Category: ព័ត៌មានសង្គម

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ការដាំកូនឈើជាការបង្កើនគម្របបៃតង និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ការដាំកូនឈើជាការបង្កើនគម្របបៃតង និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍

    (ភ្នំពេញ)៖ «ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកកូនឈើទៅដាំតាមសហគមន៍ និងដាំស្តារព្រៃ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក័ជាផ្នែកមួយ នៃការអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរ នាពេលអនាគតផងដែរ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ថ្លែងនៅនៅចំពោះមុខថ្នាក់ដឹកនាំ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកអូររាំងឪ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក្រុមយុវជន និងប្រជាពលរដ្ឋនៅ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមកពីឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម ខ្វៃ អាទិត្យាបានឱ្យដឹងថា ការចូលរួមដាំដើមឈើនៅមូលដ្ឋានគ្រប់ទីកន្លែង រួមចំណែក ជំរុញលើកទឹកចិត្តប្រជាសហគមន៍ ចូលរួម ក្នុងសកម្មភាពយុទ្ធនាការ ពិពរណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋយកទៅដាំ…

  • សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងសង្ស័យថា មានជនបរទេស​ខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស នៅ ស្រុកវាលវែង

    សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងសង្ស័យថា មានជនបរទេស​ខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស នៅ ស្រុកវាលវែង

    ពោធ៌សាត់៖សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួលមួយកន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធ៌សាត់។ ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានរក​ឃើញ​ជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ២៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៩នាក់។ ជនជាប់សង្ស័យត្រូវបានប្រគល់​ជូន​​ស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីបន្តអនុវត្ត​នីតិវិធី៕ដោយ៖វណ្ណលុក

  • បង្ក្រាបទីតាំងលួចលាក់បង្កប់បទល្មើសអនឡាញ ឃាត់ខ្លួនជន​បរទេស​ជាង ៣០០នាក់ នៅខេត្តក្រចេះ

    បង្ក្រាបទីតាំងលួចលាក់បង្កប់បទល្មើសអនឡាញ ឃាត់ខ្លួនជន​បរទេស​ជាង ៣០០នាក់ នៅខេត្តក្រចេះ

    ក្រចេះ៖ អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន នៅថ្ងៃទី១៦ ខែកក្កដានេះបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាប​ទីតាំងដែលសង្ស័យ មានលួចលាក់បង្កប់បទល្មើសអនឡាញ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួលដោយបានឃាត់ខ្លួនជនបរទេស ៣១២នាក់ និងដកហូតវត្ថុតាង​ដែលបម្រើឱ្យ​ការប្រព្រឹត្តបទល្មើសមានកុំព្យូទ័រ ៣២៩គ្រឿង, ទូរសព្ទ ១.៦៣០គ្រឿង។ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការកម្លាំង​សមត្ថកិច្ចចម្រុះខេត្ត ដោយសហការជាមួយ អាជ្ញាធរមាន​សមត្ថកិច្ចមូលដ្ឋានបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងលួចបង្កប់បទល្មើស Online Scams ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិបរទេសចំនួន​៣១២នាក់(ស្រី៥៦នាក់) ក្នុងនោះមាន ជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន និងមីយ៉ាន់ម៉ា។ ក្រោយការបង្ក្រាបទាំងជនសង្ស័យនិងវត្ថុតាងដែលដកហូតបាន ត្រូវបានប្រគល់ និងបញ្ជូនមកកាន់ស្នងការដ្ឋាន​នគរបាលខេត្ត​ក្រចេះ ដើម្បីចាត់ការជាបន្តតាមនីតិវិធីច្បាប់។ ដោយឡែក ចំពោះមេខ្លោងដែលជាប់ពាក់ព័ន្ធនឹងអំពើ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាអនឡាញនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕ដោយ៖ឡុង សំបូរ

  • អង្គការហ្រ្គេត និងអាជ្ញាធរខេត្តសៀមរាប បញ្ជាក់ពីការជំរុញគម្រោង​ទឹកស្អាត​និងអនាម័យ

    អង្គការហ្រ្គេត និងអាជ្ញាធរខេត្តសៀមរាប បញ្ជាក់ពីការជំរុញគម្រោង​ទឹកស្អាត​និងអនាម័យ

    សៀមរាប៖ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំ និងផ្លាស់ប្តូរឥរិយាបថ ក្នុង​បរិបទគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលរៀបចំ​ឡើងដោយអង្គការហ្រ្គេត (GRET)កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត​សៀមរាប លោក លី សារី អភិបាលរងខេត្ត បានបង្ហាញនូវ​ការគាំទ្រ​និងលើកទឹកចិត្ត​ដល់​ការអនុវត្តគម្រោងនេះ។ លោកអភិបាលរងបានបញ្ជាក់ថា គោលដៅរួមគ្នារបស់អាជ្ញាធរ និងដៃគូអភិវឌ្ឍ គឺ​ធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋ​មាន​សុខភាពល្អ តាមរយៈការចូលដល់សេវាទឹកស្អាត និងអនាម័យ ដោយមានសមធម៌ និងបរិយាបន្ន។ លោកបន្ថែមថា ការវិនិយោគ​លើវិស័យនេះ មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដល់តំបន់ដាច់ស្រយាល និងបង្កើនគុណភាព​ជីវិតរបស់ប្រជាជន។ លោកអភិបាលរងក៏បានជំរុញដល់មន្ទីរនិងអង្គភាពពាក់ព័ន្ធ ផ្សព្វផ្សាយអប់រំ​ដល់ប្រជាពលរដ្ឋពីសារៈសំខាន់​នៃសុខភាព និងអនាម័យ ។សហការជាមួយដៃ​គូអភិវឌ្ឍ ដើម្បីបរិស្ថានរស់នៅមានអនាម័យ លើកកម្ពស់ការអប់រំ​សិស្ស និង​បញ្ឈប់ការបន្ទោបង់ពាសវាល។ លោក ពួ ម៉ានិត អគ្គនាយករងប្រព័ន្ធចម្រោះទឹក នៃក្រសួងសាធារណការ និងដឹក​ជញ្ជូន បានបញ្ជាក់ថា ក្រសួង​កំពុងខិតខំអភិវឌ្ឍការគ្រប់គ្រងនិងសេវាទឹកស្អាត នៅតំបន់ទីប្រជុំជនក្នុងប្រទេស។ គម្រោងផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ខេត្តកំពុង​អនុវត្តក្រោមជំនួយហិរញ្ញប្បទានពី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD )និងសហភាព​អឺរ៉ុប( EU) ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។ អង្គការហ្រ្គេតក៏ជាដៃគូផ្នែកបច្ចេកទេស ដែលចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព​អនាម័យ តាមរយៈការផ្សព្វផ្សាយ​និងលើកកម្ពស់ការយល់ដឹង។នេះបើតាមលោក ពួ ម៉ានិត…

  • សេចក្តីប្រកាសព័ត៌មាន “ទិញកូកា-កូឡា នឹងបង្កើតផ្សារមិនអស់លុយ”

    សេចក្តីប្រកាសព័ត៌មាន “ទិញកូកា-កូឡា នឹងបង្កើតផ្សារមិនអស់លុយ”

    ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2025 – ជាង32មកហើយដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) តែងតែផ្តល់ភាពស្រស់ស្រាយ និងភាពរីករាយដល់គ្រួសារខ្មែរ ហើយបានផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកញ៉ាំ និងអតិថិជននៅកម្ពុជាជានិច្ច។ ភេសជ្ជៈរបស់ក្រុមហ៊ុនយើង ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងខ្ញុំសូមគោរពអញ្ជើញបងប្អូនចូលរួមធ្វើទានដោយសន្តានចិត្តក្នុងស្មារតីសាមគ្គីភាព ដោយគ្រាន់តែទិញភេសជ្ជៈកេសកូកា-កូឡា 330ម.ល មួយកេស នោះបងប្អូននឹងបានចូលរួមបរិច្ចាគ 1.000 រៀល (ប្រហែល 0,25 ដុល្លារ) ចូលទៅក្នុងមូលនិធិសហគមន៍ពិសេស។ ទង្វើនេះសមញ្ញណាស់ តែមានន័យ ដោយសារតែមូលនិធិដែលប្រមូលបាននេះ នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលបានសម្ភារៈសំខាន់ៗដូចជា គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី15 កក្កដា រហូតដល់15 សីហា 2025។ ក្នុងយុទ្ធនាការនេះ យើងនឹងប្រារព្វកម្មវិធី «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ» នៅរាជធានីភ្នំពេញ នៅថ្ងៃទី 9 កញ្ញា ខាងមុខនេះ។ យើងបានសហការជាមួយដៃគូរបស់យើង ដើម្បីកំណត់អត្តសញ្ញាណ…

  • រដ្ឋមន្រ្តី៖ទេសចរណ៍កម្ពុជាបន្តរីកចម្រើនទោះបីមានវិបត្តិអន្តរជាតិ

    រដ្ឋមន្រ្តី៖ទេសចរណ៍កម្ពុជាបន្តរីកចម្រើនទោះបីមានវិបត្តិអន្តរជាតិ

    សៀមរាប៖កំណើនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្រោយឆ្លងផុតពីការរីក រាលនៃជំងឺកូវីដ-១៩ គឺជា​សញ្ញាដ៏​ល្អបង្ហាញពីសក្តានុពល និងភាពធន់រឹងមាំ នៃវិស័យ ទេសចរណ៍នៅកម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល។នេះជាការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីបើកសិក្ខាសាលា​ថ្នាក់តំបន់ ស្តីពី​ការកសាងសមត្ថភាពអ្នកវាយតម្លៃបង្គោលអាស៊ាន ស្ដីពីការវាយតម្លៃលើ ការ សិក្សាពីមុននៃអ្នកជំនាញទេសចរណ៍​អាស៊ាន នៅខេត្តសៀមរាបកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្ដមរដ្ឋមន្រ្តីបន្តថា ទោះបីជាស្ថានការណ៍អន្តរជាតិស្ថិតនៅក្នុងភាពតានតឹង និងមានវិបត្តិនានា ដូចជាសង្គ្រាម​នៅមជ្ឈិមបូព៌ា វិបត្តិពាណិជ្ជកម្ម និងភាពមិនច្បាស់ លាស់នៃភូមិសាស្ត្រនយោបាយ ក៏ដោយ តែចំនួនភ្ញៀវទេសចរ​ដែលមកកម្ពុជានិង តំបន់អាស៊ាន នៅតែបន្តកើនឡើង។ឯកឧត្តមបន្តថា កត្តាចម្បងនៃការរីក ចម្រើន ទាំងនេះ គឺដោយ​សារសន្តិភាព និងស្ថិរភាពក្នុងប្រទេស ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រ លើវិស័យទេសចរណ៍ដោយសកម្មភាពរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងចំណោមនោះ រួមទាំងការសម្រេចផែនការដ៏ច្បាស់លាស់ និងអនុវត្តន៍ដោយ​ភាពធន់រឹង​និងនិរន្តរភាព ផងដែរ។សូមជម្រាបថា តាមស្ថិតិ ឆ្នាំ២០២៤ តំបន់អាស៊ានទទួលបានភ្ញៀវទេសចរជាង១២៣ លាននាក់ កើនឡើង ៣០.៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ខណៈកម្ពុជា ទទួលភ្ញៀវអន្តរជាតិ ៦.៧ លាននាក់ និងភ្ញៀវជាតិ​ប្រមាណ ២២.៥២ លាននាក់។ ដោយឡែកសម្រាប់សម្រាប់ឆមាសទី១…

  • សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខកងកម្លាំងជួរមុខនៃខេត្តឧត្តមានជ័យ

    សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខកងកម្លាំងជួរមុខនៃខេត្តឧត្តមានជ័យ

    បន្ទាយមានជ័យ៖សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភា​ពាណិជ្ជ​កម្ម កម្ពុជា និងជាប្រធានសភាពាណិជ្ជ​កម្ម​ខេត្តបន្ទាយមានជ័យ បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទ័រក្លិប សមាជិក សមាជិកា អាជីវករ ម្ចាស់សហគ្រាស និងសប្បុរសជនជាច្រើននាក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៥​បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កង​កម្លាំង​ជួរមុខ​នៃប្រាសាទតាមាន់ ខេត្ត​ឧត្តមានជ័យ។ ក្នុងឱកាសនៃកាសាកសួរសុខទុក្ខ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានថ្លែងអំណរគុណចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារ​ជាតិមាតុភូមិ ពីការ​ឈ្លានពានរបស់​សត្រូវដែលចង់បានទឹកដីកម្ពុជា។ សូមជម្រាបថា ជាមួយនឹងការសាកសួរលើកទឹកចិត្តផ្ទាល់ប្រតិភូសភាពាណិជកម្ម​ខេត្តក៏បាននាំ គ្រឿងបរិភោគ ឧបភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនធំ ប្រគល់​ជូនកងទ័ពជួរមុខប្រចាំទិស ប្រាសាទតាមាន់ ស្រុកបន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ។អំណោយមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី សៀង ពងទា តង់ ធូបមូស ទឹកបរិសុទ្ធ បារី អាវភ្លៀង នំ…

  • គយកម្ពុជា ៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈរបស់ថៃហាមឃាត់នាំចូលប៉ុន្តែទំនិញផ្សេងទៀតអាចនាំចូលបានតាមច្រកដែលមិនបានបិទ

    គយកម្ពុជា ៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈរបស់ថៃហាមឃាត់នាំចូលប៉ុន្តែទំនិញផ្សេងទៀតអាចនាំចូលបានតាមច្រកដែលមិនបានបិទ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥នេះថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖ក. បន្លែ និងផ្លែឈើខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ត្រូវបានហាមឃាត់នាំចូលកម្ពុជា។ហើយសម្រាប់មុខទំនិញផ្សេងទៀតអាចនាំចូលបានធម្មតាក្នុងករណីតាមច្រកទ្វារព្រំដែនដែលមិនបានបិទដោយឯកតោភាគីរបស់យោធាថៃទេ។ សម្រាប់មុខ មុខទំនិញដែលហាមឃាត់ទាំងនេះមានដូចជា៖១. ប្រេងសាំង (Gasoline)២. ប្រេងម៉ាស៊ូត (Diesel)៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)៤. ប្រេងខ្មៅ (Fuel oil) និង៥. ប្រេងសាំងយន្តហោះ (Jet-A1)។ ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។ ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង…

  • ប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញក្នុងរាជធានីភ្នំពេញ ២កន្លែងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យជាង ១៥០នាក់

    ប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញក្នុងរាជធានីភ្នំពេញ ២កន្លែងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យជាង ១៥០នាក់

    (ភ្នំពេញ)៖ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញក្នុងរាជធានីភ្នំពេញ២កន្លែងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យសរុបជាង១៥០នាក់។ បើយោងតាមការចេញផ្សាយក្នុងបណ្តាញសង្គមតេឡេក្រាមរបស់ក្រុមអ្នកសារព័ត៌មានរបស់ក្រសួងព័តមានបានឱ្យដឹងនៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២៥បានឱ្យដឹងថាកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង…

  • កន្លែងវិបស្សនាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យបានក្លាយជាទីស្វែងរកភាពបរិសុទ្ធផ្លូវចិត្តរបស់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ

    កន្លែងវិបស្សនាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យបានក្លាយជាទីស្វែងរកភាពបរិសុទ្ធផ្លូវចិត្តរបស់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ

    (កំពង់ស្ពឺ)៖ កន្លែងវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គឺជាគោលដៅទេសចរណ៍លំហែបៃតង និងក៏ជាទីកន្លែងសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និង ស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់បំព្រង ជាទីរីករាយសប្បាយចិត្ត។ គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត គឺជាអ្នកផ្តួចផ្តើមគំនិតសាងសង់ទីកន្លែងសមាធិមួយកន្លែងនេះ គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតក្នុងចិត្ត។ សូមជំរាបដែរថា វិបស្សនាដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង ។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល ។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និងចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ ទុក្ខំ និងឣនត្តា ។ការសម្រេចនូវសេចក្តីពិតដោយសារការពិសោធន៍ផ្ទាល់នេះជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ។ មាគ៌ាទាំងមូល គឺព្រះធម៌ជាឱសថសាកលសម្រាប់ដោះស្រាយបញ្ហា ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬនិកាយណាមួយឡើយ ។ ក្នុងន័យមួយទៀត វិបស្សនាគឺជាបច្ចេកទេសមួយដើម្បីគាស់រំលើងនូវសេចក្តីទុក្ខឲ្យដាច់ឫសគល់…