-
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយកចិត្តទុកដាក់ក្នុងការពង្រឹងវិន័យនិងការបំពេញភារកិច្ច

កំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា បានត្រួតពិនិត្យកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលតែងតែប្រារព្ធឡើងជារៀងរាល់ព្រឹកថ្ងៃចន្ទ ។ ក្នុងឱកាសលោកស្នងការ ក៏បាននាំយកអនុសាសន៍ ដ៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មកផ្សព្វផ្សាយដល់គ្រប់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិ ទាំងកម្លាំង និងសម្ភារៈ មធ្យោបាយ ២៤លើ២៤ម៉ោង ដើម្បីធានាបាននូវការចូលរួមការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិទាំងមូល ។ ជាមួយគ្នានេះ គ្រប់កងកម្លាំង ទាំងអស់ ទាំងថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានត្រូវប្រកាន់ភ្ជាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះការគោរពវិន័យកងកម្លាំងនគរបាលជាតិ និងការបង្កើនប្រសិទ្ធភាពដឹកនាំតាមជំនាញនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវ៕ ដោយ៖លី ពៅ
-
រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍

(ខេត្តកណ្តាល)៖ តំបន់រមណីយដ្ឋានកៀនស្វាយក្រៅ គឺជាទីតាំងដែលមានសក្ដានុពល នៅជិតរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ដែលងាយស្រួលក្នុងការធ្វើដំណើរមកពិសារអាហារពេលរសៀល ក៏ដូចជាមកលំហែកាយ ដូច្នេះប្រសិនបើយើងបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសុគតភាព នោះភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅទីនេះកាន់តែច្រើនជាងមុន។ ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ ដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរ ក៏ដូចជាអាជីវករផ្ទាល់ ត្រូវខិតខំកែលម្អនៅតំបន់នេះឱ្យទាក់ទាញ ពិសេសផ្សព្វផ្សាយនូវអ្វីដែលល្អ អ្វីដែលទាក់ទាញ ដល់ភ្ញៀវទេសចរណ៍របស់យើង ដើម្បីមកកំសាន្ត និងលំហែកាយនៅតំបន់នេះ ឱ្យបានកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។ ការលើកឡើងបែបនេះ របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ។ ការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផងដែរ។ ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្ថែមថា ដើម្បីឱ្យតំបន់នេះកាន់តែទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត អាជ្ញាធរស្រុកកៀនស្វាយ ត្រូវខិតខំផ្សព្វផ្សាយដល់អាជីវករយើងទាំងអស់ មិនត្រូវដំឡើងថ្លៃហួសហេតុ ដែលធ្វើឱ្យបាត់បង់ភ្ញៀវរបស់យើងឡើយ។ បើយើងដំឡើងថ្លៃខ្ពស់ហួសហេតុ នោះយើងបានចំណេញតែមួយពេលនេះទេ តែប្រសិនបើយើងលក់តម្លៃសមរម្យ នោះយើងនឹងទទួលបានការចំណេញជារៀងរហូត។…
-
ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានឹងបញ្ចប់នៅដំណាច់ខែកក្កដានេះ

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្នុងខេត្តសៀមរាប បានសម្រេចលទ្ធផលប្រមាណ៩០ភាគរយហើយ។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រុមការងារជំនាញបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ផងដែរ ។ ទាក់ទិនក្នុងរឿងនេះ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ ។ អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង ៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។ អ្នកស្រីថាកាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។ គួរបញ្ជាក់ថា ក្រុមការងារ…
-
ពលរដ្ឋ និងចាស់ជរាជួបការលំបាកចំនួន ៦៩ គ្រួសារបានទទួលអំណោយមនុស្សធម៌ពី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកជំទាវ កែវ ច័ន្ទមុនី និងឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងកាលពីចុងសប្ដាហ៍នេះបានជួបសំណេះសំណាលនិងនាំអំណោយមនុស្សធម៌របស់ក្លឹប រ៉ូតថារី ភ្នំពេញ សេនត្រល់ផ្តល់ជូនប្រជាពលរដ្ឋនិងចាស់ជរាជួបការលំបាកចំនួន ៦៩គ្រួសារ។ ពិធីបានប្រព្រឹត្តទៅនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ។អំណោយមាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងសម្ភារៈប្រើប្រាស់មួយចំនួន ។លោក ឈួន សេរីវិចិត្រ ប្រធានក្លឹបរ៉ូតថារី ភ្នំពេញ សេនត្រល់ បានឱ្យដឹងថា ក្លឹបរបស់លោកមានការចូលរួមពីអាជីវករ សិប្បករនិងក្រុមហ៊ុននានា បានរួមគ្នាបង្កើតជាក្លឹប ដើម្បីការងារមនុស្សធម៌ ៕ដោយ៖សុខ គឹមសៀន
-
រយៈពេល ៧ថ្ងៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជួយមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានថវិកាជាង ៤,៣ លានដុល្លារពីសប្បុរសជន

(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលបានផ្តួចផ្តើម គំនិតដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺមកដល់ពេលនេះ ទទួលបានថវិកាប្រមាណជាង ៤លាន៣សែនដុល្លារហើយ ត្រឹមតែរយៈពេលប្រមាណ១សប្តាហ៍ប៉ុណ្ណោះ ដែលចំនួននេះ បានច្រើនជាងរយៈពេល១ខែ ក្នុងយុទ្ធនាការ ឆ្នាំមុនទៅទៀត។ ក្នុងយុទ្ធនាការធ្វើនៅផ្លូវថ្មើរជើង លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនង សាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ នៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ មានប្រជាពលរដ្ឋ បានចូលរួមមានប្រមាណជាង ២៤ម៉ឺន៥ពាន់នាក់ និងទទួលបានថវិកា ប្រមាណ ៤លាន៣សែនដុល្លារ ហើយចំនួននេះ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងរយៈពេលមួយខែពេញ មានបងប្អូន ប្រជាពលរដ្ឋបានចូលរួម មានត្រឹម២៤ម៉ឺននាក់ប៉ុណ្ណោះ និងទទួលបានថវិកា ត្រឹមតែ ៣លាន ៣សែនដុល្លារ ប៉ុន្តឺឆ្នាំនេះត្រឹមរយៈពេល ១សប្តាហ៍ ទទួលបានចំនួនមនុស្ស និងចំនួនថវិកាច្រើនជាងឆ្នាំមុនទៅទៀត មានន័យថា បងប្អូនប្រជាពលរដ្ឋ យល់ច្បាស់ពីតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រាប់ដែរថា…
-
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃរបស់និស្សិតចំនួន ២ប្រភេទ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

(ភ្នំពេញ)៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមខ្លួនរួចរាល់ក្នុងការយកស្នាដៃរបស់និស្សិតចំនួន ២ប្រភេទរួមមាន ម៉ាស៊ីនចិតដូងខ្ចី និងម៉ាស៊ីនសម្ងួតផ្លែឈើ សម្រាប់ដាក់បង្ហាញដល់សាធារណជនក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ។ និសិ្សត លឿត វិសាល រៀនបរិញ្ញាបត្របច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំទី៣ នៃវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ជាម្ចាស់ស្នាដៃម៉ាស៊ីនសម្ងួតផ្លែឈើបានប្រាប់ថា គាត់ពិតជាសប្បាយចិត្តដែលបានបង្កើតម៉ាស៊ីននេះឡើងជាមួយមិត្តរួមថ្នាក់ក្រោមការតម្រង់ទិសរបស់លោកគ្រូ អ្នកគ្រូ ។ វិសាលបញ្ជាក់ថា ៖ «ខ្ញុំពេញចិត្តការសិក្សានៅទីនេះជាខ្លាំង ព្រោះបានសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាច្រើនដែលជាការសិក្សាយ៉ាងមានប្រសិទ្ធភាពសម្រាប់និស្សិតបច្ចេកទេស។ ម៉ាស៊ីនសម្ងួតនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលផ្សេងៗទៀត ដែលបញ្ជាក់ពីសមត្ថភាព និងគុណភាពសិក្សារបស់និស្សិតនៅវិទ្យាស្ថានរបស់យើង»។ ទន្ទឹមគ្នានេះ និស្សិត ហៃ សុភក្រ្ត រៀនបរិញ្ញាបត្របច្ចេកទេសជំនាញ ដែលជាម្ចាស់ស្នាដៃម៉ាស៊ីនចិតដូងខ្ចី បានបង្ហាញថា គាត់ពិតជាមានមោទនភាពជាខ្លាំងដែលបានត្រៀមនាំយកស្នាដៃមួយនេះទៅបង្ហាញក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ខាងមុខនេះ ព្រោះ សុភក្រ្ត…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

(ភ្នំពេញ)៖ ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៥ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នាថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានបន្តឧបត្ថម្ភជាលើកទី៨ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរជាថ្មីម្តងទៀត ដើម្បីនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូននាពេលនេះ។ សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ…
-
ឯកឧត្តម គង់ ផល្លៈ អញ្ជើញជាវាគ្មិននិងថ្លែងបាឋកថាគន្លឹះ ក្នុងវេទិកាបញ្ញាឌីជីថល

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាវាគ្មិននិងថ្លែងបាឋកថាគន្លឹះ ក្នុងវេទិកា បញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា (Digital Intelligence and AI is the Next Evolution of Finance in Cambodia) ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅសណ្ឋាគារ Raffles Hotel Le Royal។ នៅក្នុងវេទិកានេះ ឯកឧត្តម គង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសង្ខេបចំនួន៥ចំណុចគឺ៖ ទី១. ក្របខណ្ឌគោលនយោបាយជំរុញសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលជំរុញដល់ការប្រើប្រាស់និងការវិនិយោគលើបញ្ញាសិប្បនិម្មិត។ ទី២. តួនាទីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពាក់ព័ន្ធនឹង ការរៀបចំផែនការយុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ ទី៣. ការប្រើប្រាស’ បញ្ញាសិប្បនិម្មិត នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនិង ការចូលរួមឌីជីថលសម្រាប់ទាំងអស់គ្នា។ ទី៤.…
-
លោក Putin ហៅអ៊ុយក្រែនជាពួកភេរវករ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅអ៊ុយក្រែនជាពួកភេរវករ និង បានច្រានចោលសំណើរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់ ឬកិច្ចប្រជុំកំពូលណាមួយ ដោយលោកបានចោទជាសំណួរថាតើនរណានឹងចរចាជាមួយអ្នកដែលពឹងផ្អែកលើអំពើភេរវកម្ម។ លោក វ្ល៉ាឌីមៀ មេដឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចរចាជាមួយអ៊ុយក្រែន បានប្រាប់លោក ពូទីន តាមអ៊ីនធឺណិតថា ភាគីអ៊ុយក្រែនស្នើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ៣០ថ្ងៃ ឬ ៦០ថ្ងៃ ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងលោក ពូទីន និងលោក ហ្សេលេនស្គី។ ឆ្លើយតបភ្លាមៗ លោក ពូទីន បានអះអាងថា បទឈប់បាញ់ណាមួយ គឺប្រៀបដូចទុកពេលឲ្យលោកខាងលិចដឹកជញ្ជូនជំនួយយោធាទៅឲ្យអ៊ុយក្រែន ដើម្បីរៀបចំអំពើភេរវកម្មផ្សេងទៀត។ លោក ពូទីន បានហៅការបំផ្ទុះស្ពាននៅតំបន់ Bryansk និង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ ននិងជាច្រើននាក់ទៀតរងរបួស គឺជាការវាយប្រហាររបស់ពួកភេរវជនអ៊ុយក្រែន។ កន្លងមក លោក ពូទីន ក៏បានច្រានចោលការជួបផ្ទាល់ជាមួយលោក ហ្សេលេនស្គី ផងដែរ ដោយលោកបាននិយាយថា គាត់ជាប្រធានាធិបតីមិនស្របច្បាប់ ដែលបានផុតអាណត្តិ។ ហើយឥឡូវនេះ…
-
ជាង៦០០នាក់ចូលរួមទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង រៀបចំស្ថានទូតបារំាង

ភ្នំពេញ៖ស្ថានទូតបារំាងប្រចាំកម្ពុជាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះ ស្ថាន ឧត្តមសិក្សាបារាំង ក្រោមប្រធានបទ «អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរពិភពលោក» ដោយមានអ្នកចូលរួមជាង៦០០នាក់។។ «ភូមិអតីតនិស្សិត» មួយត្រូវបានរៀបចំឡើងជាពិសេសនៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង១ ២០០នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី៦ ខែមិថុនា គោលដៅសំខាន់នៃពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បីពង្រឹងចំណងទាក់ទងរវាងអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាបត្រពីប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង France Excellence ដែលនឹងចាកចេញទៅក្នុងពេលខាងមុខ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ។ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីឱកាសសិក្សា និងការងារ ដែលទទួលបានពីការសិក្សានៅប្រទេសបារាំង ក៏ដូចជាតម្លៃបន្ថែមនៃភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។ ព្រឹត្តិការណនេះជាការរៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយមានការដាក់បង្ហាញស្តង់ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយអំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ ការជួបជុំនេះទទួលបាន ការគាំទ្រពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសមាជិក ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូឧបត្ថម្ភ រួមមានអង្គការ France Volontaires ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ហាងសម្ភារៈកីឡាដេកាត្លុង សណ្ឋាគារ Sofitel…