-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី

សៀមរាប៖កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ ព្រះវស្សាយាងចូល៩០ ព្រះវស្សានៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ ។ ពិធីនេះមានព្រះវត្តមាននិមន្តពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ៕ ដោយ៖ប៊ុន រដ្ឋា
-
ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្ដីពី វឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល បណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត(“ភាគីពាក់ព័ន្ធ”)ទាំងអស់ និងសាធារណជន មេត្តាជ្រាបអំពីវឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” ដូចខាងក្រោម៖ បន្ទាប់ពីសិក្ខាសាលាពិនិត្យស៊ីជម្រៅនាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រុមការងាររបស់ ក.ប.ទ. បានកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតនិងបានផ្ញើសេចក្តីព្រាងដែលបានកែសម្រួល ជូនក្រសួង ស្ថាប័នពិនិត្យនិងផ្តល់យោបល់ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នជាទ្វេភាគីនិងពហុភាគីសរុបចំនួន ១០លើក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលក្រសួង ស្ថាប័នជាច្រើនបានលើកមតិគាំទ្រនិងផ្តល់មតិយោបល់ល្អៗលើសេចក្តីព្រាងនេះ។ ជាជំហានបន្ទាប់ ក.ប.ទ. នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល តំណាងវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥។ ដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែទូលំទូលាយពីភាគីពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតក្លាយទៅជាឯកសារថ្នាក់ជាតិដ៏ពេញលេញ ក.ប.ទ សូមបើកការពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា…
-
ក្រុមហ៊ុនដែលបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ត្រូវធ្វើការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅក្រសួងប្រៃសណីយ៍

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងដល់ ម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ទាំងអស់ជ្រាបថា រាល់ក្រុមហ៊ុនដែលមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្ដល់សេវាកម្មមានជាអាទិ៍ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល ២-ការជួលទីតាំង និង/ឬម៉ាស៊ីនមេ ៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៥-ការផ្ដល់សេវាបច្ចេកវិទ្យាក្លោដ រួមមាន សេវាហេដ្ឋារចនាសម្ព័ន្ធ (Infrastructure as a Service – IaaS) សេវាសម្រាប់ការអភិវឌ្ឍនិងដំណើរការសុសវែរ (Platform as a Service – PaaS) និងសេវាសម្រាប់ការប្រើប្រាស់សុសវែរ (Software as a Service – SaaS) ត្រូវស្នើសុំអាជ្ញាបណ្ណការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យពី ក.ប.ទ.។ កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការផ្ដល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យ ដោយពុំមានការអនុញ្ញាត និងមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន។ យោងតាមមាត្រា៥…
-
មន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួន ក្នុងខេត្តព្រៃវែង

(ភ្នំពេញ)៖ឧបករណ៍នេសាទល្មើសច្បាប់ក្នុងនោះរួមមានទាំងស្បែមុង របាំងព្រួល បង្រ្គោលចម្រឹង ត្រូវបានបង្រ្កាបនៅស្រុក ពោធិ៍រៀង ក្នុង ខេត្តព្រៃវែង។នេះជាការចុះបង្រ្កាបដើម្បីអភិរក្សពូជត្រី និងក៏ដូចជាកិច្ចការពារជីវចម្រុះសត្វក្នុងទឹកដើម្បីសំដៅធ្វើយ៉ាងណាឱ្យមានសម្បូរបែបចៀសវាងការបំផ្លាញដោយជនល្មើសនេសាទខុសច្បាប់។ បើតាមក្រសួងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាការបង្រ្កាបនេះធ្វើឡើងដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបាន ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់លាវ ក្រុងព្រៃវែង និងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ប្រភពខាងលើនេះបានបញ្ជាក់ថាជាលទ្ធផលនៃការបង្រ្កាបនេះ សរុបមានចំនួន ២ករណី ដែលជាការនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង ។ ជាមួយគ្នានោះឧបករណ៍នេសាទល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន៖ លូស្បៃមុងចំនួន ៤៣មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ៨៦០ម៉ែត្រ បង្គោលចម្រឹងចំនួន៦២៥ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់ ២០គីឡូក្រាម និងវារីសត្វ១០គីឡូក្រាម ៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខគ្រួសារសពផ្ទុះមីនតោននៅខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ ២៤ ឆ្នាំ មានមុខរបរស៉ីឈ្នួល បេីកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបេីកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមេីរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤០ នាទីហេីយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយអ្នកស្រី ជន ស្រីនិត និងក្រុមគ្រួសារសពក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា ៖ ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម ហើយស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្មនៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកជំទាវ…
-
ប្រទះឃើញពូជស្រូវខ្មែរ ឈ្មោះ «ស្រូវកូនត្រី» ដែលកម្ពុជាបានតំកល់ទុកនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៧២

(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា”បានប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យឈ្មោះ«ស្រូវកូនត្រី» ដែលត្រូវបានរក្សាទុកនៅធនាគារពូជស្រូវ ក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ (IRRI) នៅប្រទេសហ្វីលីពីន តាំងពីឆ្នាំ១៩៧២មកម្ល៉េះ”។ ថ្លែងនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា”នៅទីនេះ យើងមានពូជស្រូវរបស់យើងជិត ៥០០០ពូជ ដែលត្រូវបានរក្សាទុកយ៉ាងល្អ ក្នុងសីតុណ្ហភាព-២០អង្សា សម្រាប់បម្រើឱ្យគោលបំណងសិក្សាស្រាវជ្រាវ ឬស្នើសុំដើម្បីយកទៅបង្កាត់ពូជបន្ត”។ ឯកឧត្តមបានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែរថា៖ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០ កម្ពុជាក៏ធ្លាប់ស្នើសុំពូជស្រូវប្រពៃណីដែលខ្លួនបានរក្សាទុកពីវិទ្យាស្ថាននេះចំនួន ៧៦៦ពូជ ដើម្បីស្តារពូជស្រូវសំខាន់ៗដែលបានបាត់បង់នៅក្នុងសម័យកាលសង្គ្រាមផងដែរ៕ ដោយ ៖ ម៉ាដេប៉ូ
-
ម្ចាស់មកុដ Miss Cosmo Cambodia កញ្ញា ផន ស្រីពី នឹងឡើងប្រកួតលើឆាកអន្តរជាតិតំណាងឱ្យកម្ពុជានៅថ្ងៃខាងមុខនេះហើយ

(ភ្នំពេញ)៖ ម្ចាស់មកុដ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងកម្មវិធីប្រកួត និងម៉ូដសម្លៀកបំពាក់ ដែលទទួលបានការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំងជាបន្តបន្ទាប់ពីសំណាក់ទស្សនិកជន ។ ទោះបីពេលនេះនាងមិនទាន់ឈានជើងឡើងលើឆាក Miss Cosmo International ក៏ពិតមែន ប៉ុន្តែកញ្ញា ស្រីពី កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីអ្នកគាំទ្រយ៉ាងខ្លាំងក្លាទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស ។ បន្ទាប់ពីជោគជ័យក្រោយពិធីឡើងគ្រងរាជ្យ កញ្ញាផន ស្រីពី ត្រូវបានគេអញ្ជើញឱ្យបង្ហាញខ្លួនជាតារាបង្ហាញម៉ូដដ៏លេចធ្លោ ដោយទទួលបានតួនាទីដ៏ល្បីល្បាញជាមុខមាត់ដំបូង និងជាវីដេតក្នុងកម្មវិធីបង្ហាញម៉ូដជាច្រើន ។ ក្នុងចំណោមនោះក៏មានការអញ្ជើញដែលបានរំពឹងទុកយ៉ាងខ្លាំងទៅកាន់កម្មវិធី MOON FASHION SHOW, Vietnam International Fashion Week 2025, និង Cosmo Carnival ដ៏រស់រវើកដោយធនាគារ NAM A BANK ផងដែរ។ ក្នុងកម្មវិធី Vietnam International Fashion Week…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ បច្ច័យ និងរថយន្ត ១គ្រឿង ប្រគេនព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រេីកិច្ចការងារផ្សេងៗនៅក្នុងវត្ត

(ព្រះវិហារ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន ព្រះសង្ឃវត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត ១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រេីកិច្ចការងារផ្សេងៗនៅក្នុងវត្ត។ ជាមួយគ្នានោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានវេរប្រគេននូវទេយ្យវត្ថុមួយចំនួនធំជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់វត្តកែវសិក្ខាគិរីស្វារៈ មានដូចជា៖ អង្ករ ១តោន, មី ២០កេស, ត្រីខ ៥កេស, ត្រីងៀត ១កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), សាច់ក្រក ២កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), ផ្លែប៉ោម ១កេស, ផ្លែទំពាំងបាយជូ ១កេស, ផ្លែក្រូចឃ្វិច ២កេស,…
-
កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តភារកិច្ច

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ ។ ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ បានពន្យល់អំពីការកែសម្រួលកម្លាំងទ័ពនៅក្នុងតំបន់មានជម្លោះដែលបានការស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពទាំងពីរប្រទេស ដើម្បីបញ្ជៀសសង្គ្រាមបង្ហូរឈាមជាទ្រង់ទ្រាយធំ តែមិនមែនជាការដកកងទ័ពចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជាឡើយ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ។កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួននិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីមិនឱ្យសត្រូវសៀមមករំលោភឈ្លានពានបានឡើយ៕ ដោយ៖ ប៊ុន រដ្ឋា
-
អាជ្ញាធរជំរុញប្រជាពលរដ្ឋពិនិត្យឯកសារដីធ្លី មុនទទួលបណ្ណកម្មសិទ្ធិជាផ្លូវការ

សៀមរាប៖នៅស្រុកក្រឡាញ់ ខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ ឬកាន់កាប់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ឯកសារដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ។ បច្ចុប្បន្ននៅស្រុកក្រឡាញ់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានជំរុញអនុវត្តលើក្បាលដីចំនួន ៥ ៣៤០ ក្នុងភូមិចំនួន ៧ របស់ឃុំស្រណាល រួមមាន ភូមិល្ហុង ភូមិគោកត្រុំ ភូមិរំដេង ភូមិគំរូ ភូមិគោកចាស់ ភូមិផ្លាំង និងភូមិគោកត្នោត។ ការបិទផ្សាយឯកសារវិនិច្ឆ័យត្រូវបានបើកឡើង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តបូទុម្មរតនញ្ញាណ (វត្តស្រណាល) ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ។ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ដី អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យឯកសារទាំងនេះ ដើម្បីធានាបាននូវភាពត្រឹមត្រូវទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ មុននឹងចេញបណ្ណកម្មសិទ្ធិ។ លោក ហេង គឹមចុង អភិបាលរងស្រុកក្រឡាញ់ បានបញ្ជាក់ថា ការចុះបញ្ជីដីនេះ គឺមានគោលបំណងផ្តល់អត្តសញ្ញាណច្បាស់លាស់ដល់ម្ចាស់ដី ដើម្បីអាចប្រើប្រាស់ក្នុងការរកប្រាក់ចំណូល ដូចជា ដាក់បញ្ចាំ…