម្ពុជា និងលើកស្ទួយសមត្ថភាពឌីជីថលសម្រាប់យុវជនជំនាន់ថ្មី។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្វឡើងនៅមជ្ឈមណ្ឌលដែលទទួលស្គាល់ពីពានរង្វាន់នានារបស់ក្រុមហ៊ុន អាស្យាតា (Axiata) គឺ Axiata Cyber Fusion Center ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ឯកឧត្ដមក៏បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅមជ្ឈមណ្ឌល Axiata Cyber Fusion Center (ACFC) ផងដែរ ដែលទស្សនកិច្ចនេះមានការដាក់បង្ហាញជូនដល់ ឯកឧត្ដម ឱ្យបានឃើញយ៉ាងច្បាស់ពីសមត្ថភាពបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន Axiata លើផ្នែកសន្តិសុខសាយប័រផងដែរ។ កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ សបញ្ជាក់ពីការប្តេជ្ញារួមរបស់ភាគីទាំងពីរ ក្នុងការកសាងប្រព័ន្ធឌីជីថលមួយដែលមានភាពរឹងមាំ សុវត្ថិភាព និងភាពធន់ សម្រាប់ប្រទេសកម្ពុជា ក្រោមការចាត់ទុកសន្តិសុខសាយប័រគឺជា…

  • អ្នកជំនាញ ធ្វើការទល់ទ្រសង្គ្រោះប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងហានិភ័យធ្ងន់ធ្ងរ

    អ្នកជំនាញ ធ្វើការទល់ទ្រសង្គ្រោះប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងហានិភ័យធ្ងន់ធ្ងរ

    (ភ្នំពេញ)៖ ក្រុមអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្រ្គោះបន្ទាន់នៅតាមរចនាសម្ពន្ធមួយចំនួនរបស់ប្រាសាទភ្នំក្រោម ដោយទល់ទ្រតាមផ្នែកខ្លះ ដើម្បីការពារពីហានិភ័យនានាដែលអាចកើតមាន ។ នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា ។ ទាក់ទិនក្នុងរឿងនេះ លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នក ជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។ អ្នកជំនាញការអាដហុកផ្តល់អនុសាសន៍ឱ្យរៀបចំធ្វើការទល់ទ្រ ដើម្បីសង្រ្គោះទើបក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានទល់ទ្រប្រាង្គទាំង ៣របស់ ប្រាសាទភ្នំក្រោម តាមទីតាំងរចនាសម្ពន្ធណាដែលមានគ្រោះថ្នាក់ខ្លាំងជាបន្ទាន់ ហើយរៀបចំធ្វើដំបូលប្រក់តួប្រាង្គទាំង៣នោះ ដើម្បីការពារកុំឱ្យទឹកភ្លៀងជ្រាបចូលស្រទាប់ថ្ម ដែលអាចនាំឱ្យថ្មសឹករិចរិលខ្លាំងផង។ អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សា និងការពារប្រាសាទបុរាណ ដោយបានសម្រេចចិត្តធ្វើការទល់ទ្រសង្រ្គោះបន្ទាន់ ដើម្បីការពារជាយថាហេតុណាមួយ ឬអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលទៅទស្សនា។ គួរបញ្ជាក់ថា ប្រាសាទភ្នំក្រោម មានលក្ខណៈពិសេសជាងប្រាសាទផ្សេងៗ ដោយសារបុព្វបុរសខ្មែរ បានរៀបចំកសាងប្រាសាទនេះស្ទើរតែទាំងមូល គឺយកថ្មភក់រៀបធ្វើជាសាច់ថ្មបញ្ឈរ។ ដោយឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ ថ្មទាំងអស់បានរងសំណើមពីមាត់បឹងទន្លេសាប រងកម្តៅថ្ងៃខ្លាំងនៅលើទីខ្ពស់ ហើយសត្វប្រចៀវក៏ជុះនោមអាចម៍ដាក់ ធ្វើឱ្យសាច់ថ្មមានការខូចខាតប្រេះជាស្រទាប់ៗហែកចេញពីគ្នា។ មួយវិញទៀត ក៏មានការរំខានពីមជ្ឈដ្ឋានមនុស្សមួយចំនួនផង…

  • ក្រសួងអប់រំ កំពុងស្វែងរកសាលារៀនឱ្យនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡប់មកពីថៃ បានចូលរៀនដោយឥតបង់ថ្លៃ

    ក្រសួងអប់រំ កំពុងស្វែងរកសាលារៀនឱ្យនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡប់មកពីថៃ បានចូលរៀនដោយឥតបង់ថ្លៃ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិត អាហារូបករណ៍ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំ បានឱ្យដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃ ទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន ១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន ៨០០នាក់ បានសម្រេចចិត្តត្រឡប់ មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោង ធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ ។ គិតត្រឹមថ្ងៃទី១២ ខែសីហា មាននិស្សិតចំនួន ៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ ពីក្រសួង ក្នុងនោះលើកទី១ មានចំនួន ១៧៩នាក់ និងលើកទី២ មានចំនួន ៤៨៧នាក់ (បណ្ឌិត២២នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៥៥នាក់, បរិញ្ញាបត្រ ៥៧៩នាក់, បរិញ្ញាបត្ររង, និងផ្សេងៗ២នាក់ទៀត)។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀន ដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ…

  • TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

    TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

    ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា ផ្តល់ការគាំទ្រដល់អ្នកបង្កើតមាតិកា និងពង្រឹងសុវត្ថិភាពសហគមន៍ឌីជីថល។ ​​ មុខងារថ្មីៗទាំងនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតបទពិសោធន៍ល្អៗនៅលើ TikTok សម្រាប់ក្មេងជំទង់ និង គ្រួសារ ដែលប្រើប្រាស់ថ្នាលនេះដើម្បីស្វែងរកមាតិកានានា រៀនសូត្រ និងអភិវឌ្ឍន៍​សមត្ថភាព សម្រាប់អ្នកបង្កើតមាតិកាក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគាត់ ក៏ដូចជាជួយកសាងសហគមន៍មួយដ៏រឹងមាំ និងសម្រាប់អ្នកប្រើប្រាស់ដទៃទៀតក្នុងការស្វែងរកមាតិកាដែលពួកគាត់ចូលចិត្ដជាប្រចាំថ្ងៃ។ អ្វីទាំងអស់នេះ កើតមានឡើងដោយ សារការប្តេជ្ញាចិត្តឥតងាករេរបស់ TikTok ទៅលើការការពារផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។ ជួយលើកកម្ពស់សុខុមាលភាពសហគមន៍នៅប្រទេសកម្ពុជា  TikTok ប្តេជ្ញាចិត្ដធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ឌីជីថលមួយដែលពោរពេញដោយភាពសប្បាយរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចំណេះដឹងថ្មីៗ។ ដើម្បីគាំទ្រដល់គោលបំណង​នេះ TikTok ​បានប្រកាសដាក់ឱ្យដំណើរការមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង (Sleep Hours) ដើម្បីជួយអ្នកប្រើប្រាស់កម្ពុជា ជាពិសេសក្មេងជំទង់ បង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលល្អៗ និងគ្រប់គ្រងការចំណាយពេលវេលានៅលើប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាព។  យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការលើកទឹកចិត្ត…

  • ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពសៀមឈ្លានពាន កម្ពុជា ធ្វើឱ្យសិស្សសាលាបឋមសិក្សាតាមន្តសែនជ័យ លែងបានចូលរៀន និងត្រូវជម្លៀសខ្លួនទៅឆ្ងាយពីស្រុកភូមិ

    ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពសៀមឈ្លានពាន កម្ពុជា ធ្វើឱ្យសិស្សសាលាបឋមសិក្សាតាមន្តសែនជ័យ លែងបានចូលរៀន និងត្រូវជម្លៀសខ្លួនទៅឆ្ងាយពីស្រុកភូមិ

    (ឧត្តរមានជ័យ)៖ នៅលើក្តារខៀនដែលសរសេរថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃចុងក្រោយបង្អស់ ដែលកុមារជាកូនសិស្សសាលាបឋមសិក្សា តាមន្តសែនជ័យ ស្ថិតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ត្រូវបានបង្ខំចិត្តចាកចេញឆ្ងាយទាំងសាលារៀន និងផ្ទះសម្បែងរបស់ខ្លួន ហើយទៅរស់នៅជំរុំសុវត្តិភាព ដែលជាជនភៀសសឹក។ យ៉ាងហោចណាស់មានថ្នាក់រៀនចំនួន៣ក្នុងចំណោមអាគារមួយខ្នងនៃលាបឋមសិក្សាតាមន្តសែនជ័យត្រូវទទួលរងការវាយប្រហារ ដោយ យន្តហោះ F-16 របស់កងទ័ពសៀមឈ្លានពាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ក្រៅពីវាយប្រហារសាលារៀន កងទ័ពសៀមឈ្លានពាន ក៏បានវាយប្រហារបំផ្លាញ វត្តតាមាន់សែនជ័យ ទទួលរងការខូចខាតខ្ទេចខ្ទាំ បាញ់បំផ្លាញស្ថានីយប្រេងឥន្ធនៈតេលារបស់ប្រជាពលរដ្ឋ និងបាញ់កំទេចផ្ទះអ្នកភូមិ ជាច្រើនខ្នងទៀតនៅតំបន់នេះ ។ រូបភាពគួរឱ្យខ្លោចផ្សារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ពេលដែលក្រុមអនុព័ន្ធយោធាបរទេសបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិគោកមន ឃុំគោកមន ម្នាក់ៗបានគ្រវីក្បាល និង ខ្លោចផ្សារជំនួស សិស្សានុសិស្ស ដែលថ្នាក់រៀនត្រូវបានបំផ្លាញ និងត្រូវឃ្លាតឆ្ងាយពីសាលារៀនមិនដឹងថ្ងៃណាបានវិលត្រឡប់មកវិញ។ ម្នាក់ៗមិនថាជនបរទេស ឬ ពលរដ្ឋកម្ពុជាទេ តែងកើតមានចិត្តសង្វេគខ្លោចផ្សារនោះគឺនៅពេលគេឃើញសៀវភៅសិស្សត្រូវវបានធ្លាក់រាយប៉ាយក្រោមតុគ្រូ និងមួយចំនួននៅលើតុគ្រូ ដែលពុំមានសណ្តាប់ធ្នាប់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោង តាមរយៈយន្តហោះ បណ្តាឱ្យដំបូលសាលាធ្លុះធ្លាយ ជញ្ជាំងថ្នាក់រៀនបាក់បែក ស្ទើរមើលមិនយល់។ថ្នាក់រៀនដែលធ្លាប់តែមានសោភណ្ឌភាពភាពសមរម្យ ជាទីកក់ក្តៅរបស់សិស្ស…

  • ប្រជាពលរដ្ឋភៀសសឹកបានត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់

    ប្រជាពលរដ្ឋភៀសសឹកបានត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់

    ភ្នំពេញ៖គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកដែលស្នាក់នៅ​មណ្ឌល​​សុវត្ថិភាពបានថយចុះ និងវិលទៅ​លំនៅឋាន​របស់ខ្លួនវិញជាបន្តបន្ទាប់។នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រង​គ្រោះ​មហន្តរាយ។ របាយការណ៍បញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយ​មានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ដែលមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ៧.៧០២​គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៥.៧៥៥នាក់។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហ​បណ្ឌិត គន់ គីម បានសំណូមពរដល់​បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលត្រឡប់​ទៅលំនៅឋានទាំងអស់ សូមតាមដានព័ត៌មានឱ្យបានជាប់ជាប្រចាំតាម​រយៈ​ការផ្តល់ព័ត៌មានទាំងឡាយពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីធានាពីសុខសុវត្ថិភាពរបស់​ប្រជាពលរដ្ឋ​គ្រប់រូប៕ ដោយ៖ដេប៉ូ

  • រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រាប់ប្រជាពលរដ្ឋនៅភូមិចំនួន៤ភូមិក្នុងឃុំសែប ស្រុកកំពង់ត្រឡាចឱ្យមកពិនិត្យការប្រកាស​បិទផ្សាយប្លង់ដីរបស់ខ្លួន

    រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រាប់ប្រជាពលរដ្ឋនៅភូមិចំនួន៤ភូមិក្នុងឃុំសែប ស្រុកកំពង់ត្រឡាចឱ្យមកពិនិត្យការប្រកាស​បិទផ្សាយប្លង់ដីរបស់ខ្លួន

    កំពង់ឆ្នាំង៖គណៈកម្មការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥​បាន​ធ្វើការបិទផ្សាយ​ជា​សាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិក្បាលថ្នល់ ភូមិខ្នាយកកោះ ភូមិទឹកល្អក់ និងភូមិខ្នាយកកោះថ្មី ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល១៥ថ្ងៃ ។ ពិធីបិទផ្សាយបានធ្វើឡើងនៅបរិវេណសាលាបុណ្យក្បាលថ្នល់ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំ​ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត និងលោក ព្រំ ប៊ុនធឿន អភិបាលរងស្រុកនិងលោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន។ ក្នុងឱកាសនេះលោក លី សុភា បានបញ្ជាក់ថា ការបិទផ្សាយរយ:ពេល១៥ថ្ងៃនេះ ជាពេលវេលាដ៍មានសារៈ​សំខាន់​សម្រាប់បងប្អូនម្ចាស់ក្បាលដីមកធ្វើការពិនិត្យផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីរបស់ខ្លួន នូវ ទំហំរូបរាងក្បាលដី ឈ្មោះ អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ឬខុសឆ្គងអាចប្តឹងជំទាស់តវ៉ា សុំកែតម្រូវឡើងវិញ ។ លោកបានបន្តទៀតថា ដើម្បីឱ្យ​ដំណើរការពិនិត្យបានលឿន សុំបងប្អូនភ្ជាប់មកជាមួយបណ្ណបញ្ជាក់ក្បាលដីចេញដោយមន្រ្តីជំនាញ និងឯកសារមានសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម ។ លោក លី សុភា បានអំពាវនាវដល់ម្ចាស់ក្បាលដីដែលនៅខ្វះនូវឯកសារ និងស្នាមមេដាយសូមនាំគ្នាមកបំពេញ​ឱ្យបានគ្រប់គ្នា និងសូមឱ្យអាជ្ញាធរជួយផ្សព្វផ្សាយបន្តដល់បងប្អូនម្ចាស់ក្បាលដីក្នុងតំបន់នេះ មកចូលរួមឱ្យ​បានគ្រប់ៗគ្នា ។ គួរបញ្ជាក់ពីរបាយការណ៍របស់ក្រុមការងារចុះបញ្ជីសម្រាប់ការប្រមូលទិន្នន័យទាំង៤ភូមិ ក្នុងឃុំសែប…

  • អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាចុះពិនិត្យ និងជូនអំណោយ​ដល់ជនភៀសសឹកនៅខេត្តសៀមរាប

    អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាចុះពិនិត្យ និងជូនអំណោយ​ដល់ជនភៀសសឹកនៅខេត្តសៀមរាប

    សៀមរាប៖ មន្រ្តីនៃអង្គការមិនមែនរដ្ឋាភិបាលប្រចាំកម្ពុជាចំនួន៧៤រូប​មកពី៤៤ស្ថាប័ន បានបន្តចុះជួបជនភៀស​សឹក​ដោយសារជម្លោះ​ព្រំដែនរវាងកម្ពុជា-ថៃនៅមណ្ឌលសុវត្ថិភាពជនភៀសសឹកវត្ត​ជ្រោយនាងងួន ភូមិជ្រោយនាងងួន ឃុំ ជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។សកម្មភាពនេះបានដឹកនាំនិងសម្របសម្រួលដោយ​ក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥។ សូមជម្រាបថាជនភៀសសឹកចាប់ផ្តើមចូលមកស្នាក់នៅវត្តជ្រោយនាងងួន កាលពីថ្ងៃទី ២៤ ខែកក្កដា ហើយបន្តស្នាក់នៅរហូតមកដល់ថ្ងៃទី១១ ខែ សីហានៅឡើយ។ អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ជនភៀសសឹកស្នាក់នៅវត្តជ្រោយនាងងួន​គិត​ត្រឹមល្ងាចថ្ងៃទី១១ ខែសីហា នៅ​សល់១៣៤គ្រួសារស្មើនឹងចំនួន៤៥០​នាក់ទៀតដែលមិនទាន់វិលត្រឡប់ទៅលំនៅឋាន។ពលរដ្ឋទាំងនេះមកពី តំបន់ក្បែរព្រំដែន ពិសេសឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលសភាពការណ៍នៅផុយស្រួយ ធ្វើឱ្យពលរដ្ឋជន​ភៀស​សឹកមិនអាចវិលត្រឡប់ទៅវិញបាននៅឡើយ៕ដោយ៖ម៉ាដេប៉ូ

  • រយៈពេល៧ខែក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈបានចំនួន១០លានម៉ែត្រគូប

    រយៈពេល៧ខែក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈបានចំនួន១០លានម៉ែត្រគូប

    ភ្នំពេញ៖ រយៈពេល៧ខែនៃឆ្នាំ២០២៥នេះក្រសួងបរិស្ថានបានរកឃើញ​យ៉ាងហោចណាស់សំណល់រាវចំនួនជាង១០ លានម៉ែត្រគូប ហើយ​ត្រូវបានទប់​ស្កាត់​មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ទៅបំពុលតំបន់ទឹកសាធារណៈ។ ការទប់ស្កាត់​ការបំពុល​នេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ។ សូមជម្រាបថា គិតត្រឹមដើមខែសីហាឆ្នាំ២០២៥ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៩១ ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់​ឧបករណ៍​ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញ​សំណល់​រាវ នៅក្នុងទីតាំង​របស់ខ្លួន ស្របតាមច្បាប់ជាធរមាន​របស់កម្ពុជា។ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រ​ទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេក​ទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ការសម្រេចចិត្តចូលរួម អនុវត្តច្បាប់ របស់ក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុលនានា នៅកម្ពុជា និងបានបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ ពិតបានឆ្លើយតបទៅនឹងយុទ្ធនាការ…