-
វេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២ ក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”

(ភ្នំពេញ)៖ វេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២ ក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករប្រមាណ ៦០០នាក់ ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ (Al) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលមានសមត្ថភាពផលិតមាតិកាល្អ និងមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និង គ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់ព័ត៌មានសង្គម ។ ឯកឧត្តម ជុន វ៉ាត បានមានប្រសាសន៍ថា វេទិកានេះជាការឆ្លុះបញ្ជាំងពីយន្តការសហការគ្រប់ភាគីពាក់ព័ន្ធ (Multistakeholder Approach)…
-
ឯកឧត្តម ឃួង ស្រេង ៖ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាគ្មានទេបើប្រទេសជាតិមានសង្គ្រាម

(ភ្នំពេញ)៖ ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម ។ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាកដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា និងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការ ពារជាតិបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១សីហា២០២៥នេះ នៅចំពោះមុខ ក្រុមនិស្សិតនៃមហាវិទ្យល័យនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ២០០នាក់ ដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ ដែលបានមកសិក្សាស្វែងយល់ពីការងារនៅរដ្ឋបាលរាជធានីភ្នំពេញដែលជាផ្នែកមួយ នៃការបង្កើនចំណេះដឹងនៃការអនុវត្តជាក់ស្តែងក្រៅសាលា។ ឯកឧត្តមអភិបាលមាប្រសាសន៍ថា ក្មួយៗប្អូនៗបានសិក្សាខ្ពង់ខ្ពស់គឺផ្តើមចេញពីញើសឈាមរបស់យុវជនជំនាន់មុនដែលត្រួសត្រាយផ្លូវ និងលះបង់សព្វបែបយ៉ាងក្នុងនោះក៏មានការពង្រឹងវិស័យអប់រំដែលជាស្នូលនៃការអភិវឌ្ឍន៍។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅបរទេសជាច្រើននាក់ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕ដោយ ៖ ហេង សម្បត្តិ
-
ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក

ភ្នំពេញ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។ ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ “ការលើកកម្ពស់ប្រជាជន និងសហគមន៍” ដែលជាសសរស្តម្ភចីរភាពស្នូលមួយរបស់ខ្លួន ក្រុមហ៊ុន Smart នៅតែបន្តចូលរួមយ៉ាងសកម្ម ដើម្បីផ្តល់ជំនួយជាបន្ទាន់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះមកម្ល៉េះ។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «Smart Axiataក្នុងនាមជាក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីដែលបានបង្កើតឡើងយូរហើយនៅកម្ពុជា Smart Axiata តែងតែរក្សាជំហរ រួមគ្នាតែមួយជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ មូលនិធិនេះមិនមែនគ្រាន់តែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ វាឆ្លុះបញ្ចាំងពីភាពជឿជាក់របស់យើង ទៅលើការតាំងចិត្ត និងស្មារតីដ៏មុតមាំបស់ប្រទេសកម្ពុជា។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយស្តារនូវជីវភាពរបស់ប្រជាជនខ្មែរឡើងវិញ និងផ្ដល់ក្តីសង្ឃឹមដល់បងប្អូនប្រជាជនខ្មែរទាំងឡាយដែលបានរងនូវផលប៉ះពាល់។» លោកបានបន្តថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អាជ្ញាធរមូលដ្ឋានសម្រាប់ការសម្របសម្រួល និងការគាំទ្រឥតស្រាកស្រាន្តក្នុងគ្រាលំបាកនេះ។ ពួកយើងក៏សូមសម្ដែងការគោរព និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃប្រជាជនដែលបានបាត់បង់ជីវិតដោយសារជម្លោះនេះ។ ហើយយើងសូមគោរពចំពោះវីវភាព និងការលះបង់របស់កងកម្លាំងជួរមុខ…
-
សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់កាសែតរ៉យទ័រ នៅថ្ងៃទី១ ខែសីហានេះថា អត្រាពន្ធ ១៩ភាគរយលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក បានជួយជៀសវាងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដ៏សំខាន់របស់កម្ពុជាដួលរលំ ហើយថែមទាំងអនុញ្ញាតឱ្យកម្ពុជាអាចរក្សាការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កម្ពុជា បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានផ្តល់ការយោគយល់ក្នុងការចរចាជាមួយកម្ពុជា ដើម្បីកាត់បន្ថយអត្រាពន្ធគយ ដែលកាលពីដំបូងត្រូវបានកំណត់ចំនួន ៤៩ភាគរយ ក្រោយមកធ្លាក់មកត្រឹម ៣៦ភាគរយ ដែលនេះជាការយកពន្ធខ្ពស់បំផុតរបស់ពិភពលោក ហើយចុងក្រោយនេះនៅសល់ត្រឹម ១៩ភាគរយ ក្រោយរូបលោកលូកដៃចូលអន្តរាគមន៍ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយកាសែតរ៉យទ័រថា បើសិនអាមេរិករក្សាអត្រាពន្ធគយ ៤៩ភាគរយ ឬ ៣៦ភាគរយនោះ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងដួលរលំនេះបើតាមគំនិតរបស់ឯកឧត្តមផ្ទាល់ ខណៈដែលវិស័យនេះជាកត្តាជំរុញខឿនសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងប្រទេសដែលមានប្រជាជន ១៧.៦លាននាក់។ ឯកឧត្តមបន្ថែមថា យើងមានកម្មករជិតមួយលាននាក់ ភាគច្រើនជាស្ត្រី ហើយកម្មករទាំងនោះ ប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមសមាជិកគ្រួសាររបស់ពួកគេ ពី ៤ ទៅ ៥នាក់។…
-
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក សៀង សាត ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី៣១ ខែសីហា បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ សៀង សាត មេបញ្ជាការរងវរសេនាតូច លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩នៃកងយោធពលខេមភូមិន្ទ ដែលបានពលីក្នុងសមរភូមិ។ពិធីបុណ្យសពបានប្រារព្ធទៅនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម៕ដោយ៖លី ពៅ
-
ផ្លូវកៅស៊ូនិងបេតុងប្រវែងជាងបួនគីឡូម៉ែត្រ នៅស្រុកសំឡូតនឹងរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ

បាត់ដំបង៖តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ផ្លូវមួយខ្សែ មានពីរកំណាត់ប្រវែងសរុប ៤ ៥០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រស្ថិតនៅភូមិចំការចេក និងភូមិរទៀង ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានលេចចេញជារូបរាង ។ក្នុងនោះកំណាត់ផ្លូវទី១ ក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មានប្រវែង ៤ ២០០ម៉ែត្រ និងកំណាត់ផ្លូវទី២ ជាផ្លូវបេតុងប្រវែង ៣០០ម៉ែត្រ។មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ផ្លូវនេះនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៃសហគមន៍នៅជនបទ៕ ក្នុងសប្ដាហ៍នេះ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារតំណាងអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញត្រួតពិនិត្យនិងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវ ចំនួនមួយខ្សែមានពីរកំណាត់ប្រវែង៤ ៥០០ ម៉ែត្រ, ទទឹង ៦ម៉ែត្រ។ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់និងផ្លូវបេតុង ស្ថិតនៅភូមិចំការស្រូវ និង ភូមិរទៀង ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវបានគូសរំលេចថា ផ្លូវនេះ គឺជាផ្លូវអាទិភាព ដើម្បីបម្រើដល់សេដ្ឋកិច្ចលក្ខណៈអន្តរឃុំ-ស្រុកក្នុងខេត្តនិងជាចរន្តសេដ្ឋកិច្ចក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ជនបទ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង ក្រសួងអភិវឌ្ឍន៍ជនបទ។…
-
សម្តេចតេជោ ស្នើស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ឲ្យបញ្ឈប់បន្ទាន់ក្នុងការអះអាងថា ខ្លួនបងប្អូនជីដូនមួយនឹងសម្តេចធិបតី

សម្តេចតេជោ បានអំពាវនាវដល់ស្រ្តីម្នាក់ឲ្យបញ្ឈប់ការអះអាងរបស់ខ្លួនបន្ទាន់ ដែលថា ខ្លួនគឺជាបងប្អូនជីដូនមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ការអំពាវនាវ បានធ្វើឡើងនៅល្ងាចថ្ងៃទី៣១ កក្កដា ២០២៥ នេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច និងបន្ទាប់មានវីដេអូស្រ្តីម្នាក់ ដោយមិនមានការបញ្ជាក់អត្តសញ្ញាណឡើយ ដែលបានអះអាងថា ស្រ្តីម្នាក់នោះមានម្តាយជាបងប្អូនបង្កើត មានឪពុកតែមួយ តែម្តាយផ្សេងគ្នាជាមួយសម្តេចកិត្តីព្រឹទ្ធបណ្ឌិត ។ ក្នុងសំណេរ អមជាមួយនឹងវីដេអូរបស់ស្រ្តីរួបនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីចេតនា មិនចង់ប្រើប្រាស់បណ្តាញទំនាក់ទំនងផ្លូវការរបស់សម្តេច ក្នុងការបកស្រាយរឿងផ្ទាល់ខ្លួនឡើយ ក្នុងខណៈពេលដែលប្រទេសជាតិកំពុងជួបការលំបាក ។ ប៉ុន្តែសម្តេចបានថ្លែងថា ប្រសិនបើសម្តេច មិនបកស្រាយ នោះនឹងអាចមានការភាន់ច្រឡំកើតឡើង ។ក្នុងសំណេរសម្តេចតេជោ បានថ្លែងបកស្រាយពីសាវតារពិតថា « ក្មួយស្រីដែលនិយាយក្នុងវីដេអូនេះ បាននិយាយថា ជាបងប្អូនជីដូនមួយរបស់ ហ៊ុន ម៉ាណែត ដែលជាកូនប្រុសខ្ញុំ និងភរិយា។ ម៉ាណែត ជាចៅទី៦ ខាងឪពុកម្តាយខ្ញុំ និងជាចៅទី៤ ខាងឪពុកម្តាយក្មេកខ្ញុំ។ ទោះម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី តែម៉ាណែត គោរពឋានានុក្រមក្នុងចំណោម បងប្អូនជីដូនមួយរបស់គេ បានល្អណាស់។»សម្តេចតេជោ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមានលើបណ្តាញសង្គម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន និងមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គម សរុបប្រមាណ ៧០រូប ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្នាល go.gov.kh នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងសាធារណជន ក្នុងការផ្ទៀងផ្ទាត់ប្រភពផ្លូវការ ជៀសវាងការក្លែងបន្លំ ការបោកបញ្ឆោត និងការផ្សព្វផ្សាយព័ត៌មានដែលចេញពីប្រភពក្លែងក្លាយ។ បន្ថែមលើនេះ ថ្នាល go.gov.kh នឹងជួយការពារពីការវាយប្រហារនានាតាមរយៈតំណភ្ជាប់ (Link/URL)ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនានា ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh ជាថ្នាលផ្តល់ព័ត៌មានដែលមានប្រភពត្រឹមត្រូវនិងច្បាស់លាស់ប្រកបដោយទំនុកចិត្ត (Trusted Source) សម្រាប់ផ្ទុកឯកសារសាធារណៈផ្លូវការរបស់ក្រសួង ស្ថាប័ន ដែលអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing) ។ សូមបញ្ជាក់ផងដែរថា…
-
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោក អនុសេនីយ៍ត្រី ភាព សោភ័ណ ដែលបានពលីជីវិតក្នុងសង្គ្រាមសមរភូមិមុខ នៅស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំង ថវិកា ជូនគ្រួសារសព នៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជូនចំពោះ លោក អនុសេនីយ៍ត្រី ភាព សោភ័ណ យោធិននៃបញ្ជាការដ្ឋានយោធភូមិភាគទី២ កងទ័ពជើងគោក បានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី ។ ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី…
-
ព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នសង្គមស៊ីវិល និង ប្រជាពលរដ្ឋបានប្រារព្ធពិធីកាន់មរណៈទុក្ខចំពោះវីរៈកងទ័ពជួរមុខ ដែលបានពលីជីវិត ក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា

(ខេត្តបន្ទាយមានជ័យ )÷ ព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នសង្គមស៊ីវិល បាននិមន្តនិងចូលរួមនប្រារព្ធពិធីកាន់មរណៈទុក្ខចំពោះវីរៈកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខណៈ ដែលសត្រូវថៃឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ។ ពិធីនេះរៀបចំឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព្រះសមណៈ ញៀនណាប់ ម៉ឺន រាជាគណៈ ថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ មានសង្ឃដីកាថា ការប្រារព្ធពិធីនេះឡើងជាការគោរពដឹងគុណវីរៈ កងទ័ពយើងដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ។ លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា ក្នុងនាមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចងចាំជានិច្ចនូវគណូបការៈ ដ៏ធំធេងរបស់វីរៈ កងទ័ពបានពលីជីវិតបុព្វហេតុជាតិមាតុភូមិជាមួយការលះបង់យ៉ាងធំធេងបំផុតពីក្រុមគ្រួសារសពមហាវីរៈកងទ័ពយើង។ ហើយជាមួយគ្នានេះយើងទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី។ សូមបញ្ជាក់ ពិធីនេះបានធ្វើឡើង ដោយបានដង្ហែរក្បួនជុំវិញទីរួមខេត្ត រួចមកជួបជុំគ្នានៅបរិវេណសួនវេទិកាខេត្តបន្ទាយមានជ័យ និង ពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។ ពិធីនេះដែរ មានការនិមន្តនិងចូលរួមជាង ២ពាន់អង្គ នាក់ ក្នុងនោះក៏មានវត្តមាន ឯកឧត្តមអភិបាល នៃ គណៈ អភិបាលខេត្ត និង ឯកឧត្តមក្រុមប្រឹក្សាខេត្ត ផងដែរ…