-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប)

(ខេត្តកំពត)៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណាយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាល ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។ នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិតបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ…
-
ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា ។ ក្រសួងកសិកម្មបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថាយោងតាមសេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ក្រសួងបានបន្តឱ្យដឹងថា”ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងសូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់”។ ក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី០៥ ខែ កក្កដាឆ្នាំ ២០២៥ នេះបានឱ្យដឹងថាក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន៕ ដោយ…
-
កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងនៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែក ការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញការសាទរ ចំពោះជោគជ័យក្មុងរយៈពេល ៧ ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាង ផែនការជាតិ NDC 3.0 នេះឡើង។ចំពោះ សមិទ្ធផលនេះដែរ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0 គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ…
-
ក្រសួងការងារ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ឯកភាពគ្នាលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ផ្ដោតសំខាន់លើការពង្រឹងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្នុងនាមក្រសួងការងារ…
-
ការចូលរួមសាមគ្គីអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដើម្បីភាពស្អាតនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តតាកែវ បានសហការជាមួយរដ្ឋបាលស្រុកកោះអណ្តែត អាជ្ញាធរឃុំពេជ្រសារ បានរៀបចំជំរុញសកម្មភាពបណ្តុះផ្នត់គំនិតស្អាតនៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នៅតាមមូលដ្ឋាន ដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រ លេខ៩៥។ យុទ្ធនាការ មានការចូលរួមសម្របសម្រួល ពីមន្ទីរបរិស្ថានខេត្តតាកែវ និងមានការចូលរួមពី លោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករ ដើម្បីអភិវឌ្ឍនជីវភាព ព្រមទាំងសហការី និង លោកគ្រូ អ្នកគ្រូសិស្សនុសិស្ស អនុវិទ្យាល័យ សុខអាន ព្រៃធំ សរុបចំនួន ៣២០នាក់ ដោយបានធ្វើការសំអាត និងប្រមូលទុកដាក់សំរាមនិងសំណល់ប្លាស្ទិកតាមដងផ្លូវ ក្នុងមូលដ្ឋាន បានចំនួន ២.៥ តោន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីគ្នា អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមថ្លែងអំណរព្រះគុណ និងអរគុណជាថ្មី ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ…
-
កាកបាទក្រហមកម្ពុជា បើកវគ្គបំប៉នគ្រូបង្គោល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម”

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំបើកវគ្គបំប៉នគ្រូបង្គោល (វគ្គទី២) ស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម” ជូនទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៣៤នាក់ មកពី១៣គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសបើកវគ្គបំប៉ន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាស៍ថា ការបើកវគ្គបំប៉នថ្ងៃនេះ មិនមែនជាវគ្គនៃការយល់ដឹងជាមូលដ្ឋាននោះទេ គឺជាការបន្ថែមទៅលើអ្វីដែលបានបណ្តុះបណ្តាលរួចមកហើយកាលពីឆ្នាំ២០២៤, ហេតុដូចនេះ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការសិក្សានិងបំពេញការងាររបស់យុវជន កក្រក នេះ គឺតែងតែមានការបំប៉ន នូវអ្វីដែលខ្វះចន្លោះ ឬរបកគំហើញថ្មីៗ វិធីសាស្ត្រ ចិត្តសាស្ត្រ អ្វីដែលប្លែក អ្វីដែលថ្មីបន្ថែម និងអ្វីដែលភ្លេចយកមករំលឹកឡើងវិញ ។ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៣ ផ្នែកនៃវគ្គបំប៉ននេះ គឺទី១- រំលឹកពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការប្រើប្រាស់និងការការពារបដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ, ទី២-ការងារដឹកនាំគ្រប់គ្រងក្លឹបយុវជន កក្រក, និងទី៣- វិជ្ជាសង្គ្រោះបឋម ដែលចាំបាច់ត្រូវតែបំប៉នជារៀងរាល់ឆ្នាំ ។…
-
ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចំនួន ២៤ ស្ថិតក្នុងឃុំវិហារលួង ឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល

(ខេត្តកណ្តាល)៖ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវិហារលួងឃុំផ្សារដែក និងឃុំភ្នំបាត រួមទាំងសហការី បានអញ្ជើញប្រគេន ទៀន ព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃចំនួន ២៤វត្ត ។ ពិធីប្រគេន ទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ២៤វត្ត រៀបចំឡើងនៅ វត្តអរិយកស្សប នៅក្នុងឃុំភ្នំបាត ស្រុកពញាឮខេត្ត កណ្ដាល នាថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកបញាឮ ឯកឧត្តម កែវ បេងវឌ្ឍន៍ មានប្រសាសន៍ថា ការរៀបចំពិធីប្រគេនទទៀនវស្សានៅថ្ងៃនេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើង និងដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ (ជានិមិត្តរូប) បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ…
-
កសិករខ្មែរឈានទៅរកកសិកម្មប្រកបដោយនិរន្តរភាពជាមួយការដាំដំណាំគម្របដីក្រោមការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអង្គការ CIRD

ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ – ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។ ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កសិករបានយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការដុតគល់ជញ្ជ្រាំង និងចំបើងលើវាលស្រែ និងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់វា ដូចជា ការកែលម្អគុណភាពដីស្រែ ការបង្កើនជីសរីរាង្គ និងសម្រាប់ជាគម្របដីដាំដំណាំរបស់គាត់។ ក្រោមកិច្ចសហការរយៈពេល១៤ខែ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ មកនេះ អង្គការ CIRD បានផ្ដល់ការបណ្តុះបណ្តាលដល់កសិករប្រមាណ ២៥០ នាក់មកពីសហគមន៍ចំនួន ១០ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លើបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) និងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ កម្មវិធីបណ្តុះបណ្តាលរួមគ្នានេះ ស្របគ្នាជាមួយគំនិតផ្តួចផ្តើម “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដាក់ចេញឡើងក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មរបស់កសិករនៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃផលិតផលអាហារកម្ពុជា។…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជូនរថយន្តជាច្រើនគ្រឿងទៅច្រកម៉ាឡៃដើម្បីដឹកពលករខ្មែរ

បន្ទាយមានជ័យ ៖រថយន្តជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ច្រកម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដើម្បីសម្រួលក្នុងការដឹកជញ្ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលបានបន្តវិលត្រឡប់មកកម្ពុជាវិញ ។រថយន្តនឹងដឹកជញ្ជូនពលករទាំងអស់ទៅទីកាន់ទីតាំងសំចត មុននឹងបន្តទៅកាន់ស្រុកកំណើតរៀងខ្លួន។ នៅច្រកម៉ាឡៃ ដែលឈមនឹងច្រកណងព្រឺ ប្រទេសថៃកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងការបញ្ជូនរថយន្តជាច្រើនគ្រឿងទៅទទួលពលករខ្មែរ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញទៅពិនិត្យផ្ទាល់ និងសំណេះសំណាលជាមួយបងប្អូនពលករ។ឯកឧត្តមបានប្រាប់ពលករទាំងនោះថា រដ្ឋបាលខេត្តបានរៀបចំទីតាំងសំចតបណ្ដោះអាសន្នមួយដើម្បីឱ្យបងប្អូនបានសម្រាក និងទទួលបានផ្តល់អាហារសម្រន់ មុនបន្តដំណើរទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្តបានរៀបចំជាស្រេចនូវរថយន្តសម្រាប់ការដឹកជញ្ជូន។ លើសពីការទទួលស្វាគមន៍ ក៏មានក្រុមការងារចម្រុះមាននៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រង់ចាំណែនាំអំពីឱកាសការងារផងដែរ៕ ដោយ៖ឃិន គន្ធា
-
មន្រ្តីជំរុញការអាន ដល់ប្រជាពលរដ្ឋទូទៅ

កំពង់ធំ៖ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសារសំខាន់នៃការអានសៀវភៅជាប្រចាំ និងបានលើកទឹកចិត្តដល់ប្រជាជនគ្រប់វ័យឱ្យយកចិត្តទុកដាក់លើការសៀវភៅ ព្រោះការអានបានផ្សាភ្ជាប់ជាមួយជីវិតរស់នៅ។ ក្នុងពិធីសំណេះសំណាល និងចែកជូនសៀវភៅសីលរតនៈ ជាធម្មទានដ៏មានតម្លៃពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យជាង៣៥០នាក់នៅ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំឯកឧត្តម ហង្ស ច័ន្ទវរៈបានបន្តថា ការអានសៀវភៅជារៀងរាល់ថ្ងៃ ប្រៀបដូចជាការដាក់ជីឱ្យខួរក្បាល។ជាការបណ្ដុះពុទ្ធិ។សៀវភៅជួយសម្អាតគំនិត បង្កើនសមត្ថភាពវិភាគ និងជាផ្លូវឆ្ពោះទៅរកភាពជោគជ័យនានា។ ឯកឧត្តម ហង្ស ច័ន្ទវរៈ បានបញ្ជាក់ថាការអានជួយឱ្យមនុស្សមានទំនាក់ទំនងល្អ ។ជួយបង្កើនសមត្ថភាព។យល់ចិត្តអ្នកដទៃ ។បង្កើតសមត្ថភាពនៃការដោះស្រាយបញ្ហា និងបង្កើនការយល់ដឹងអំពីវប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គម។ទោះបីជាចូលចិត្តអានឬមិនចូលចិត្តក៏ដោយ គួរតែប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ការអាន៕ ដោយ៖ប៊ុនរដ្ឋា