-
ចាប់យកឱកាសសិក្សាថ្នាក់ទី ១ ដល់ទី ១២ នៅសាលាក្នុងប្រទេសអូស្រ្តាលីក្នុងឱកាសពិព័រណ៍ AEAS ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖សាលានៅអូស្រ្តាលី AEAS នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥បានឱ្យដឹងថា ក្រុមគ្រួសារកម្ពុជាទាំងអស់ដែលមានចំណាប់អារម្មណ៍ទៅលើការអប់រំនៅឯក្រៅប្រទេសនឹងមានឪកាសដ៏មានតម្លៃនាខែកញ្ញានេះ ខណៈដែលពិព័រណ៍ព័ត៌មានសាលានៅអូស្រ្តាលី AEAS នឹងត្រលប់មកវិញសារជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១:០០ រសៀលរហូតដល់ម៉ោង ៥:០០ ល្ងាចនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ ព្រឹត្តិការណ៍ដែលចូលរួមដោយឥតគិតថ្លៃនេះសម្រិតសម្រាំងឡើងដើម្បីជួយទៅដល់ក្រុមគ្រួសារទាំងអស់ក្នុងការស្វែងយល់ពីជម្រើសសាលាចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ក្នុងប្រទេសអូស្រ្តាលី និងស្វែងយល់បន្ថែមពីអ្វីដែលការអប់រំបែបអន្តរជាតិកម្រិតពិភពលោកអាចផ្តល់ជូនកូនៗរបស់អស់លោកអ្នក។ មិនថាអ្នកទើបតែគិតអំពីគម្រោងសិក្សានៅក្រៅប្រទេស ឬបានរៀបចំផែនការបន្ទាប់រួចរាល់នោះទេ ពិព័ណ៍នេះគឺជាពេលវេលាដែលជួយអ្នកឱ្យទទួលបានព័ត៌មានកាន់តែច្បាស់ និងជាក់ស្តែង។ គោលដៅមួយក្នុងចំណោមគោលដៅជាច្រើននៃពិព័រណ៍នេះ គឺដើម្បីលើកទឹកចិត្តឱ្យក្រុមគ្រួសារទាំងអស់ពិចារណានូវអត្ថប្រយោជន៍ក្នុងការចាប់ផ្តើមការសិក្សាបែបអន្តរជាតិឱ្យបានឆាប់ក្នុងអំឡុងពេលសិក្សាថ្នាក់បឋមសិក្សាជាជាងរង់ចាំរហូតដល់ថ្នាក់សាកលវិទ្យាល័យ។ សិស្សានុសិស្សដែលសិក្សានៅប្រទេសអូស្រ្តាលីតាំងពីវ័យក្មេងទទួលបានទំនុកចិត្ត ឯករាជ្យភាព និងមូលដ្ឋានគ្រឺះដ៏រឹងមាំមួយក្នុងជីវិតដែលលើសពីក្នុងថ្នាក់រៀន។ ពួកគេក៏អាចបង្កើតទស្សនៈវិស័យជាសកល និងអភិវឌ្ឍជំនាញដែលរៀបចំខ្លួនពួកគេសម្រាប់ការសិក្សា និងអាជីពនាពេលអនាគតនៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែង។ ប្រទេសអូស្រ្តាលីផ្តល់ឱ្យក្រុមគ្រួសារកម្ពុជានូវតុល្យភាពដ៏ល្អឥតខ្ចោះនៃគុណភាព សុវត្ថិភាព និងភាពងាយស្រួលនៅពេលនិយាយអំពីការអប់រំបែបអន្តរជាតិ។ បើប្រៀបធៀបទៅ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសកាណាដា ប្រទេសអូស្រ្តាលីនៅជិតប្រទេសកម្ពុជាជាងគេ ដែលធ្វើឱ្យការធ្វើដំណើរ និងការទំនាក់ទំនងកាន់តែងាយស្រួល ហើយថ្លៃសិក្សា និងថ្លៃស្នាក់នៅក៏មានតម្លៃសមរម្យជាងផងដែរ។ គួបផ្សំជាមួយនឹងបរិយាកាសទិដ្ឋាការដែលមានស្ថិរភាព និងប្រព័ន្ធគាំទ្រសិស្សដ៏រឹងមាំ ប្រទេសអូស្រ្តាលីនៅតែលេចធ្លោថាជាជម្រើសដ៏ឆ្លាតវៃ និងសាកសមសម្រាប់ក្រុមគ្រួសារក្នុងការស្វែងរកការអប់រំនាក្រៅប្រទេសដែលគួរជាទីទុកចិត្ត និងមានគុណភាពខ្ពស់។ ក្រុមគ្រួសារដែលចូលរួមពិព័រណ៍នឹងមានឱកាសក្នុងការជួប…
-
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ដូចខាងក្រោម៖ ១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង…
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងជនភៀសសឹក១០០គ្រួសារនៅខេត្តសៀមរាបបានអំណោយមនុស្សធម៌

សៀមរាប៖ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ,ចាស់ជរា រួមទាំងជនភៀសសឹកចំនួន១០០គ្រួសារកំពុងស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរីដែលផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ។ ពិធីផ្តល់អំណោយបានប្រារព្ធនៅក្នុងបរិវេណវត្តប្រាសាទគោកចក កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាននិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ។ លោក ហ្គោ ទុង ហេង(Goh Tung Heng) ប្រធានសមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរី បានបញ្ជាក់ថា នេះជាអំណោយដ៏តិចតួចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈ ហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅមូលដ្ឋានផ្សេងៗទៀត។ ចំណែកឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ប៊ុន រដ្ឋា
-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនពីរគ្រួសារ

កំពង់ឆ្នាំង ៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិង ឯកឧត្តម ស៊ីវ រុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋពីរគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចូលរួមសំដែងនូវការសោកស្តាយជាពន់ពេកចំពោះឧប្បត្តិហេតុគ្រោះអគ្គិភ័យ ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋទាំងពីរគ្រួសារនេះ បង្កឱ្យខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិ។ឯកឧត្តមក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែបានយកចិត្តទុក្ខដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។ ក្នុងឱកាសដដែលនេះឯកឧត្តមទេសរដ្ឋមន្រ្តី ,ឯកឧត្តមអភិបាល ,ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ទឹកសុទ្ធនិងថវិកាមួយចំនួនជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យនេះផងដែរ។ គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៩ ខែសីហានៅផ្សារព្រៃខ្មែរ ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យមួយបានកើតឡើងបណ្ដាលឱ្យផ្ទះមួយខ្នងត្រូវឆេះទាំងស្រុង ។ចំណែកផ្ទះដែលនៅជាប់គ្នាឆេះជញ្ជាំងមួយចំហៀង ៕ដោយ៖ សុខ គឹមសៀន
-
រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន ៤គ្រឿងសម្រាប់ដឹកជញ្ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ យោងតាមសំណូមពររបស់ជនភៀសសឹកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងចំនួន ៤រថយន្ត ដេីម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣១នាក់ ស្រី ២២នាក់ ពីខេត្តសៀមរាបទៅគេដ្ឋានវិញ។ ជាមួយនឹងការដឹកជញ្ជូននេះ មានបងប្អូនទៅខេត្តឧត្តមានជ័យ ១៤នាក់ ស្រី ៩នាក់ ខេត្តដំបង ៦នាក់ ស្រី ៤នាក់និងខេត្តបន្ទាយមានជ័យ ១១នាក់ ស្រី ៩នាក់។ ជាមួយនឹងការត្រឡប់ទៅគេហដ្ឋានវិញបងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធនិងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ។ រដ្ឋបាលខេត្តក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅពុំទាន់បំពេញតម្រូវការ និងឆ្លេីយតបតាមសំណូមពររបស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ។ ទន្ទឹមនឹងនេះ សូមជូនពរបងប្អូនធ្វេីដំណេីរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។
-
ព្រះសង្ឃនិងពុទ្ធបរិស័ទខេត្តកំពង់ធំជាង៥០០ អង្គនិងនាក់ ប្រារព្ធពិធីបង្សុកូលនិងសមាធិដើម្បីឧទ្ទិសមហាកុសលជូនដល់វីរកងទ័ព

កំពង់ធំ៖ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ បានដឹកនាំព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទជាង៥០០អង្គនិងនាក់ប្រារព្ធពិធីបង្សុកូល សមាធិរយៈពេល ៥នាទីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ។ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តឥន្រ្តីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងពិធីនេះព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនដែលបានលះបង់អាយុជីវិតដ៏អង់អាចខ្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះ ក្នុងនាមជាព្រះសង្ឃទាំងអស់ ជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ៕ ដោយ៖ប៊ុនរដ្ឋា
-
ខេត្តកំពង់ធំសម្ពោធសមិទ្ធផលធំចំនួនពីរក្នុងថ្ងៃតែមួយ

កំពង់ធំ៖អគារសិក្សាថ្មីមួយខ្នងនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងអគារមន្ទីរពេទ្យមួយខ្នង នៅមន្ទីរពេទ្យបង្អែកស្ទោងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិ។ សូមជម្រាបថា អគារសិក្សាថ្មីនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែលសម្ពោធមានកម្ពស់ពីរជាន់ ស្មើនឹង១២ បន្ទប់។ ចំណែកអគារមន្ទីរពេទ្យបង្អែកស្ទោង មានកម្ពស់ពីរជាន់ ស្មើនឹង២៨ បន្ទប់,មានបណ្ដោយ៤៥ម៉ែត្រ ,ទទឹង១៨ ម៉ែត្រ និងបានបំពាក់សម្ភារៈបរិក្ខាពេញលេញ។ ក្នុងឱកាសនេះលោកជំទាវ ជា សិរី បានអំណរគុណដល់ធនាគារអេស៊ីលីដា ដែលបានឧបត្ថម្ភសំណង់អគារសិក្សាដ៏ស្អាតមួយនេះជាចំណងដៃថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិ និងអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។ លោកជំទាវបានគូសរំលេចថា អគារថ្មីទាំងពីរនេះមិនត្រឹមតែជួយលើកកម្ពស់សុខាភិបាល និងអប់រំទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍស្រុកស្ទោងឱ្យកាន់តែរីកចម្រើន។លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ការរស់នៅប្រកបដោយអនាម័យ។ចំណែកក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ៕ ដោយ៖ប៊ុន រដ្ឋា
-
បញ្ហាតម្លៃស្រូវស្រងែនៅខេត្តបាត់ដំបង ត្រូវបានលើកយកមកពិភាក្សាដោះស្រាយ

បាត់ដំបង៖បញ្ហាតម្លៃស្រូវស្រងែ ត្រូវបានលើកយកមកប្រជុំពិភាក្សារកដំណោះស្រាយ នៅសាលប្រជុំសាលាខេត្តបាត់ដំបងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមានចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តាក្រុមហ៊ុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវពាក់ព័ន្ធនៅក្នុងខេត្តមួយចំនួន ។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ,បណ្តាម្ចាស់រោងម៉ាស៊ីនទាំង១១ បានឯកភាពទទួលយកកិច្ចសហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តនូវការដោះស្រាយថ្លៃស្រូវរួមគ្នា ដើម្បីកសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ឱ្យទទួលបាននូវតម្លៃសមរម្យ និង ទទួលយកបានទាំងប្រជាកសិករ និងក្រុមហ៊ុនម្ចាស់រោងម៉ាស៊ីន ដើម្បីធានាជំរុញទីផ្សារ ស្រូវស្រងែ ឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសើរជាងមុន។ គប្បីជម្រាបជូនថា មួយរយៈចុងក្រោយនេះ “ថ្លៃអង្ករស” នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះពី៤៥០ដុល្លារក្នុងមួយតោនមកត្រឹមរង្វង់៣៨០ដុល្លារក្នុងមួយតោន។ស្ថានភាពបែបនេះបានចាប់បង្ខំឱ្យរោងម៉ាស៊ីនភាគច្រើន ធ្វើការកាត់បន្ថយពីការទិញចូលនូវស្រូវកិនក្នុងតម្លៃខ្ពស់ ។ស្ថានភាពនេះ បាននិងកំពុងដាក់សម្ពាធបន្តទៅលើការប្រមូលទិញស្រូវសើមនៅតាមទីវាលផងដែរ។ តាមរយៈបណ្ដាញសង្គមផ្លូវការ ជាបន្តបន្ទាប់ក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាកសិករទាំងអស់ រួមគ្នាគិតពិចារណានិងចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចចុះកិច្ចសន្យា ដាំដុះពូជយុទ្ធសាស្ត្រ ដោយមានការធានាតម្លៃទុកជាមុន និងបញ្ចៀសនូវឧបសគ្គពីបញ្ហាតម្លៃទីផ្សារ។ ចំណែករបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថាការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៥ខេត្តបាត់ដំបង…
-
អភិបាលខេត្តតាកែវប្រាប់មន្រ្តីជលផល ត្រូវតែទប់ស្កាត់ល្មើសនេសាទឱ្យបាននៅក្នុងរដូវត្រីពង

តាកែវ៖ក្នុងពិធីលែងកូនត្រីចម្រុះនិងបង្កងចូលទៅក្នុងស្ទឹងអង្គរបូរី ស្រុកអង្គរបុរីកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានរាល់បទល្មើសនេសាទនៅក្នុងរដូវត្រីពងចាប់ពីខែសីហាដល់ខែតុលាខាងមុខ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានចង្អុលទៅលើប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយ គ្រឿងផ្ទុះ ជាដើម គឺជាអ្វីដែលត្រូវទប់ស្កាត់។ទន្ទឹមនេះ តាមរយៈពិធីលែងកូនត្រី នេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងចូលរួមក្នុងចលនាលែងត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន។ទាក់ទងនឹងវិស័យជលផល លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តមានសហគមន៍នេសាទចំនួន ១៩កន្លែង និងស្រះជម្រកត្រីចំនួន ៤៨កន្លែង។ ផលនេសាទសរុប ១១.៩២៩តោន ក្នុងនេះមានបង្កងធម្មជាតិ ១៤តោន និងវារីវប្បកម្ម ១០តោន។មាន កសិដ្ឋានផលិតកូនត្រីពូជចំនួន ២៣កន្លែង ដោយផលិត និងបំប៉នកូនត្រីចំនួន ជាង១៤លានកូន, បង្កងដៃវែង និងបង្កង អូស្រ្តាលីចំនួន ៨៥ម៉ឺនកូន និងកង្កែបជាង៣២ម៉ឺនកូន និងស្រះត្រីចំនួន ៧.៥០០ស្រះ ក្នុងនេះចិញ្ចឹមបង្កង…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំអាជ្ញាធរមូលដ្ឋានសម្រួលដល់ពលករខ្មែរ ក្នុងធ្វើសៀវភៅគ្រួសារ និង អត្តសញ្ញាណបណ្ណ

បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្នុងសប្ដាហ៍នេះរដ្ឋបាលខេត្តជាប់ព្រំដែនថៃមួយនេះ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឱ្យសម្រួលដល់ពលករខ្មែរទៀបត្រឡប់មកពីប្រទេសថៃក្នុងធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ ដើម្បីឱ្យងាយស្រួលក្នុងការបំពេញបែបបទស្វែងរកការងារធ្វើ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងក្នុងនាមឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងពីវត្តមានពលករខ្មែរ បានវិលត្រឡប់មកវិញ។លោកបានជំរុញដល់រដ្ឋបាលក្រុង ស្រុក,នគរបាលជំនាញត្រូវសហការ គ្នាចុះពិនិត្យមើលអត្តសញ្ញាណបណ្ណរបស់ពលករដែលហួសសុពលភាព ខុសទិន្នន័យ និងបាត់បង់ជាដើម។ក្នុងករណីពុំគ្រប់គ្រាន់ត្រូវរៀបចំសម្រួលបង្កលក្ខណៈឱ្យពួកគេបានចូលបំពេញការងារតាមគ្រឹះស្ថាន ស្ថាប័ន រោងចក្រ និងបណ្ដាក្រុមហ៊ុនជាដើម។ ឯកឧត្តម ហ៊ូ ប៊ុនហេង អនុ ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា រដ្ឋបាលស្រុក ក្រុង ក៏ត្រូវលើកទឹកចិត្តនិងបំផុស ឱ្យពលករ ក៏ដូចជាយុវជនមកចូលរួមទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខ្លីៗ មានជំនាញច្បាស់លាស់និងមានប្រាក់ចំណូលខ្ពស់មួយកម្រិតទៀត៕ ដោយ៖គៀន ច័ន្ទហ៊ីន