Category: ព័ត៌មានសង្គម

  • ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់ ជនភៀសខ្លួនកម្ពុជា នៅវត្តភ្នំថ្មកំបោរ ខេត្ត ឧត្តរមានជ័យ

    ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់ ជនភៀសខ្លួនកម្ពុជា នៅវត្តភ្នំថ្មកំបោរ ខេត្ត ឧត្តរមានជ័យ

    (ឧត្តរមានជ័យ)៖ តាមរយៈបណ្តាញសង្គមស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសថា ចិននឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅរបស់ពួកគាត់។ តាមរយៈការផ្តល់ជំនួនេះដែរស្ថានទូតចិនបញ្ជាក់ថា បន្ទាប់ពីមើលឃើញផលលំបាកពលរដ្ឋកម្ពុជា និងជាមួយគ្នានេះស្ថានទូតចិន សូមជូនពរជនរងគ្រោះដោយសង្រ្គាមឆាប់បញ្ចប់ពួកគាត់អាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់ ៕ ដោយ ៖ ម៉ាដេប៉ូ

  • រដ្ឋមន្ត្រីក្រសួងការបរទេស ដឹកនាំអ្នកការទូត និងអង្គការអន្តរជាតិចុះពិនិត្យជនភៀសសឹកនៅវត្ត ប្រាសាទ បន្ទាយស្រី ស្រុក សូទ្រនិគម ខេត្តសៀមរាប

    រដ្ឋមន្ត្រីក្រសួងការបរទេស ដឹកនាំអ្នកការទូត និងអង្គការអន្តរជាតិចុះពិនិត្យជនភៀសសឹកនៅវត្ត ប្រាសាទ បន្ទាយស្រី ស្រុក សូទ្រនិគម ខេត្តសៀមរាប

    សៀមរាប៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានដឹកនាំអ្នកការទូតចំនួន២២ និងអង្គការអន្តរជាតិចំនួន៤បានបន្តអញ្ជើញទៅត្រួតពិនិត្យមើលជនភាសសឹក នៅវត្ត ប្រាសាទ បន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាបដើម្បីត្រួតពិនិត្យ ជនភៀសសឹក។ថ្លែងនៅព្រឹកថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសបានធ្វើការសួរទុក្ខពលរដ្ឋជនភៀសសឹកដែលទទួលរងការលំបាកដោយសារសង្រ្គាមរវាងប្រទេសកម្ពុជា-ថៃ។ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានវិលត្រឡប់ទៅលំនៅដ្ឋានវិញឱ្យបានឆាប់ដើម្បីសិស្សានុសិស្សបានចូលរៀន។ដោយឡែក លោក តាន់ សុភក្តិ អភិបាលរង ស្រុក សូទ្រនិគម ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថាសម្រាប់ជនភៀសសឹកដែលបានចាកចេញពីលំនៅដ្ឋានចាប់ពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២៥មកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៥នេះមានសរុបចំនួន១០១១គ្រួសារមានចំនួនមនុស្សសរុប៣៧៩៣នាក់។សម្រាប់ជនភៀសសឹកមានមកពីខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ៕ដោយ៖ម៉ាដេប៉ូ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យគិតគូរពីការរៀបចំទីក្រុង-ទីប្រជុំជន តាមរយៈការដោះស្រាយបញ្ហាសំណង់អគារសហកម្មសិទ្ធិ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីរក្សាគុណតម្លៃមរតកនៃអគារទាំងនោះ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យគិតគូរពីការរៀបចំទីក្រុង-ទីប្រជុំជន តាមរយៈការដោះស្រាយបញ្ហាសំណង់អគារសហកម្មសិទ្ធិ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីរក្សាគុណតម្លៃមរតកនៃអគារទាំងនោះ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមានការយកចិត្តទុកដាក់គិតគូរអំពីការរៀបចំទីក្រុង-ទីប្រជុំជន តាមរយៈការដោះស្រាយបញ្ហាអគារសហកម្មសិទ្ធិ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីរក្សាគុណតម្លៃមរតកនៃអគារទាំងនោះ និងចាប់ទាញប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារទាំងនោះ ឱ្យចាកចេញពីភាពទាល់ច្រក អំពើហឹង្សា គ្រឿងញៀន ការបៀតបៀន និងបញ្ជៀសកុំឱ្យមានគម្លាតបែងចែកក្នុងការរស់នៅក្នុងសង្គមជាតិ ។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីសំណង់អគារស្នាក់នៅរួម ដែលមានសភាពចាស់ទ្រុឌទ្រោម នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ដែលអាចត្រួសត្រាយផ្លូវសម្រាប់យើងដើរទៅមុខឱ្យបានត្រឹមត្រូវ ហើយប្រធានបទស្ដីពី សំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាចំណុចមួយដ៏សំខាន់សម្រាប់កម្ពុជា និងសម្រាប់វិស័យជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវពង្រីកនូវការគិតគូរឱ្យបានវែងឆ្ងាយ និងទូលំទូលាយបន្ថែមទៀត ទៅលើការថែរក្សាគុណតម្លៃមរតកនៃអគារ ដែលមានអាយុកាលចំណាស់ និងមានសភាពចាស់ទ្រុឌទ្រោម ដោយត្រូវសិក្សាពីរចនាបថ ស្ថាបត្យកម្ម និងវិស្វកម្មនៃអគារទាំងនោះ ដើម្បីយើងឈានឆ្ពោះទៅមុខប្រកបដោយនវានុវត្តន៍ និងភាពបត់បែនប្រកបដោយភាពរស់រវើកផងដែរ ។ មិនតែប៉ុណ្ណោះសិក្ខាសាលានេះគឺជាចំណុចចាប់ផ្ដើមមួយ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងអំពីបញ្ហានៅក្នុងរាជធានីភ្នំពេញហើយសង្ឃឹមថាជំហានដែលយើងត្រូវដើរទៅមុខទៀតគឺមានលក្ខណៈច្បាស់លាស់ក្នុងការកំណត់គោលដៅថាតើយើងត្រូវធ្វើអ្វីខ្លះសម្រាប់រាជធានីភ្នំពេញ និងបណ្ដាទីប្រជុំជននានា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំពិនិត្យផ្តល់គោលការណ៍លើកទឹកចិត្តពិសេស លើកទី១ ជូនគម្រោងវិនិយោគ ចំនួន៥ ក្នុងទុនវិនិយោគសរុប ២ ៨៥០លានដុល្លារអាមេរិក

    ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំពិនិត្យផ្តល់គោលការណ៍លើកទឹកចិត្តពិសេស លើកទី១ ជូនគម្រោងវិនិយោគ ចំនួន៥ ក្នុងទុនវិនិយោគសរុប ២ ៨៥០លានដុល្លារអាមេរិក

    (ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័ន, តំណាងរដ្ឋបាលខេត្តទាំង ៤ និង មន្រ្តីជំនាញពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិនិត្យលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី១ ជូនគម្រោងវិនិយោគ ចំនួន ៥ ដែលបានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ។ គម្រោងវិនិយោគទាំង ៥ មានទុនវិនិយោគសរុប ២ ៨៥០ លានដុល្លារអាមេរិក វិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និង សុខាភិបាលនិង អាចបង្កើតការងារប្រមាណ ៣៨ ៤០០កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ។ ក្រុមហ៊ុនមួយចំនួន ក៏ធ្លាប់បានវិនិយោគជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន ហើយមានបំណងពង្រីកសកម្មភាពរបស់ខ្លួន ក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់…

  • អ្នកនាំពាក្យ៖ ក្រសួងបរិស្ថានសម្រេចមិនរៀបចំពិព័រណ៍«ពន្លកបៃតង» ប៉ុន្តែយុទ្ធនាការចែកកូនឈើ់ នឹងធ្វើឡើងនៅតាមមន្ទីរបរិស្ថាន និងថ្នាលបណ្តុះកូនឈើនៅទូទាំងប្រទេស

    អ្នកនាំពាក្យ៖ ក្រសួងបរិស្ថានសម្រេចមិនរៀបចំពិព័រណ៍«ពន្លកបៃតង» ប៉ុន្តែយុទ្ធនាការចែកកូនឈើ់ នឹងធ្វើឡើងនៅតាមមន្ទីរបរិស្ថាន និងថ្នាលបណ្តុះកូនឈើនៅទូទាំងប្រទេស

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបន្តធ្វើការចែកកូនឈើ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឆ្នាំ២០២៥ ដើម្បីយកទៅដាំនៅតាមលំនៅឋាន ទីសាធារណៈនានា និងដាំតាមសហគមន៍ ឱ្យបានទាន់ពេលវេលា ក្នុងរដូវវស្សានេះទៅតាមការគ្រោងទុក។ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានសម្រេចមិនរៀបចំពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៥ និងពិធីបើកព្រឹត្តការណ៍ដាំកូនឆ្នោត ចំនួន១លានដើមនៅទូទាំងប្រទេស នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ប៉ុន្តែក្រសួងបរិស្ថាន នៅតែរៀបចំការចែកកូនឈើ ចំនួនជាង ៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម ជូនសាធារណជន យកទៅដាំដូចការគ្រោងទុកនៅឆ្នាំ២០២៥។ សាធារណជន អាចមកទទួលយកកូនឈើ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៥ សីហា ឆ្នាំ២០២៥ នៅតាមទីតាំងនានា ដែលមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ នឹងរៀបចំជូន តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន។ ពិធីចែកកូនឈើ ក៏មានធ្វើឡើងផងដែរ នៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅតាមខេត្តចំនួន៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុងផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប…

  • ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នាំយក​ឱកាស​ការ​ងារ ៧៥០កន្លែង​សម្រាប់​ប្រជា​ពល​រដ្ឋ និងពលករ​ខ្មែរ​ក្នុងខេត្ត​តាកែវ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រ​ទេសថៃ

    ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នាំយក​ឱកាស​ការ​ងារ ៧៥០កន្លែង​សម្រាប់​ប្រជា​ពល​រដ្ឋ និងពលករ​ខ្មែរ​ក្នុងខេត្ត​តាកែវ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រ​ទេសថៃ

    (ខេត្តតាកែវ)៖ ​ទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ(NEA) នៃក្រ​សួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បាន​សហ​ការជា​មួយ​រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលស្រុក​ត្រាំកក់ បានបើក «វេទិកា​ការ​ងារ» ដើម្បី​ផ្សព្វ​ផ្សាយ និង​នាំយកឱកា​សការងារ​ដល់អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេ​សថៃ និងអ្នកស្វែង​រកការងារ​នៅក្នុង​មូល​ដ្ឋាន​សរុប​ចំនួន ២៥៩នាក់ នៅសាលាស្រុក​ត្រាំ​កក់ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ២០២៥។ វេទិកា​ការងារ​នេះផ្ដល់ឱកាស​សម្រាប់​បងប្អូន​ប្រ​ជា​ព​​លរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស បងប្អូនពល​ករ​ខ្មែរ​ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បី​សម្ភាស​ការងារភ្លាមៗជាមួយក្រុមហ៊ុន សហ​គ្រាស និងរោងចក្រចំនួន ៣ដែល​បាន​ចុះ​មក​ផ្ទាល់ និង​មានឱ​កាសកា​រ​ងារ​ចំនួន ៧៥០​កន្លែង​៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋបាលស្រុកទឹកឈូនាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ

    រដ្ឋបាលស្រុកទឹកឈូនាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ

    កំពត៖ លោក អ៊ឹម ច័ន្ទសោធន  អភិបាលស្រុកទឹកឈូ នៅថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២៥​បានដឹកនាំមន្ត្រីរាជការ​សាលា​ស្រុកនាំយកអំណោយ​មនុស្សធម៌របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទៅប្រគល់ជូន​រដ្ឋបាល​ខេត្តឧត្តរមានជ័យ ។ពិធី​ប្រគល់ និងទទួលប្រព្រឹត្តទៅក្រោម​អធិបតីភាពលោក អ៊ុន សុភ័ក្ត្រ អភិបាលរងខេត្តឧត្តរមានជ័យ នៅបរិវេណសាលា​ស្រុកចុងកាល់។អំណោយដែលប្រគល់និងទទួលមាន  អង្ករ ៦តោន   មី ៥០កេស  ត្រីខ២០០យួរ  បាក់យ៉ុងសាច់ជ្រូក១០០ កំប៉ុង កូនគីក្រៀម៦៧កញ្ចប់ ត្រីងៀត ៥០គីឡូ គីឆា២៨កំប៉ុង ថ្នាំពេទ្យ២០០កញ្ចប់ តង់ទំហំ៥ម៉ែត្រ​គុណនឹង៧ម៉ែត្រ​ចំនួន​៣០តង់, តង់ទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ​ចំនួន​២០០តង់ និងទឹកសុទ្ធ១០យួរ។ ក្នុងឱកាសនោះដែរលោក អ៊ុន សុភ័ក្ត្រ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណចំពោះស្មារតី និងទឹកចិត្ត​សប្បុរសធម៌របស់ប្រជា​ពលរដ្ឋខេត្តកំពត ពិសេសថ្លែងអំណរគុណដល់រដ្ឋបាលស្រុកទឹកឈូ ដែលបានធ្វើដំណើរពីឆ្ងាយ យកអំណោយមកប្រគល់ជូនវីរកងទ័ពជួរមុខ។ទង្វើដ៏ប្រពៃនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំ សម្រាប់​ជាខឿនការពារជាតិ ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបការលំបាក។ ហើយឯកឧត្តមនឹងចាត់ចែង អំណោយទាំងនេះ ជូនទៅដល់ដៃកងទ័ពជួរ​មុខ ឱ្យបានលឿនបំផុត៕ ដោយ៖សិលាសារិន

  • អ្នកនាំពាក្យក្រសួងអធិការកិច្ច ជូនដំណឹងថា មានជនខិលខូចយកឈ្មោះ ឯកឧត្តម សុខ សូកេន ទៅបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ និងសូមឱ្យសមត្ថកិច្ចជួយចាត់វិធានការផ្លូវច្បាប់

    អ្នកនាំពាក្យក្រសួងអធិការកិច្ច ជូនដំណឹងថា មានជនខិលខូចយកឈ្មោះ ឯកឧត្តម សុខ សូកេន ទៅបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ និងសូមឱ្យសមត្ថកិច្ចជួយចាត់វិធានការផ្លូវច្បាប់

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ មានក្រុមជនខិលខូចបានប្រើឈ្មោះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅបង្កើតគណនីFacebook ក្លែងក្លាយ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណជនជាបន្ដបន្ទាប់។ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះ ដែលបង្កបញ្ហា ឬផលប៉ះពាល់ណាមួយ និងសូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជនខិលខូចនេះជាបន្ទាន់ ទៅតាមនីតិវិធីច្បាប់៕

  • ផ្ទះថ្មី ក្តីសង្ឃឹមថ្មី – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្ដើមជំនួយដល់ក្រុមគ្រួសារងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយផ្តល់ផ្ទះចំនួន ១០០ ខ្នង និងរៀបចំយុទ្ធនាការប្រមូលមូលនិធិជាបន្ត

    ផ្ទះថ្មី ក្តីសង្ឃឹមថ្មី – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្ដើមជំនួយដល់ក្រុមគ្រួសារងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយផ្តល់ផ្ទះចំនួន ១០០ ខ្នង និងរៀបចំយុទ្ធនាការប្រមូលមូលនិធិជាបន្ត

    ភ្នំពេញ, កម្ពុជា – ក្នុងការឆ្លើយតបចំពោះជនភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។ ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ លោក Andy Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា មានប្រសាសន៍ថា “អស់រយៈពេល៣០ឆ្នាំមកហើយ ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានវត្តមាននៅទីនេះជាមួយប្រជាជនកម្ពុជា ដោយយើងមិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការរីកចម្រើនរួមគ្នា” ។ “នៅក្រុមហ៊ុន ហ៊ិននីគែន ការប្តេជ្ញាចិត្តក្នុងការធ្វើអោយពិភពលោកកាន់តែប្រសើររបស់គឺជាយុទ្ធនាការនៃដំណើរការអាជីវកម្មរបស់យើងទាំងមូល ចាប់ពីការថែរក្សាបរិស្ថានរហូតដល់ការទទួលខុសត្រូវសង្គម។ ការផ្តល់ជំនួយនេះគឺជាការបន្តនូវគុណតម្លៃរបស់យើង ដោយមានការចូលរួមបន្ថែមពីបុគ្គលិករបស់ក្រុមហ៊ុន និងដៃគូសហការរបស់យើងផងដែរ ដើម្បីធានាថាគ្រួសារទាំងនេះនឹងទទួលបានជំនួយសមស្របក្នុងការចាប់ផ្ដើម និងជាក្តីសង្ឃឹមថ្មីមួយ។”…

  • “ស្មារតីខ្មែរ ជួយខ្មែរ” អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ,ក្រុមកីឡាករគុនខ្មែរ នាំយកអំណោយទៅចែកជូនប្រជាជនភៀស​សឹកនៅខេត្តឧត្តរមានជ័យ

    “ស្មារតីខ្មែរ ជួយខ្មែរ” អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ,ក្រុមកីឡាករគុនខ្មែរ នាំយកអំណោយទៅចែកជូនប្រជាជនភៀស​សឹកនៅខេត្តឧត្តរមានជ័យ

    ភ្នំពេញ៖ចូលរួមជាមួយរាជរដ្ឋាភិបាល អ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមជាមួយក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ ក្រុមកីឡា​ករគុនខ្មែរ បានអញ្ជើញទៅកាន់មណ្ឌលសុវត្ថិភាពខេត្តឧត្តរមានជ័យ ដែលពោរពេញទៅដោយប្រជាពលរដ្ឋ​​ភៀស​សឹក​​ដោយផ្ទាល់ ដើម្បីសាកសួរសុខទុក្ខក្នុងនាមឈាមជ័រខ្មែរដូចគ្នា និងចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ មួយចំនួនធំដែលជាការ​បរិច្ចាគពីសប្បុរសជន។ ដោយរស់នៅជាបណ្ដោះអាសន្ននៅលើទីវាល ជ្រកក្រោមដំបូងតង់ ប្រជាពលរដ្ឋដែលទទួលអំណោយដោយដៃ​ស្របនឹងសេចក្តីត្រូវការ​បន្ទាន់របស់ពួកគាត់ មានគាត់ក្មេង ចាស់ ប្រុសស្រី បានបង្ហាញទឹកមុខ​រំភើបរីករាយ។តាមរយៈ​សកម្មភាព​នេះប្រជាពលរដ្ឋដែលចាកចេញពី​លំនៅឋានដោយភិតភ័យយល់ថា មានតែខ្មែរគ្នាឯងទេ ជាពិសេស ក្រុមហ៊ុនខ្មែរ វឌ្ឍនៈ បានចូលរួមជួយខ្មែរដោយទឹកចិត្តបរិសុទ្ធ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ តាមរយៈសកម្មភាពដដែលក៏ជាសារមួយដល់ប្រជាពលរដ្ឋសូមបន្ត គាំទ្រផលិតផលក្នុងស្រុក ជាពិសេស​ផលិតរបស់​ក្រុមហ៊ុន វឌ្ឍនៈ ដើម្បីរួមចំណែកដល់​សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ក៏ដូចជាជំរុញឱ្យបងប្អូនមាន​ការងារធ្វើក្នុង​ស្រុក ចៀសវាងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលប្រឈមនឹង​ហានិភ័យជាច្រើន៕អត្ថបទ៖ទីផ្សារ