-
ក្រុមក្មេងទំនើង៨នាក់នៅខេត្តកំពង់ស្ពឺដែលសម្ញែងកាំបិតផ្គាក់បង្ហោះតាមបណ្តាញសង្គមត្រូវបានឃាត់ខ្លួន

កំពង់ស្ពឺ៖ក្រោយពីម្ចាស់គណនីហ្វេសប៊ុកមួយបានផ្ញើវីដេអូសកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូធ្វើសកម្មភាពអូសកាំបិតផ្គាក់នៅលើផ្លូវសាធារណ: មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ដើម្បីស្រាវជ្រាវវែកមុខរកក្រុមក្មេងទំនើងទាំងនោះ។លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកក្កដាកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង ចុះស្រាវជ្រាវ និងឈានទៅឃាត់ឃាតក្មេងទំនើង៨នាក់ដល់ផ្ទះ។ពួកគេសុទ្ធជាភេទប្រុស,ជាសិស្សនិងជាកម្មករ ហើយរស់នៅក្នុងស្រុកសំរោងទង។ ក្មេងទំនើងដែលឃាត់មាន៖១- ឈ្មោះ ផន ហៃគីម អាយុ ១៦ឆ្នាំ កាន់កាំបិត នៅភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង,២- ឈ្មោះ ហ៊ុ សុវណ្ណបរិញ្ញា ហៅញ៉ា អាយុ ១៦ឆ្នាំ ជាអ្នកកាន់កាំបិតសម្ញែងតាមផ្លូវសាធារណៈ,៣- ឈ្មោះ ឡេង គឹមឈុន អាយុ ១៦ឆ្នាំ អ្នកឌុប រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ,៤- ឈ្មោះ ខុន វាសនា អាយុ ១៥ឆ្នាំ ជាអ្នកកាន់កាំបិត ,៥- ឈ្មោះ ធឿន វាសនា អាយុ…
-
សិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមប្រធានបទ ៖ ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ” នៅខេត្តកំពត

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ៖ ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ” នៅសណ្ឋាគារ ខាសលបេវិយូ រីសត និងស្ប៉ា ខេត្តកំពត ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ១២៥រូប ដែលជាមន្ដ្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ២៤ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ…
-
ក្រុងបាវិតទទួលបានផ្លូវបេតុងមួយខ្សែទៀត

ស្វាយរៀង៖រដ្ឋបាលក្រុងបាវិតកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការជួសជុលលើកកម្រិតផ្លូវមួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ពីផ្លូវប្រភេទថ្មមិចទៅជាប្រភេទផ្លូវបេតុង ។ផ្លូវនេះស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN RESORT CO.LTD) និងសប្បុរសជននានាក្នុងក្រុងបាវិត ។ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ដោយបានចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវ ដែលធ្វើឱ្យការងារស្ថាបនាផ្លូវបានប្រព្រឹត្តទៅដោយរលូន។ លោកអភិបាលក្រុងបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានជំរុញការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាស្រុក ក្រុង នានាក្នុងខេត្តស្វាយរៀង ជាពិសេសក្រុងបាវិតដោយមានទាំងគម្រោងស្ថាបនារបស់រាជរដ្ឋាភិបាល និងសប្បុរសជនចូលរួមផង ដើម្បីអភិវឌ្ឍន៍ក្រុងបាវិតឱ្យកាន់តែរីកចម្រើននិងផ្លាស់ប្តូរមុខមាត់ថ្មី៕ ដោយ៖នុត នាង
-
ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាំយកអំណោយទៅជូនកងកម្លាំងកំពុងបំពេញភារកិច្ចនៅព្រំដែន

បន្ទាយមានជ័យ ៖ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារកាលពីថ្ងៃទី១៣ ខែកក្កដា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនដល់កងកម្លាំងទាំង៣រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ។ ក្នុងឱកាសនោះឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានកោតសរសើរនិង ថ្លែងការគោរពដឹងគុណយ៉ាងក្រៃលែងចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីការពារជាតិមាតុភូមិ ទល់នឹងការឈ្លានពានពីសត្រូវដែលចង់បានទឹកដីកម្ពុជា។ អំណោយដែលផ្តល់ជូនរួមមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, បារី, ទឹកសុទ្ធរួមនិងថវិកាមួយចំនួន៕ ដោយ៖ឃិន គន្ធា
-
រដ្ឋបាលខេត្តតាកែវ ដាំដើមឈើនៅបរិវេណប្រាសាទភ្នំដា

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញចូលរួម ដាំកូនឈើ ចំនួន ៧១១ដើម នៅបរិវេណប្រាសាទភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ។សកម្មភាពនេះដើម្បីចូលរួមអបអរពិធីរុក្ខទិវា៩កក្កដា។ ឯកឧត្ដមអភិបាលបានថ្លែងក្នុងឱកាសនេះថា ការដាំកូនឈើនៅបរិវេណប្រាសាទភ្នំដានេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាចំពោះបរិស្ថាន និងធនធានធម្មជាតិ។ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសកម្មភាពដាំដុះ និងថែរក្សាដើមឈើឱ្យបានផុសផុល ដើម្បីជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ដោយ៖សាំង សារ៉ាវី
-
ពិធីបុណ្យផ្កាយជាកម្មវិធីវប្បធម៌របស់ជប៉ុនមាប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមសហការជាមួយស្ថានទូតជប៉ុនប្រចាំ ប្រទេសកម្ពុជា និងមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ រៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ (ពិធីបុណ្យតាណាបាតា) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។ ដោយនៅថ្ងៃបើកកម្មវិធីមានវត្តមានចូលរួមពីតំណាងស្ថានទូតជប៉ុន និងតំណាងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងកម្មវិធីនេះផងដែរ ក៏មានសម្តែងនូវសិល្បៈបែបបុរាណ និងសម័យ របស់ប្រទេសទាំងពីរផងដែរ។ ក្រៅពីកម្មវិធីនេះ ក៏មានកម្មវិធីជាច្រើនទៀតផងដែរ ដោយរាប់ចាប់ពីសិក្ខាសាលាវប្បធម៌នានា ការសម្តែងរបស់សិល្បករជប៉ុន និងកម្ពុជា។ អ្នកចូលរួមក៏នឹងទទួលយកនូវបទពិសោធន៍នៃទំនៀមទម្លាប់ប្រពៃណីជប៉ុននៅក្នុងពិធីបុណ្យនេះផងដែរ ដូចជាការសរសេរបំណងប្រាថ្នាលើចម្រៀកក្រដាសពណ៌ ហើយចងព្យួរនឹងមែកឫស្សី ឬស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងធ្វើម្ហូបជប៉ុនជាដើម។ ដូច្នេះសូមអញ្ជើញប្រជាជនដែលកំពុងរស់នៅប្រទេសកម្ពុជាទាំងអស់ ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ និងដោយសេរី ជាពិសេសប្អូនៗយុវវ័យ។ លោក Masuda Chikahiro ប្រធានទីប្រឹក្សានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានបញ្ជាក់ប្រាប់អប្សរាថា កម្មវិធីនេះ ជាព្រឹតិ្តការណ៍ដ៏ពិសេសដែលប្រជាជនកម្ពុជា និងជប៉ុន អាចប្រារព្ធកម្មវិធីប្រពៃណី និងវប្បធម៌រួមគ្នា។ ពិធីបុណ្យនេះ មិនគ្រាន់តែជាកម្មវិធីកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែវាជាស្ពានសម្រាប់តភ្ជាប់ប្រទេសទាំងពីរ។ គួររំលឹកផងដែរថា ពិធីបុណ្យតាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន…
-
សហគ្រិនក្នុងស្រុកចាប់ដៃជាមួយវិនិយោគគិនសិង្ហបុរី មានមហិច្ឆតានាំចេញអង្ករ ១.២លានតោន ក្នុងមួយឆ្នាំទៅកាន់ទីផ្សារបរទេស

(ភ្នំពេញ)៖ នៅក្នុងកម្មវិធីជួបជុំពិភាក្សារវាងម្ចាស់រោងម៉ាស៊ីន និងសមាគមន៍ សហគមន៍ កសិករ ក្នុងការទិញលក់-អង្ករ សម្រាប់ផ្គត់ផ្គង់ទីផ្សារបរទេស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារណាហ្គាវើល ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក (Qalesis Food Co.,Ltd) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាដោយសហគ្រិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី បានបង្ហាញកិច្ចខិតខំប្រឹងប្រែងក្នុងការស្វះស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករ ក្នុងបរិមាណដ៏ច្រើន គឺ១០ម៉ឺនតោនក្នុង១ខែ ឬ១.២លានតោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។ បើតាម លោក ស វាសនា នាយកក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក បានគូសបញ្ជាក់ពីការជួយជំរុញការនាំចេញអង្ករកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ជួយឱ្យតម្លៃកសិផលក្នុងស្រុកមានស្ថិរភាព មានលំនឹងទីផ្សារច្បាស់លាស់ និងគាំទ្រគោលនយោបាយជំរុញការនាំចេញរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនលោកមានដៃគូវិនិយោគពីសិង្ហបុរី ដែលមានបទពិសោធន៍ទិញលក់ស្រូវអង្ករ ប្រមាណ ២០ឆ្នាំ មានផែនការទិញអង្ករពីកម្ពុជាចំនួន ១.២លានតោនក្នុង១ឆ្នាំ ឬ១០ម៉ឺនតោនក្នុង១ខែ សម្រាប់រយៈពេលកុងត្រា ២០ឆ្នាំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក និងប្រទេសដទៃទៀត។ ចំណែកប្រភេទអង្ករភាគច្រើន គឺអង្ករប្រភេទ…
-
សម្តេច ម៉ែន សំអន ចូលរួមអបអរសាទរ និងផ្សព្វផ្សាយខ្លឹមសាររបស់រាជរដ្ឋាភិបាល ស្តីពីការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីរទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ២៤វត្ត នៅខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ សព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ)។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥ វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតបចំពោះការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិតស្នើគ្រប់អង្គភាពទាំងអស់ទូទាំងខេត្ត…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ នឹងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋកំពង់ធំបីថ្ងៃដោយឥតគិតថ្លៃ

កំពង់ធំ៖តាមកម្មវិធីដែលបានគ្រោងទុក ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នឹងបើកការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។សកម្មភាពនេះជាការតបនឹងកម្មវិធី “តំណាងរាស្រ្តដើម្បីសុខភាពប្រជាជន”។ មុនព្រឹត្តិការណ៍មនុស្សធម៌នេះមកដល់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំសាលាខេត្តលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំដើម្បីបែងចែកភារកិច្ចទៅដល់អង្គភាពពាក់ព័ន្ធផ្សេងៗដែលក្នុងនោះក៏មានការចូលរួមពីក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តផងដែរ។ទន្ទឹមនេះក៏ជំរុញឱ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីព័ត៌មាននេះ។អ្វីដែលរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួម គឺដើម្បីឱ្យសកម្មភាពមនុស្សធម៌ប្រព្រឹត្តទៅដោយរលូន៕ ដោយ៖ប៊ុនរដ្ឋា
-
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពគូលែន ជួយសម្រាលកូនឱ្យស្រ្តីម្នាក់លើគោយន្ត

ព្រះវិហារ៖ ប្រធានមណ្ឌលសុខភាពគូលែន បានចាត់ក្រុមគ្រូពេទ្យ ឆ្មប ទៅជួយសង្គ្រោះទារកដោយជួយសម្រាលដល់ស្រ្តីជាម្តាយនៅលើគោយន្តកន្ត្រៃនាដងផ្លូវនៃតំបន់ដាច់ស្រយាលនៅភូមិពោធិ៍រៀង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមទូរសព្ទពីសមាជិកក្រុមប្រឹក្សាឃុំគូលែនជើង ថា ស្ត្រីឈ្មោះ ពៅ សារឿន វ័យ ២៩ឆ្នាំ កំពុងឈឺពោះសម្រាលកូននៅលើគោយន្ត ពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងតំបន់ដាច់ស្រយាល ,ភ្លាមៗប្រធានមណ្ឌលសុខភាពគូលែន បានចាត់មន្ត្រីឆ្មបម្នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះចេញទៅជួយអន្តរាគមន៍ជាបន្ទាន់។ ខណៈទៅដល់ភ្លាមក្រុមការងារសង្គ្រោះបានជួយសម្រាលកូននៅលើគោយន្ត ដោយសុវត្ថិភាពទាំងម្តាយ និងទារក ។ទារកនេះជាកូនប្រុសទី២ក្នុងគ្រួសារកសិករ។ បន្ទាប់ពីសម្រាលរួច ក្រុមគ្រូពេទ្យក៏បានបញ្ជូនម្តាយ និងកូនមកសម្រាកនៅមណ្ឌលសុខភាពគូលែន ដើម្បីតាមដានសុខភាពបន្ត និងធានាបាននូវសុវត្ថិភាពសុខភាព៕ដោយ៖ឡុង សំបូរ