Category: ព័ត៌មានសង្គម

  • ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដើម្បីសិក្សាស្រាវជ្រាវ និងការធ្វើបច្ចុប្បន្នភាពពីវិស័យទីផ្សារការងារ វឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ និងការសិក្សាពីស្ថានភាពជាក់ស្ដែងទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ការលើកឡើងនេះ ក្នុងការឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវការធ្វើបច្ចុប្បន្នភាព និងការសិក្សាស្រាវជ្រាវពីវិស័យសំខាន់ៗដែលជាការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រសួងនាពេលកន្លងមក ដើម្បីតម្រង់ទិសក្នុងការធ្វើផែនការបន្ទាប់ ព្រមទាំងកែសម្រួលលក្ខខណ្ឌខ្លះឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួង​ចង់ឱ្យមានការចូលរួមពី CDRI ដើម្បីសិក្សាស្រាវជ្រាវស្ថានភាពជាក់ស្ដែងនៅក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះយើងត្រូវធ្វើបច្ចុប្បន្នភាព ប្រមូលទិន្នន័យថ្មីៗ ឬធ្វើការស្ទង់មតិទៅលើតម្រូវការទីផ្សារការងារ ហើយឆ្លើយតបតាមការប្រែប្រួលស្ថានភាពទីផ្សារការងារបានទាន់ពេលវេលា»។ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI បានមានប្រសាសន៍ថា វិទ្យាស្ថានចង់ឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន ដើម្បីក្រុមការងារចាប់ផ្ដើមក្នុងការចុះប្រមូលព័ត៌មាននៅតាមគោលដៅ…

  • អាជ្ញាធរខេត្តកំពត រៀបចំពិព័រណ៍ផលិតផលសក្តានុពល “ភូមិមួយផលិតផលមួយ” រយៈពេល ៣ថ្ងៃ

    អាជ្ញាធរខេត្តកំពត រៀបចំពិព័រណ៍ផលិតផលសក្តានុពល “ភូមិមួយផលិតផលមួយ” រយៈពេល ៣ថ្ងៃ

    (កំពត)៖ ដើម្បីជំរុញចលនាភូមិ១ផលិតផល១ និងផ្ដល់ឱកាសចែករំលែកផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូលើវិស័យពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង អាជ្ញាធរខេត្តកំពត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំពិព័រណ៍ផលិតផលសក្តានុពល “ភូមិមួយផលិតផលមួយ” រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណផ្សារចុងសប្ដាហ៍ទីរួមខេត្តកំពត ក្រោមអធិបតីភាព លោក មឿង គង្គា អភិបាលរងខេត្ត ។ លោក មឿង គង្គា បញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ម៉ៅ ធនិន តែងតែគិតគូរ និងបានដាក់ចេញនូវវិធានការណ៍ផ្សេងៗ ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុករបស់ប្រជាកសិករ ពិសេសលើកកម្ពស់ផលិតផលសក្តានុពលរបស់ខេត្ត។ លោក អភិបាលរងខេត្ត បន្តថា ខេត្តកំពត គឺជាខេត្តមួយដែលសំបូរទៅដោយធនធានធម្មជាតិ និងដំណាំសក្តានុពលជាច្រើនដែលមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំថែរក្សាឱ្យបាននូវកេរ្ត៍ឈ្មោះផលិតផលខេត្ត ដោយរក្សានូវភាពស្មោះត្រង់ មិនលក់កេងបន្លំ ភូតភរកុហក់ អតិថិជន ដែលជាកត្តាធ្វើឱ្យខូចឈ្មោះផលិតរបស់ខេត្តយើង។ ឯកឧត្តម បានបន្តថា ពិព័រណ៍ក្នុងពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១…

  • ស្រ្តីខ្មែរ ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

    ស្រ្តីខ្មែរ ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

    (បន្ទាយមានជ័យ)៖ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ស្រ្តីខ្មែរ ២នាក់ដែលទាហានថៃឃាត់ខ្លួន នៅទឹកដីថៃ កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធ សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញ ។ ស្ត្រីពិការភាពឈ្មោះ អោម វណ្ណារី អាយុ ៤៥ឆ្នាំ និងលោកស្រី ផូ ឌីណា អាយុ ៥០ឆ្នាំ ដែលអ្នកទាំង២ មានស្រុកកំណើតនៅបាត់ដំបង។ សូមបញ្ជាក់ថា ស្រ្តីខ្មែរទាំង២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ យោងតាមសារព័ត៌មានថៃមួយចំនួន…

  • ប្រជាពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន បានកោតសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ

    ប្រជាពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន បានកោតសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ

    (ខេត្តព្រះវិហារ)៖ ក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅពីលោកយាយ អ៊ុក រ៉េម ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលបានស្ម័គ្រចិត្តជម្លៀសខ្លួនពីតំបន់ព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកយាយ បានកោតសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡើយ ខណៈពេលដែលលោកយាយស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តពោធិ៍ ៥០០០ដើម។ ការយកចិត្តទុកដាក់នេះពិតជាបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការការពារ និងថែរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន ៕ ដោយ ៖ ឡុង សំបូរ

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយផ្តល់ជូនគ្រួសារកងទ័ព ៦៥គ្រួសារ នៅទីបញ្ជាការស្រាលសមរភូមិមុខ ទិសអានសេះ ខេត្តព្រះវិហារ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយផ្តល់ជូនគ្រួសារកងទ័ព ៦៥គ្រួសារ នៅទីបញ្ជាការស្រាលសមរភូមិមុខ ទិសអានសេះ ខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារកងទ័ព ៦៥គ្រួសារ ដែលបានភៀសខ្លួនចេញពីតំបន់មានបញ្ហាប្រឈមជាមួយទហានថៃ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស្រាលសមរភូមិមុខទិសអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ គ្រួសារកងទ័ពទាំង ៦៥គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមបញ្ហាជាមួយទាហានថៃ មកកាន់ទីដែលមានសុវត្ថិភាព និងស្វាមីរបស់ពួកគាត់ កំពុងស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពារការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ។ អំណោយដែលត្រូវបានចែកជូនគ្រួសារកងទ័ពទាំង ៦៥គ្រួសារ នាពេលនោះ រួមមាន ៖ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អង្ករ ២០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ។ ក្រៅពីចែកអំណោយសប្បុរសជន លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានចែកការ៉ុង សម្រាប់ច្រកដីធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួននៅពេលដែលមានសកម្មភាព ឬសភាពការណ៍កើតឡើង ។…

  • ក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ

    ក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល” រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា ស្របតាមស្មារតីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាល VERIFY.GOV.KH នេះ នឹងរួមចំណែកបំពេញបន្ថែម នូវសុក្រឹតភាព និងភាពឆាប់រហ័សនៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលផងដែរ។ ឯកឧត្តម ជា សេរីវឌ្ឍ បានជម្រាបជូនអង្គពិធីថា កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿនការប្រើបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) សម្រាប់ការអភិវឌ្ឍនិងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគាំពារសង្គម ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មនិងសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម។ គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបន្ថែមទៀតនូវការជំរុញ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម…

  • កម្មករចៀរជ័រកៅស៊ូម្នាក់៖ការងារនៅជិតផ្ទះ ទោះចំណូលតិចជាង​ការធ្វើចំណាកស្រុក ប៉ុន្តែបានរីករាយជុំគ្រួសារ

    កម្មករចៀរជ័រកៅស៊ូម្នាក់៖ការងារនៅជិតផ្ទះ ទោះចំណូលតិចជាង​ការធ្វើចំណាកស្រុក ប៉ុន្តែបានរីករាយជុំគ្រួសារ

    កំពង់ចាម៖លោក ឃឹម ឈឿង ជាប្រជាជនរស់នៅក្នុងភូមិមេឃ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​លោកបាន​បម្រើការ​នៅក្រុមហ៊ុនចំការកៅស៊ូបឹងកេត​ក្នុងតួនាទី​ជាកម្មករចៀរជ័រអស់​រយៈពេលជាង២០ឆ្នាំ​ហើយ ។ លោកទទួលប្រាក់ចំណូលពីក្រុមហ៊ុន​ក្នុងមួយខែ បានចាប់ពី៧០ទៅ៨០ម៉ឺនរៀល​​ក្នុងនោះ​ក៏មាន​ប្រាក់​ប្រមូលផលមួយទៀតបន្ថែមពីលើប្រាក់ប្រចាំខែផងដែរ។ លោក ឃឹម ឈឿង បានប្រាប់អ្នកយកព័ត៌មានយើងថា ធ្វើការងារ​នៅក្នុងមូលដ្ឋានដែលកំពុងរស់នៅ ទោះបីបាន​ប្រាក់កម្រៃពលកម្ម​ទាបជាងធ្វើចំណាកស្រុកទៅធ្វើការជាពលករនៅក្រៅប្រទេសក្តី ប៉ុន្តែយើងបានរស់នៅជុំគ្រួសារ។លោកអាចមើលថែក្រុម​គ្រួសារ និងសប្បាយរីករាយជាមួយគ្នា។ ខុសពីការធ្វើចំណាកស្រុក​ គឺរាប់ខែ​រាប់ឆ្នាំ ទើបបាន​មកលេងផ្ទះម្តង។គ្រួសារខ្វះការជួបជុំ ខ្វះការមើល​ថែ​គ្នាទៅវិញទៅមក។ កម្មករចៀរជ័ររូបនេះបន្តថា បើនិយាយអំពីទំហំការងារជាពលករ​ចំណាកស្រុកនៅក្រៅប្រទេស និងធ្វើការងារនៅ​ក្នុងស្រុក ឬក្នុង​មូលរដ្ឋានស្រុកយើងរស់នៅ វាមិនខុសគ្នាប៉ុន្មាននោះទេ ។ ចំណាក​ស្រុកនៅ​ក្រៅប្រទេសបានកម្រៃ​ខ្ពស់​ជាងបន្តិច តែក៏ត្រូវចំណាយ​​ច្រើនទៅវិញ លើការស្នាក់នៅ ការហូបចុកជាដើម ។ទូទាត់ទៅគឺ​ប្រហាក់ប្រហែលគ្នា។លោកបានបន្ថែមថា ដូចជារូបលោកជាដើម លោកធ្វើការនៅជិតផ្ទះ ។លោកមិនចំណាយលើការស្នាក់នៅទេ។ធ្វើការនៅទីនេះ​ពេល​មានជំងឺ មានពេទ្យរបស់ក្រុមហ៊ុនព្យាបាល​ដោយមិនអស់ប្រាក់ទៀតផង។អ្វីដែលកក់ក្តៅបំផុតគឺបានរស់នៅជុំប្រពន្ធ កូន ឪពុកម្ដាយ បងប្អូន​ជាដើម។ យោងតាមការសាកសួរផ្ទាល់ ប្រភពពីកម្មករចៀរជ័រកៅស៊ូ នៅក្នុង​ក្រុមហ៊ុនចំការកៅស៊ូបឹងកេត គឺកម្មករ​ម្នាក់អាច​រកប្រាក់កម្រៃបាន​ពីការងារយ៉ាងហោចចាប់ពី៧០ម៉ឺនរៀលឡើងទៅក្នុងមួយខែ។នេះ​នៅមិនទាន់គិត​ប្រាក់​អត្ថ​ប្រយោជន៍​បន្ថែមពីក្រុមហ៊ុនទៀតផង៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ៖ ជាវ ចន្ធូ

  • កាកបាទក្រហមកម្ពុជា បន្តចុះបើកវគ្គផ្សព្វផ្សាយស្ដីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា រួមជាមួយសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ

    កាកបាទក្រហមកម្ពុជា បន្តចុះបើកវគ្គផ្សព្វផ្សាយស្ដីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា រួមជាមួយសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបន្តរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា រួមជាមួយសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនដល់សាមណនិស្សិត-និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន១០០ អង្គ/នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ គឺជាការងារសំខាន់មួយនៃវិស័យអាទិភាពទី៣ នៃយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គឺ វិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ។ សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក៏បានបើកវគ្គផ្សព្វផ្សាយខាងលើនេះ ជូនដល់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចំនួន១០០នាក់ផងដែរ ក្រោមវត្តមាន លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ។ បន្ទាប់ពីបានទទួលវគ្គផ្សព្វផ្សាយខាងលើនេះ គរុនិស្សិត និងនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗបន្ថែមពីលើមុខវិជ្ជាជំនាញដែលបានសិក្សានៅគ្រឹះស្ថានសិក្សារបស់ខ្លួន ដែលជារួមមាន៖ ការយល់ដឹងពីប្រវត្តិនៃការបង្កើតចលនាអន្តរជាតិ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ លើកកម្ពស់គុណភាពសម្ភារៈ បរិក្ខារ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ លើកកម្ពស់គុណភាពសម្ភារៈ បរិក្ខារ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ត្រូវរួមគ្នាគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីនិរន្តរភាពនៃសំណង់ តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ និងជាឱកាសដល់សិក្ខាកាមជាសិស្ស និស្សិតបានក្រេបយកចំណេះដឹងពីវាគ្មិន ដែលជាមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏ជាចន្លុះបំភ្លឺផ្លូវសំរាប់យើងទាំងអស់គ្នា ដើម្បីដើរទៅរកការឯកភាពរួមគ្នាមួយ ។ លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច មានប្រជាជនតិច ដូច្នេះរាល់ជំហានដែលត្រូវដើរគឺត្រូវតែជាជំហានដែលត្រឹមត្រូវ និងមិនអាចថយក្រោយឡើយ ហើយតាមរយៈសិក្ខាសាលានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមការគិតគូរដំណើររបស់កម្ពុជាជារួម និងដាក់ចេញនូវគំនិតត្រិះរិះពិចារណា ដើម្បីបានការឯកភាពស្រុះស្រួលគ្នា លើកកម្ពស់ការយល់ដឹងពីមុខរបរ និងជំនាញ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របពេលជាមួយការគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់…

  • ក្រសួងការងារ និងអង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ ឯកភាព​គ្នាជំរុញ​ការអប់រំបណ្ដុះបណ្ដាលដល់​ប្រជាពលរដ្ឋកម្ពុជា

    ក្រសួងការងារ និងអង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ ឯកភាព​គ្នាជំរុញ​ការអប់រំបណ្ដុះបណ្ដាលដល់​ប្រជាពលរដ្ឋកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ កម្មវិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ​​រៀបចំឡើង ​នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE ក្រោមគម្រោង«ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យឱ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះអង្គការ PSE ដែលបានខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កុមាររងគ្រោះនាពេលកន្លងមក ហើយរួមចំណែកផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការផលិតកម្លាំងពលកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជនកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។…