Category: ព័ត៌មានសង្គម

  • TikTok ដាក់ឱ្យដំណើរការមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា គ្រួសារ និងសហគមន៍ដោយលោក ​​ Adam Presser ប្រធានផ្នែកប្រតិបត្តិការ និងទំនុកចិត្ត និងសុវត្ថិភាព

    TikTok ដាក់ឱ្យដំណើរការមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា គ្រួសារ និងសហគមន៍ដោយលោក ​​ Adam Presser ប្រធានផ្នែកប្រតិបត្តិការ និងទំនុកចិត្ត និងសុវត្ថិភាព

    ថ្ងៃនេះ TikTok ប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនពីវិធីដែល TikTok ជំរុញភាពច្នៃប្រឌិត និងនាំសេចក្តីរីករាយដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មុខងារថ្មីៗទាំងនេះ ជួយបង្កើនបទពិសោធន៍ល្អៗសម្រាប់ក្មេងជំទង់ និងគ្រួសារដែលស្វែងរកការកម្សាន្ត និងរៀនសូត្រនៅលើបណ្តាញសង្គម TikTok អ្នកបង្កើតមាតិកាដើម្បីចែករំលែកចំណេះដឹងផ្ទាល់ខ្លួន និងការអប់រំអំពីការអភិវឌ្ឍសហគមន៍ ក៏ដូចជាអ្នកប្រើប្រាស់ដទៃទៀតដែល​និយមស្វែងរកមាតិកា ពួកគេនៅតែចូលចិត្តប្រើប្រាស់បណ្តាញសង្គម TikTok របស់យើង។ ការគាំទ្ររបស់អ្នកប្រើប្រាស់ចំពោះ TikTok គឺកើតមានឡើងដោយសារការបន្តវិនិយោគរបស់យើងទៅលើផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។ មុខងារសម្រាប់គ្រួសារ មុខងារ និងការកំណត់ផ្សេងៗចំនួន៥០ សម្រាប់គណនីក្មេងជំទង់ ត្រូវបានរចនាឡើងដើម្បីឱ្យពួកគេបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដោយសុវត្ថិភាព កសាងទំនាក់ទំនងជាមួយមិត្តភក្តិ និងរៀនសូត្រនៅលើ TikTok។ ​​បន្ថែមពីលើការការពារទាំងនេះ TikTok ក៏មានមុខងារ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយ និងអាណាព្យាបាល កំណត់មុខងារក្នុងគណនីកូនៗរបស់ខ្លួនដើម្បីឱ្យស្របទៅតាមតម្រូវការរបស់ពួកគាត់។ តាមរយៈកម្មវិធីអប់រំ “ភាពជាដៃគូសុវត្ថិភាពផ្នែកឌីជីថលសម្រាប់គ្រួសារ” យើងផ្ដល់ជម្រើសដល់គ្រួសារដើម្បីបន្តការសន្ទនាដោយបើកចំហអំពីបទពិសោធន៍របស់ពួកគាត់នៅលើប្រព័ន្ធអ៊ីនធឺណិត។​​ ដើម្បីបន្តការសន្ទនាទាំងនេះ TikTok កំពុងបង្ហាញមុខងារថ្មីនៃ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយគ្រប់គ្រងគណនីកូនៗរបស់ពួកគាត់កាន់តែប្រសើរ។ មុខងារថ្មីនៃ Family Pairing រួមមាន៖ ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់គ្រួសារដែលបានបង្ហាញនៅថ្ងៃនេះ គាំទ្រសុខុមាលភាពសហគមន៍ TikTok ជឿជាក់ថាបទពិសោធន៍ឌីជីថលគួរតែនាំមកឱ្យយើងនូវភាពរីករាយ…

  • ស្មារតីខ្មែរជួយខ្មែរ សប្បុរជនក្នុងខេត្តបាត់ដំបងកាន់តែផុលផុស ជួយឧបត្ថម្ភដល់កងទ័ព និងពលករខ្មែរមកពីប្រទេស​ថៃ

    ស្មារតីខ្មែរជួយខ្មែរ សប្បុរជនក្នុងខេត្តបាត់ដំបងកាន់តែផុលផុស ជួយឧបត្ថម្ភដល់កងទ័ព និងពលករខ្មែរមកពីប្រទេស​ថៃ

    ចាប់តាំងពីផ្តើមដំបូងនៃទង្វើឈ្លានពានពីភាគីថៃ ក្នុងស្មារតីខ្មែរជួយខ្មែរ ការពារបូរណភាពទឹកដី និងស្រឡាញ់​សុខសន្តិភាព មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់ថ្នាក់ និងយុវជននៅក្នុងខេត្តបាត់ដំបង បានផុលផុស​ក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួននិងនាំយកអំណោយជា​ថវិកា ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់​ផ្សេងៗសម្រាប់ផ្តល់ជូន​ដល់ប្រជាពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ និងឧបត្ថម្ភគាំទ្រ​កងទ័ព​ដែល​កំពុងឈរ​ជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ ការចូលរួមកាន់តែផុលផុសឡើងៗ។នៅបរិវេណមុខអគារសាលាខេត្ត​ចាស់ក្នុង​សប្ដាហ៍នេះ សប្បុរសជនយ៉ាង​ច្រើនកុះករ ដែលមកចូលរួមបរិច្ចាគជាមួយ​រដ្ឋបាលខេត្តបាន បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលបាន​រួមចំណែក ជាមួយរដ្ឋបាលខេត្តបាត់ដំបង។ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានសំដែង​ទឹកចិត្តនិងថ្លែងអរគុណចំពោះមន្ត្រីរាជការ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានានិងក្មួយៗសិស្សានុសិស្ស និង និស្សិត នៅក្នុងខេត្តបាត់ដំបង ដែលបានរួមចំណែកផ្តល់​អំណោយ​ជាថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ផ្សេងៗទៀត​ ជូនដល់រដ្ឋបាលខេត្ត។ សូមបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ ត្រូវបាន​រដ្ឋបាល​ខេត្តបាត់ដំបង ធ្វើការបែងចែក​និងនាំយកទៅផ្តល់ជូន​កងកម្លាំងការពារ​បូរណភាពទឹកដី ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋ​ភៀសសឹកផងដែរ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

  • ធនាគារ វឌ្ឍនៈនឹងលុបចោលបំណុលទាំងស្រុងជូនអតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី​ដែលបានបំពេញ​ភារកិច្ច​ក្នុងសមរភូមិការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពខ្មែរ

    ធនាគារ វឌ្ឍនៈនឹងលុបចោលបំណុលទាំងស្រុងជូនអតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី​ដែលបានបំពេញ​ភារកិច្ច​ក្នុងសមរភូមិការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពខ្មែរ

    ភ្នំពេញ៖តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា និងសេចក្តីណែនាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ក្រោមក្នុងស្មារតីខ្មែរតែមួយ ធនាគារ វឌ្ឍនៈ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប នឹងលុបចោលបំណុលទាំងស្រុងជូនអតិថិជន ឬ​អ្នករួមខ្ចី ដែល​ជាយោធិនពលីដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដី និងដែនអធិប​តេយ្យ​ភាពខ្មែរ។នេះជាពេលវេលាដែលយើងរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហើយការចូលរួមចំណែកនេះនឹងជួយសម្រាលបន្ទុក​ដល់​គ្រួសារយោធិនក្នុងកាលៈទេសៈដ៏សំខាន់នេះ៕ ដោយ៖ទីផ្សារ

  • សាកលវិទ្យាល័យវេស្ទើន ជូនដំណឹងអំពីការផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ

    សាកលវិទ្យាល័យវេស្ទើន ជូនដំណឹងអំពីការផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ

    (ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន ចេញសេចក្ដីជូនដំណឹង អំពីការផ្ដល់ជូនអាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាទាំងថ្នាក់បរិញ្ញាប​ត្ររង និងថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញទាំងអស់ នៃសាកលវិទ្យាល័យវេស្ទើន ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ ។ សាកលវិទ្យាល័យវេស្ទើន សូមជម្រាបជូនដំណឹងដល់ក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ បណ្តាស្ថាប័នព័ត៌មាន និងសាធារណៈជន ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនដែលបានពលី ឯកឧត្ដម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចផ្ដល់ជូនអាហារូបករណ៍សម្រាប់ការសិក្សានៅសាកលវិទ្យាល័យដោយឥតបង់ថ្លៃ ១០០% ជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ ។ សូមក្រុមគ្រួសារយុទ្ធជនពលី ធ្វើការទំនាក់ទំនងមកកាន់សាកលវិទ្យាល័យ តាមរយៈលេខ 096 8000 111 ឬ012 200 988 ៕ ដោយ ៖ វណ្ណលុក

  • គណៈប្រតិភូក្រសួងបរិស្ថាន សប្បុរសជន ស្រុកអូររាំងឪ បាននាំយក​អំណោយជូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពកម្ពុជានៅជួរមុខ

    គណៈប្រតិភូក្រសួងបរិស្ថាន សប្បុរសជន ស្រុកអូររាំងឪ បាននាំយក​អំណោយជូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពកម្ពុជានៅជួរមុខ

    ភ្នំពេញ៖គណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះ​មូល​ដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារក្រសួង បរិស្ថាន សហការជាមួយក្រុម​ការងារស្រ្តីនិងកុមារ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួង​បរិស្ថាន យុវជន​នៃសហភាពសព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន (ស.ស.យ.ក.) យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមមូលដ្ឋាន អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ រួមជាមួយសប្បុរស​ជន បាននាំយកអំណោយ ជាគ្រឿង​ឧបភោគ​បរិភោគ សម្ភារប្រើប្រាស់ចាំ​បាច់​ជាច្រើន និងថវិកាមួយចំនួន ទៅផ្ដល់ជូនប្រជាពលរដ្ឋ ភៀសសឹក ពីតំបន់មាន​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅមណ្ឌលសុវត្ថិភាព និងកងទ័ពកម្ពុជានៅជួរមុខ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ការនាំយកនូវជំនួយទាំងនេះធ្វើឡើងតបតាមគំនិតផ្តួចផ្តើមនិងដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងពេលកន្លងមក ស្តីពីការចូលរួម​គាំទ្រដល់ការដឹកនាំ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកប​ដោយភាព​ស្វាហាប់និងវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពដែនដី និង​មាតុភូមិ​កម្ពុជា និងការគាំទ្រដោយស្មោះស្ម័គ្រចំពោះដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន​នៅជួរមុខ និងជនភៀសសឹកនៅតាមភូមិសាស្រ្ត តំបន់ព្រំដែនកម្ពុជា-ថៃ៕ដោយ៖ម៉ាដេប៉ូ

  • រដ្ឋបាលខេត្តកំពង់ចាមនាំយកទៀនព្រះវស្សា និងទេយ្យទាន​ប្រគេន​ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជ័យគីរី និងវត្តសន្ធររង្ស៊ី

    រដ្ឋបាលខេត្តកំពង់ចាមនាំយកទៀនព្រះវស្សា និងទេយ្យទាន​ប្រគេន​ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជ័យគីរី និងវត្តសន្ធររង្ស៊ី

    កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន​កាលពី​ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញនាំយកទៀន​ចំណាំ​ព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់​ចាំ​ព្រះវស្សានៅវត្តជ័យគីរី ហៅ វត្តភ្នំហាន់ជ័យ ស្ថិតនៅស្រុក​កំពង់​សៀម និងវត្តសន្ធររង្ស៊ី ហៅ វត្តខ្ពបតាងួន ស្ថិតនៅស្រុក​ស្ទឹងត្រង់។ ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម វេរប្រគេនព្រះសង្ឃគង់​ចាំព្រះវស្សាក្នុងវត្តនីមួយៗមាន ទៀនព្រះវស្សា ក្បាច់ចំនួនមួយគូ អង្ករចំនួន១០០គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខមួយកេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មីមួយកេសធំ ទឹកដោះគោខាប់មួយកេសធំ ស្ករសចំនួន ៥គីឡូ​ក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន។ដោយឡែក​ព្រះសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គប្រគេន ទេយ្យវត្ថុមួយ និង​បច្ច័យមួយសែនរៀល ចង្ហាន់មួយស្រាក់ ផ្លែឈើមួយកន្ត្រក៕ ដោយ៖លី ពៅ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកស្បៀងជូន ពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកស្បៀងជូន ពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ មកទីទួលសុវត្ថិភាពនៃស្រុកថ្មពួក ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែ បងប្អូនគឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។ឯកឧត្តមរដ្ឋមន្ត្រីក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន។ នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខប្រជាពលរដ្ឋជាង ៦០០គ្រួសារ ដែលបានជម្លៀសពីតំបន់ព្រំដែនអូរបីជាន់ មកទីទួលសុវត្ថិភាពនៅស្រុកអូរជ្រៅ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ក្រសួងអប់រំកម្ពុជា ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា សាលារៀន ៦០០បិទទ្វារ លើ ៥ខេត្ត

    ក្រសួងអប់រំកម្ពុជា ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា សាលារៀន ៦០០បិទទ្វារ លើ ៥ខេត្ត

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានបញ្ជាក់លើបណ្ដាញសង្គមថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន ៦០០បិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ​៦ពាន់នាក់ ។ ការបិទទ្វារសាលារៀនទាំង ៦០០នេះ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា ។ ក្នុងពេលជាមួយគ្នា គិតមកត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បានកំពុងបន្តយ៉ាងក្តៅគគុក។ កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន នៅតែបន្តឈរជើងយ៉ាងរឹងមាំ នៅតាមតំបន់ព្រំដែនជួរមុខ ដើម្បីការពារជាតិ ការពារទឹកដី មិនឱ្យសត្រូវរំលោភបំពានបានឡើយ ៕ ដោយ ៖ វណ្ណលុក

  • ឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួ២៨ បញ្ចេញបរិមាណសំណល់រាវជាង ១លានម៉ែត្រគូប ប៉ះពាល់ដល់តំបន់ទឹកសាធារណៈ

    ឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួ២៨ បញ្ចេញបរិមាណសំណល់រាវជាង ១លានម៉ែត្រគូប ប៉ះពាល់ដល់តំបន់ទឹកសាធារណៈ

    (ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ឆ្នាំ២០២៥នេះ មន្រ្តីជំនាញ ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មផ្សេងៗ បានបញ្ចេញសំណល់រាវ ចំនួន២៨ ទីតាំង ដែលមានការបញ្ចេញបរិមាណសំណល់រាវប្រមាណជា ១ ៣៦៦ ៥៦០ ម៉ែត្រគូប ប៉ះពាល់ដល់តំបន់ទឹកសាធារណ:។ ជាមួយគ្នានេះ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុននិងរោងចក្រទាំងនោះ បានបញ្ចេញសំណល់រាវ ប៉ះពាល់បរិស្ថាន នៅក្នុង១ខែ មានប្រមាណ ២២៧ ៧៦០ ម៉ែត្រ គូប ក្នុងនោះក្នុង ១ថ្ងៃ មានសំណល់រាវ ប្រមាណ ១១ ៣៨៨ ម៉ែត្រគូប។ សូមបញ្ជាក់ថាក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក៏បានចុះធ្វើអធិការកិច្ច តាមក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ ហើយបានចេញលិខិតបញ្ជាកែប្រែ និងពិន័យអន្តរការណ៍ផងដែរ ។ រោងចក្រនោះរួមមាន៖ ១.រោងចក្រ Kubon (Cambodia) Biotechnology Co., Ltd ជារោងចក្រ កែច្នៃផ្លៃឈើគ្រប់ប្រភេទ ស្ថិតនៅខេត្តព្រះសីហនុ , ២.រោងចក្រ CANGXINLONG FOOD…

  • ប្រជាពលរដ្ឋភៀសសឹកកើនជិតម៉ឺននាក់នៅខេត្តព្រះវិហារ ខណៈខេត្តឧត្តរមា​នជ័យមានជាង២ ៦០០គ្រួសារ​

    ប្រជាពលរដ្ឋភៀសសឹកកើនជិតម៉ឺននាក់នៅខេត្តព្រះវិហារ ខណៈខេត្តឧត្តរមា​នជ័យមានជាង២ ៦០០គ្រួសារ​

    ភ្នំពេញ៖គិតត្រឹមរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសគេច ពីគ្រាប់ កាំភ្លើងយោធាថៃ​កស្នាក់នៅ​បណ្ដោះអាសន្នក្នុង​មណ្ឌល​សុវត្ថិភាព​វត្តពោធិ៍ ៥០០០ដើម ក្នុងភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ កើនឡើងជិត មួយម៉ឺននាក់ហើយ។ខណៈនៅខេត្តឧត្តរមានជ័យមានចំនួនជាង២ ៦០០គ្រួសារ។ ជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃជនភៀសសឹក បន្ទាប់ពីយោធាថៃបើក ការឈ្លានពានដោយចំហរនិងឃោរឃៅ ដោយការ​ប្រើប្រាស់អាវុធកាន់តែធុនធ្ងន់ រួមជាមួយនឹងការទម្លាក់គ្រាប់បែកដោយដ្រូន និងយន្តហោះព្រមទាំងការប្រើ​ប្រាស់គ្រាប់បែកចង្កោមផងនោះ នៅថ្ងៃនេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្ត​ព្រះវិហារ។ យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះគឺដើម្បីធានាបាន​នូវទី​កន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយ​អនាម័យ និងរបៀបរៀបរយ សម្រាប់ទទួល​បងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅ​តាមបណ្ដោយ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។ ខណៈនេះរដ្ឋបាលខេត្តព្រះវិហារ បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំ និងផ្ដល់ទី​ជម្រក​បណ្ដោះអាសន្ន និងការគាំទ្រចាំបាច់នានាដល់ប្រជាជនដែលគួរឱ្យអាណិតប្រកបដោយការភិតភ័យ ពិសេសស្រ្តី​មានផ្ទៃពោះ កុមារ ចាស់ជរា សំដៅធ្វើយ៉ាងណារក្សាបាននូវសុខសុវត្ថិភាព និងសុខុមាលភាពក្នុងការស្នាក់នៅ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ ដោយឡែកនៅខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់នៅថ្ងៃនេះថា…