Category: ព័ត៌មានសង្គម

  • អនុប្រធានទី១ ព្រឹទ្ធសភា ៖ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់

    អនុប្រធានទី១ ព្រឹទ្ធសភា ៖ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់

    (ព្រះវិហារ)៖ អនុប្រធានទី១ ព្រឹទ្ធសភា បានចាត់ទុកការលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់ ដែលស្តែងចេញតាមរយៈការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់បងប្អូន ដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ ។ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនជនភៀសសឹកមកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន ៣៧៤ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ តែងតែគិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង…

  • រដ្ឋបាលខេត្តកំពង់ចាមកសាងរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំជាងមុន

    រដ្ឋបាលខេត្តកំពង់ចាមកសាងរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំជាងមុន

    កំពង់ចាម៖ រូបសំណាក “នាគព័ន្ធ” ដែលបានកសាងឡើងក្នុងសម័យ​សង្គម​រាស្ត្រនិយមមានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទ​នគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវ​យកមកតម្កល់នៅក្នុង​បរិវេណ​សាលាខេត្តកំពង់ចាម នាពេល​ឆាប់ៗខាងមុខ ហើយនឹងជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំជាងមុនខណៈដែលទីតាំងនេះទទួលបាន​ផ្លូវ​កាន់​​តែធំទូលាយជាងមុនដែរ។  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងនៅក្នុង​កិច្ចប្រជុំក្រុមប្រឹក្សាខេត្តថារូបសំណាក “នាគព័ន្ធ” ស្ថិតនៅរង្វង់មូល “នាគព័ន្ធ” នឹងត្រូវដកចេញព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីក​កម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវ​ឱ្យកសាង រូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ និងដើម្បីឱ្យ​សក្តិសម​ជាមួយនឹងទំហំផ្លូវ។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នាថែរក្សាការពារនូវ​មរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗ។ ឯកឧត្តមព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការនិងសាសនា​ខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម បានបញ្ជាក់អំពីប្រវត្តិ ” រង្វង់មូលនាគព័ន្ធ”  ថា រង្វង់មូលរូបសំណាក​នាគព័ន្ធ​ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គម​រាស្ត្រនិយម ដែលជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ។ជាអកុសល រូបសំណាក “នាគព័ន្ធ” ខាងលើត្រូវបានកម្ទេចនៅក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ។…

  • ពលរដ្ឋភៀសសឹក១២២ គ្រួសារបានទទួលអំណោយរបស់​សម្តេចធិបតី

    ពលរដ្ឋភៀសសឹក១២២ គ្រួសារបានទទួលអំណោយរបស់​សម្តេចធិបតី

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលអភិបាលខេត្តបន្ទាយ​មានជ័យ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ​ចុះមូលដ្ឋាន​ស្រុកថ្មពួក បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីផ្តល់ជូនបងប្អូនជនភៀសសឹក ចំនួន​១២២​គ្រួសារ ដែលមកស្នាក់​បណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ។ ក្នុងពិធីសំណេះសំណាលនិងជូនអំណោយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបន្ទាយ​មានជ័យ​បាននាំការផ្តាំផ្ញើ​សួរសុខទុក្ខពីសម្តេចធិបតីនិងលោកជំទាវបណ្ឌិតដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ខ្ពស់និងណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិនិត្យមើលគ្រប់ពេលវេលាលើការហូបចុកនិងរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក។ សូមបញ្ជាក់ថាអំណោយមាន អង្ករ មី​ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងតង់៕ដោយ៖ឃិន គន្ធា

  • ប្រជាពលរដ្ឋភៀសសឹកជិត៥០០គ្រួសារនៅខេត្តសៀមរាបទទួលបានអំណោយមនុស្សធម៌

    ប្រជាពលរដ្ឋភៀសសឹកជិត៥០០គ្រួសារនៅខេត្តសៀមរាបទទួលបានអំណោយមនុស្សធម៌

    សៀមរាប៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាបតំណាងឯកឧត្តម ប្រាក់សោភ័ណ អភិបាលខេត្តសៀមរាប​រួមជាមួយសប្បុរសជន បាននាំ​យក​អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ​ជនភៀសសឹកចេញ​ពីតំបន់ជម្លោះ​នៅតំបន់ព្រំដែនកម្ពុជា ថៃ ជិត៥០០គ្រួសារ ។ ពិធីផ្តល់អំណោយបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តសិលាចារ ​ស្រុកបន្ទាយ​ស្រី។អំណោយ​រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈសម្រាប់ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យ មុង ភួយ ទឹកគោ ។ក្នុងឱកាសនេះលោក សុខ ថុល បានចែករំលែកនូវការលំបាករបស់​បងប្អូនជាជនភៀសសឹក និងសូមឱ្យប្រជាពលរដ្ឋ​ទាំងអស់មានសេចក្តី​ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សូមជម្រាបថា នៅក្នុងស្រុកបន្ទាយស្រីមានប្រាំទីតាំង សម្រាប់ការស្នាក់​នៅរបស់ជនភៀសសឹក ក្រោមការយកចិត្តទុកដាក់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងសមត្ថកិច្ចបានមើលថែទាំងការស្នាក់នៅ ទាំងការហូបចុក។ទន្ទឹមនេះការចូលរួមរបស់សប្បុរសជនក៏សកម្ម​ក្លៀវក្លាដែរ៕ ដោយ៖ ប៊ុន រដ្ឋា

  • អភិបាលខេត្ត៖ទឹកដីពិតជាសំខាន់ណាស់សម្រាប់ជនជាតិមួយ ដូច្នេះការការពារទឹកដីគឺជារឿងសំខាន់បំផុត

    អភិបាលខេត្ត៖ទឹកដីពិតជាសំខាន់ណាស់សម្រាប់ជនជាតិមួយ ដូច្នេះការការពារទឹកដីគឺជារឿងសំខាន់បំផុត

    កំពត៖ជាតិ ទឹកដី និងប្រជាជនគឺតែមួយ ។បើសិនខ្វះអ្វីមួយក៏មិនបានដែរ។ជាក់ស្តែងប្រទេសជាតិកំពុងស្ថិតក្នុងការ​ឈ្លានពានសត្រូវ ដូច្នេះអ្វីដែលយើងជាប្រជាជនត្រូវធ្វើគឺរួមគ្នាចេញប្រយុទ្ធការពារទឹកដី។នេះជាប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងឱកាសដែលអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ព្រមទាំង​ថ្លែងអំណរគុណចំពោះគ្រួសារវីរកងទ័ពដែលមានទីលំនៅក្នុងស្រុកកំពង់ត្រាចចំនួន ៤៩គ្រួសារ ដែលពិធីនេះធ្វើឡើង​ក្នុងបរិវេណសាលាស្រុកកំពង់ត្រាច នារសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២៥។ ឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា ប្រជាជនកម្ពុជាទាំងមូលពិតជាមានសំណាងខ្លាំងណាស់ដែលមានមេដឹកនាំដ៏ល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោក​ទាំងពីរតែងតែគិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសការយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តថែរក្សាសុខសន្តិភាពរួមជាមួយនឹងការអភិវឌ្ឍផងដែរ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើនិងថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះវីរកងទ័ព និងគ្រួសារវីរកងទ័ពទាំងអស់ ដែលបានចាកចេញពីក្រុមគ្រួសារទៅការពារទឹកដីដែលនេះគឺជាគំរូវីរភាពដែលប្រជាជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូបត្រូវតែចងចាំ៕ដោយ៖ សិលា សារិន

  • គម្រោងសំណង់ទ្វារទឹកនៅឃុំប្រាសាទ ស្រុកព្រះនេតព្រះ ទទួលការគាំទ្រពីប្រជាពលរដ្ឋ

    គម្រោងសំណង់ទ្វារទឹកនៅឃុំប្រាសាទ ស្រុកព្រះនេតព្រះ ទទួលការគាំទ្រពីប្រជាពលរដ្ឋ

    បន្ទាយមានជ័យ៖ ប្រភពទឹកមានដូចជា អូរ ស្ទឹង ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យបានក្លាយជាចំណាប់អារម្មណ៍ពីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងមន្រ្តីនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​បន្ទាយមានជ័យ។គម្រោងសំណង់ទ្វារទឹកនឹងលេចជារូបរាងឡើងនៅពេលខាងមុខដើម្បីជំរុញដល់ការងារ​កសិកម្មដំណាំ​ស្រូវ។ លោក មាស ហឹក មេឃុំប្រាសាទបានឱ្យដឹងកាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០២៥ថា ក្នុងនាមរដ្ឋបាលឃុំលោកគាំទ្រ​ក្នុងការដាក់គម្រោងស្នើសុំទៅថ្នាក់ដឹកនាំខេត្ត និងក្រសួងតាមរយៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នូវគម្រោងសាង​សង់​ទ្វារទឹកកាត់អូរចំនួនបីកន្លែងក្នុងភូមិសាស្ត្រឃុំប្រាសាទ។លោកថា សំណង់ទ្វារទឹកទាំងនោះ​នឹងជួយ​បង្កើន​បានទឹក​ប្រើប្រាស់ទ្វេឡើងថែមទៀតសម្រាប់ការងារបង្កើនផលស្រូវ។ ក្នុងសប្ដាហ៍នេះដែរថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យប្រភពទឹកអូរ ស្ទឹង នៅភូមិសាស្ត្រ​ឃុំ​ប្រាសាទ ក្នុងន័យដើម្បីពិនិត្យមើលសក្តានុពលធារាសាស្រ្ត ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់កសិករក្នុងការពិពិធកម្មដំណាំស្រូវរបស់ពួកគេ។ លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា​ ទន្ទឹមនឹងមានប្រព័ន្ធប្រឡាយមេ និងប្រឡាយចែកចាយទឹក ក៏ចាំបាច់ត្រូវមានសំណង់ទ្វារទឹក។សំណង់ទ្វារទឹកនឹងត្រូវប្រើប្រាស់​សម្រាប់​រំដោះទឹកជំនន់​ឬស្តុកទឹកទុកប្រើប្រាស់។សំខាន់ជាងនេះទៀតដើម្បីឱ្យសហគមន៍ប្រើប្រាស់ទឹកងាយ​គ្រប់​គ្រង​លើការ​ប្រើប្រាស់ទឹក​និងថែទាំនូវប្រព័ន្ធធារាសាស្ត្រទាំងនោះ។ មន្ត្រីមន្ទីរធនធានទឹករូបនេះបានបង្ហាញនូវការគាំទ្រក៏ដូចជាការ​ជំរុញ​គម្រោង​សំណង់ទ្វារទឹកចំនួនបីកន្លែងក្នុងឃុំប្រាសាទទៅថ្នាក់ដឹកនាំ ព្រោះគម្រោងនេះផ្ដល់ផលប្រយោជន៍​ដល់ប្រជា​ពលរដ្ឋ។ បើតាមលោក យឹម យឿន អភិបាលរងស្រុកព្រះនេតព្រះបាន​ឱ្យដឹងថា គិតចាប់ខែកក្កដា​មកដល់ខែសីហានេះ​ការធ្វើ​ស្រូវ​មិនប្រកាន់រដូវ​សម្រេចបាន៤៨.១១២ ហិកតា។ដោយឡែកឃុំប្រាសាទសម្រេចធ្វើបានចំនួន៥.០៧០ហិកតា។ លោក​បន្តថា ស្រុកព្រះនេតព្រះ ក្នុងនោះ មានឃុំប្រាសាទជាដើម ​ប្រព័ន្ធធារាសាស្ត្រមិនទាន់ឆ្លើយតប​ទៅនឹងផ្ទៃដីបង្ក​បង្កើន​ផលស្រូវនៅឡើយ ដែលចាំបាច់ត្រូវ​មានសំណង់ទ្វារទឹកថែមទៀតដើម្បីស្តុកទឹកទុក៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • ក្រសួងការងារនាំយកឱកាសការងារជិត៥ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែល​ទើបត្រឡប់មក​ពីប្រទេសថៃនៅស្រុកដែល​មានវត្តមានរោងចក្រ

    ក្រសួងការងារនាំយកឱកាសការងារជិត៥ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែល​ទើបត្រឡប់មក​ពីប្រទេសថៃនៅស្រុកដែល​មានវត្តមានរោងចក្រ

    កំពង់ចាម៖ ដោយមិនមានការបង្អែរបង្អង់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈនិងអាជ្ញាធរ​ពាក់​ព័ន្ធកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥បានបើកកម្មវិធី «វេទិកា​ការងារ​» ​នៅឃុំជើងព្រៃ ឃុំត្រប់ ឃុំតាំងក្រាំង និងឃុំទំនប់ ស្រុកបាធាយ ខេត្ត​កំពង់ចាម ដើម្បីនាំយកឱកាសការងារជិត ៥.០០០កន្លែងជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះ​បណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិ​សុខសង្គម(ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២០២នាក់ និងបងប្អូន​ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ២២៨នាក់ ទទួលបាន​ការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការ​កម្លាំង​ពលកម្មជិត ៥.០០០​កន្លែង៕ដោយ៖ង៉ាន់ ទិត្យ

  • គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង៦តោនត្រូវបានដុតបំផ្លាញចោល

    គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង៦តោនត្រូវបានដុតបំផ្លាញចោល

    កណ្តាល៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ វត្ថុតាងរួមមាន គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទ​ល្មើសគ្រឿងញៀនជាង៦តោន ត្រូវបានដុតបំផ្លាញចោលតាមសេចក្តីសម្រេច និងតាមអំណាចសាលក្រមរបស់​សាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ។ ពិធីដុតបំផ្លាញប្រព្រឹត្តទៅនៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតនៅឃុំ​ព្រែគយ ស្រុកស្អាង ខេត្តកណ្ដាល​ស្របពេលជាមួយគ្នានឹងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម​ប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។ ក្នុងរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម លាង ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ឱ្យដឹងថា ការដុតបំផ្លាញនេះធ្វើឡើងតាមសេចក្តីសម្រេច និងតាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះប្រមូលបានពីសាលាដំបូងខេត្តកណ្តាលសរុបចំនួន ២០៩ សំណុំរឿង និងសាលាដំបូងរាជធានីភ្នំពេញសរុបចំនួន ១៣៣ សំណុំរឿង រួមមាន៖សារធាតុញៀនគ្រប់ប្រភេទ, សារធាតុផ្សំ​គ្រប់ប្រភេទ និងសម្ភារៈពាក់ព័ន្ធការផលិតកែច្នៃ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលអាចដុតបំផ្លាញ​ចោលបាន សរុបរួមមានចំនួន…

  • គ្រួសារវីរកងទ័ពដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអរគុណដល់សប្បុរសជន

    គ្រួសារវីរកងទ័ពដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអរគុណដល់សប្បុរសជន

    បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ​កាលពីពេលថ្មីៗនេះ​បានផ្ដល់អំណោយ​ជូនគ្រួសារវីរកងទ័ពដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា- ជប៉ុនស្រុកមង្គលបូរី។ ស្រីឈ្មោះ អាត ឈឿននិងប្អូនប្រុសឈ្មោះរី ណា ជាភរិយានិងកូនរបស់វីរកងទ័ព២រូបដែលកំពុងព្យាបាលរបួស នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានអំណរគុណដល់​ក្រុមការងារមន្ទីរ​ធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យដែលបានចុះសួរសុខទុក្ខនិងផ្តល់អំណោយ។ ក្នុងឱកាសនេះ លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមនៃមន្ទីរធនធាននិងឧតុនិយមខេត្តបន្ទាយមានជ័យ​​បាន​ជូនពរដល់វីរកងទ័ពសូមឆាប់ជាសះស្បើយមានកម្លាំងមាំមួន ឡើងវិញ។ សូមបញ្ជាក់អំណោយទាំងនោះរួមមានភេសជ្ជៈទឹកសុទ្ធ ផ្លែឈើមួយចំនួនធំនិងថវិកាមួយចំនួន៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • ទឹកជំនន់ទន្លេមេគង្គហក់ឡើងបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវក្នុងស្រុកស្ទឹងត្រង់

    ទឹកជំនន់ទន្លេមេគង្គហក់ឡើងបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវក្នុងស្រុកស្ទឹងត្រង់

    កំពង់ចាម៖ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ទឹកទន្លេមេគង្គឡើងជាគំហុកបណ្ដាលឱ្យផ្លូវដីប្រវែងប្រហែល ៣០០ម៉ែត្រ ពីភូមិអន្លង់សំឡី ទៅភូមិឈើទើ ក្នុងឃុំខ្ពបតាងួន ត្រូវបានទឹកហូរច្រោះដាច់ ។បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរដោយឆ្លងទូក ។ កាលពីថ្ងៃទី៥ ខែសីហានេះដែរលោកបានដឹកនាំលោកអភិបាលរង ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ពោត ដែលកំពុងរងប៉ះពាល់ស្ថិតនៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន៕ដោយ៖លី ពៅ