Category: ព័ត៌មានសង្គម

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណរដ្ឋាភិបាលដែលបាននិងកំពុងស្នើសុំចុះបញ្ជើសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណរដ្ឋាភិបាលដែលបាននិងកំពុងស្នើសុំចុះបញ្ជើសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី២ ព្រមជាមួយគណៈអធិបតី អ្នកមុខ អ្នកការ គ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើឡើងនៅ អគារមង្គលការ ដឹព្រីមៀសេនធ័រ សែនសុខ ។ ក្នុងពិធីសម្ពោធបើកពិព័រណ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាត់ទុកព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទាន ដោយផ្ទាល់ដល់ការអភិរក្សផ្សព្វផ្សាយ និងលើកស្ទួយតម្លៃ នៃបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌនៃកិច្ចសហការល្អ រវាងស្ថាប័នរដ្ឋ និង វិស័យឯកជន ដើម្បីប្រមូលការគាំទ្រពីមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបណ្ឌិតបានថ្លែងបន្តថាវិស័យសម្លៀកបំពាក់ខ្មែរបុរាណ មានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូដថ្មីៗច្រើនប្លែកៗគួរឱ្យទាក់ទាញ។ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងនូវសំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើរសុំចុះបញ្ជើនូវសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្វាគមន៍ទស្សនកិច្ច សិក្សា របស់សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យស៊ីដនី (University of Sydney) ដើម្បីប្តេជ្ញាប្ដូរចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងដំណេីរការបរិវត្តកម្មឌីជីថលនៅកម្ពុជា

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្វាគមន៍ទស្សនកិច្ច សិក្សា របស់សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យស៊ីដនី (University of Sydney) ដើម្បីប្តេជ្ញាប្ដូរចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងដំណេីរការបរិវត្តកម្មឌីជីថលនៅកម្ពុជា

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់និស្សិតមកពីសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី ដឹកនាំដោយ បណ្ឌិត Rachel Killean សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យស៊ីដនី ដោយ មាន ការ ចូលរួម ពីសាស្រ្តាចារ្យ និងនិស្សិត ដើម្បីឈ្វេងយល់អំពីការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំ បទប្បញ្ញត្តិ និងការធ្វើទំនើបកម្មស្ថាប័ន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស ក៏បានធ្វើបទបង្ហាញជូនសាស្ត្រាចារ្យនិងនិស្សិត អំពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរបស់វិស័យឌីជីថល ការបង្ហាញពីសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ប្រទេសកម្ពុជា ការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល និងសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ។ លើសពីនេះ សាស្ត្រាចារ្យ និងនិស្សិត បានទៅទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) សេវាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការប្រព័ន្ធឌីជីថល ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ,ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់

    គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ,ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់

    ឧត្តរមានជ័យ៖អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមមាន ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ខេត្ត ដោយមានការសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអម​សាលា​​ដំបូង​ខេត្តឧត្តរមានជ័យ បានចុះប្រតិបត្តិការបោសសម្អាតការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៩ទីតាំង ក្នុងនោះ ៦ទីតាំង ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង និង៣ទីតាំងទៀត នៅជប់​គគីរ នៃស្រុកបន្ទាយអំពិល។ នៅក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន វៀតណាម ថៃ និងឡាវ ១០៣នាក់ ក្នុងនោះ ស្រី៤១នាក់ ដែលពាក់​ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការ​ធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។ជនសង្ស័យ​ត្រូវបានបញ្ជូន​ទៅស្នង​​ការដ្ឋាន​នគរបាលខេត្តឧត្ដរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ឡុង សំបូរ

  • មន្ត្រីសង្ឃនិមន្តសួរសុខទុក្ខនិងនាំយកអំណោយទៅផ្តល់ជូនកងកម្លាំងជួរមុខ

    មន្ត្រីសង្ឃនិមន្តសួរសុខទុក្ខនិងនាំយកអំណោយទៅផ្តល់ជូនកងកម្លាំងជួរមុខ

    បន្ទាយមានជ័យ៖សម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃ​នាយក​​ទី២​គណៈ​មហានិកាយនៃព្រះរាជា​ណា​ចក្រកម្ពុជា ព្រះអនុប្រធាន និងជាព្រះអគ្គលេខាធិការថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណា​ចក្រកម្ពុជារួម​ជាមួយ​ពុទ្ធបរិស័ទ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តសួរសុខទុក្ខកងកម្លាំងជួរមុខ នៅតំបន់ប្រាសាទ​តាមាន់ធំ​និង​ប្រាសាទតាក្របី។ ក្នុងឱកាសនេះសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា បានមានថេរដិកាថា ឆ្លើយតបបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងនាមអ្នកគង់ឬ​នៅជួរក្រោយជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងនៅជួរមុខការពារព្រំដែនទាំងអាហារ សម្ភារៈ រួមការ​ផ្ដល់ឱ្យ​អ្វីៗ​ដែលជាកម្លាំងចិត្ត ។ ព្រះតេជគណ ចាន់ សុជន ចៅអធិការវត្តខ្ចាស់ស្រុកព្រះនេតព្រះមាន​សង្ឃដិកាថា ក្នុងឱកាសសួរសុខទុក្ខគណៈប្រតិភូ​សង្ឃ​​បាន​នាំយក​អំណោយរបស់សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា រួមមាន អង្ករ ១០ តោន មី ៣០០ កេស, ទឹកក្រូច ១០០ កេស, ទឹកសុទ្ធ ១០០ កេស, ទឹកដោះគោ ៣០ កេស, ត្រីខ ៣០ កេស ទឹកត្រី ១០០ ទឹកស៊ីអ៊ីវ ១០០យួរ,…

  • ឃាត់ខ្លួនជនបរទេសប្រាំបួននាក់នៅខេត្តស្ទឹងត្រែង សង្ស័យជាប់​ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ

    ឃាត់ខ្លួនជនបរទេសប្រាំបួននាក់នៅខេត្តស្ទឹងត្រែង សង្ស័យជាប់​ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ

    ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួន​បុរស​ជនជាតិចិនប្រាំបួននាក់ ក្រោមបទសង្ស័យ ជាក្រុម​ដែល​ជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅគោលដៅប្រចាំការត្រួតពិនិត្យ ត្រង់ចំណុច​គល់ស្ពាន​មិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាបការឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ដែលប្រចាំការត្រួតពិនិត្យគោលដៅនោះ បានឃាត់​រថយន្តមួយគ្រឿង និងបុរសជនជាតិចិនប្រាំបួននាក់ និងបានដក​ហូតទូរស័ព្ទដៃ ១០គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដើម្បីរក្សាទុកជាវត្ថុតាង។ ប្រភពព័ត៌មានដដែលបន្តថា កម្លាំងសមត្ថកិច្ចបានដាក់ការ​សង្ស័យ​ថា ក្រុមជនជាតិចិននោះ មានការពាក់ព័ន្ធនឹងការ​លបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួក​គេមានគោលបំណង ធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបន្តឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ជនសង្ស័យនិងវត្ថុតាងទត្រូវបានប្រគល់ឱ្យនគរបាលផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន៕ដោយ៖ឡុង សំបូរ

  • រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំពិនិត្យផែនការអភិវឌ្ឍទេសចរណ៍

    រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំពិនិត្យផែនការអភិវឌ្ឍទេសចរណ៍

    ពោធិ៍សាត់៖មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃ១៨ ខែកក្កដា បានរៀបចំកិច្ចប្រជុំស្ដីពីការវាយតម្លៃ បូកសរុប​លទ្ធផល​នៃការអនុវត្តផែនការអភិវឌ្ឍន៍ ទេសចរណ៍នៅឆ្នាំ​២០២១-២០២៥​​ និងបន្តរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ២០២៦-២០៣០ ក្រោមអធិបតីភាពលោក​ សាយ សុជាតិ អភិបាលរងខេត្ត ។ ក្នុងកិច្ចប្រជុំលោក មីលីយ៉ា សុវត្ថធី ប្រធានមន្ទីរទេសចរណ៍​ខេត្តពោធិ៍សាត់បានធ្វើរបាយការណ៍វឌ្ឍនភាព អំពីសមិទ្ធផល ការអនុវត្តផែនការទេសចរណ៍ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ព្រមទាំងមានបទបង្ហាញអំពីផែនការសកម្មភាព ឆ្នាំ២០២១-២០២៥, លទ្ធផលនៃការវាយតម្លៃពាក់កណ្ដាល​អាណត្តិ ឆ្នាំ២០២៣, ការវាយតម្លៃបូកសរុបលទ្ធផល នៃការ​អនុវត្ត ផែនការ២០២១-២០២៥, ការរៀបចំផែនការអភិវឌ្ឍ​ទេសចរណ៍ ២០២៦-២០៣០ និងមានសំណូមពរជាធាតុ ចូលមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំលោក សាយ សុជាតិ អភិបាលរង​ខេត្តមាន​ប្រសាសន៍​ថា គណៈកម្មាធិការអភិវឌ្ឍទេសចរណ៍​ខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន និងមានមន្ទីរ​ទេសចរណ៍ជាសេនាធិការ បានបង្កើតក្រុមការងារ​សម្រាប់​ទទួលខុសត្រូវ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃយន្តការគណៈ​កម្មាធិការអភិវឌ្ឍទេសចរណ៍ថ្នាក់ក្រោមជាតិ។ លោកបានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្ត ដែល​ខិតខំ​ប្រឹងប្រែង ទទួលបានលទ្ធផលល្អ មានការ​ចាប់អារម្មណ៍ ជា​បន្តបន្ទាប់ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។លោកបន្តថា ឆ្នាំ២០២៦-២០៣០ ត្រូវអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកប​ដោយនវានុវត្តន៍ ភាពច្នៃប្រឌិត ពង្រឹងគុណភាពសេវាកម្ម ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ឱ្យ​បាន​ទូលំទូលាយ។ លោកបានស្នើដល់បណ្ដាមន្ទីរ…

  • មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើមនៅសហគមន៍ទេសចរណ៍

    មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើមនៅសហគមន៍ទេសចរណ៍

    កំពត៖ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍​ទាំង២៤ខេត្ត បានចូលរួមដាំដើមកោង​កាងចំនួន៥៥០ ដើម នៅសហគមន៍​នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ ការដាំដើមកោងកាង ដែលប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះក្រោមប្រធានបទ“ឌីជីថល ផ្សារភ្ជាប់បរិស្ថាន” គឺធ្វើឡើង​ដើម្បី​គាំពារ​បរិស្ថាន អភិរក្សធនធានធម្មជាតិ និង​ទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។ឌីជីថល ផ្សាភ្ជាប់បរិស្ថាន។ឌីជីថល ដើម្បីរួម​គ្នាបង្កើតគម្របបៃតងជូនមាតុភូមិ។ សកម្មភាពនេះ ក៏ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើន​ការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ កាត់បន្ថយ​ការចំណាកស្រុក និង​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពី​គុណ​តម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងកាងនិង​ជីវៈចម្រុះផងដែរ៕ដោយ៖ង៉ាន់ ទិត្យ

  • ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈជំងឺគ្រុនឈាម​កើន​ឡើងគួរព្រួយបារម្ភ

    ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈជំងឺគ្រុនឈាម​កើន​ឡើងគួរព្រួយបារម្ភ

    កំពង់ឆ្នាំង៖ នៅខេត្តកំពង់ឆ្នាំងចាប់ពីសប្តាហ៍ទី ១ដល់សប្តាហ៍ទី ២៨ ដែលត្រូវនឹង​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំង ករណីជំងឺគ្រុនឈាមកើតឡើងចំនួន ៥០១ ករណី (ស្រី២៥០នាក់)បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ កើត​មានត្រឹម៩០ករណីប៉ុណ្ណោះ ។តួលេខនេះបង្ហាញពីកើនឡើង៥ ទៅ ៦ដងធៀបនឹង​ឆ្នាំចាស់ ឬស្មើប្រមាណ៤៥៧ភាគរយ ។នេះបើយោងតាមរបាយការណ៍របស់មន្ទីរ​សុខាភិបាលខេត្តកំពង់ឆ្នាំង  ។ របាយការណ៍ដដែលបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី ២៧ ឆ្នាំ២០២៥ មានករណីអ្នក​ជំងឺគ្រុនឈាម សម្រាកព្យាបាល ទាំងនៅក្នុងខេត្តនិងក្រៅខេត្ត មានរហូតដល់​ទៅ៧៨៣ ករណី ក្នុងនោះសម្រាកព្យាបាលនៅក្នុងខេត្តចំនួន​៤២០ ,ករណីក្រៅ​ខេត្តចំនួន៣៦៣ករណី ។ស្លាប់មួយករណី (ស្រី១)ក្នុងសប្តាហ៍ទី២៦ នៅមន្ទីរពេទ្យ​កុមារជាតិ។ ប្រភពដដែលបន្តថាអ្នកជំងឺគ្រុនឈាមកើនឡើងច្រើនជាងគេនៅស្រុករលាប្អៀរមានចំនួន១៨៥ករណី ,ស្រុកទឹកផុស៩៤ ករណី ,ក្រុងកំពង់ឆ្នាំង៥៨ ករណី ,ស្រុកកំពង់​ត្រឡាច ៥៧ ករណី ,សាមគ្គីមានជ័យ ៤៣ ករណី ,ស្រុកបរិបូណ៌ ៣២ករណី ,ស្រុកកំពង់លែង ១៦ ករណី ,ស្រុកជលគីរី ៦ ករណី និងមកពីខេត្តផ្សេង១០ករណី  ។ លោកវេជ្ជបណ្ឌិត…

  • រដ្ឋបាលខេត្តសៀមរាបនាំគ្នាដាំកូនឈើនៅក្នុងស្រុកបន្ទាយស្រី

    រដ្ឋបាលខេត្តសៀមរាបនាំគ្នាដាំកូនឈើនៅក្នុងស្រុកបន្ទាយស្រី

    សៀមរាប ៖ក្នុងឱកាសអបអរពិធី “រុក្ខទិវា៩កក្កដាឆ្នាំ ២០២៥ក្រោមប្រធានបទ “ដាំឈើថ្ងៃនេះ ដើម្បីជីវិតថ្ងៃស្អែក” ឯកឧត្តមគុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក អ៊ឹង គឹមលាង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ បាន​ចូលរួមដាំកូនឈើស្ថានីយស្តារ និងអភិវឌ្ឍន៍ឈើបន្ទាយស្រី នៃភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីនៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្មក្នុងខេត្ត​សៀមរាប​​ជាវិស័យអាទិភាពមួយបានរួមចំណែកក្នុងការទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង តាម​រយៈបង្កើនផលិតភាព ពិធកម្មដំណាំកសិកម្ម និងពង្រីក កសិ.ធុរកិច្ច លើកកម្ពស់សុខភាពសត្វ និងផលិតកម្ម​ជា​លក្ខណៈជាពាណិជ្ជកម្ម។លោកបន្តថា នាដើមរដូវវស្សា ស្ថានភាពទឹកភ្លៀងបាន​ធ្លាក់មកជាបន្តបន្ទាប់នៅតាមបណ្តា​មូលដ្ឋាន​នានាទូទាំងខេត្ត ញ៉ាំងឱ្យការងារបង្កបង្កើនផល ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។ ពោលការដាំដុះដំណាំ​មានសន្ទុះជាធម្មតា ។ចំពោះវិស័យចិញ្ចឹមសត្វ ពុំមានជំងឺឆ្លង រាតត្បាតគួរឱ្យកត់សម្គាល់ឡើយ ហើយដែលអាចធានា​បាននូវការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក និងមានសល់នាំចេញមួយចំនួន។ លោកបន្តថាទោះជាដូចនេះក្តី…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវេទិកាការងារស្ដីពីឱកាសការងារ ជូន​ពលករ​ដែលវិលត្រឡប់មកពី​ប្រទេសថៃ

    រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវេទិកាការងារស្ដីពីឱកាសការងារ ជូន​ពលករ​ដែលវិលត្រឡប់មកពី​ប្រទេសថៃ

    បន្ទាយមានជ័យ៖មជ្ឈមណ្ឌលការងារ សហការជាមួយមន្ទីរការងារ រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ និងអជ្ញាធរស្រុក ឃុំ និងភូមិ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយ​មានជ័យ បានរៀបចំវេទិកាការងារស្ដីពីឱកាសការងារ និងឱកាស​កម្ម​សិក្សាការងារ​នៅស្រុកព្រះនេត្រព្រះ ជូន​ដល់ប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ​ក្រោម​វត្តមាន​លោក យឹម សំណាង អភិបាលរង​ខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល​​ខេត្តបន្ទាយមានជ័យ។ វេទិកាដែលរៀបចំឡើងនៅថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥ក្នុងបរិវេណ​សាលាស្រុកព្រះនេព្រះ មាន​ការ​ធ្វើ​បទបង្ហាញពីឱកាសការងារ អត្ថប្រយោជន៍ និងលក្ខខណ្ឌក្នុងការដាក់ពាក្យចូលបម្រើការងារ តាម​ក្រុមហ៊ុន​ រោងចក្រ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ជាដើម។ លោក យឹម សំណាង អភិបាលរងខេត្ត បានបញ្ជាក់ពីមូលហេតុនៃការបង្កើតវេទិកា​ការងារ​​ពេលនេះមានគោលបំណង​ចំនួន៣សំខាន់គឺ៖១. ផ្តល់ភាពងាយស្រួលដល់បង​ប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រក​ការងារឱ្យបានជួបជា​មួយ​និយោជកផ្ទាល់ និងអាចសួរពីអត្ថប្រយោជន៍និងលក្ខខណ្ឌនៃការដាក់ពាក្យ​បាន​ភ្លាមៗ។២.ផ្តល់ភាពងាយស្រួលដល់និយោជកក្នុងការផ្សព្វផ្សាយពីឱកាស​ការងារ និងបានជួបផ្ទាល់ជាមួយបងប្អូន​ដែល​បានប្រមូលផ្តុំគ្នានៅទីនេះនិង៣. ផ្តល់ឱកាស​ឱ្យអាជ្ញាធរមូលដ្ឋានបានពង្រឹងការសហការជាមួយវិស័យ​ឯកជន​ក្នុង​ការបម្រើ​សេវាសាធារណៈពាក់ព័ន្ធ នឹងវិស័យការងារជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​របស់ខ្លួន។ លោក យឹម សំណាង បានគូសរំលេចថា ខេត្តបន្ទាយមានជ័យបច្ចុប្បន្ន វិស័យឯកជន​មានការរីកចម្រើនខ្លាំង ក្នុង​នោះដូចជា រោងចក្រ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ យានដ្ឋានជុសជុលរថយន្ត និងក្រុមហ៊ុន​ផ្សេងៗ ដែលជាឱកាស​ការងារសម្រាប់ប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ៕…