Category: ព័ត៌មានសង្គម

  • រដ្ឋបាលខេត្តកំពង់ឆ្នាំងជំរុញដល់កម្លាំងពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    រដ្ឋបាលខេត្តកំពង់ឆ្នាំងជំរុញដល់កម្លាំងពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កំពង់ឆ្នាំង៖ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាដល់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃរដ្ឋបាលខេត្ត​ ត្រូវចូលរួមឱ្យបានសកម្ម​អនុវត្ត​យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ការណែនាំនេះ​បានធ្វើឡើង ក្នុងកិច្ចប្រជុំ​បន្ទាន់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីអនុវត្តតាម​សេចក្តីណែនាំនិងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាម​ប្រព័ន្ធ​អនឡាញ ។ ក្នុងកិច្ចប្រជុំបន្ទាន់ខាងលើមានការចូលរួម ពីមន្រ្តីនៃមន្ទីរពាក់ព័ន្ធដូច មន្ទីរការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, មន្ទីរទេសចរណ៍ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ កងកម្លាំងទាំងបីប្រភេទ ក្រុមហ៊ុនប្រមូលសំរាម ជាដើម។ ឯកឧត្តមអភិបាលបានបញ្ជាក់ដល់សមាជិកអង្គប្រជុំថា ត្រូវយកចិត្តតាមដាន ឱ្យបានស៊ីជម្រៅ លើជនបរទេស​មក​ស្នាក់នៅ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត​ខុសប្រក្រតី ការប្រើប្រាស់ទឹករស់កម្រិត  សំរាមមានចំនួនច្រើន។ល។ ទាំងនេះឆ្លុះបញ្ចាំងពីភាពខុសប្រក្រតី។ក្រុមការងារត្រូវចុះស្រាវជ្រាវជាបន្ទាន់។ ឯកឧត្តមបន្ថែមថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ត្រូវតាមដានជាប្រចាំ​ចំពោះភ្ញៀវបរទេស​ចូលមកស្នាក់​នៅ​ក្នុងមូលដ្ឋានរបស់ខ្លួននិង​ត្រូវរាយការណ៍​ជាប្រចាំមកថ្នាក់ស្រុក ថ្នាក់ខេត្ត ដើម្បីរាយការណ៍ទៅថ្នាក់ជាតិចៀសវាង​មានការបញ្ហាថ្នាក់ជាតិចុះមក ម្ចាស់មូលដ្ឋានអត់ដឹង ។ ឯកឧត្តមអភិបាលខេត្តបានចង្អុលបង្ហាញថា សម្រាប់ខេត្តកំពង់ឆ្នាំង ស្រុកដែលគួរចាប់អារម្មណ៍​ជាងគេនោះ គឺស្រុក​កំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ព្រោះថាស្រុកទាំងពីរ នេះមានរោងចក្រ សហគ្រាស និងភ្ញៀវបរទេស ច្រើនជាងគេ ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវរួមគ្នាអនុវត្តយុទ្ធនាការបោស​សម្អាត​ការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ដោយប្រឹងប្រែង​អស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់​ដើម្បីការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាដាច់ខាត៕…

  • រយៈពេល ៦ខែដើមឆ្នាំ២០២៥ មានអ្នកស្នើចុះឈ្មោះចូលរៀនជំនាញចំនួន ១៣ម៉ឺននាក់

    រយៈពេល ៦ខែដើមឆ្នាំ២០២៥ មានអ្នកស្នើចុះឈ្មោះចូលរៀនជំនាញចំនួន ១៣ម៉ឺននាក់

    (ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនចំនួន ១៣ម៉ឺននាក់ ក្នុងនោះក្រុមគោលដៅដែលជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានប្រមាណ ៥ម៉ឺន៤ពាន់នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា សិស្សកំពុងរៀន និងបានបញ្ចប់ការសិក្សាមានចំនួន ៨ម៉ឺន២ពាន់នាក់ក្នុងនោះក្រុមគោលដៅមាន ៣ម៉ឺន៨ពាន់នាក់ ខណៈដែលសិស្សកំពុងរង់ចាំចូលរៀនមានជំនួប ៨ពាន់៨រយនាក់ ក្នុងនោះក្រុមគោលដៅមានប្រមាណ ៤ពាន់៣រយនាក់ សិស្សដែលមានការងារធ្វើមានចំនួន ២ម៉ឺន២ពាន់នាក់។ ជាមួយនឹងកំណើន នៃសិស្សចុះឈ្មោះចូលរៀននេះ លោក ស៊ុន មេសា បានបន្តជំរុញឱ្យពលរដ្ឋជាពិសេសក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីមានជំនាញ និងចំណូលឆាប់រហ័សក្នុងការកែប្រែជីវភាពឱ្យកាន់តែប្រសើរ ។ សូមរំលឹកថា កម្មវិធីថ្នាក់ជាតិនេះ ត្រូវបានប្រកាសដាក់ចេញដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែវិច្ចិកា ឆ្នាំ២០២៣ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីផ្តល់ជំនាញដល់យុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានជំនាញរយៈពេលខ្លី…

  • លែងត្រីគល់រាំងមួយក្បាលទម្ងន់ ២០គីឡូក្រាមចូលក្នុងទន្លេនៅខេត្តក្រចេះ

    លែងត្រីគល់រាំងមួយក្បាលទម្ងន់ ២០គីឡូក្រាមចូលក្នុងទន្លេនៅខេត្តក្រចេះ

    (ភ្នំពេញ)៖ ត្រីគល់រាំងមួយក្បាលមានទម្ងន់ជាង ២០គីឡូក្រាម ត្រូវបានអ្នកនេសាទយកមកប្រគល់ជូនដល់ឆ្មាំនិងមន្ត្រីជលផលនៅខេត្តក្រចេះ និងត្រូវបានលែងចូលទៅក្នុងទន្លេវិញរួចរាល់ហើយ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យរដ្ឋបាលជលផលរៀបចំបណ្ណសរសើរជូនដល់អ្នកនេសាទដែលជាម្ចាស់ត្រី និងថ្លែងអំណរគុណគាត់សម្រាប់ទឹកចិត្តចូលរួមអភិរក្សមច្ឆជាតិដ៏គួរឱ្យស្ងើចសរសើរមួយនេះ ។ គួរបញ្ជាក់ថា ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»៕ ដោយ ៖ ម៉ាដេប៉ូ

  • ផ្លូវចំនួនបីខ្សែ ក្នុងខេត្តបាត់ដំបងនិងប៉ៃលិន បានទទួលការវាយតម្លៃ

    ផ្លូវចំនួនបីខ្សែ ក្នុងខេត្តបាត់ដំបងនិងប៉ៃលិន បានទទួលការវាយតម្លៃ

    បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាសមាជិក​គណៈកម្មាធិការលទ្ធកម្ម និង មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មន្រ្តីនាយក​ដ្ឋានផ្លូវលំជនបទ (ក្រុម គ.ត.វ.),ក្រុមការងារអន្តរក្រសួង មន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុង​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានអញ្ជើញ​ពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួនពីរគម្រោងមានចំនួនបីខ្សែ ស្ថិតក្នុងភូមិសាស្ត្រ​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន​។ សូមជម្រាបថា ផ្លូវចំនួនបីខ្សែនៃពីរគម្រោងនេះ ក្នុងនោះគម្រោងទី១ ខ្សែផ្លូវទី១​ជាផ្លូវប្រភេទការងារថែទាំខួប ដោយក្រាល​កៅស៊ូDBST បន្ថែមពីលើស្ថិតលើ​កំណាត់ផ្លូវកំពង់ព្រៀង-ស្វាយជាតិ នៃឃុំកំពង់ព្រៀង ឃុំស្វាយជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង​ប្រវែង ៦.៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ព្រមទាំងគំនូសចរាចរណ៍ទំហំ ១.៣០០ម៉ែត្រការ៉េ​អនុវត្តដោយ​នាយកដ្ឋាន​​ផ្លូវ​លំជនបទ។ ចំណែកគម្រោងទី២ គឺការងារថែទាំខួបផ្លូវចំនួនពីរខ្សែ ដោយក្រាលល្បាយថ្ម​ភ្នំប្រវែង១០.៩០០ម៉ែត្រ ,ទទឺង ៥​ម៉ែត្រ និងមានដាក់លូមុខមួយ មុខពីរ ចំនួនបីកន្លែង ស្ថិតនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ឃុំអូរអណ្តូង នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ។ ក្នុងដំណើរចុះត្រួតពិនិត្យកាលពីថ្ងៃទី១៧ ខែកក្កដា ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការ​តំណាងឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​កោតសរសើរលើកទឹកចិត្តដល់ក្រុម​ការងារនិងមន្ត្រីអនុវត្តគម្រោងផ្ទាល់ ជាពិសេសមន្ទីរអភិវឌ្ឍន៍​ជនបទខេត្តទាំង២…

  • បរិស្ថានមានសារសំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺជាច្រើនដែលកើតចេញពីខ្យល់

    បរិស្ថានមានសារសំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺជាច្រើនដែលកើតចេញពីខ្យល់

    (កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា បរិស្ថានមានសារសំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺជាច្រើនដែលកើតចេញពីខ្យល់ ជាងនេះទៅទៀតបរិស្ថានស្អាតកើតចេញពីយើងទាំងអស់គ្នាជាគំរូរ ដូចឆ្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីបរស្ថានស្អាត ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្ថែមថា គុណភាពនៃជីវិតមនុស្សរស់នៅ គឺអាស្រ័យលើបរិស្ថានធម្មជាតិ បរិស្ថានស្អាតធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ និងក្រុមគ្រួសាររស់ប្រកបដោយសុភមង្គល ។ ការរស់នៅក្នុងបរិស្ថានស្អាតល្អអាចជួយដល់សុខភាពផ្លូវចិត្តល្អ ដូចជាកាត់បន្ថយភាពអស់សង្ឃឹម និងអារម្មណ៍តានតឹង។ល។ ការសហការគ្នាក្នុងការការពារបរិស្ថានអាចជួយពង្រឹងទំនាក់ទំនងក្នុងសហគមន៍កាន់តែល្អ ហើយការយកចិត្តទុកដាក់លើបរិស្ថានគឺជាការបង្ហាញឲ្យឃើញនូវការគោរពដល់ជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសគឺធ្វើឲ្យយើងចេះក្រែងចិត្តនិងឲ្យតម្លៃដល់អ្នកដទៃផងដែរ ។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកងកម្លាំងជាង ១០០នាក់ ដោយមានការសហការពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ដើររើសសំរាមតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ ក្នុងគោលបំណងបំផុតគំនិតឲ្យកងកម្លាំងទាំងអស់ចូលរួមចំណែកការពារបរិស្ថាន និងចេះស្រឡាញ់បរិស្ថាន ធម្មជាតិ ភ្ជាប់ជាមួយពាក្យមួយឃ្លាថា និងបរិស្ថានស្អាត ការរស់នៅមានផាសុខភាព បរិស្ថានធម្មជាតិផ្តល់នូវគុណប្រយោជន៍ជាច្រើន សម្រាប់ជីវិតមនុស្ស និងសត្វ ។ លោកមេបញ្ជាការ…

  • លទ្ធផលការបង្រ្កាបជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល ១០ថ្ងៃឃាត់ខ្លួនជនសង្ស័យ ១ ៣៦២ នាក់

    លទ្ធផលការបង្រ្កាបជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល ១០ថ្ងៃឃាត់ខ្លួនជនសង្ស័យ ១ ៣៦២ នាក់

    ភ្នំពេញ៖លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានជនសង្ស័យសរុប១៣៦២នាក់។ លទ្ធផលគឺគិតចាប់ពីពីថ្ងៃទី ២៧ខែមិថុនា ដល់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត មានដូចជាៈ ១-បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងខេត្តពោធិ៍សាត់។២-ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន…

  • រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមគ្នាដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីអបអរសាទរ«រុក្ខទិវា»៩ កក្កដា

    រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមគ្នាដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីអបអរសាទរ«រុក្ខទិវា»៩ កក្កដា

    (ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំ និងបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីអបអរសាទរ«រុក្ខទិវា»៩ កក្កដា និងដើម្បីរួមចំណែកក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេង។ ឯកឧត្តម ហែម វណ្ណឌី ថ្លែងថា នេះជាលើកទី២ហើយដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំពិធីដាំកូនឈើនេះ ក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដោយលើកទី២នេះ បានដាំដើមគ្រញូង១៥០ ដើម និងថ្កុលចំនួន២ ដើម។ នេះជាការដាំបន្ថែមទៅលើកូនឈើគ្រញូង បេង នាងនួន និងធ្នង់ចំនួន ៣៩៨ដើម ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាំក្នុងបរិវេណរោងចក្រនេះ កាលពីខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងបន្ថែមថា ផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា ការដាំដើមឈើ គឺជាយុទ្ធសាស្រ្តមួយ ក្នុងការបន្ថយសីតុណ្ហភាពខ្យល់បានពី២ទៅ៨អង្សា។ ការដាំដើមឈើនៅជុំវិញអគារអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់បាន ៣០%។ លើសពីនេះ ដើមឈើមួយដើម អាចស្រូបយក ការបូន ១៥គីឡូក្រាមក្នុងមួយឆ្នាំ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ…

  • ប្រាសាទឥដ្ឋ ស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម ត្រូវអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ជួលជុលឲ្យរឹងមាំឡើងវិញ

    ប្រាសាទឥដ្ឋ ស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម ត្រូវអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ជួលជុលឲ្យរឹងមាំឡើងវិញ

    (ខេត្តសៀមរាប)៖ ប្រាសាទភ្នំក្រោម ដែលមានអាយុកាលច្រើន និងច្រើនជាងប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបផងទៀតនោះ ត្រូវបានអាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់ជួសជុលឲ្យមានភាពរឹងមាំឡើងវិញ ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្គ្រោះប្រាសាទឥដ្ឋ នៅជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោមនេះ ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ហើយការងារជួសជុលនេះ បានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ ។ ប្រាសាទភ្នំក្រោម មិនត្រឹមតែជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រឡើយ ប៉ុន្តែក៏ជាទីតាំងមួយដែលអាចឲ្យភ្ញៀវទេស ចរណ៍បានទស្សនាថ្ងៃលិចដ៏ស្រស់ត្រកាល និងមើលឃើញទេសភាពនៅជុំវិញប្រាសាទយ៉ាងស្រស់ស្អាតបាន ៣៦០ដឺក្រេ ដែលរួមមានសម្រស់ផ្ទៃទឹកបឹងទន្លេសាបពណ៌មាស និងវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងខ្នងផ្ទះនៃអ្នកស្រុកផងដែរ ។ ប្រាសាទភ្នំក្រោម បានសាងសង់នៅលើកំពូលភ្នំតូចច្រឡឹងមួយជាប់បឹងទន្លេសាប ដែលមានកម្ពស់ ១៤០ម៉ែត្រ ស្ថិតនៅខាងជើងបឹងទន្លេសាប និងនៅទិសនិរតី មានចម្ងាយ ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដង ស្ទឹងសៀមរាបពីជើងទៅត្បូង ។ យោងតាមឯកសារស្រាវជ្រាវ ប្រាសាទភ្នំក្រោម ត្រូវបានកសាងឡើង នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែង ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) បែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ។ ប្រាសាទនេះ…

  • រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលពលករ មកពីប្រទេសថៃ ចំនួន ៧ នាក់ទៀត

    រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលពលករ មកពីប្រទេសថៃ ចំនួន ៧ នាក់ទៀត

    (កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ បានបន្តសម្របសម្រួលដឹកពលករមកកាន់ស្រុកកំណេីតដោយសុវត្ថិភាព សរុបចំនួន ០៧នាក់ ស្រី ០៣នាក់ ។ មន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា ពលករ ពលការិនី ចំនួន ៧នាក់នោះ មានស្រុកកំណើតនៅ -ស្រុកព្រៃឈរ ០២នាក់-ស្រុកចំការលើ ០១នាក់-ស្រុកស្ទឹងត្រង់ ០១នាក់-ស្រុកស្រីសន្ធរ ០១នាក់ និង-ពលករខេត្តត្បូងឃ្មុំចំនួន ០២នាក់ ៕ លី ពៅ

  • គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស ឆបោកតាមអនឡាញ នៅផ្ទះសំណាក់មួយកន្លែង ក្នុងស្រុកគងពិសី

    គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស ឆបោកតាមអនឡាញ នៅផ្ទះសំណាក់មួយកន្លែង ក្នុងស្រុកគងពិសី

    កំពង់ស្ពឺ៖កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាព​ខេត្ត​កំពង់ស្ពឺសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាប​ទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើសឆបោក​តាមអន​ឡាញ( Online Scams) នៅផ្ទះសំណាក់មួយកន្លែងដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញជនជាតិបរទេសដែលភាគច្រើនជាជនជាតិចិន ចំនួន ៦៣នាក់(ស្ត្រី ចំនួន ៤នាក់)និងសម្ភារៈជាវត្ថុតាងរួមមានកុំព្យូទ័រ, ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាព​មួយចំនួន​ទៀតផងដែរ។ ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាន​នគរបាលខេត្ត ដើម្បីបន្តអនុវត្ត​នីតិវិធី៕ដោយ៖ ម៉ុន សំអាត