-
វិស័យធានារ៉ាប់រងកម្ពុជា នៅតែមានកំណើនវិជ្ជមាន ទោះបីពិភពលោកកំពុងជួបវិបតិ្តសកលក៏ដោយ

(ភ្នំពេញ)៖ ឯកឧត្ដម ប៊ូ ច័ន្ទភិរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ នាព្រឹកថ្ងៃទី៣ ខែ កក្តដាថា បើទោះបីពិភពលោកកំពុងជួបប្រទះវិបត្តិសកលក៏ពិតមែន ក៏កំណើនធានារ៉ាប់រងកម្ពុជានៅតែទទួលបានផលវិជ្ជមាន បើទោះបីកំណើននេះមិនបានខ្ពស់ដូចពីមុនក៏ដោយ។ ជាក់ស្តែង ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងពីប្រមាណ ២៩៩ លានដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ក្នុងឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ ប៊ីលានដុល្លារអាម៉េរិក និងមូលនិធិ ភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យាធានា- រ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ យ៉ាងណាម៉ិញទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិក…
-
កម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ«ផ្តល់ឈាមសង្រ្គោះជីវិត» (Give Blood Save Lives)

(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) បានរួមសហការគ្នាជាមួយនិងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្កើតកម្មវិធី សប្បុរសធម៌ ផ្តល់ឈាម ក្រោមប្រធានបទ «ផ្តល់ឈាមសង្រ្គោះជីវិត» (Give Blood Save Lives) ដែលមានរយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងមានការចូលរួម ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍អប្សរា លោក ជឹង ទូច អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន Soma Initiative បានឱ្យដឹងថា កម្មវិធីបរិច្ចាកឈាមនេះគឺជាផ្នែកមួយនៃ SOMA INITIATIVE ជាគម្រោងផ្តល់គុណតម្លៃរបស់សោម៉ាគ្រុបនិងបុត្រសម្ព័ន្ធ ដោយបានធ្វើការងារច្រើនផ្តោតទៅលើការងារសង្គម បរិស្ថាន សុខភាព អនាម័យ ការអប់រំ និងលើកកម្ពស់ជីវភាពប្រជាជននៅមូលដ្ឋាន ។ លោកបន្ថែមថា កម្មវិធីបរិច្ចាកឈាមនៅថ្ងៃនេះគឺជាកម្មវិធីមួយនៅក្នុងផ្នែកខាងសុខភាពអនាម័យ ដោយសហការជាមួយនិងមជ្ឈមណ្ឌលជាតិផ្តល់ឈាម…
-
វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម បង្កើនសន្ទុះនៃនវានុវត្តន៍ភាព និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយសហគ្រិនស្ត្រីក្នុងតំបន់

បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) សហការជាមួយ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) និងរៀបចំដោយ ក្រុមហ៊ុន អាយដេន អេជិនស៊ី (iDEN Agency) បានប្រារព្ធកម្មវិធី សន្និសីទកាសែតជាផ្លូវការ ក្នុងការប្រកាសអំពី វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ២០២៥ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទនៃសណ្ឋាគារ Novotel ។ នៅចំពោះមុខ គណៈធិបតី ៤រូប ដែលមានដូចជា លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមគមន៍ទេសចរណ៍កម្ពុជា លោកជំទាវ ចាន់ ភារី ប្រធានសមាគមន៍សហគ្រិនស្ត្រីកម្ពុជា លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិ MeKong Net និងភ្ញៀវកិត្តិយសសំខាន់ៗដែលមកពីគ្រប់បណ្តាស្ថាប័ន រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ…
-
រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិកបង្កការបំពុលបរិស្ថាន

ភ្នំពេញ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋករណីមានផ្សែងពណ៌ខ្មៅ ចេញពីបំពង់ផ្សែងឡចំហាយ របស់ រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន ចុះត្រួតពិនិត្យទីតាំងរោងចក្រខាងលើ និងបានបានដាក់វិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖ ១-រោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់២-រោងចក្រនឹងត្រូវរងពិន័យអន្តរការណ៍ តាមច្បាប់កំណត់៣-រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតនានា ពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្រសួងបរិស្ថាន៤-ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត៥-រោងចក្រត្រូវប្រើប្រាស់ក្រុមហ៊ុនប្រមូល ទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច៦-រោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់៕ សូមបញ្ជាក់ថា ក្រុមហ៊ុន XIN MEI…
-
ដំរី Lucky បង្ហាញភាពឈឺចាប់ ក្តុកក្តួល នៃការបាត់បង់ហ្មរបស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលបានលាឈប់ពីការងារនៅសួនសត្វភ្នំតាម៉ៅ

(ភ្នំពេញ)៖ «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់» នេះជាប្រយោគ ដែលបង្ហាញពីភាពឈឺចាប់ ដែលបានលើកឡើងដោយលោក ទ្រី ស៊ីថេង ដែលត្រូវគេបានស្គាល់គ្រប់គ្នាថា ជាហ្មដំរីឆ្លាត Lucky នៅភ្នំតាម៉ៅ ក្រោយពីលោកបានលាឈប់ពីការងារនៅទីនោះ ។ តាមរយៈវីដេអីខ្លីមួយ ដែលបង្ហាញពីសកម្ម ភាពនៃដំរី Lucky បានស្រែកយំ និងរត់ដេញតាមស្ទាក់មុខម៉ូតូ លោក ទ្រី ស៊ីថេង ក្នុងបំណងឃាត់លោកមិនឲ្យចាកចេញ ក្នុងខណៈវេលាចុងក្រោយនៃការបំរើការងាររបស់លោកនៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ ។ វីដេអូខ្លីនោះ បានកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយទទួលបានភាពរំជួលចិត្ត អាណិត ចំពោះហ្មដំរី និងដំរី Lucky ជាពន់ពេកពីអ្នកមើលគ្រប់គ្នាដែលបានឃើញវីដេអូនោះ ។ លោក ទ្រី ស៊ីថេង នៅក្នុងវីដេអូមួយរបស់ខ្លួន បានរៀបរាប់ពីប្រវត្តិនៃការបំរើការងារនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ពីភាពតស៊ូ និងកិច្ចការងារដ៏លំបាករបស់លោក ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៩៥ ពោលគឺអស់រយៈពេល ៣០ឆ្នាំហើយ គិតមកដល់ពេលនេះ ។ ហ្មដំរី រូបនេះ បានរៀបរាប់ទៀតថា ដំបូងឡើយ គឺលោកគ្រាន់តែជាកម្មកររែកដីនៅក្នុងសួនសត្វដែលបានទទួលកម្រៃបានតិចតួចប៉ុណ្ណោះ…
-
វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអោយដឹងថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។ ក. ឧបាយកលឆបោក ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ ដូចខាងក្រោម៖ ខ. វិធីសាស្រ្តការពារខ្លួនពីការឆបោក ដើម្បីការពារខ្លួនពីការឆបោកខាងលើ រាល់ពេលទទួលបានការហៅទូរសព្ទ សារ សំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ សូមអនុវត្តវិធីសាស្រ្ត ដូចខាងក្រោម៖ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ 023 722 391…
-
ក្រុមហ៊ុន សោម៉ា រៀបចំពិធីបរិច្ចាគឈាមនៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ក្រុមហ៊ុន សោម៉ា គ្រុប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា គម្រោង បង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) នឹងសហការជាមួយ យុទ្ធនាការ Blood of Kind និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមាន អាសយដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបរិច្ចាគឈាមតាមលទ្ធភាពដើម្បីជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទ/តេលេក្រាមលេខ ០៨៦ ៩៧ ៥៦ ៤៦៕ដោយ:ទីផ្សារ
-
គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

(ភ្នំពេញ)៖ យើងធ្លាប់ឮញឹកញាប់អំពីជំងឺគ្រុនឈាម ចំណែកជំងឺគ្រុនឈីកវិញមិនសូវកើតមានប៉ុន្មានទេ តែតាមពិតទៅ ជំងឺទាំង២នេះបង្កឡើងដោយមូសខ្លាញីខាំដូចគ្នា។ តើជំងឺទាំង២នេះ មានចំណុចដូចគ្នាត្រង់ណាខ្លះ? ហើយមួយណាធ្ងន់ធ្ងរជាង? ១. ជំងឺគ្រុនឈាមជំងឺគ្រុនឈាមបណ្តាលពីវីរុសគ្រុនឈាម ដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុនឈាមមាន ៤ប្រភេទ និងអាចកើតលើមនុស្សគ្រប់វ័យ តែកុមារកើតញឹកញាប់ជាងគេ។ គ្រុនឈាមភាគច្រើនជាប្រភេទស្រាល តែបើជាប្រភេទធ្ងន់ អាចបះពាល់ដល់ជីវិត ជាពិសេសដែលទទួលការព្យាបាលមិនត្រឹមត្រូវ ការប្រើថ្នាំអាស្ពីរីនដើម្បីព្យាបាល ឬក៏មានការយឺតយ៉ាវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ– មុខក្រហម– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ– ចង់ក្អួត ឬក្អួត– ឈឺពោះ– ឈឺសាច់ដុំ និងសន្លាក់ដៃជើង– មានស្នាមអុចៗក្រហមលើស្បែក– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីកបង្កដោយវីរុសឈីក ឬ Chikungunya បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។ ជំងឺគ្រុនឈីកអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ។…
-
ក្រុមហ៊ុន KUBON (CAMBODIA)TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តបំពុលតំបន់ព្រែកផ្អាវ និងព្រែកកំពង់ស្មៅ

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរឃុំទឹកល្អក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពការបំពុលទឹកអូរព្រែកផ្អាវ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប៉ះពាល់ការបំពុលទឹក ដោយក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានជួបជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងទទួលបានដូចខាងក្រោម៖ សំណូមពរ ៖ សូមឱ្យក្រុមហ៊ុនកុំបង្ហូរសំណល់រាវដែលបំពុលទឹក ចូលអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់បន្តទៀត ធ្វើឱ្យធនធានធម្មជាតិមានការថយចុះ ពុលងាប់ និងមានក្លិនស្អុយ ធ្វើឱ្យប្រជាពលរដ្ឋពិបាករស់នៅ មានជំងឺផ្សេងៗ និងធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងែ។ សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃដដែល បានចុះពិនិត្យអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ ហើយបានពិនិត្យឃើញថា ទឹកអូរព្រែកផ្អាវទាំមូលត្រូវបានបំពុលដោយសំណល់រាវបញ្ចេញពីរោងចក្រ KUBON ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ចុងព្រែកដែលភ្ជាប់ទៅនឹងព្រែកកំពង់ស្មាច់ ដោយទឹកមានសភាពល្អក់ មានក្លិនស្អុយខ្លាំង មានកំណកខ្លាញ់ និងកំទេចស្បែកអណ្តែតពេញផ្ទៃទឹក និងកកជាប់ឬសដើមកោងកាង និងគល់ដើមចាក៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា មានការលួចបន្លំជាអង្កររបស់កម្ពុជា ដាក់លក់នៅលើផ្សារអនឡាញប្រទេសចិន ដោយមានអក្សរ និងទង់ជាតិថៃ

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មាន ស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ សេចក្តីជូនដំណឹង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះបញ្ជាក់ថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករ ដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕ ដោយ ៖ ង៉ាន់ ទិត្យ