-
ក្រុមប្រឹក្សាខេត្តកំពតអញ្ជើញសួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខនៅក្រុងបូកគោ

កំពត៖ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតនៅចុងសប្ដាហ៍នេះអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួមុខនៅក្រុងបូកគោចំនួន១២គ្រួសារ។ ក្នុងឱកាសនោះដែរប្រធានក្រុមប្រឹក្សាខេត្តតំណាងឱ្យថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តបានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងប្រជាជន៕ដោយ៖ សិលា សារិន
-
អង្គការសុខភាពពិភពលោក នាំយក ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ ជូនក្រសួងសុខាភិបាល សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

(ភ្នំពេញ)៖ នាល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានរៀបចំពិធី ប្រគល់-ទទួលឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត Pascal Ringwald តំណាប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។ ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជួយឱ្យប្រសើរឡើងនូវសុខភាព-សុខុមាលភាព ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួយនិងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោក ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង មាតា ទារក និងកុមារ និងប្រជាពលរដ្ឋរងគ្រោះ ជាពិសេសការផ្គត់ផ្គង់ទាំងនេះនឹងអនុញ្ញាតឱ្យបុគ្គលិកសុខាភិបាលជួរមុខ ផ្តល់សេវាសង្គ្រោះដល់ប្រជាជនរងគ្រោះ ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ លើសពីនេះទៀត WHO…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល

(ភ្នំពេញ)៖ រយៈពេល ៥ថ្ងៃពេញ ជាប់គ្នានេះ ពោលគឺរាប់ចាប់ពីពេលប្រឡងបញ្ចប់ភ្លាមៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបន្តការងារដោយមិនបង្អង់ដៃនោះទេ។ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ ដើម្បីជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល បានបញ្ចប់។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ)។ ក្រុមការងារបានធ្វើទៅតាម នីតិវិធីទៅតាម ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃការប្រឡងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេក្ខជនចំនួន ៣៥៧នាក់ ស្រី ១៥៦នាក់ បានប្រឡងជាប់ជាស្ថាពរមន្ត្រីកសិកម្មឃុំ ដែលនិងត្រូវធ្វើការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្រ្តីកសិកម្មឃុំ សរុប ២៣ខេត្ត…
-
មន្ត្រីព្រឹទ្ធសភា ណែនាំមន្ត្រីឃុំ ឱ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ

(ត្បូងឃ្មុំ)៖ ក្នុឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន និងនាយប៉ុស្តិ៍បូលីសក្នុងឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានណែនាំមន្ត្រីឃុំ ឱ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។ ពិធីសំណេះសំណាលប្រព្រឹត្តទៅនៅឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ មានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។ ឯកឧត្ដមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍ឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពររស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋានឃុំ។ ជាមួយនោះ ឯឧត្ដម ក៏បានណែនាំឱ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំនួន១៩នាក់, នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួន៩នាក់, នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាចំនួន ១៤នាក់, និងនៅក្នុងមន្ទីរពេទ្យ ព្រះអង្គឌួងចំនួន ១នាក់។ ដោយវីរៈកងទ័ពទាំង ៤៣នាក់ខាងលើនេះ រងរបួសដោយសារការប៉ះទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨…
-
រដ្ឋបាលខេត្តស្វាយរៀងបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត៣០លានដុល្លារ

ស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការតំណាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ការដ្ឋាននេះមានតម្លៃជិត ៣០លានដុល្លារអាមរិក(២៩,០៨៦,៧៤៨.១១ដុល្លារ)ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ឯកឧត្តម វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញតែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងរហូតសម្រេចការអនុវត្តគម្រោងនេះឡើងលើទឹកដីក្រុងបាវិត។ ក្នុងពិធីបើកការដ្ឋាន ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានថ្លែងថា នេះជាសមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍ដល់ប្រជាពលរដ្ឋ។ពិសេសមូលដ្ឋានក្នុងក្រុងបាវិត។ឯកឧត្តមក៏ថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ីដែលបានផ្តល់ជូនគម្រោងទីក្រុងគួរឱ្យចង់រស់នៅ។ក្រុងបាវិត គឺជាក្រុងមួយក្នុងចំណោមក្រុងទាំងបី មាន ក្រុងបាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត ដែលទទួលបាននូវគម្រោងដ៏មានតម្លៃនេះ ហើយក្នុងចំណោមអនុគម្រោង៥ មានពីរនៅក្រុងបាវិត គឺអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម (មានទីតាំងនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស)ដែលបានចូលរួមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះដំណើរការសាងសង់សម្រេចបានប្រមាណ៥៤ភាគរយ ។ ឯកឧត្តមបន្តថា ដោយឡែកថ្ងៃនេះគឺបើកការដ្ឋានសាងសង់អនុគម្រោងទី២ នូវប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលត្រូវប្រើពេលវេលាសាងសង់ចំនួន៣៦ខែ នឹងបញ្ចប់នៅឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកាសាងសង់ជាង២៩លានដុល្លារអាមេរិក។ ឯកឧត្តមបន្ថែមថា គម្រោងនេះ គឺពិតជាមានភាពសមស្របឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង…
-
ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទធ្វើបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ

(ភ្នំពេញ)៖ ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទប្រជាង ១ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ កែ សួនសុភី ស សុខា។ ពិធីនេះក៏មានការធ្វើមស្ការព្រះរតនត្រ័យ និងសមាធិ សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស ,ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ ។ ព្រះតេជគុណ ព្រីង ឆាង នៅវត្តបទុមវតីរាជវរារាម បានលើកឡើងពីកាតព្វកិច្ចរបស់ព្រះសង្ឃ ក៏ដូចជាប្រជាពុទ្ធបរិស័ទ មានកាតព្វកិច្ចសំខាន់ណាស់នៅក្នុងការចូលរួមរក្សានូវសុខសន្តិភាព ពីការឈ្លានពាននានា ។ តាមរយៈការមើលឃើញពីការលះបង់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ ក៏ខិតខំចេញធ្វើសកម្មភាពដើម្បីឱ្យមានសុខសន្តិភាពពិសេសនៅតាមវត្តអារាម នៅពេលធ្វើកិច្ចថ្វាយបង្គុំព្រឹកល្ងាចដើម្បីថ្វាយមេត្តាធម៌ដើម្បីឱ្យបានដឹងថា…
-
ឯកឧត្តម ជាប ដាវុធ ៖ សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យក្លាយជាធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើន

(ខេត្តកណ្តាល)៖ បន្ទាប់ពីមានជម្លោះព្រំដែន កម្ពុជ ថៃ ដែលបង្កឡើងដោយភាគីថៃកន្លងមកនេះ បច្ចុប្បន្នបានធូស្រាលជាបណ្តើរហើយនោះ សូមសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ស្នងឫស្សី ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍ នៃសកលភាវូបនីយកម្មរីកចម្រើន។ សិស្សានុសិស្សទាំងអស់ មិនត្រូវធ្វើឱ្យខ្លួនធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ និងជាប្រធានចលនាយុវជនក្រុងអរិក្សត្រនិងស្រុកល្វាឯមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ១១៦៤នាក់ ជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង លោគ្រូអ្នកគ្រូ ៧៧នាក់ ស្ថិតក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២៥នេះ ។ ឯកឧត្តម ជាប ដាវុធ…
-
ក្រសួងការងារលើកទឹកចិត្តដល់និស្សិតជ័យលាភីទៅសិក្សានៅអៀរឡង់ត្រូវខិតខំឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលក្នុងយុគសម័យឌីជីថល

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ (The Ireland Fellowship Programme) សម្រាប់ឆ្នាំ២០២៥-២០២៦ ចូលជួបសំណះសំណាល និងសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ អំពីបេសកកម្មរបស់ក្រសួង តាមរយៈសកម្មភាពចម្បងរបស់ក្រសួងក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងបេឡាជាតិសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវីជ្ជាជីវៈ ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវក៏បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីឱ្យយកចិត្តទុកដាក់លើការសិក្សា ឆ្លៀតពេលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ស្វែងយល់បន្ថែមពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះផងដែរ លោកជំទាវលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បន្តលើកស្ទួយមុខមាត់កម្ពុជាយើងឱ្យបានកាន់តែល្អលើឆាកអន្តរជាតិតាមនូវអ្វីដែលអាចធ្វើបាន ។ លោកជំទាវបានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវនាំយកនូវចំណេះជំនាញ និងបទពិសោធ ដែលទទួលបានពីការសិក្សានៅទីនោះត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយថាមពល និងថាមវន្ត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ង៉ាន់…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ដល់អំណោយដល់ បងប្អូន ជនភាសឹក ប្រមាណ ៦០០គ្រួសារ ក្នុងស្រុកអូរជ្រៅ

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលជា ជនភាសឹក មករស់នៅទីទួលសុវត្ថិភាព សរុបចំនួន ៦៧១គ្រួសារ ស្ថិតនៅក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក្នុងនោះក៏បានធ្វើការចែកអំណោយ ជាវគ្គៗ ដោយឡែក។ក្នុងនោះបងប្អូនដែលជាជនភៀសសឹកចំនួន ២៩៤គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងបរិវេណ វត្តចាន់សុី ក្នុងស្រុកអូរជ្រៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរជ្រៅ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត រួមដំណើរដោយ លោកជំទាវ លោក នួម សុភ័ណ្ឌ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់ជូននូវអំណោយជូន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី ១យួរ។ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនគឺមានសភាពស្ងប់ស្ងាត់ជាធម្មតាប៉ុន្តែបងប្អូនដែលរស់នៅជិត ព្រំដែនសុំឲ្យរក្សាការរស់នៅក្នុងទីសុវត្ថិភាពសិន…