Category: ព័ត៌មានសង្គម

  • ទឹកដីល្បីរសជាតិផ្លែទុរេនឆ្ងាញ់ ទទួលបានសមិទ្ធផលថ្មីនូវផ្លូវក្រាលកៅស៊ូនិងស្ពានថ្មថ្មី

    ទឹកដីល្បីរសជាតិផ្លែទុរេនឆ្ងាញ់ ទទួលបានសមិទ្ធផលថ្មីនូវផ្លូវក្រាលកៅស៊ូនិងស្ពានថ្មថ្មី

    បាត់ដំបង៖ទឹកដីដែលកំពុងល្បីល្បាញទាំងក្នុង និងក្រៅប្រទេសពីរសជាតិផ្លែ​ទុរេនធម្មជាតិរបស់ខ្លួន ខណៈនេះស្រុក​សំឡូត ខេត្តបាត់ដំបង បានទទួលនូវ​ផ្លូវកៅស៊ូប្រភេទ DBSTប្រវែងបួនគីឡូម៉ែត្រ​និងស្ពានបេតុងថ្មីសន្លាងប្រវែង​១៨ម៉ែត្រ ។ ដោយចាប់ផ្តើមពីភូមិអូរច្រាប ទៅភូមិបឹងរុន នៃឃុំចំការចេក និងឃុំសំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ផ្លូវ​មួយខ្សែប្រភេទDBSTប្រវែងបួនគីឡូម៉ែត្រ ទទឹងប្រាំមួយ​ម៉ែត្រ​ដែលជាគម្រោងសាងសង់បន្តភ្ជាប់​គម្រោងចាស់​សម្រាប់​ឆ្នាំ២០២៥ និងស្ពាន​បេតុង​មួយកន្លែងប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ព្រមទាំងលូមូលមុខបីចំនួន​មួយត្រូវ​បានសាងសង់ឡើងនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ មុននឹងឈានទៅដល់ការប្រគល់ជាផ្លូវការឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង​មន្ត្រី​តំណាងអន្តរ​ក្រសួងពាក់ព័ន្ធ ក្នុងសប្ដាហ៍នេះបានអញ្ជើញ​ពិនិត្យវាយតម្លៃ​កម្រិត​គុណភាពផ្លូវ និងសំណង់​សិល្បការ​នៅទីនោះ ក្រោយពីគម្រោងនេះត្រូវបានបិទបញ្ចប់ ។ ឈរលើផ្លូវក្រាលកៅស៊ូទើបសង់ថ្មី ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទបញ្ជាក់ថា ផ្លូវមួយខ្សែ​នេះនឹង​រួមចំណែកក្នុងការលើកកម្ពស់​កម្រិតគុណភាពផ្លូវជនបទ ហើយពិតជាផ្តល់សារៈប្រយោជន៍សំខាន់ដល់​​​​ប្រជាពលរដ្ឋ ដែលរស់នៅភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋពីតំបន់ដទៃធ្វើដំណើរ​ឆ្លងកាត់​ផ្លូវក្នុងការធ្វើពាណិជ្ជកម្មឬ​ទេសចរជាដើម។ ក្នុងឱកាសនេះតំណាងប្រជាពលរដ្ឋទទួលផលដោយផ្ទាល់​ពីផ្លូវមួយខ្សែនេះ​ បាន​បង្ហាញនូវ​ទឹក​ចិត្តត្រេកអរចំពោះសមិទ្ធផលថ្មី។ពួកគាត់បានថ្លែងអំណរគុណ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​បវរធិបតី…

  • កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង សហការគ្នារៀបចំព្រឹត្តិការណ៍ ម=ម ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់

    កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង សហការគ្នារៀបចំព្រឹត្តិការណ៍ ម=ម ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់

    (បាត់ដំបង)៖ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង សហការគ្នារៀបចំព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់(ម=ម ឬ U=U) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ មស្មើម ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានធ្វើលើកទី១ កាលពីខែឧសភាកន្លងទៅនៅមុខប្រាសាទអង្គរវត្ត។ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីកាត់បន្ថយការរើសអើង…

  • បង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់ ៧ទីតាំង រឹបអូសសម្ភារកែច្នៃឈើជាច្រើនគ្រឿង ឈើអារ ៣២ដុំ និងឈើក្តា ១០សន្លឹក នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

    បង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់ ៧ទីតាំង រឹបអូសសម្ភារកែច្នៃឈើជាច្រើនគ្រឿង ឈើអារ ៣២ដុំ និងឈើក្តា ១០សន្លឹក នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ក្នុងនោះមានកម្លាំងមន្ទីរបរិស្ថានខេត្ត កម្លាំងដែនជម្រកសត្វព្រៃឆែប-ព្រះរការ កម្លាំងដែនជម្រកសត្វព្រៃគូលែនព្រំទេព កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ មន្ត្រីសហគមន៍ រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើល្មើសច្បាប់ ៧ទីតាំង ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ និងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ នៅក្នុងរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបង្ហាញឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើ ដោយគ្មានលិខិតអនុញ្ញាត (ល្មើសច្បាប់) នោះ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា រឹបអូសបានវត្ថុតាងបទល្មើសជាច្រើនប្រភេទ រួមទាំងឈើល្មើសច្បាប់ រួមមាន៖ ម៉ាស៊ីនជ្រៀក ៤គ្រឿង ,ម៉ាស៊ីនភ្លើង ១៥សេស ១គ្រឿង ,ម៉ាស៊ីនខ្យល់សម្រាប់បាញ់ថ្នាំ ១គ្រឿង ,ម៉ូទ័រកាត់ ៥គ្រឿង ,ម៉ូទ័រសម្លៀង ១គ្រឿង ,ម៉ូទ័រឈួស ២គ្រឿង ,ម៉ូទ័រខាត់ ៥គ្រឿង…

  • ក្រសួងធនធានទឹក និង ឧតុនិយម សហការជាមួយក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចឱ្យក្រុមហ៊ុនទឹកស្អាត កាយយកអាចម៍ដីចេញពីទន្លេជាថ្មីបន្តទៀត

    ក្រសួងធនធានទឹក និង ឧតុនិយម សហការជាមួយក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចឱ្យក្រុមហ៊ុនទឹកស្អាត កាយយកអាចម៍ដីចេញពីទន្លេជាថ្មីបន្តទៀត

    (ខេត្តកំពង់ឆ្នាំង)៖ ជុំវិញបាតុភាពក្រុមហ៊ុនទឹកស្អាតអានកូ ចាក់ដីចូលទន្លេ នៅចំណុចភូមិទី១ សង្កាត់ខ្សាម ជាប់ព្រុំប្រទល់ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលសន្យាព្រមកាយចេញ ហើយដំណើរកាយមិនអស់  នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង មានកិច្ចប្រជុំជាមួយតំណាង ក្រុមហ៊ុនទឹកស្អាត អានកូ ដោយមានការសម្របសម្រួលពី ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ពេជ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរូម ពី មេធាវីក្រសួង ប្រតិភូក្រសួងជាច្រើនរូបទៀត ។ យោងកំណត់ហេតុនៃកិច្ចប្រជុំកម្រិតបច្ចេកទេស ករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រ ខាងលើ ជាលទ្ធផល រកឃើញថា ១. កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អង្គប្រជុំតម្រូវឲ្យក្រុមហ៊ុនអានកូ កាយទំនប់យកអាចម៍ដីចេញពីទន្លេវិញ ស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេស របស់អ្នកជំនាញក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្ត ដែលមានសមត្ថកិច្ច  តំណាងក្រុមហ៊ុនស្នើសុំពន្យាពេលរយៈពេល ១៥ថ្ងៃ ដោយក្រុមហ៊ុននិងចាប់ផ្ដើមកាយដីចេញជាបណ្ដើរៗរយៈពេល ៧ ថ្ងៃគិតចាប់ពីថ្ងៃទី២២ ខែមេសា…

  • មេចុងភៅវ័យក្មេងកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯភោជនីយដ្ឋានអន្តរជាតិ MICHELIN STAR KITCHENS

    មេចុងភៅវ័យក្មេងកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯភោជនីយដ្ឋានអន្តរជាតិ MICHELIN STAR KITCHENS

    មេចុងភៅធ្វើម្ហូបដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ ឯភោជនីយដ្ឋាន Michelin នៅអឺរ៉ុប និងភោជនីយដ្ឋានលំដាប់ពិភពលោកនៅអាស៊ីអាគ្នេយ៍ ដែលជួយលើក កម្ពស់មុខម្ហូបខ្មែរ និងជំនាញធ្វើម្ហូបខ្មែរជាអន្តរជាតិ។​ ម៉ារីយ៉ា អ៊ុន នួន ជាអតីតយុវតីម្នាក់ដែលជួបការលំបាក មានឱកាសនិងជម្រើសតិចតួចណាស់ក្នុងការរស់ នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍដូចជាប្រទេសកម្ពុជា។ ម៉ារីយ៉ាក៏ដូចជា​នារី​វ័យ​ក្មេង​ជា​ច្រើន​ដែរដែល​ឆ្ងល់​ថា​តើអនាគត​របស់​គាត់​អាច​នឹង​មាន​អ្វី​ខ្លះ អាពាហ៍ពិពាហ៍ ភាព​ជា​ម្ដាយ ធ្វើ​ការ​ជា​អ្នក​បោស​សម្អាត ឬ​អ្នក​បម្រើ? ចម្ងល់របស់គាត់ផុសឡើងស្របពេលដែលសិល្បករអន្តរជាតិស្វីស និងសប្បុរសជន បុគ្គលិកមនុស្សធម៌ និងអ្នកថតរូប Dr. h.c. Hannes Schmid បានយកគាត់ទៅរៀននៅក្នុងអង្គការ សប្បុរសធម៌របស់គាត់គឺ Smiling Gecko Cambodia ដែលជាអង្គការជួយសង្គ្រោះដែលផ្តល់ការអប់រំ និងស្វែងរកការងារឱ្យដល់យុវជន និងយុវតី។​ ជំនាញធ្វើម្ហូបអាហារដ៏ប៉ិនប្រសប់របស់គាត់ធ្វើឱ្យសប្បុរសជន (និងបណ្ឌិត Hannes) ទទួលស្គាល់ពីទេព្យ កោសល្យរបស់គាត់ ហើយចាប់តាំងពីពេលនោះមកគាត់ត្រូវបានបញ្ជូនឱ្យទៅរៀនធ្វើម្ហូបនៅប្រទេសស្វីស ហើយបានធ្វើការជាមួយមេចុងភៅលំដាប់កំពូលនៃភោជនីយដ្ឋាន Michelin នៅទ្វីបអឺរ៉ុប ហើយឥឡូវនេះ គាត់កំពុងដាក់បង្ហាញ “ទង់ជាតិខ្មែរ” ពេលគាត់ធ្វើម្ហូបខ្មែរនៅជុំវិញពិភពលោក ដែលជំរុញឱ្យមានការទទួល ស្គាល់សម្រាប់បុព្វហេតុដ៏មានតម្លៃរបស់អង្គការ NGO Smiling Gecko Cambodia’s…

  • ក្រសួងបរិស្ថានរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង បញ្ឈប់ដំណើរការ​ឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់

    ក្រសួងបរិស្ថានរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង បញ្ឈប់ដំណើរការ​ឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់។ សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោង​ចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថាន បានរកឃើញ នៅ​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា ១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី “ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង”។ ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួង​បរិស្ថាន​សម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ…

  • Sybelle FC Aបានលើកពានក្នុងការប្រកួតបាល់ទាត់ Tiger Street Football ប្រចាំឆ្នាំ ២០២៥ ជាមួយនឹងការបិទវគ្គពីកំពូលតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា

    Sybelle FC Aបានលើកពានក្នុងការប្រកួតបាល់ទាត់ Tiger Street Football ប្រចាំឆ្នាំ ២០២៥ ជាមួយនឹងការបិទវគ្គពីកំពូលតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា

    ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ បានស្វែងរកម្ចាស់ជើងឯករបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា កន្លងទៅនេះ ដោយបានបញ្ចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្តក្នុងវិស័យកីឡាបាល់ទាត់តាមដងផ្លូវ ជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ខ្លួន រួមជាមួយនឹងវត្តមានអតីតជើងឯកលំដាប់ថ្នាក់ពិភពលោកកីឡាករប្រចាំក្លឹបបាល់ទាត់  Manchester United។ ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ គឺជាការប្រកួតបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយភាពស្វិតស្វាញនៅទូទាំងប្រទេសកម្ពុជា រៀបចំឡើងដោយស្រាបៀរ Tiger ដើម្បីលើកកម្ពស់ ទេពកោសល្យនៃកីឡាករបាល់ទាត់ក្នុងស្រុក ក៏ដូចជាជម្រុញឱ្យមានការចូលរួមពីសហគមន៍។ ព្រឹត្តិការណ៍នេះបានទៅដល់ខេត្តក្រុងធំៗចំនួន ៤ ដូចជាទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលពាំនាំនូវភាពរំភើបរីករាយ​នៃការប្រកួតកីឡាបាល់ទាត់តាមដងផ្លូវទៅកាន់កីឡាករ ក៏ដូចជាអ្នកគាំទ្រផងដែរ។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ប៉ុណ្ណោះទេ វាក៏ជាវេទិកាសម្រាប់កីឡាករជំនាន់ក្រោយបង្ហាញពីជំនាញ ទេពកោសល្យយ៉ាងពេញលេញ ព្រមជាមួយនឹងបទពិសោធន៍ប្រកួតដ៏ស្វិតស្វាញ និងជួយបង្កើតភាពជឿជាក់ក្រោមពាក្យស្លោក “Uncage Your Tiger”។ ក្រុមកីឡាករដែលរីកលូតលាស់ពីកីឡាបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយឆន្ទៈ និងក្តីសុបិនឆ្ពោះទៅកាន់កីឡាដ្ឋានដើម្បីបង្ហាញទេព្យកោសល្យទៅកាន់សាធារណៈជន  មកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសបានបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីមានឱកាសក្លាយជាម្ចាស់ជើងឯកនាប្រចាំព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ២០២៥ នេះ។ ពានរង្វាន់ត្រូវបានប្រគល់ជូនក្រុម Sybelle FC…

  • ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កំពុងអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីបន្ថែមលើដី 70 ហិកតា ខេត្តសៀមរាប គម្រោងថ្មីបញ្ចុះតម្លៃរហូត 13% បង់មុនត្រឹមតែ 5% ក្លាយជាម្ចាស់ផ្ទះភ្លាមៗ

    ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កំពុងអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីបន្ថែមលើដី 70 ហិកតា ខេត្តសៀមរាប គម្រោងថ្មីបញ្ចុះតម្លៃរហូត 13% បង់មុនត្រឹមតែ 5% ក្លាយជាម្ចាស់ផ្ទះភ្លាមៗ

    សៀមរាប ៖ បុរីទេសចរណ៍បើកលក់គម្រោងថ្មីជាផ្លូវការជាមួយតម្លៃពិសេស (Pre Sales) បញ្ចុះតម្លៃរហូត 13% បង់មុនត្រឹមតែ 5% ក្លាយជាម្ចាស់ផ្ទះភ្លាមៗរំលស់រយ:​ពេលវែង២៥ឆ្នាំ។ បុរីទេសចរណ៍គឺជាបុរីដែលធំជាងគេនៅក្នុងខេត្តសៀមរាបស្ថិតនៅលើផ្លូវជាតិលេខ 6Aត្រឹមតែ២នាទីពីផ្សារទំនើបម៉ាក្រូខេត្តសៀមរាប ស្ថិតនៅតំបន់មានសក្ដានុពលនិងអភិវឌ្ឍន៍ខ្លាំង នៅភាគខាងកើតនៃក្រុងសៀមរាប ចំងាយប្រហែល ៤០នាទី ពីព្រលានយន្តហោះអន្តរជាតិសៀមរាប ព្រមទាំងកន្លែងកំសាន្តល្បីៗផ្សេងទៀត។ គម្រោងបុរីទេសចរណ៍អភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានសម្រាប់រស់នៅនិងលំនៅដ្ឋានអាជីវកម្ម អភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណ 70ហិកតា។ គម្រោងថ្មីនេះមានជាប្រភេទវីឡាទោល ដែលផ្ដល់ជូនឯកជនភាព១០០% និងល្វែងកូនកាត់កំពស់៣ជាន់សក្ក័សមបំផុតសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន។ បើកលក់ក្នុងតម្លៃពិសេសចាប់ពី ១០ម៉ឺនដុល្លារ ជាងតែប៉ុណ្ណោះ រឹតតែពិសេសសម្រាប់អតិថិជនដែលបានកក់១០នាក់ដំបូងនឹងទទួលបានការបញ្ចុះតម្លៃរហូត 13% ព្រមទាំងទទួលបានប្រូម៉ូសិនបន្ថែមជូនជាច្រើនផ្សេងទៀតដូចជា ផ្ទះសាងសង់រួចរាល់ 100% ទីតាំងល្អ បានទាំងប្រកបអាជីវកម្ម បានទាំងរស់នៅ មានតម្លៃចាប់ពី 7ម៉ឺនដុល្លារជាងឡើងទៅ បង់មុន ត្រឹមតែ5% នៃតម្លៃផ្ទះកាន់សោរចូលស្នាក់នៅ កម្ចីបានរហូតដល់ 95% បង់រំលស់បានរហូតដល់ រយៈពេល 25ឆ្នាំ ជាមួយធនាគារកាណាឌីយ៉ា អត្រាការប្រាក់ត្រឹមតែ 0.67% តែប៉ុណ្ណោះ។ Pre-Sales! ពត៌មានលម្អិតបន្ថែមទាក់ទងទៅកាន់សហការីផ្នែកលក់…

  • ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់

    ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការ​សម្រេច ជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់​ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។ នេះបើយើងតាមលិខិតចេញដោយក្រសួងបរិស្ថានដាក់ជូនទៅក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ (អូរពាមទុង) និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ…

  • តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខកម្លាំងវរនគរបាលការពារព្រំដែនគោក

    តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខកម្លាំងវរនគរបាលការពារព្រំដែនគោក

    បន្ទាយមានជ័យ ៖ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមាន​ជ័យនិងក្រុមការងារ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសាក​សួរសុខ​ទុក្ខ​កម្លាំងវរនគរបាលការពារព្រំដែនគោកដែល​កំពុងឈរជើងនៅជួរ​មុខក្នុង​ភូមិសាស្ត្រ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះឯកឧត្តម សេរី កុសល បានសម្ដែងនូវការកោតសរសើរនិងគោរព​ចំពោះទឹកចិត្តដ៏អង់អាចក្លាហាន​របស់នាយនគរបាល ពលនគរបាលនៃ​វរនគរបាល​ព្រំដែនគោកព្រំដែនទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់​បំពេញ​ភារកិច្ចការពារបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពានបាន។ ក្នុងឱកាសដដែលនេះឯកឧត្តម សេរី កុលស និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ស្រុកភ្នំស្រុក ក៏បាននាំយក​អំណោយ ជាថវិកានិងគ្រឿងឧបភោគ បរិភោគមួយ​ចំនួនធំទៅផ្តល់ជូនដល់កម្លាំងវរនគរបាលការពារព្រំដែន​គោក​ចំនួន៤ផងដែរ៕ ដោយ៖ គៀន ច័ន្ទហ៊ីន