Category: ព័ត៌មានសង្គម

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់នូវចំណេះដឹងដល់យើងក៏ដូចជាធ្វើឱ្យយើងកាន់តែមានភាពរឹងមាំនៅក្នុងសមត្ថភាព

    ឯកឧត្តម នេត្រ ភក្ត្រា ៖ ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់នូវចំណេះដឹងដល់យើងក៏ដូចជាធ្វើឱ្យយើងកាន់តែមានភាពរឹងមាំនៅក្នុងសមត្ថភាព

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងថាការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់នូវចំណេះដឹងដល់យើងក៏ដូចជាធ្វើឱ្យយើងកាន់តែមានភាពរឹងមាំនៅក្នុងសមត្ថភាពរបស់យើងនៅលើជំនាញផង និង ទៅលើចំណេះដឹងទូទៅផង។នៅពេលដែលយើងអានច្រើនគឺយើងនឹងដឹង និងចេះកាន់តែច្រើន។ ថ្លែងក្នុងពិធីបើកសម្ពោធ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Booksដែលបានរៀបចំឡើងក្នុងផ្សាររុងរឿងស្ថិតនៅក្នុង ភូមិ គៀនឃ្លាំង សង្កាត់ ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ការអានមិនត្រឹមផ្តល់ចំណេះដឹងទូលំទូលាយទេ បន្ថែមលើនេះទៀតការអានបានជួយឱ្យយើងនិយាយបានច្រើន កាន់តែល្អ ដោយមានឃ្លាមានប្រយោគ មានបែបបទនៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវ ទៅតាមកាលៈទេសៈ ។ មិនតែប៉ុណ្ណោះការអានគឺអាចជួយដល់ការសរសេររបស់យើងឱ្យត្រូវតាមវេយ្យាការណ៍។ដូច្នេះនៅពេលយើងសរសេរសំណេរ អត្ថន័យលើអត្ថបទអ្វីមួយគឺអាចយកគន្លឹះអ្វីមួយ និងរៀបប្រើវេយ្យាករណ៍អ្វីមួយមកសរសេរអត្ថបទបានយ៉ាងល្អ។ហើយដោយសារការអានអាចជួយដល់ការស្តាប់របស់យើងដោយមិនច្រឡំអត្ថន័យ។ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ប្រសាសន៍ដែរថា”បើកាលណាយើងអានច្រើន យើងនឹងមានគំនិតច្រើន ហើយយើងក៏អាចបង្រួមទៅលើខ្លឹមសារថាអ្វីដែលជាមូលដ្ឋានយើងចង់ប្រាប់ និងខ្លឹមសារអ្វីល្អដែលយើងចង់និយាយ”។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងដោយបញ្ជាក់បន្ថែមថា ការនិយាយមួយដែលពូកែ គឺយើងចាំបាច់ត្រូវឆ្លងកាត់មូលដ្ឋានច្រើន ក្នុងនេះចំណុចទី១គឺចំណេះដឹងទូលំទូលាយ ស្គាល់ប្រធានបទរបស់ខ្លួនឱ្យច្បាស់លាស់ ត្រូវមាន ទឡ្ហិករណ៍…

  • រដ្ឋបាលខណ្ឌមានជ័យបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្ត

    រដ្ឋបាលខណ្ឌមានជ័យបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្ត

    រដ្ឋបាលខណ្ឌមានជ័យ ដើម្បីជម្រុញការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទកុមារ បានបើកវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្តក្នុងមូលដ្ឋានរបស់ខ្លួន ។ សូមជម្រាបថា ការប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបង្រ្កាប និងទប់ស្កាត់ដោយបានបង្កើតលិខិតបទដ្ឋានគតិយត្តនានា ដើម្បីគាំទ្រ និងធានានូវការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាព ។ វគ្គបណ្តុះបណ្តាលស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធនេះ បានធ្វើឡើងពេញ១ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខណ្ឌមានជ័យ ដែលអញ្ជើញចូលរួមជាអធិបតី និងបណ្តុះបណ្តាលដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្ទាល់ ។ កម្មវិធីនេះ ដឹកនាំរៀបចំដោយអភិបាលរងខណ្ឌមានជ័យ លោក ញ៉ែម គឹមអាង និងសម្របសម្រួលគាំទ្រពីអង្គការ ម៉ារីស៊ី ជាអង្គការក្រៅរដ្ឋាភិបាល ដែលតែងបានចូលរួមយ៉ាងសកម្មជាមួយមន្ត្រីមានសមត្ថកិច្ចក្នុងសកម្មភាពនៃការអប់រំផ្សព្វផ្សាយ អំពីការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ នៅកម្ពុជា ។ សិក្ខាកាមដែលចូលរួមទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះ គឺជាមន្ត្រីអនុវត្តច្បាប់នៅក្នុងរដ្ឋបាលខណ្ឌ អាជ្ញាធរមកពីតាមបណ្តាភូមិ និងរដ្ឋបាលសង្កាត់ទាំង៧ និងម្ចាស់អាជីវកម្មកន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ ដូចជាអង្គសាល ឌីស្កូតែក…

  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ដើម្បីដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ដើម្បីដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយសំណើ សំណូមពរ​ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យរដ្ឋបាលខណ្ឌ និង​សង្កាត់ យកទៅពិចារណា ឆ្លើយតប និងធ្វើការកែទម្រង់ក្នុងការអនុវត្តន៍ សកម្មភាពរបស់ខ្លួន ក្នុងការលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ឱ្យកាន់តែល្អប្រសើរ ។ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺមានការចូលរួមយ៉ាងផុលផុស​ពីសំណាក់អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាសង្កាត់ អង្គការ​សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដែលជាមោទនភាពនៃក្រុមប្រឹក្សាខណ្ឌចំការមន ទទួលបាននូវមតិយោបល់ សំណួរ និងសំណូមពរ ផ្ទាល់មាត់ ចំនួន២ និងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១១ច្បាប់ ។ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មានប្រសាសន៍ថា ការចូលរួម​ផ្តល់​មតិយោបល់ សំណួរ និង សំណូមពររបស់ប្រជាពលដ្ឋ បាននាំមកនូវសក្តា​នុពល​ដ៏ធំធេង ធ្វើឲ្យរដ្ឋបាលខណ្ឌ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលរដ្ឋបាលខណ្ឌបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលខណ្ឌយក​ទៅ​ពិចារណា ធ្វើការកែលម្អឡើងវិញ ឲ្យបានសមស្រប តាមសេចក្តីត្រូវការ…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

    (ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ពេញមួយថ្ងៃពេញ ដែលមានទាំងការធ្វើបទបង្ហាញ និងសួរសំណួរ ចម្លេីយ ធ្វើឱ្យមន្ត្រីដែលទទួលការបណ្តុះបណកតាលទទួលបានចំណេះដឹងជាង ៨០%។ វគ្គបណ្តុះបណ្តាលនេះបាន បិទបញ្ចប់នាល្ងាចថ្ងៃទី២៤ មិថុនាឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីនៅថ្នាក់ក្រោមជាតិជិត ២០០នាក់ ។ វគ្គបណ្តុះបណ្តាលបានបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ការរៀបចំវេទិកាសាធារណៈ រៀបចំទម្រង់របាយការណ៍អំពីសកម្មភាពការងារចុះមូលដ្ឋានរាជធានីជាដើម ។ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ៖ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព កាន់តែល្អប្រសើរជាងមុន ។ ឯកឧត្តម សក់ សេដ្ឋា បានបន្តថា ៖…

  • ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញទៀត ក្នុងឆ្នាំ២០២៥ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ

    ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញទៀត ក្នុងឆ្នាំ២០២៥ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ

    (ភ្នំពេញ)៖ អំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលព្រៃឈើ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការ​សត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំ​ចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមាន​ចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់​យើង និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅ​ចន្លោះ​ខែ​សីហា​ខាងមុខនេះ។ ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់ រយ:ពេល២ឆ្នាំចុងក្រោយនេះបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់ សត្វ ក្រពើធម្មជាតិហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕ ដោយ៖ម៉ាដេប៉ូ

  • ឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជា​សហគមន៍​ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ

    ឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជា​សហគមន៍​ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ ឬស្សីដែលដុះតាមទីធម្មជាតិ ដ៏សម្បូរបែបនៅ សហគមន៍ការពារ​ធម្មជាតិចំបក់ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺបានក្លាយជា​ប្រភពរកចំណូល​ដ៏សំខាន់មួយទៀតរបស់បងប្អូនប្រជាពលរដ្ឋសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់។ ដើមឬស្សីតូចធំ និងពិសេសដើមឬស្សីឃ្លៃ ឬស្សីឃ្លិច ដែលជាប្រភេទ​ឬស្សីរឹងមាំនោះ​កំពុងត្រូវបានក្រុមហ៊ុន កែច្នៃឬស្សីមកពីក្រៅប្រទេសប្រមូលទិញដើម្បី ធ្វើជាគ្រឿង​សង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ បានធ្វើការកែច្នៃកំទេចឬស្សីដែលជា​សំណល់​ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងកសិកម្មថែមទៀតផង។ ដោយសារតែដើមឬស្សីមានតម្លៃល្អ និងមានតម្រូវការរៀងរាល់ថ្ងៃ ទើបធ្វើឱ្យ​បងប្អូន​ប្រជាសហគមន៍ការពារធម្មជាតិចំបក់បានរួមគ្នាអភិរក្សយ៉ាងយកចិត្តទុកដាក់ និង​បាននាំគ្នាដាំបន្ថែមដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹង​ក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឱ្យតំបន់​សហគមន៍​ការ​ពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដទៀតផង។ លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់បានប្រាប់ថា នៅក្នុង​ផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៣៨២ ហិចតា ហើយក្នុងនេះមាន​ផ្ទៃដី​ឬស្សី១២៦២ហិកតា។ ក្នុងចំណោមឬស្សីទាំងអស់មានឬស្សី ៤មុខដែលផ្តល់​នូវ​ប្រាក់ចំណូលរបស់ប្រជាសហគមន៍ច្រើនបំផុតក្នុងចំណោមឬស្សីជិត ២០ប្រភេទ​នេះមានដូចជាឬស្សី ឃ្លៃ ឬស្សីឃ្លិច ឬស្សីព្រៃ និងឬស្សីទ្រនំ។ លោកថាគម្រោងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានទាញដៃគូមកវិនិយោគនៅសហគមន៍ដោយផ្ទាល់តែម្តង។ ដោយ​សារ​ការវិនិយោគនៅកន្លែងនេះហើយទើបធ្វើឱ្យតម្លៃទីផ្សារឬស្សីមាននិរន្តភាព។ពេល​នេះ​ការ រកចំណូលពីឬស្សីខ្ពស់ណាស់ដែលពលរដ្ឋអាចប្រមូលខួបប្រាំង ខួប​វស្សា។ក្នុង​នេះ​សហគមន៍បានកំណត់ច្បាស់លាស់ទៅតាមទីតាំងនីមួយៗដែលយើងត្រូវ​ប្រមូល​ដោយក្នុងនេះបានកំណត់ឆ្នាំនេះត្រូវប្រមូលនៅទីតាំងណាមួយ និងឆ្នាំក្រោយប្រមូល​នៅទីតាំងណាមួយទៀតជាដើម។ លោកចាត់ទុកថាការប្រមូលដោយច្ចេកទេសគឺបានជួយឱ្យឬស្សីមាននិរន្តភាពមែនទែន។ហេតុនេះហើយទើបឬស្សីត្រូវបានអភិរក្សយ៉ាងយកចិត្តទុកដាក់។ឬស្សីនេះដែរ​ចាត់ទុកថាជាមុខរបរទី២យ៉ាងសំខាន់បន្ទាប់ពីកសិកម្មធ្វើស្រែ ចំការរបស់​ពលរដ្ឋ​សហគមន៍។ លោក ទូចម៉នបាននិយាយថា”អ្នកទៅប្រមូលឬស្សីក្នុងមួយថ្ងៃយ៉ាង​ហោចណាស់​បាន​​ថវិកា​ជិត ៣០ដុល្លារ។មួយបាច់តម្លៃ ៥៥០០រៀលក្នុងនេះមួយថ្ងៃប្រមូលបាន…

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បង្កើនគុណភាពនៃសេវាបំប៉នចំណេះដឹងជំនាញដល់សមាជិក សមាជិកាសមាគម

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បង្កើនគុណភាពនៃសេវាបំប៉នចំណេះដឹងជំនាញដល់សមាជិក សមាជិកាសមាគម

    (ភ្នំពេញ)៖ ធនធានមនុស្សកម្ពុជា ត្រូវតែក្លាយទៅជាធនធនមនុស្សដែលលើសពីសុខភាព-សុខុមាលភាព. ធនធានមនុស្សដែលឧត្តុង្គឧត្តម មិនរីងស្ងួត ដោយផ្តើមពីជំនាញនីមួយៗ ដែលតួនាទីនេះ គឺផ្តើមពីសមាគមរោគស្ត្រី និងផ្តើមពីបុគ្គលម្នាក់ៗ។» ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងដូចនេះ ក្នុងពិធីបើកសិក្ខាសាលាលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាកាត់បន្ថយមរណភាពមាតា និងទារក»។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល ១ថ្ងៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល លោក លោកស្រី នាង កញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា សរុបចំនួន ២៩០នាក់។ សិក្ខាសាលានាថ្ងៃនេះ គឺពិតជាពេលវេលាដ៏ល្អ ក្នុងការលើកកម្ពស់នូវគុណភាពនៃសេវាបំប៉នចំណេះដឹងជំនាញដល់សមាជិក សមាជិកាសមាគម ស្របនឹងអនុលោម តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ មួយចំនួន ដល់ សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដូចខាងក្រោម៖១) ត្រូវរៀបចំបង្កើនការបំប៉នសមត្ថភាពជំនាញ…

  • គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស

    គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ⏱️កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ៖ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ និងប្រព័ន្ធ Telegram ០៩៥ ៤២១ ៥៧១, ០១៥ ៩០២ ៥៤៣, ០៩៦ ៩៣៣ ៣៤៤១ នៅរៀងរាល់ថ្ងៃធ្វើការ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»១.Telegram (https://t.me/mcsgovkh)២.Facebook (https://www.facebook.com/CivilServiceCambodia)បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»១.Telegram (https://t.me/CivilServiceNews31)២.Facebook (https://www.facebook.com/Civil.Service.News) ដោយ ៖ ង៉ាន់ ទិត្យ

  • រកឃើញក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ នៅខេត្តកំពង់ស្ពឺបានបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន

    រកឃើញក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ នៅខេត្តកំពង់ស្ពឺបានបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន

    (ភ្នំពេញ)៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញបានបំពុលបរិស្ថាន បង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងច្បាប់របស់កម្ពុជា។ យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ ក្រុមការងារបានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់) ដក់នៅខាងក្រោយស្រះស្ដុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិប្រេងខ្លាញ់អណ្ដែតជាច្រើននិងធ្វើឱ្យដើមឈើមួយចំនួនងាប់។ ក្រុមការងារបានយកសំណាកសំណល់រាវ ចេញពីទីតាំងនោះបានធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារបានបន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ដ និងរកឃើញCODលើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។ ក្នុងពេលជាមួយគ្នា ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រៃរមៀត ដែលស្ថិតនៅខាងខ្សែទឹកខាងលើទីតាំងក្រុមហ៊ុន ចម្ងាយប្រមាណ ២០០ម៉ែត្រពីទីតាំងក្រុមហ៊ុន ឃើញថាទឹកមានសភាពធម្មតា ពុំមានក្លិនស្អុយនោះទេ។…

  • មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជួបសំណេះសំណាលពលករខែ្មរត្រឡប់មកពី ថៃនៅច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត

    មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជួបសំណេះសំណាលពលករខែ្មរត្រឡប់មកពី ថៃនៅច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត

    បន្ទាយមានជ័យ ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និងនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មា​ធិការជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពី​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករខ្មែរដែលវិលត្រឡប់មកពី​ប្រទេស​ថៃ​​នៅទីតាំងមណ្ឌលសំចតនៅច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត។ នៅមណ្ឌលសំចតដែលរៀបចំដោយរដ្ឋបាលខេត្ត លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា កាលពីថ្ងៃទី១៦ ខែ​មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសារពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបាន​ប្រាប់ទៅស្ថាន​កុងស៊ុល​កម្ពុជានៅប្រទេសថៃ ឱ្យជួយសម្រួលឯកសារ​នានាដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា។ សូមជម្រាបថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែន​ស្ទឹងបត់ អាជ្ញាធរខេត្ត និងក្រុមការងារក្រសួង​ការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បានប្រចាំការរង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរដែល​ត្រឡប់​មកពីប្រទេសថៃវិញ។ ចំពោះ​បងប្អូនពលករដែលវិលត្រឡប់មក​ប្រទេសកម្ពុជា ទោះជា​គ្មានឯកសារគ្រប់គ្រាន់ក៏ដោយតាមបទបញ្ជា និង​សាររបស់សម្តេច​ទាំងទ្វេ ក្រុមការងារបានត្រៀមលក្ខណៈសម្រួលឯកសារនានា មានផ្តល់អាហារបណ្តោះអាសន្ន រយ:ពេលវែង កន្លែងទទួលសមរម្យ និងរថយន្តជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។ លើសពីនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានត្រៀម​ផ្ដល់​ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការ​បណ្ដុះ​បណ្ដាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ផងដែរ៕ដោយ៖ឃិន…