-
ព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ ថៃបានបើកវាយប្រហារមកលើកម្ពុជា ចំនួន ៧ទីតាំង និង ចង់វាយយកប្រាសាទតាក្របី ប្រាសាទតាមាន់វិញ តែត្រូវបរាជ័យ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃការធ្វើសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ ពួកគេបានធ្វើការវាយប្រហារ មកលើទឹកដីកម្ពុជាចំនួន៧ទីតាំង និងបានប្រើគ្រាប់បែកចង្កោម វាយប្រហារមកលើដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាថែមទៀត។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែឱ្យដឹងថា មានទីតាំងចំនួន៧ ត្រូវបានថៃបើក ធ្វើការវាយប្រហារ មកដែនអធិបតេយ្យភាពកម្ពុជា ។ នៅក្នុងទិសទី១មានចំនួន៥ទីតាំង និង ទិសទី៣ មានចំនួន ២ទីតាំង។ ជាមួយគ្នានេះក្រុមកងទ័ពថៃឈ្លានពានចាប់ពីម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥នេះដែរ បានព្យាយាមវាយយកប្រាសាទតាក្របី និងប្រាសាទតាមាន់ របស់កម្ពុជា តែត្រូវកងទ័ពដ៏អង់អាចរបស់កម្ពុជាបានវាយបំបាក់ទៅវិញ។អ្នកនាំពាក្យរូបនេះបានថ្លែងដែរថាថៃមានចេតនាធ្វើការវាយប្រហារមកលើកម្ពុជាដោយប្រើគ្រាប់បែបចង្កោម ដែលអំពើខុសច្បាប់ អន្តរជាតិ។ អំពើឈ្លានពានដោយ កម្រោលនេះបានបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាតស្តីពីគ្រាប់បែបចង្កោម ។ ហើយការប្រើប្រាស់អាវុធបែបនេះបង្ហា ញពីអំពើឃោរឃៅ អមនុស្សធម៌របស់ថៃប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងឲ្យមើលឃើញថា ថៃគ្មានការខ្លាចរអាចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានបំផុត ដែលគ្រប់គ្រងពីអរិយភាពរបស់ថៃ។ លោកជំទាវអ្នកនាំពាក្យបានអះអាងថាការពង្រាយគ្រាប់បែបចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិ ភាព និងសន្តិសុខក្នុងតំបន់ ៕…
-
ទិដ្ឋភាពប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យជាច្រើនគ្រួសារ បានជម្លៀសខ្លួនទៅតំបន់សុវត្ថិភាព

-
កម្ពុជា ប្តេជ្ញាចិត្តពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់នេះ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលានោះ គឺជាថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុប១៧០នាក់ ។ ឯកឧត្តមប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានមានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ចំពោះកិច្ចការនេះ ក្រសួងបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះតាំងពីចុងឆ្នាំ២០២៣ ដោយបានសិក្សាលម្អិតទៅលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលក្នុងបណ្តាប្រទេសមួយចំនួន ព្រមទាំងឯកសារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN) និងអង្គការសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលឱ្យបានផុសផុលដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេចក្ដីព្រាងច្បាប់នេះ សំដៅឆ្លើយតបនឹងសកម្មភាពអាទិភាពរបស់ជាតិ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមី លោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹហកដីពីសត្រូវឈ្លានពាន

(ពោធិ៍សាត់)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចូលមកគោរពបូជា និងសូមបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។ បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម ជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត…
-
យ៉ាងហោចណាស់ប្រជាពលរដ្ឋ ២៤០០គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់មកទីមានសុវត្ថិភាព ក្រោយការវាយប្រហារដោយយោធាថៃ

(ភ្នំពេញ)៖ ក្រោយការវាយប្រហារដោយភាគីថៃមកលើកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៥ បានបង្កផលលំបាក ទុក្ខវេទនា ដល់ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។ សរុបរួម ជនភៀសសឹកមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២ ៤០០គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ។ នេះតាមឯកឧត្តម ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ៕
-
យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ

(ភ្នំពេញ)៖ យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ រួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អ្នកជំនាញជាតិ និងអន្តរជាតិជាង ៤០រូប មកពី៩ប្រទេសផ្សេងគ្នា រួមគ្នាបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល

(ភ្នំពេញ)៖ អ្នកជំនាញជាតិ និងអន្តរជាតិជាង ៤០រូប មកពី៩ប្រទេសផ្សេងគ្នា បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល ៥ ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រយៈពេល២ថ្ងៃ ។ កិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ដ៏មានសារៈសំខាន់នេះ បានចាប់ផ្តើមនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការថ្លែងអំណរគុណវត្តមានដ៏មានតម្លៃរបស់អ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់ខ្លួន និងរួមគ្នាបង្កើតឡើងនូវអនាគតមួយដ៏ភ្លឺស្វាង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងក្លាយជាផ្នែកមួយ សម្រាប់លើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចអំពីភាពចាំបាច់ នៃការងារស្រាវជ្រាវ នវានុវត្តន៍ ដើម្បីការលើកម្ពស់សុខភាព និងទប់ស្កាត់ការប៉ះពាល់សុខភាព តាមរយៈការគិតគូរ ប្រកបដោយភាពបុរេសកម្ម ការពារ និងទប់ស្កាត់ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នា លើតម្រូវការចាំបាច់ សម្រាប់ការសិក្សាស្រាវជ្រាវ ទាំងជំងឺមិនឆ្លង និងជំងឺឆ្លង ដោយបង្ហាញនូវបទពិសោធន៍ទំនាក់ទំនងនៃជំងឺកូវីដ-១៩…
-
រដ្ឋបាលខេត្តកំពង់ឆ្នាំងលែងមេពូជត្រីនិងកូនត្រីចម្រុះជាង៥ ម៉ឺនក្បាលចូលបឹងឈ្វាំងសែនជ័យ

កំពង់ឆ្នាំង ៖ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីក្នុងពិធីលែងកូនត្រីចម្រុះ នៅទំនប់ទឹកបឹងឈ្វាំងសែនជ័យ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត មានការលែងមេត្រីពូជនិងកូនត្រីចម្រុះជាងប្រាំម៉ឺនក្បាលទៅក្នុងបឹងធម្មជាតិមួយនេះ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៣មក មន្ទីរកសិកម្ម ខេត្តបានប្រារព្ធពិធីលែងត្រី ចំនួន ១២ លើក។គិតត្រឹមឆ្នាំ២០២៥ ត្រីមេពូជ កូនត្រី និងសត្វពូជក្នុងស្រុកចំនួន ១០ប្រភេទ ប្រមាណ ៣០ម៉ឺនក្បាលបានលែងចូលទៅក្នុងបឹង អាងទឹក និង ក្នុងដែនទឹកត្រីចម្រុះនិង បង្កង ប្រមាណ៥០ ០០០ ក្បាល៕ដោយ៖សុខ គឹមសៀន
-
ភាគីថៃ បង្កហេតុបាញ់ប្រហារលើកម្ពុជាមុន ធ្វើឲ្យស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋ រស់នៅតំបន់ជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បង្ខំចិត្តរត់ចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព (វីដេអូ)

(ឧត្តរមានជ័យ)៖ ការឈ្លានពាន និងបង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវរត់គេចចេញពីផ្ទះកក់ក្តៅរបស់ខ្លួន ទៅរកទីសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ ។ សូមជម្រាបថា ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលាទៅតាមដំណាក់កាលនីមួយៗ ដែលភាគីថៃបានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ កំណត់ហេតុដែលបានចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា មានដូចខាងក្រោមនេះ៖ -ម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ -ម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី -ម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ -ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ -ម៉ោង ០៨:៤៧នាទី…
-
ប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារនៅស្រុកសូទ្រនិគម ទទួលអំណោយពិសេសពីរាជរដ្ឋាភិបាល

សៀមរាប៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារ ដែលរស់នៅឃុំពពេល, ឃុំតាយ៉ែក, ឃុំចាន់សរ និងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានទទួលអំណោយជាពិសេសពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។ អំណោយដែលផ្តល់ជូនរួមមាន អង្ករ , មី, ភួយ , សារុងនិងកន្ទេល។ក្នុងឱកាសនេះលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ភូមិភាគដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យគ្រួសារដែលមានកូនចៅត្រលប់ពីប្រទេសថៃ ជំរុញឱ្យពួកគេចុះឈ្មោះសិក្សាវិជ្ជាជីវៈបច្ចេកទេស តាមវិទ្យាស្ថាន និងសាលានានាក្នុងក្រុងសៀមរាប ដើម្បីទទួលឱកាសការងារនិងចំណូលសម្រាប់គ្រួសារ។ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ ឬស្ថានភាពជាសះស្បើយ គឺបានចាប់ផ្ដើមតាំងពីឆ្នាំ២០២២។ កម្មវិធីនេះអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រ និងគាំទ្រជីវភាពសង្គម ដោយចាត់ចែងជា ៣កម្រិត៖ កម្រិតធ្ងន់ (ប្រភេទ១), កម្រិតមធ្យម (ប្រភេទ២) និងកម្រិតស្រាល (ប្រភេទ៣)៕ដោយ៖ប៊ុនរដ្ឋា