Category: ព័ត៌មានសង្គម

  • មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញពិនិត្យមើលផលប៉ះពាល់ផ្លូវជនបទចំនួនបីខ្សែនៅខេត្តបន្ទាយមានជ័យ

    មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញពិនិត្យមើលផលប៉ះពាល់ផ្លូវជនបទចំនួនបីខ្សែនៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ឯកឧត្តម លី ណារុន រដ្ឋលេខាធិការនក្រសួង​អភិវឌ្ឍន៍​​ជនបទ និងជានាយករងគម្រោងកែលម្អការ​ត​ភ្ជាប់ផ្លូវ​ជនបទ(RRCIP)រួមដំណើរដោយលោក ឃ្លោក នួយ អភិបាលរង​ខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្នុងសប្ដាហ៍នេះបានអញ្ជើញពិនិត្យមើលផលប៉ះពាល់ ផ្លូវជនបទ​ចំនួន៣ខ្សែប្រវែងជាង៦០គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងស្រុកមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ។ មន្រ្តីជំនាញបានបង្ហាញថា គម្រោងផ្លូវទាំងបីខ្សែនេះមាន៖ ទី១.ផ្លូវស្ពាន​ស្រែងពីស្រុកភ្នំស្រុក ដែលមានឃុំទឹកជោរ ឃុំស្ពាន​ស្រែង និងឃុំភ្នំដី ស្រុកព្រះនេតព្រះ មានទទឹង ៨ម៉ែត្រ និងប្រវែង ២៤គីឡូ​ម៉ែត្រ។ ទី២.ខ្សែផ្លូវតាផូ ពីស្រុកភ្នំ​ស្រុក ដែលមាន ឃុំរលួស ឃុំតាផូ ឃុំសារង្គ និងឃុំពន្លៃ ដល់ស្រុកព្រះនេតព្រះ មានទទឹង ៨ម៉ែត្រ និង​ប្រវែង ២៩គីឡូម៉ែត្រនិង ទី៣. ខ្សែផ្លូវរលួស-ភូមិថ្មី ពីស្រុកស្វាយ​ចេក ដល់ស្រុកថ្មពួក ដែលមានឃុំរលួស ឃុំទ្រាស និងឃុំភូមិថ្មី មានទទឹង ៨ម៉ែត្រ និងមាន​ប្រវែង ១៤.១០គីឡូម៉ែត្រ ។ ក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួនបីខ្សែ នឹង​ត្រូវកែលម្អ​លើកកម្រិត​គុណភាព​ផ្លូវទៅជាក្រាល​កៅស៊ូពីរ​ជាន់…

  • មន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្តុះបណ្តាលជំនាញលទ្ធកម្មសាធារណៈជូន រដ្ឋាករទឹកបាត់ដំបង-ឆ្នាំ២០២៥

    មន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្តុះបណ្តាលជំនាញលទ្ធកម្មសាធារណៈជូន រដ្ឋាករទឹកបាត់ដំបង-ឆ្នាំ២០២៥

    បាត់ដំបង៖ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗ ទទួលបន្ទុកការងារ​ជំនាញ​នៃអគ្គរដ្ឋាករទឹកបាត់ដំបង បានចូលរួមវគ្គបណ្តុះ​បណ្តាលរយៈ​ពេល​៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នៅសាលប្រជុំ​រដ្ឋាករទឹកបាត់ដំបង។វគ្គនេះ​​សហការរៀបចំដោយអគ្គនាយក​ដ្ឋាន​លទ្ធកម្មសាធារណៈ និងរដ្ឋាករទឹកបាត់ដំបង។ វគ្គបណ្តុះបណ្តាលនិងតម្រង់ទិសខាងលើបានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម វង្ស រ៉ូដាវុឍ និងឯកឧត្តម ម៉ែន សេស ទីប្រឹក្សា​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាគ្រូឧទ្ទេស និងមានការចូលរួមពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹក​បាត់ដំបងផងដែរ។ តាមរយៈការធ្វើបទបង្ហាញស្តីពីលទ្ធកម្មសាធារណ: ជូនដល់សិក្ខាកាម​របស់ឯកឧត្តម វង្ស រ៉ូដាវុឍ ដែលបានលើកឡើងពី មាតិកានុក្រមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធកិច្ចលទ្ធកម្មសាធារណៈជាធរមាន។ ដោយឡែកបទបង្ហាញស្តីពីផែនការលទ្ធកម្មរបស់ឯកឧត្តម ម៉ែន សេស ក៏បានបង្ហាញ÷ ពីបទប្បញ្ញត្តិទូទៅ,ការរៀប​ចំ​ផែនការលទ្ធកម្ម,ការ​កែតម្រូវផែនការលទ្ធកម្ម,ការអនុវត្តផែនស្តីពីការអនុវត្តកិច្ចលទ្ធកម្មស្តីពីការអនុវត្តកិច្ច​លទ្ធកម្ម៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

  • បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទ​ព្រះវិហារ ទទួលបានអំណោយពីសប្បុរជនក្នុងប្រទេស

    បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទ​ព្រះវិហារ ទទួលបានអំណោយពីសប្បុរជនក្នុងប្រទេស

    ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃទី​បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទ​ព្រះវិហារ ដែលកំពុងឈរជើងការពារនៅតាមបណ្តោយខ្សែ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួល​អំណោយ​ជាបរិក្ខា​ប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាពីសប្បុរសជននៃក្រុម​ហ៊ុនចំនួនពីរ ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន ដាវី ស៊ីអេច អិចផតឯ.ក ។ អំណោយដែលប្រគល់ជូនផ្ទាល់ដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ក្នុងសប្ដាហ៍នេះរួមមាន ធុងទឹកចំណុះមួយ​ពាន់​លីត្រចំនួន​១០ធុង ,ធុងទឹកចំណុះ ២០០លីត្រ ចំនួន៤០ធុង ,ធុងប៉េត្រូ ៥០ធុង ,កានតូច ៣០០​កាន ,អាល់កុល​៧៥ភាគរយចំនួន ៥០កាន ,អង្ករ ២តោន ,មីជាតិ ២០០កេស ,ទឹកត្រី ៥០យួរ ,ទឹកស៊ីអ៊ីវ ៥០យួរ ,ទឹកបរិសុទ្ធ ៥០០កេស និងថវិកា៥លានរៀល។ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក្នុងនាមនាយទាហាន នាយទាហានរង និង​ពលទាហានទាំងអស់ បានសម្តែងការអរគុណ ចំពោះក្រុមហ៊ុនទាំងពីរដែលបានជួយ​ទំនុក​បំរុង ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់។នេះជាការលើទឹកចិត្ត​ជូនដល់កងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែន។…

  • មហាជនខេត្តបន្ទាយមានជ័យ គាំទ្រនិងចូលរួមអនុវត្តសារដាស់តឿន “មនុស្សម្នាក់ ធុងសំរាមមួយ”

    មហាជនខេត្តបន្ទាយមានជ័យ គាំទ្រនិងចូលរួមអនុវត្តសារដាស់តឿន “មនុស្សម្នាក់ ធុងសំរាមមួយ”

    បន្ទាយមានជ័យ៖ក៏ដូចជាបណ្ដាខេត្តដទៃទៀតក្នុងទូទាំប្រទេសដែរ កាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋបាលខេត្តបន្ទាយជ័យ​បានប្រារព្ធទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក៥មិថុនា ឆ្នាំ២០២៥ អនុវិទ្យាល័យ​ភ្នៀត ក្រុងសិរីសោភ័ណ។អញ្ជើញចូលរួមក្នុង​ឱកាសនេះលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ​បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រកាន់យក​នូវទម្លាប់ល្អ​មានអនាម័យ ពោលគឺអនុវត្ត “មនុស្សម្នាក់ធុង សំរាមមួយ”។ ថ្លែងទៅកាន់អ្នកចូលរួមដែលជាមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាដើមដែលក្នុងដៃមានកាន់បដាពាក្យស្លោក កូនឈើទុកសម្រាប់ដាំផង លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត​បន្ទាយមានជ័យ​តាមរយៈនៃការប្រារព្ធទិវាបរិស្ថានជាតិ និង​អន្តរជាតិ​​​បានផ្តល់នូវសារអំពាវនាវថា​ដើម្បីបង្កើតបាន​នូវបរិស្ថានល្អ សោភណ​ស្រស់ថ្លា​សូមប្រកាន់យកនូវការ​អនុវត្ត”មនុស្សម្នាក់ មានធុងសំរាមមួយ​សម្រាប់ខ្លួន”​។លោកបន្ថែមថា​សំរាមកើតចេញ​ពីបុគ្គលម្នាក់។ដូច្នេះចាំបាច់យើង​ម្នាក់ៗជាអ្នកវេចខ្ចប់ទុកដាក់និងសម្អាតសំរាម​ឱ្យបានល្អ។អនាម័យ បរិស្ថានស្អាត វាផ្ដើមចេញពីយើងម្នាក់ៗ។ ដោយទឹកមុខញញឹមញញែម អ្នកស្រី លក្ខណា ក្នុងនាមជាមន្ត្រី​រាជការម្នាក់បានបង្ហាញនូវការអំពាវនាវរបស់​លោក​អភិបាល​​រង​ខេត្តខាងលើ ។អ្នកស្រីនិងក្រុមគ្រួសារនឹងចូលរួមអនុវត្ត។អ្នកស្រីបន្ថែមថា ជីវិតរស់នៅលើភពផែនដី ចាំបាច់​យើងម្នាក់ៗត្រូវ​ចូលរួមសម្អាតនូវសំរាមកាកសំណល់ រឹងរាវ គ្រប់វេលាជាប្រចាំ ដើម្បីឱ្យបរិស្ថានរស់នៅស្អាត។ មានភាព​បៃតងស្រស់ដោយដាំធ្វើការ​ដាំដើមឈើផងដែរ។ ជាការរំលឹកចុងក្រោយ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយ​បានអំពាវនាវបន្ថែមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​លើភាពស្អាតបីជាចម្បង.ទី១.ស្អាតទឹក ដោយមិនបង្ហូទឹកកខ្វក់ បោះកាកសំណល់ចូលក្នុងទឹកជាហេតុបំពុលទឹក។ ទី២.​ភាពស្អាតដី ដោយមិនត្រូវចោលសំរាមពាសវាលពាសកាលនិងស្អាតទី៣.ស្អាតខ្សល់ឬខ្សល់បរិសុទ្ធដោយកុំដុត​សំរាម​ប្លាស្ទិក ក្រណាត់និងកាកសំណល់វេជ្ជសាស្ត្រជាដើមធ្វើឱ្យបំពុលខ្សល់ជាដើម៕ ដោយ ៖គៀន ច័ន្ទហ៊ីន

  • ពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ ទទួលអំណោយមនុស្ស​ធម៌ពី​ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បន្ទាយមាន​ជ័យ

    ពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ ទទួលអំណោយមនុស្ស​ធម៌ពី​ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បន្ទាយមាន​ជ័យ

    បន្ទាយមានជ័យ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស​សាខា​កាកបាទក្រហមខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលនិងជូនអំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះចំនួន៣០០​គ្រួសារ នៅក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបាននាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងបានកោតសរសើរ​ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការី​សាខា​កាកបាទក្រហម ជាពិសេសយុវជននៅតាមភូមិ-ឃុំ ដែលមាន​ធ្វើសកម្មភាពមនុស្សធម៌បានយ៉ាងល្អ និងទាន់ពេលវេលា។ឯកឧត្តមបានលើកទឹកចិត្តឱ្យបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង ៕ដោយ៖ឃិន គន្ធា

  • ទិវាបរិស្ថានជាតិ ខេត្តសៀមរាបប្រារព្ធនៅតំបន់ទេសចរជិះ កាណូតចុងឃ្នៀស

    ទិវាបរិស្ថានជាតិ ខេត្តសៀមរាបប្រារព្ធនៅតំបន់ទេសចរជិះ កាណូតចុងឃ្នៀស

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៥ ខែមិថុនា បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោ៥មិថុនានាបរិវេណកំពង់ផែទេសចរចុងឃ្នៀស ក្រុងសៀមរាប ។ ជាកន្លែងសម្រាប់ទាក់ទាញទេសចរផង និងកន្លែងបង្ហាញ ផលិតផលបែបប្រពៃណីផង លោក យុន លីនណេ អភិបាល​រងខេត្តសៀមរាបបានថ្លែងទៅកាន់អ្នកចូលរួមថា ទិវាបរិស្ថាន នេះគួរត្រូវបានរក្សាទុក​ជានិរន្តរភាពក្នុង​ចិត្តរបស់ប្រជា​ពលរដ្ឋ​គ្រប់រូប។ សកម្មភាពធ្វើមានអនាម័យ មានបរិស្ថានល្អគួរ ត្រូវអនុវត្តជាប្រចាំ នៅគ្រប់ទីកន្លែង ដូចជា លំនៅដ្ឋាន វត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត តំបន់ទេសចរណ៍ និងរដ្ឋបាលមូលដ្ឋានជាដើម។ ទិវាបរិស្ថានជាតិឆ្នាំ២០២៥ បានប្រព្រឹត្តក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ។លោកអភិបាល​រងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមសម្អាត សំណល់ប្លាស្ទិក និងសំរាមផ្សេងៗ ព្រមទាំងកាត់​បន្ថយ​ការប្រើប្រាស់ប្លាស្ទិកតែម្តង។លោកបញ្ជាក់ថា ការចូលរួមរបស់ ស្ថាប័នសាធារណៈ វិស័យឯកជន និងស្ថាប័នអប់រំ គឺជាការរួម ចំណែកកាត់បន្ថយប្លាស្ទិកតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»៕ដោយ៖​ប៊ុន​រដ្ឋា

  • ខេត្តកែបប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ជាមួយ សារសូមចូលរួមសំអាតឆ្នេរ

    ខេត្តកែបប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ជាមួយ សារសូមចូលរួមសំអាតឆ្នេរ

    កែប៖ជាខេត្តតំបន់ឆ្នេរតារារះនៃទិសនិរតីផង ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា បានរៀបចំ​ឡើងនៅ​ឆ្នេរអង្កោល ខេត្តកែបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ មន្រ្តីរាជការ សិស្សានុសិស្ស មហាជនយ៉ាងច្រើនកុះករបានមក ចូលរួមក្នុងទិវានេះ។លោក អ៊ិន សៅ ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត កែបបានទាញអារម្មណ៍អ្នកចូលរួមថា ចាប់តាំងពីមានផ្លូវ ស្អាតតភ្ជាប់មក នេះជាលើកទី៣ហើយដែលមន្ទីរ​បរិស្ថាន​បាន​ប្រារព្ធកម្មវិធីធំៗនៅលើទឹកដីឆ្នេរអង្កោល។ការប្រារព្ធនៅទីនេះ ក្នុង​គោលបំណងដើម្បីចូលរួម​សំអាតឆ្នេរដ៏ស្រស់ស្អាត និងមាន សក្តានុពលនេះឱ្យកាន់តែប្រសើរឡើង បង្កើនការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែកម្សាន្ត​ឱ្យកាន់​តែច្រើនឡើងថែមទៀត។មានភ្ញៀវមកកាន់តែច្រើនជីវភាព ប្រជាជននៅក្នុងតំបន់នឹងកាន់តែលើកកម្ពស់តាមរយៈមុខរបរបម្រើសេវាទេសចរ។​ ចំណែកឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ទិវាបរិស្ថានគឺ​ជាសារមួយរំលឹកដល់បងប្អូន​អាជីវករ ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរអង្កោលចូលរួមធ្វើអនាម័យ ចូលរួមទុក ដាក់សំរាមឱ្យបានល្អដើម្បីភាពថ្លៃថ្នូរ និង​សោភណ​ភាពឆ្នេររបស់ យើង. ជាការកត់សម្គាល់បច្ចុប្បន្នឆ្នេរអង្កោល ត្រូវបានក្រាលគ្រប ដោយស្មៅសមុទ្រ ធ្វើឱ្យបរិស្ថានឆ្នេរហាក់មិនអំណោយ​ផល​ល្អសម្រាប់ភ្ញៀវចុះមុជលេងកម្សាន្ត តែយ៉ាងណាឯកឧត្តម សំណូមពរ ដល់អាជីវករជួយសំអាតទៅតាមលទ្ធភាព ទោះមិន​ឈ្នះ​កម្លាំងធម្មជាតិយ៉ាងហោចណាស់ក៏ជួយ បរិស្ថានឆ្នេរ បានមួយកម្រិតដែរ។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំអំឡុងពេលរដូវធ្លាក់ភ្លៀង តាមបណ្តោយឆ្នេរអង្កោលតែងទទួលសំណល់​នានាបក់តាម​ទឹក​រលកមកទើរត្រឹមឆ្នេរ។ បន្ថែមពីនេះទឹកសមុទ្របាននាំយក ទាំងពពួកស្មៅសមុទ្រមកជាមួយ ដែលធ្វើឱ្យ​ស្ថានភាពឆ្នេរ​មិនសូវអំណោយផលល្អសម្រាប់ការចុះងូតទឹកលេងទេ តែស្ថានភាពនេះនឹងប្រែទៅជាល្អប្រសើរវិញ ក្រោយរដូវធ្លាក់​ភ្លៀងបានបញ្ចប់៕ដោយ៖…

  • ការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនប្រចាំរាជធានីភ្នំពេញ បិទបញ្ចប់ដោយជោគជ័យ

    ការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនប្រចាំរាជធានីភ្នំពេញ បិទបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយ ជោគជ័យ ក្រោយដំណើរការប្រកួតចម្រាញ់អស់ជាច្រើន ដោយគិតចាប់ពីខែ មករាមក ។ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញបាន ទទួលស្វាគមន៍វត្តមានប្អូនៗកីឡាករកីឡាការនីឆ្នើមៗសរុប ៣០ក្រុម ដោយក្នុងនោះក្រុមបាល់ទាត់ ស្ត្រីមានចំនួន ២៩ក្រុម ហើយកីឡាករកីឡាការនីសរុបមានចំនួនដល់ទៅជាង ១,៨០០នាក់ ។ ក្នុងមួយ រដូវកាលពេញ ប្អូនៗកីឡាករកីឡាការនីមានឱកាសអភិវឌ្ឍជំនាញបច្ចេកទេសបាល់ទាត់ និងក៏ដូចជា ជំនាញបំណិនជីវិតល្អៗជាច្រើន ខណៈដែលបានស្គាល់មិត្តភក្តិថ្មីៗ តាមរយៈការប្រកួតក្នុងបរិយាកាស ដ៏មានសុវត្ថិភាព និងពោរពេញដោយភាពកក់ក្តៅ តាមរយៈការផ្តល់កម្លាំងចិត្តគ្នាទៅវិញទៅមក ។ លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានបង្ហាញពី ចំណាប់អារម្មណ៍របស់លោកថា៖ “ការចូលរួមពីប្អូនៗកីឡាករកីឡាការនីជាង ១,៨០០នាក់ ជាពិសេស ប្អូនៗជាស្ត្រីចូលរួមប្រកួតយ៉ាងស្វិតស្វាញបានសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ធំរបស់ពួកយើងក្នុងការ ជម្រុញកីឡា ដែលលើកកម្ពស់ការចូលរួម និងសាមគ្គីភាពក្នុងសហគមន៍ ។ខណៈដែលព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅ…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោត នៅទីក្រុងវូហាន ប្រទេសចិន

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោត នៅទីក្រុងវូហាន ប្រទេសចិន

    (ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងដឹកនាំមន្ដ្រីជំនាញចំនួន ១៨រូប មកពីប្រទេសចំនួន៥ រួមមានកម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដើម្បីធ្វើទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទឹកសាប នៅទីក្រុងវូហាន ប្រទេសចិន។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០២៥ថា ដំណើរទស្សនកិច្ចរយៈពេលពេញមួយសប្ដាហ៍នេះ ធ្វើឡើងតាមការអញ្ជើញពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ប្រភពខាងលើនេះបានឱ្យដឹងថានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច លោកជំទាវនិងគណៈប្រតិភូបានអញ្ជើញទៅកាន់វិទ្យាស្ថាន IHB ដែលបាននិងកំពុងរួមចំណែកដើរតួយ៉ាងសំខាន់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប Finless Porpoise នៅទន្លេយ៉ាងហ្សេ ឱ្យមានចំនួនកើនឡើងវិញប្រកបដោយស្ថិរភាព។ ថ្លែងទៅកាន់លោកបណ្ឌិត Xie Shouqi អគ្គនាយករងនៃវិទ្យាស្ថាន IHB លោកជំទាវអ៊ឹម រចនា បានថ្លែងដោយអំណរគុណចំពោះវិទ្យាស្ថាន IHB ដែលបានទទួលស្វាគមន៍គណៈប្រតិភូនៃកម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា យ៉ាងកក់ក្ដៅ…

  • រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥

    រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥

    កំពង់ធំ៖ នៅខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា មន្ទីរបរិស្ថាន​ខេត្ត​កំពង់ចាមរួមជាមួយអាជ្ញាធរក្រុង​កំពង់ចាម បានប្រារព្ធទិវា​បរិស្ថាន​​ជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ «ប្រយុទ្ធប្រឆាំង​ការបំពុល​ដោយប្លាស្ទិក» ដោយមាន​វត្តមាន លោក គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាមអញ្ជើញចូលរួម ។ ក្នុងពិធីដែលប្រារព្ធនៅបរិវេណសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករលោក គន់ សុភា អភិបាល​រងខេត្តកំពង់ចាមបានគូសរំលេចថា ចាប់តាំងពីការបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកយ៉ាងហោច ៨ពាន់​លាន​តោនបាន និងកំពុងបន្សល់ ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិត​ផលពីប្លាស្ទិក​មាន​ប្រមាណជាង ៤០០ ទៅ ៦០០លានតោន​ក្នុងមួយ​ឆ្នាំៗ។ ដោយឡែកនៅកម្ពុជាក្នុងសំណល់ ១០០ភាគរយ​ដែល​បង្កើត​ឡើង យ៉ាងហោចក៏មានសំណល់ប្លាស្ទិកប្រមាណ ២០ភាគរយដែរ។ ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាប្រឈមបរិស្ថានសកលដ៏ធ្ងន់ធ្ងរ និងរីកលូតលាស់យ៉ាងឆាប់រហ័ស ខណៈការផលិត​ប្លាស្ទិកបានកើន​ឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែ​តម្លៃថោក ភាពធន់ និងភាពបត់បែន​ក្នុងការប្រើប្រាស់។ លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បាន​បញ្ជាក់ថា ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោកប្រារព្ធ​ឡើងនាថ្ងៃនេះ រៀបចំឡើងក្នុងគោល បំណងសំខាន់…