Category: ព័ត៌មានសង្គម

  • មន្រ្តីមន្ទីរព័ត៌មានខេត្តព្រះវិហារ ណែនាំមន្ត្រីក្រោមឱវាទឱ្យបង្កើនការលើកកម្ពស់ និងអភិវឌ្ឍវិស័យព័ត៌មាន

    មន្រ្តីមន្ទីរព័ត៌មានខេត្តព្រះវិហារ ណែនាំមន្ត្រីក្រោមឱវាទឱ្យបង្កើនការលើកកម្ពស់ និងអភិវឌ្ឍវិស័យព័ត៌មាន

    ព្រះវិហារ៖នៅមន្ទីរព័ត៌មានខេត្ត ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១និងទិសដៅ​ការងារឆមាសទី២ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី ណែនាំដល់ថ្នាក់ដមន្ត្រីរាជការ និងមន្ត្រីកិច្ច​សន្យា​ទាំងអស់ឱ្យបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង យកចិត្ត​ទុកដាក់​បំពេញការងារ និងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់និងអភិវឌ្ឍ​វិស័យព័ត៌មាន​ឱ្យកាន់តែរីកចម្រើន។ ជាមួយនឹងការថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ដ្រីកិច្ចសន្យាទាំងអស់ ដែល​បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ​តាម​ជំនាញរបស់ខ្លួនប្រកប​ដោយ​ការយកចិត្តទុកដាក់ និងទទួលខុស​ត្រូវខ្ពស់ ដោយ​មិនគិតពីពេលវេលា ឬថ្ងៃឈប់សម្រាកនោះ លោកស្រីក៏បានជំរុញឱ្យបំផុសនិង​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយបន្សាប​ព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ តាមរយៈព័ត៌មានពិត ត្រង់និងលឿន៕ដោយ៖ឡុង សំបូរ

  • កូនត្រី និងត្រីមេពូជចម្រុះជាង ៣ម៉ឺនក្បាល ត្រូវបានលែងនៅបឹង​ធម្មជាតិខេត្តព្រះវិហារ

    កូនត្រី និងត្រីមេពូជចម្រុះជាង ៣ម៉ឺនក្បាល ត្រូវបានលែងនៅបឹង​ធម្មជាតិខេត្តព្រះវិហារ

    ព្រះវិហារ៖កូនត្រី និងត្រីមេពូជចម្រុះជាង៣៥.០០០ក្បាល ត្រូវរដ្ឋបាលខេត្ត​ព្រះវិហារ​លែងចូលក្នុងបឹងធម្មជាតិ ដើម្បីចូលរួមអបអរសាទរ«ទិវាមច្ឆជាតិ ១កក្កដា» ឆ្នាំ២០២៥ ក្នុងពិធីដែលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ដើម កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក្នុងឱកាសអញ្ជើញចូលរួមដោយផ្ទាល់​បានថ្លែងថា ការលែងកូនត្រី និងត្រីមេពូជ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុង​គោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួ​អង្គពាក់ព័ន្ធ​ចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបន្តទៀតថា ដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលក្លាយជាឧបករណ៍គតិយុត្ត ស្របនឹង​បច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម នៅកម្ពុជា ក្នុងការពង្រឹង​ការ​គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ដោយ៖ឡុង សំបូរ

  • ស្រុកកណ្តៀង ត្រូវបានប្រកាសជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាកាល

    ស្រុកកណ្តៀង ត្រូវបានប្រកាសជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាកាល

    ពោធិសាត់៖ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥​ត្រូវបានប្រកាសជ័យលាភី ជា​ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាកាល ក្រោម​អធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀងឱ្យដឹងថា ពាក់ព័ន្ធនឹងការងារវាយតម្លៃ ផ្ទៀងផ្ទាត់ការបញ្ចប់ការ​បន្ទោបង់​ពាសវាលពាសកាល រដ្ឋបាលស្រុកកណ្តៀង និងរដ្ឋបាលឃុំ បានទទួលការបណ្តុះបណ្តាលពីមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៍សាត់ ហើយបានរៀបចំបង្កើតក្រុមការងារស្រុក ក្រុមការងារឃុំ​ដើម្បីផ្ទៀងផ្ទាត់​ការបញ្ចប់​ការបន្ទោបង់ពាស​វាល​ពាសកាល។ជារួមសម្រាប់រដ្ឋបាលស្រុកកណ្តៀង គឺ ៩១ភាគរយនៃខ្នងផ្ទះមានបង្គន់អនាម័យ ។ដូច្នេះ គឺជាប់ជា​ស្រុក​ដែលបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល។  បញ្ជាក់បន្ថែមលើការងារនេះ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជន​បទខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទ គឺជាសេនាធិការ​ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតទៅលើការអភិវឌ្ឍផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ស្ពាន លូ ប្រព័ន្ធចែកចាយទឹកខ្នាតតូច ស្រះ ទឹកសហគមន៍ អណ្តូងទឹក និងបង្គន់អនាម័យ។ ដើម្បីសម្រេចឱ្យបាននៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅតាមជនបទ ត្រូវមានទឹកស្អាត និងអនាម័យ១០០ភាគរយ មន្ទីរបានសាងសង់ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យជាច្រើន ក្នុងនោះក៏មានការជួយគាំទ្រ…

  • រដ្ឋបាលខេត្តស្ទឹងត្រែងដាំកូនឈើជាងពីរម៉ឺនដើម នៅស្រុកថាឡាបរិវ៉ាត់

    រដ្ឋបាលខេត្តស្ទឹងត្រែងដាំកូនឈើជាងពីរម៉ឺនដើម នៅស្រុកថាឡាបរិវ៉ាត់

    ស្ទឹងត្រែង៖កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម ឈាង ឡាក់ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធាន មន្ទីរកសិកម្ម រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី​រាជការជាច្រើននាក់ បាន អញ្ជើញចូលរួមដាំកូនឈើចម្រុះជាងពីរម៉ឺនដើមដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត នៅស្រុកថាឡាបរិវ៉ាត់។សកម្មភាពនេះដើម្បីចូល រួម អបអរបុណ្យរុក្ខទិវា ៩កក្កដា។ ពិធីដាំដើមឈើបានរៀបចំជានិមិត្តរូបនៅក្នុងបរិវេណវិទ្យាល័យព្រះគោ ស្រុកថាឡា បរិវ៉ាត់ ដែលជាស្រុកមានព្រំ​ប្រទល់ជាប់ប្រទេសឡាវ។លោក ទុំ នីរ៉ូ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរាយការណ៍ថា ​មន្ទីរ​កសិកម្ម ដែលមាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើស្ទឹងត្រែងជាសេនាធិការបានបណ្តុះកូនឈើចម្រុះ ចំនួន ២៨.៦០០ដើម ក្នុងនោះមាន កូន​ក្រញូងចំនួន១៣.០០០ដើម, ក្ងោក២.០០០ដើម, បេង៥.០០០ដើម, ធ្នង់៦.៥០០ដើម, គគីរ​១០០ដើម, កកោះ​៤០០ដើម, ព្រីង៦០០ដើម និងស្មៅ១.០០០ដើម ។ លោកបន្តថា ដោយឡែកនៅក្នុង​ឆ្នាំ២០២៥នេះ មន្ទីរកសិកម្មខេត្ត…

  • ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី៖ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល

    ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី៖ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល

    (តាកែវ)៖ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ ក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំគម្រោងសាងសង់សាលារៀន ១ខ្នងពីរជាន់ មាន ៦បន្ទប់ ដែលមានទទឹង ៩ម៉ែត្រ បណ្តោយ ២១ម៉ែត្រ កម្ពស់ ៧ម៉ែត្រកន្លះ និងជួសជុលបង្អួចអាគារចាស់មួយចំនួន មានទីតាំងស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។ ឯឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានថ្លែងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧នេះ។ ឯកឧត្ដមបណ្ឌិត ក៏បាន លើកទឹក ចិត្ត លោកគ្រូ អ្នកគ្រូ បន្ត…

  • មន្រ្តីមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន រួមគ្នាអន្តរាគមន៍សង្គ្រោះស្រូវជាង​ប្រាំពីរពាន់ហិកតានៅស្រុកព្រះនេត្រព្រះ

    មន្រ្តីមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន រួមគ្នាអន្តរាគមន៍សង្គ្រោះស្រូវជាង​ប្រាំពីរពាន់ហិកតានៅស្រុកព្រះនេត្រព្រះ

    បន្ទាយមានជ័យ៖ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើ បានធ្វើឱ្យ​ស្រូវជាង៧.០០0ហិកតា នៅឃុំ​ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានពន្លិចដោយជំនន់ទឹកភ្លៀង។ភ្លាមៗនេះដែរ មន្ត្រីនៃ​មន្ទីរធនធានទឹក​និងឧតុនិយម ,អាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍ជួយសង្គ្រោះស្រូវបញ្ជៀស​ពីការខូចខាត។ លោក មាស ហឹក មេឃុំប្រាសាទ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន​ជ័យបានឱ្យដឹងថា កាលពី​ថ្ងៃទី១០ ខែកក្កដា ជំនន់ទឹកភ្លៀងដែលហូរចេញពី​ស្ទឹងស្រែង បណ្ដាលឱ្យលិចដំណាំស្រូវចំនួន ៧.០៦៧0 ហិកតា ក្នុងនោះ មានស្រូវ​ឡើងទឹកនិងផលស្រូវស្រាលដើមរដូវ។ ក្នុងតួនាទីជាមន្រ្តីនៃមន្ទីរជំនាញ លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមនៃមន្ទីរ​ធនធានទឹកនិងឧតុនិយមបាន អធិប្បាយ​ថា ទឹកបានជន់ជោរហៀរមកពី​ស្ទឹងចាក់ទៅតាមដៃអូរ បណ្ដាលឱ្យលិចដំណាំស្រូវនៅឃុំប្រាសាទ។ ក្រុមការងារមន្ទីរ និងអាជ្ញាធរ ដោយទទួលបានបទបញ្ជាពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានឱ្យ អន្តរាគមន៍​សង្រ្គោះស្រូវរបស់កសិករឱ្យបានទាន់ពេល។លោកបន្តថា ការសង្រ្គោះ​ស្រូវបានធ្វើឡើងដោយ​បើកមុខទឹកនៅ​ចំណុចបឹងដង្កៀបក្តាម ដើម្បីរំដោះជំនន់​ទឹកភ្លៀង។អន្តរាគមន៍ទាន់ពេល បានធ្វើឱ្យស្រូវ និងផលស្រូវ​ស្រាលធូរស្រាលពីក្តីបារម្ភ៕ ដោយ៖គៀន ច័ន្ទហ៊ីន

  • ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត មួយលានដើមទូទាំងប្រទេសនៅថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២៥

    ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត មួយលានដើមទូទាំងប្រទេសនៅថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តី ជូនដំណឹងមួយពីការគ្រោង រៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើម ត្នោតមួយលានដើម នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅ វិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។ បើតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងនៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២៥នេះថា ពិធីបើកនៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដោយឡែក ពិធីបិទពិព័រណ៍ “ពន្លកបៃតង» នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅវិមានឈ្នះ-ឈ្នះ។ ក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញសមិទ្ធផលនានា របស់ក្រសួង បរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន…

  • មន្ត្រីធនាគារជាតិ អំពាវនាវឱ្យមានការជួយផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់ នៃកម្ចី

    មន្ត្រីធនាគារជាតិ អំពាវនាវឱ្យមានការជួយផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់ នៃកម្ចី

    (កំពង់ស្ពឺ)៖ មន្ត្រីធនាគារជាតិ អំពាវនាវឱ្យមានការជួយផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់ នៃកម្ចី មុនសម្រេចចិត្តខ្ចី ត្រូវមានផែនការច្បាស់លាស់ និងមានទំនួលខុសត្រូវ ។ នេះជាការគូសបញ្ជាក់ពី លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីគណៈអភិបាលក្រុងឧដុង្គម៉ែជ័យ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាជិក-សមាជិកា នៃអង្គសិក្ខាសាលាជាច្រើនទៀត ។ លោក ឡាយ សុខហេង បានថ្លែងថា វិស័យធនាគារបាននឹងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចផងដែរ ។ បន្ថែមពីនេះ ដើម្បីធានានូវភាពធន់និងវឌ្ឍនភាព ប្រព័ន្ធធនាគារនៅកម្ពុជា បានធ្វើទំនើបកម្មឥតឈប់ឈរជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ និងសកល ។ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់ ប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ឆ្ពោះទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល…

  • គម្រោងជួសជុលជ្រុង ឦសាន បាកានអង្គរវត្ត ដំណើរការ ទៅមុខគួរ ឱ្យ កត់សម្គាល់

    គម្រោងជួសជុលជ្រុង ឦសាន បាកានអង្គរវត្ត ដំណើរការ ទៅមុខគួរ ឱ្យ កត់សម្គាល់

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បាននិងកំពុងជួសជុល ជ្រុង ឦសាន នៃ រួតបាកាន ប្រាសាទ អង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក ។ លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារ បេតិកភណ្ឌកូរ៉េ បានឱ្យដឹងថាគម្រោងជួសជុលជ្រុងឦសាន នៃ រួត បាកាន បាន​ចាប់ផ្តើមនៅ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ និងសិក្សាពីបច្ចេកទេសដើម្បីដំណើរការជួសជុល។ មន្រ្តីកូរ៉េរូបនេះបញ្ជាក់ថា គម្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៦។ អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល លោក Kim Dongmin បានបង្ហាញ​មោទន​ភាព​ចំពោះ កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការជួសជុល​ប្រា​សាទរ​​អង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃ និងខ្ពង់ខ្ពស់របស់ប្រជាជាតិកម្ពុជា។ លោករំពឹងថា ទៅអនាគតស្ថាប័នកូរ៉េ នឹងបន្តចូលរួមលើកិច្ចការអភិរក្ស ក្នុង តំបន់ រមណីយដ្ឋាន អង្គរបន្តបន្ទាប់ទៀត ក្នុងន័យចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌​របស់ពិភពលោកមួយនេះ ឱ្យកាន់តែរឹងមាំ និងគង់វង្ស។ លោក ឃាម…

  • ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្តដំណាក់ ប្រារព្ធអាសាឍបូជា​ឬអាសាឡ្ហាបូជា និងចូលព្រះវស្សា

    ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្តដំណាក់ ប្រារព្ធអាសាឍបូជា​ឬអាសាឡ្ហាបូជា និងចូលព្រះវស្សា

    សៀមរាប៖ នៅក្រុងសៀមរាបនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៥ ត្រូវនឹងថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តដំណាក់ និង​បរិស័ទជិតឆ្ងាយបានរៀបចំពិធីបុណ្យអាសាឍបូជា ឬ អាសាឡ្ហ​បូជា រួមជាមួយពិធីចូលព្រះវស្សាផង ដោយមានការនិមន្ត ការ​ដើរព្យុហយាត្រាជាផ្លូវការនៅក្នុងក្រុងសៀមរាប ដូចបែបបុណ្យ​មាឃបូជា និងវិសាខបូជា។នេះជាកម្មវិធីដំបូងបង្អស់​ក្នុងព្រះរាជា​ណាចក្រកម្ពុជា។ ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់មាន​ថេរដីកាថា កន្លងមកវត្តដំណាក់បានជោគជ័យក្នុងការរៀប​ចំបុណ្យពុទ្ធធម៌ធំៗ ដូចជា វិសាខបូជា និងមាឃបូជាដោយ​មានការចូលរួមយ៉ាងច្រើនកុះករពីព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយ។ចំណែកការរៀបចំកម្មវិធីអាសាឍបូជាឬអាសាឡ្ហបូជា លើកនេះ គឺដើម្បីផ្សព្វផ្សាយឱ្យពុទ្ធបរិស័ទ​ជាតិខ្មែរបានស្គាល់ និងចូលរួមក្នុងបុណ្យនេះ។ សូមជម្រាបថា នៅក្នុងសម័យពុទ្ធកាលមានហេតុការណ៍​សំខាន់​កើតឡើង៤ប្រការប្រារព្ធដល់អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើតខែអាសាឍ ក្នុងហេតុសំខាន់៤​យ៉ាងគឺ ៖១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា, ២. ថ្ងៃ​ព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍,៣. ថ្ងៃទ្រង់សម្តែងធម្មចក្ក​ប្បវត្តនសូត្រនិង៤. ថ្ងៃទ្រង់សម្តែង​យមកប្បាដិហារ្យ ។ ព្រះគ្រូធម្មវិសុទ្ធិរង្សី មានថេរដីកាទៀតថា ក្រៅពីនេះថ្ងៃ១៥កើត​ខែអាសាឍ ក៏ជាថ្ងៃធ្វើបុណ្យប្រគេនភត្ត និងសំពត់ងូត​ទឹកផង​ដែរ។ពិធីចូលព្រះវស្សា ត្រូវបានចាប់ផ្ដើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ។ បងប្អូនពុទ្ធបរិស័ទ បាននាំគ្នា​ហែទៀនវស្សា សាដក…