-
ខេត្តកំពង់ឆ្នាំង មានពលករជិតពីរពាន់នាក់បានវិលមកដល់ស្រុកកំណើត

កំពង់ឆ្នាំង ៖គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានពលករ ពលការិនីខ្មែរធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញតាមរយៈការជួយសម្របសម្រួល និងដឹកជញ្ជូនដោយរដ្ឋបាលខេត្ត។ យោងតាមរបាយការណ៍រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហាក្រុមការងារខេត្តបានទទួលពលករខ្មែរដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងវិលត្រឡប់មកពីប្រទេសថៃនិងដឹកជញ្ជូនដោយរថយន្តក្រុងរបស់រដ្ឋបាលខេត្តមកកាន់ស្រុកកំណើតវិញនចំនួន១.៨៩០នាក់(ស្រីមានចំនួន៧៩០នាក់)ក្នុងចំណោមពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចំនួន ៤.៣៤៩ នាក់ (ស្រីចំនួន ១.៧៩៩នាក់)។ ពលករដែលវិលត្រឡប់ជាបន្តបន្ទាប់ទាំងនេះ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង ណែនាំដល់រដ្ឋបាលក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តរៀបចំទីតាំងទទួលនិងសម្រួលដល់ការធ្វើដំណើរទៅកាន់លំនៅឋាន៕ដោយ៖សុខ គឹមសៀន
-
សន្លឹកកិច្ចការបេក្ខជនជិត ៥ពាន់ច្បាប់ដែលចូលរួមប្រឡងប្រជែងក្របខណ្ឌ ៤ក្រសួងស្ថាប័នចាប់បើកដំណើរការកំណែ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងបាន អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន ដែលបបានចូលរួមប្រឡងប្រជែងមន្រ្តីកសិកម្មឃុំ មន្រ្តីការទូតជាន់ខ្ពស់ និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល (មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ) ។ កម្មវិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង តំណាងក្រសួងសុខាភិបាល ។ អនុគណៈកម្មការកំណែចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនដែលបានចូលរួមប្រឡងប្រជែងក្របខ័ណ្ឌ ៤ក្រសួង ស្ថាប័ន។ សន្លឹកកិច្ចការបេក្ខជនប្រឡងមន្រ្តីកសិកម្មឃុំចំនួន ៤៨១៣ច្បាប់, មន្រ្តីច្បាប់(វិញ្ញាសាសរសេរលើកទី១)ចំនួន ២៩៨ច្បាប់, មន្រ្តីការទូតជាន់ខ្ពស់(វិញ្ញាសាសរសេរលើកទី១)ចំនួន ៨០៣ច្បាប់, និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល(មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ)ចំនួន ២៥១៤ច្បាប់ ចាប់ផ្តើមកែក្នុងពេលតែមួយ។ ដូចសព្វមួយដង គ្រប់ដំណើរការកែសន្លឹកកិច្ចការត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕ អត្ថបទ ៖ ង៉ាន់ ទិត្យរូបភាព ៖…
-
សហគ្រិនខ្មែរ និងសាកលវិទ្យាល័យស្វាយរៀងរៀបចំកម្មវិធី “ប្រកួតប្រជែងផ្តាច់ព្រ័ត្រគំរូអាជីវកម្ម រដូវកាលទី៣ ជាផ្នែកមួយនៃកម្មវិធី សហគ្រិនមហាវិទ្យាល័យ-UniPreneur” ដែលមានអ្នកចូលរួមប្រមាណជា ៤៥០ នាក់

ស្វាយរៀង៖សាកលវិទ្យាល័យស្វាយរៀង និងសហគ្រិនខ្មែរកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥បានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម វគ្គផ្តាច់ព្រ័ត្ររបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” សម្រាប់រដូវកាលទី៣ ក្រោមអធិបតីភាពសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង និងកញ្ញា ក្រិច ស្រីនាង មន្រ្តីជំនាញនវានុវត្តន៍នៃសហគ្រិនខ្មែរតំណាងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិសហគ្រិនខ្មែរ ។កម្មវិធីនេះមានក្រុមនិស្សិតត្រូវចូលរួមប្រកួតផ្តាច់ព្រ័ត្រចំនួន១១ក្រុមជាក្រុមជម្រើសចុងក្រោយ។ ពិធីនេះមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យស្វាយរៀង ភ្ញៀវកិត្តិយសមកពី មន្ទីរវិស័យជំនាញនានាជុំវិញខេត្តតំណាងរដ្ឋបាលក្រុង/ស្រុកទាំង៨ វិស័យឯកជនមានក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មផ្ទាល់ខ្លួន នាយកវិទ្យាល័យទាំង២១ទូទាំងខេត្ត យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា សិស្ស និស្សិត អតីតនិស្សិត និងមាតាបិតាប្រមាណ ៤៥០នាក់។ លោកសាស្រ្តាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យ ស្វាយរៀងបានបញ្ជាក់ថាកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី៣” ឆ្នាំ២០២៥ នេះមានបេក្ខជនជានិស្សិត និងអតីតនិស្សិត ចុះឈ្មោះចូលរួមចំនួន ៦៨នាក់ នារី ៤១នាក់ (ស្មើនឹង ១៤ក្រុម) មកពីមហាវិទ្យាល័យទាំង៥…
-
សម្ដេចតេជោ ហ៊ុន សែន ៖ យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ សម្ដេចតេជោបន្តថា ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២ កាលពីប៉ុន្មានថ្ងៃមុន ។ សម្ដេចថា ថ្ងៃនេះ គាត់បង្ហោះសារប៉ះពាល់ដល់កងទ័ព ក្នុងពេលកងទ័ពកំពុងការពារទឹកដី ។ សម្ដេចតេជោ បានបានប្រាប់ទៅឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ សម្ដេចបានប្រាប់ទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់ ។ សម្ដេចតេជោ បញ្ជាក់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិ និងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ៕ ដោយ ៖ វណ្ណលុក
-
ស្រ្តីខ្មែរលើសមរភូមិការពារទឹកដី

អាចជាកំណត់ត្រាប្រវត្តិសាស្រ្តនៃសង្គ្រាមមួយនៅក្នុងពិភពលោកដែលភរិយាប្រយុទ្ធក្នុងសមរភូមិមួយនិងលេណដ្ឋានមួយជាមួយប្តីក្នុងបុព្វហេតុការពារជាតិពីថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងវ័យ ៣៧ឆ្នាំ សូ ស៊ីនួន បានរៀបការនៅឆ្នាំ២០០៤ ជាមួយប្តីក្នងវ័យចំណាស់ជាងនាងដែលជាទាហានការពាព្រំដែនតាំងពីឆ្នាំ២០១៣។ នាង បានកាន់កាំភ្លើងលើកទីមួយ ហើយក៏បានកេះកៃកាំភ្លើងលើកទីមួយក្នុងជីវិតរបស់នាងដោយមោទនភាពការពារជាតិ ការពារប្រាសាទដែលនាងថាជារបស់ខ្មែរហើយត្រូវបានទាហានថៃឈ្លានពានចង់បាន។ ស៊ីនួន បានតំណាលថា គាត់បានជាប់ក្នុងសមរភូមិប្រយុទ្ធដោយមិននឹកស្មានដល់បន្ទាប់ពីគាត់បានធ្វើដំណើរទៅកាន់ទីតាំងការពាព្រំដែនមួយថ្ងៃមុនផ្ទុះអាវុធដើម្បីទទួលប្រាក់ខែពីប្តីនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចៃដន់ទាហានថៃបើកការវាយប្រហារនៅព្រឹកនោះតែម្តង។ ស៊ីនួន បាននិយាយដោយម៉ាត៎ៗថា សូមស្ម័គ្រចិត្តចូលទាហានដើម្បីការពារទឹកដីជាមួយប្តីបើសិនជារដ្ឋាភិបាលព្រមបញ្ចូលនាងជាក្របខ័ណ្ឌទាហាន។សូមឱ្យបំណងប្រាថ្នារបស់នាងបានសម្រេចទៅចុះ… It could be a historic war record in the world—a wife fighting alongside her husband on the same battlefield in defense of the nation from July 24 to 29, 2025. At the age…
-
អភិបាលខេត្តនិងក្រុមប្រឹក្សាខេត្តកែប ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាលរបួស និងជូនអំណោយដល់ជនភៀសសឹកនៅខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែបអញ្ជើញសួរសុខទុក្ខ និងជូនថវិកាដល់វីរកងទ័ពដែលរងរបួសដោយការវាយប្រហារពីយោធាថៃនាពេលកន្លងមក និងកំពុងសម្រាកព្យាបាលចំនួន ៩៧នាក់ នៅមណ្ឌលសុខភាពគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្ដមបានសម្តែងនូវការដឹងគុណដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានលះបង់ជីវិតដើម្បីការពារបូរណភាពទឹកដី និងសូមជូនពរឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។ ខេត្តព្រះវិហារដដែលគណៈប្រតិភូរដ្ឋបាលខេត្តកែបបានអញ្ជើញសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅវត្តមណ្ឌលវិប្បសនាធុរៈភូមិភាគឥសាន្ត ហៅ វត្តពោធិប្រាំពាន់ដើម៕ដោយ៖សិលាសារិន
-
ប្រជាពលរដ្ឋ ក្រុមយុវជន យុវនារីប្រមាណ ១ម៉ឺននាក់ ជួបជុំគ្នានៅបឹងកក់ ខណ្ឌដូនពេញ ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ក្រុមយុវជន យុវនារីប្រមាណ១ម៉ឺននាក់ បានជួបជុំគ្នានៅបឹងកក់ ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្រែកអមដោយទង់ជាតិក្រហមឆ្អិនឆ្អៅបង្ហាញថា «កម្ពុជាស្រឡាញ់សន្តិភាព» ។ ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីឱ្យពិភពលោក បានឃើញយ៉ាងច្បាស់លាស់ដោយឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង៕
-
កសិដ្ឋានចិញ្ចឹមជ្រូក ៥ទីតាំងនៅក្នុងស្រុកជុំគីរី ត្រូវបានមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យ និង ចាត់វិធានការច្បាប់ទប់ស្កាត់លើការបញ្ចេញទឹកកខ្វក់ប៉ះពាល់បរិស្ថាន

(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន តាមរយៈមន្រ្តីអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានរកឃើញមានទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួន ក្នុងស្រុកជុំគីរី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានក្លិន ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ។ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលស្រុកជុំគិរី ក្រុមប្រឹក្សាឃុំត្រពាំងរាំង ឃុំជំពូវន្ដ និងមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក ចំនួន៥ទីតាំង រួមមាន៖ ១)កសិដ្ឋានចិញ្ចឹមជ្រូក មួង ផារី ២)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី១) ៣)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី២) ៤)កសិដ្ឋានចិញ្ចឹមជ្រូក ជា សៅណា និង៥)កសិដ្ឋានចិញ្ចឹមជ្រូក ស៊ី.ភី.ខេមបូឌា ចំកាត់។ ក្រុមការងារបានរកឃើញ កសិដ្ឋានចញ្ចឹមជ្រូកទាំងនេះ មិនទាន់មានការគ្រប់គ្រងសំណល់រាវ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានបញ្ចេញទឹកកខ្វក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមិនបានរៀបចំ ប្រព័ន្ធគ្រប់គ្រងសំណល់រាវ និងការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវដូចជា៖ សូមបញ្ជាក់ថា នៅសប្ដាហ៍បន្ទាប់នេះ…
-
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីក្រសួងពីរក្នុងថ្ងៃតែមួយ

(ភ្នំពេញ)៖ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំការប្រឡងជ្រើសរើសមន្ត្រី សម្រាប់ពីរក្រសួង-ស្ថាប័ន ក្នុងថ្ងៃតែមួយ ។ ការប្រឡងទី ១ជាការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រីឯការប្រឡងទី ២ ជាការប្រឡងជ្រើសរើស មន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងនេះ មានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការចូលរួមពីឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។ សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៥ ០០០នាក់។ ការប្រឡងនេះ…
-
រដ្ឋបាលខេត្តកែបនាំយកអំណោយជាច្រើនមុខទៅជូនបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣

កំពតៈឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ រួមជាមួយឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប អញ្ជើញសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ឧបត្ថម្ភជូនដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយពលទាហាន នាយទាហានមួយចំនួនដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល ។ ដោយឡែកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ក៏ដូចជាថវិកា ឧបត្ថម្ភជូនដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ គឺជាការបង្ហាញនូវការរួបរួមសាមគ្គីជាធ្លុងមួយរវាងកងទ័ពការពារទឹកដី រវាងមន្រ្តីរាជការគ្រប់េខលំដាប់ថ្នាក់ គ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ៗរូបក្នុងគ្រាទុក្ខលំបាក។ អំណោយរួមមាន៖ អង្ករ ៥តោន ទឹកសុទ្ធ៥០កេស ទឹកសុទ្ធយួរ ៨០យួរ មី ១០៩កេស ទឹកត្រី ៣០យួរ ទឹកត្រី ១២០ដប ទឹកស៊ីអ៊ីវ១០យួរ ត្រីខ ២៦កេស (ស្មើនឹង52យួរ)…