-
វត្ថុតាងគ្រឿងញៀនជាង២៤៧គីឡូក្រាម ត្រូវបានដុតកម្ទេចចោល

ស្វាយរៀង៖វត្ថុតាងគ្រឿងញៀនដែលរឹបអូសបានក្នុងការបង្រ្កាបមានទម្ងន់ជាង២៤៧ គីឡូក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់ និងការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ត្រូវបានដុតកម្ទេចចោលនៅក្នុងកម្មវិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (ថ្ងៃទី២៦ ខែមិថុនា)ក្រោមប្រធានបទ« រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា »កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ពិធីនេះអញ្ជើញចូលរួមឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខា ធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឱ្យបានដល់មេខ្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឱ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។ឯកឧត្តមបន្តថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្តឱ្យបានតឹងរ៉ឹងបំផុត…
-
ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីអាចដាក់ឱ្យប្រើប្រាស់យ៉ាងយូដើមឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្តេជ្ញាខិតខំរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីអាចដាក់ឱ្យប្រើប្រាស់យ៉ាងយូនៅដើមឆ្នាំ២០២៦ ខាងមុខនេះ ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់នេះ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត តំណាងវិស័យឯកជន តំ ណាងសមាគមពាណិជ្ជកម្ម អ្នកគណៈវិជ្ជាជីវៈសេរី អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំស្រាវជ្រាវ ដែលមានចំនួនសរុបប្រមាណ ២០០នាក់ ផងដែរ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងបំណងផ្សព្វផ្សាយជាសាធារណៈ ជូនភាគីពាក់ព័ន្ធ ដើម្បីធានាតម្លាភាព ភាពជឿទុកចិត្តបាន និងលើកទឹកចិត្តឱ្យមានការចូលរួម និងផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងច្បាប់ ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីកំណត់អំពីភាពខ្វះចន្លោះ សង្គតិភាព បូរណភាព និងផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់សំដៅធានាភាពគ្រប់ជ្រុងជ្រោយ សុខដុមភាវូបនីយកម្មគតិយុត្ត ឯកសណ្ឋានូបនីយកម្ម និងភាពរួចរាល់របស់ក្រសួង ស្ថាប័ន វិស័យឯកជន…
-
រដ្ឋបាលខេត្តកំពង់ស្ពឺបំផុសឱ្យប្រជាពលរដ្ឋស្រឡាញ់ព្រៃឈើ និងនាំគ្នាដាំកូនឈើ

កំពង់ស្ពឺ៖កូនឈើគ្រប់ប្រភេទប្រមាណ២៥០០ដើម ត្រូវបានដាំ និងចែកជូនប្រជាពលរដ្ឋយកទៅដាំកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នៅបរិវេណស្នាក់ការទ្វារទឹកស្ទឹងតូច ភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។សកម្មភាពនេះរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចូលរួមអបអរសាទររុក្ខទិវា៩ កក្កដា ។ ពិធីនេះមានការអញ្ជើញចូលរួមឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ជាមួយគ្នានឹងការលើកឡើងពីប្រវត្តិនៃការប្រារព្ធពិធីរុក្ខទិវា៩កក្កដានិងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជាចំពោះវិស័យព្រៃឈើ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបឱ្យនាំគ្នាស្រឡាញ់ព្រៃឈើ និងបន្តនាំគ្នាដាំកូនឈើឡើងវិញ។ទន្ទឹមនេះសមត្ថកិច្ចជំនាញត្រូវសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រឱ្យសកម្ម និងមិនអនុគ្រោះគ្រប់ទង្វើបំផ្លាញធនធានធម្មជាតិ៕ ដោយ៖ ម៉ុន សំអាត
-
“បវរកញ្ញាផែនដី” គឺជាកម្មវិធីប្រកួតសម្រស់ លំដាប់ថ្នាក់អន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិស្ត្រី

(ភ្នំពេញ)៖ ថ្ងៃនេះជាការចាប់ផ្តើម នៃ ជំពូកថ្មីក្នុងការបំផុសគំនិត ដែលប្រារព្ធវេទិកាដ៏មានឥទ្ធិពលសម្រាប់ស្ត្រីកម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និង ប្រែក្លាយជាអ្នកដឹកនាំ។នេះបើតាមការឱ្យដឹងពីសំណាក់ អ្នកនាង Tiffany Vu អ្នកគ្រប់គ្រងថ្នាក់ជាតិនៃ Miss Earth Cambodia ២០២៥។ អ្នកនាង Tiffany Vu បានបន្តឱ្យដឹងថា បវរកញ្ញាផែនដី គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំចំនួនបួន ចាប់តាំងពីឆ្នាំ២០០១ ជាមួយនឹងកេរ្តិ៍ដំណែលដ៏មានមោទនភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។ ខ្ញុំបានសម្រេចចិត្តទទួលអាជ្ញាបណ្ណបវរកញ្ញាផែនដី ដោយសារតែខ្ញុំចង់នាំយកវេទិកាដ៏អស្ចារ្យនេះ ដើម្បីផ្តល់ឱកាសដល់ស្ត្រីកម្ពុជាក្នុងការបញ្ចេញសំឡេង ចែករំលែកទស្សនៈរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ ។ អ្នកគ្រប់គ្រងថ្នាក់ជាតិរូបនេះបន្ថែមថា «ចំពោះនារីដែលនឹងគ្រងមកុដ Miss Earth Cambodia 2025 បានបង្ហាញសម្រស់ ចំណង់ចំណូលចិត្ត និងការតាំងចិត្តយ៉ាងមុតមាំក្នុងការការពារបរិស្ថាន។ នាងបានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញសំឡេងសម្រាប់ការផ្លាស់ប្តូរ”។ ដោយឡែកកញ្ញា សារ៉ាន់ គីមឡាង ម្ចាស់ជ័យលាភីបវរកញ្ញាឯក Miss Earth Cambodia 2025 បានលើកឡើងថា ជាមួយភាពស្រស់ស្អាត សំឡេងដ៏មានកម្លាំងសម្រាប់បរិស្ថាន គឺ កញ្ញាបានតាំងចិត្តខ្ពស់ដើម្បីទៅប្រកួតបន្តនៅលើឆាកអន្តរជាតិ ដោយម្ចាស់ជ័យលាភីរូបនេះ ក៏គ្រោងលើយកនូវប្រធានបទការការពារបរិស្ថាន…
-
ក្រុមអ្នកជំនាញកំពុងធ្វើការជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋប្រាង្គលេខ១១ និងលេខ១២ នៅរួតទី១ ប្រាសាទប្រែរូប

(ភ្នំពេញ)៖ អស់រយៈពេលជាងមួយខែមកហើយ ក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការជួសជុលប៉មប្រាសាទឥដ្ឋ លេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប ដើម្បីពង្រឹងប៉មប្រាសាទឥដ្ឋ នៃប្រាង្គទាំងពីរខាងលើ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញហានិភ័យនាពេលកន្លងមក។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។ លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ មួយផ្នែកធំនៃជញ្ជាំងឥដ្ឋ មានស្នាមប្រះ រលុះបាក់បែក មានស្មៅដុះ និងទឹកភ្លៀងជ្រាបចូលដក់ទៅក្នុងតួប្រាសាទ ចំណែករចនាសម្ពន្ធនៃគ្រឹះប្រាសាទទាំងមូល ក៏ប្រឈមហានិភ័យដូចគ្នា។ លោកថា បច្ចុប្បន្នក្រុមការងារ បានជួសជុលពង្រឹងគ្រឹះជាមុន និងបន្ត ជួសជុលជញ្ជាំងឥដ្ឋព័ទ្ធជុំវិញ ។ មកដល់បច្ចុប្បន្ន កិច្ចការងារជួសជុលពង្រឹងប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ សម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ។ កិច្ចការនេះចាប់ផ្តើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នាចុងខែធ្នូខាងមុខ។ ចំពោះដំណើរការជួសជុលអ្នកជំនាញបញ្ជាក់ថា មិនមានបញ្ហាប្រឈមធំដុំឡើយ ក្រុមការងារធ្លាប់មានបទពិសោធន៍ច្រើនទៅលើកិច្ចការជួសជុល ថែទាំ ដោយយកលំនាំបច្ចេកទេសជួសជុលដូចប្រាសាទឥដ្ឋផ្សេងៗទៀតក្នុងតំបន់អង្គរ និងបានអនុលោមតាមបទដ្ឋាន ដែលបានកំណត់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។…
-
យុទ្ធនាការផ្សព្វផ្សាយស្ដីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិកនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖”រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង”។នេះជាសារដាស់តឿនរបស់ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយស្តីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិកនៅស្រុកព្រះនេត្រព្រះនាដើមសប្ដាហ៍នេះ។ ថ្លែងទៅកាន់អ្នកចូលរួមជាអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២៥០នាក់ មកពីវិទ្យាល័យចំនួនប្រាំ ក្នុងស្រុកព្រះនេត្រព្រះ ព្រមទាំងឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង UN PAGE នៅបរិវេណសាលាស្រុក ឯកឧត្តម គង់ ច័ន្ទវាសនា បានបញ្ជាក់ថា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ចូលរួមការពារបរិស្ថាន អនាម័យភូមិឋាន។ បែងចែក សំរាម និងកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសោភណភាព និងបរិស្ថានរស់នៅស្អាតនៅទូទាំងស្រុក ។ ក្នុងឱកាសនេះដែរ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ស្រុកមាន៩ឃុំនិងភូមិ១១៨ភូមិ។មានប្រជាពលរដ្ឋសរុបចំនួន២៦ ៧៤៩គ្រួសារ ស្មើនឹង…
-
បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា នៅស្រុកអូររាំង ឃាត់ខ្លួនជនបរទេស ១៤៩នាក់

មណ្ឌលគិរី៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន កាលពីថ្ងៃទី២១ ខែកក្កដា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសចម្រុះជាតិសាសន៍ចំនួន ១៤៩នាក់ (ស្រី ៣១នាក់) ដកហូតកុំព្យូទ័រ និងទូរស័ព្ទដៃ ១ ៣០០គ្រឿង ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្ហាញថា ជនសង្ស័យមានចំនួន ១៤៩នាក់ ដមាន ១៣សញ្ជាតិ រួមមាន៖ ចិន ១នាក់ ,ប៉ាគីស្ថាន ៣៦នាក់ ,ឥណ្ឌូនេស៊ី ២៧នាក់ ,បង់ក្លាដេស ១៦នាក់ ,វៀតណាម ៩នាក់ ,ឥណ្ឌា ៨នាក់ ,ថៃ ៣នាក់ ,មីយ៉ាន់ម៉ា ៣នាក់ ,កាមេរ៉ូន ៣នាក់ ,នីហ្សេរីយ៉ា ២នាក់ ,សេរ៉ាលីអូន ២នាក់ និងយូហ្គាន់ដា ៤នាក់។ របាយការណ៍បន្តថា ក្នុងចំណោមនោះជនបរទេសទាំងនោះ មានលិខិតឆ្លងដែន ៣៣នាក់…
-
សិស្សប្រឡងបាក់ឌុបឆ្នាំនេះដែលបានពិន្ទុលេខ១លើសគេបង្អស់នឹងទទួលបានរថយន្តមួយគ្រឿងតម្លៃ ១៥៩៩០ដុល្លារ

(ភ្នំពេញ)៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៨ សីហា ២០២៥ (តែម្នាក់គត់) នឹងទទួលបានរថយន្តមួយគ្រឿង ម៉ាក Leapmotor TO3 តម្លៃ ១៥ ៩៩០ដុល្លារអាមេរិក។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការផ្តល់រង្វាន់ជារថយន្តដល់ សិស្សទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រឡងបាក់ឌុបនេះត្រូវបានគេដឹងថា ជាការលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងកាន់តែខិតជិតមកដល់ ៕ ដោយ ៖ ម៉ាដេប៉ូ
-
កម្លាំងចម្រុះខេត្តកំពង់ធំបង្ក្រាបបទល្មើសនេសាទបួនករណីករណីនៅស្រុកចំនួនបីផ្សេងគ្នា

កំពង់ធំ៖ នៅខេត្តកំពង់ធំកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥កម្លាំងចម្រុះមានកម្លាំងរដ្ឋបាលជលផល ,បរិស្ថាន ,សហគមន៍នេសាទនិងកងទ័ពបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងតំបន់ភូមិសាស្ត្រស្រុកចំនួនបីនិងបានរកឃើញបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់មួយចំនួន។កម្លាំងចម្រុះបានបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍ល្មើសទាំងនេះ រួមទាំងការចាក់លែងកូនត្រីទៅក្នុងទន្លេវិញផង។ របាយការណ៍បានបង្ហាញថា ករណីទី១. នៅតំបន់ភូមិទួលតាមុំ សានស្រី ដៃវែង បឹងផ្ទោល និងអូរលួ ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក បានរកឃើញឧបករណ៍នេសាទខុសច្បាប់មួយចំនួនដូចជារបាំងសាច់អួនក្រឡាញឹក៣របាំង (២១៣ម៉ែត្រ), ឡុក៣គ្រឿង, លបលូ ៦មាត់របាំងស្បៃមុង ១របាំង (៥៧ម៉ែត្រ), ឡុក១គ្រឿង, លបលូ ១មាត់, បង្គោល ១៥៣ដើមនិងចាក់លែងត្រីចម្រុះ ១០គីឡូក្រាមចូលទន្លេវិញ។ករណីទី២.នៅព្រែកទាល់ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយបានរកឃើញរបាំងសាច់អួនក្រឡាញឹក ៣របាំង (៤៥០ម៉ែត្រ), បង្គោល ២៥០ដើម, ឡុក ៦គ្រឿង, លបលូ ៦មាត់ចាក់លែងត្រីចម្រុះ ៩គីឡូក្រាម។ករណីទី៣. នៅអាងទឹកសំព័រ ឃុំចំណាក្រោម ស្រុកស្ទោងបានរកឃើញរបាំងសាច់អួនក្រឡាញឹក ៧របាំង (១៤០០ម៉ែត្រ), ឡុក ៧គ្រឿង, លប ៧មាត់, បង្គោល ១៤០ដើមនិងចាក់លែងត្រីចម្រុះ ១៥គីឡូក្រាមនិងករណីទី៤. នៅចំណុចជ្រោយធំ និងបាទាល់ ឃុំពាមបាង ស្រុកស្ទោងបានរកឃើញរបាំងស្បៃមុង…
-
ក្រុមមន្រ្តីមកពីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យ និងទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

(សៀមរាប)៖ សំដៅទប់ស្កាត់បទល្មើសនេសាទក្រុមមន្រ្តីមកពីក្រសួងបរិស្ថាន រួមជាមួយ យោធភូមិភាគទី៤បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ក្នុងរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ចាប់ពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងការចុះត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយរួមមានដូចជា ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ,នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និង យោធភូមិភាគទី៤ រួមមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ដោយបានប្រើប្រាស់កាណូតចំនួន ០២គ្រឿង ក្នុងពេលកំពុងល្បាត ក្រុមការងារក៏បានជួយសង្គ្រោះកាណូតនេសាទចំនួន១គ្រឿង និងជនរងគ្រោះម្នាក់ ដែលត្រូវខ្យល់ព្យុះបោកបក់ពន្លិច នៅចំណុចជ្រោយវល្លិប្រេង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស ក្នុងបឹងទន្លេសាប ដែលជាធនធាន ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការ នេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕ ដោយ ៖…