-
លោកស្រីអភិបាលរងខេត្តកំពង់ធំជំរុញឱ្យស្រ្តីកាន់តែរឹងមាំ

កំពង់ធំ៖លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវឱ្យស្ត្រីក្លាយជាអ្នករឹងមាំ និងមានសេដ្ឋកិច្ចក្នុងដៃ ដោយលោកស្រីបានបញ្ជាក់ថា ស្ត្រីដែលមានសមត្ថភាពផ្ទាល់ខ្លួនក្នុងវិស័យសេដ្ឋកិច្ច គឺជាកត្តាសំខាន់មួយ ដែលអាចជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ លោកស្រីបានថ្លែងបែបនេះកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធី “កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ” នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។ លោកស្រីបានបន្តដោយជំរុញការលើកកម្ពស់យេនឌ័រ ។លោកស្រីបញ្ជាក់ថា ការលើកកម្ពស់យេនឌ័រមិនត្រឹមតែជាការផ្ដល់សិទ្ធិ និងការគាំទ្រដល់ស្ត្រីនិងកុមារីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពដ៏សំខាន់សម្រាប់ការការពារ និងជួយសង្រ្គោះជនរងគ្រោះពីអំពើហិង្សានានា។ ដោយឡែកក្រុមការងារពហុវិស័យ ៧ ស្រុក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តអន្តរាគមន៍ និងឆ្លើយតបនឹងករណីអំពើហិង្សានៅមូលដ្ឋាន។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះជនរងគ្រោះ តាមរយៈការបង្កើត “គណៈមេធាវីសម្ដេចតេជោ” នៅក្រោមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលផ្ដល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃ ដល់ស្ត្រីនិងកុមារីដែលរងអំពើហិង្សា។ លោកស្រីបានលើកទឹកចិត្តថា ស្ត្រីត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការកសាងជីវភាព ស្វែងរកចំណូល និងមានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ជីវិតប្រចាំថ្ងៃ ព្រោះយ៉ាងហោចណាស់ វានឹងជួយកាត់បន្ថយការពឹងផ្អែក និងអាចជាជំហានដំបូងក្នុងការបញ្ចប់អំពើហិង្សាផងដែរ។ ចំណែកលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ក៏បានអះអាងពីសារៈសំខាន់នៃក្រុមការងារឆ្លើយតបជាពហុវិស័យ ៧ ស្រុកក្នុងខេត្ត ដែលមានភារកិច្ចជាក់លាក់ និងតួនាទីចម្បងសម្រាប់ការសម្របសម្រួល ការផ្ដល់សេវា និងការជួយសង្រ្គោះជនរងគ្រោះ។ លោកស្រីក៏បានអំពាវនាវឲ្យក្រុមការងារបន្តខិតខំលើកកម្ពស់យេនឌ័រ ដើម្បីការពារស្ត្រីនិងកុមារីពីការរំលោភបំពាន…
-
មន្រ្តីសុខាភិបាលខេត្តសៀមរាប រំលឹកឱ្យប្រុងប្រយ័ត្នជំងឺគ្រុនឈាម

សៀមរាប៖នៅខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្តបានប្រកាសថា ជំងឺគ្រុនឈាមកំពុងរីករាលដាលយ៉ាងគួរឱ្យបារម្ភ ខណៈត្រឹមសប្ដាហ៍ទី២២ នៃឆ្នាំ២០២៥នេះ មានករណីឆ្លងជំងឺគ្រុនឈាមសរុបចំនួន ១.០៥០ ករណី ។ចំនួននេះបង្ហាញថា គួរឱ្យបារម្ភ។ លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថាក្នុងសប្ដាហ៍នេះភាគច្រើននៃអ្នកឆ្លងជំងឺគ្រុនឈាម គឺជាកុមារ ខណៈដែលមនុស្សចាស់មានប្រហែល៥ ភាគរយ ប៉ុណ្ណោះ។អ្នកជំងឺទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនក្នុងខេត្តសៀមរាប រួមមានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យជ័យវ្ម័នទី៧, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យស្រុកនានា។អ្នកជំងឺមានមកពីខេត្តនានាដូចជា ខេត្តកំពង់ធំ, បន្ទាយមានជ័យ, បាត់ដំបង, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តសៀមរាបខ្លួនឯងផ្ទាល់។ របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានបង្ហាញថា គិតត្រឹមសប្ដាហ៍ទី២២នៃឆ្នាំ២០២៥ មានអ្នកជំងឺនិងសម្រាកព្យាបាលជំងឺចំនួន១.០៥០នាក់ ក្នុងនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ២០ នាក់,មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៧៧០ នាក់,មន្ទីរពេទ្យកុមារអង្គរចំនួន ១៥៨ នាក់,មន្ទីរពេទ្យស្រុកអង្គរជុំចំនួន ៩៥ នាក់និងមន្ទីរពេទ្យស្រុកសូទ្រនិគមចំនួន ៧ នាក់។ករណីនេះដែរបានសម្លាប់កុមារចំនួន ២ នាក់ ដែលមកពីខេត្តបាត់ដំបង និងខេត្តកំពង់ធំ។ ករណីជំងឺគ្រុនឈាមបានកើនឡើងចាប់តាំងពីសប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៥ ។បើតាមលោកវេជ្ជបណ្ឌិត សូរ សុទ្ធី អះអាងថា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ នៅក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះចំនួន៣០០គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពូ មីងចាស់ជរា និងបានរៀបចំអំណោយជួយគាំទ្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីសាខាកាកបាទក្រហម ជាពិសេសប្អូនៗយុវជននៅតាមភូមិ-ឃុំ និងលើកទឹកចិត្តបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង សំដៅលើកកម្ពស់ជីវភាព និងការរស់នៅឱ្យបានល្អប្រសើរ។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គពិធីត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅស្អាត និងក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះចែកអំណោយមនុស្សធម៌ សាខាកាកបាទក្រហម នៅស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហម នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរនូវការខិតខំយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនដែលមានការលំបាក រងគ្រោះដោយការខ្វះខាត និងជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងភ្លើងឆេះជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូរយកចិត្តទុកដាក់បង្កើតជាបណ្តាញសាខារហូតដល់ភូមិ ជាពិសេសមានយុវជន និងសកម្មជន ដើម្បីកំណត់ជនងាយរងគ្រោះ និងជួយបានទាន់ពេលវេលា ក្នុងការទទួលបាននូវអំណោយ និងភោគផលនៃសុខសន្តិភាព ដោយរាជរដ្ឋាភិបាលនឹងមិនទុកនរណាម្នាក់ចោលឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវអំណោយជាថវិកា អង្ករ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួន…
-
បង្កាត់ពូជសត្វត្រដក់ធំបានកូន ២ក្បាលយ៉ាងជោគជ័យ

(ភ្នំពេញ)៖មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានធ្វើការបង្កាត់ត្រដក់ធំមួយគូដែលគេបានចិញ្ចឹមថែទាំទុក ដោយក្នុងនេះទទួលបានកូនត្រដក់ធំចំនួនពីរក្បាលយ៉ាងជោគជ័យ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០២៥ថា”ពេលនេះពួកកូនត្រដក់ធំទាំងនេះ វាអាចហើរបានហើយ ។នេះជាសមិទ្ធផលដ៏សំខាន់មួយដែលបានបញ្ជាក់ឱ្យឃើញថាការខិតខំប្រឹងប្រែងក្នុងការអភិរក្សរបស់ពួកយើងកំពុងតែបន្តសម្រាប់ប្រភេទដ៏អស្ចារ្យនេះ”។ នេះមិនមែនជាការព្យាយាមបង្កាត់ពូជជាលើកដំបូងរបស់ពួកវានោះទេពោលគឺកាលពីក្នុងឆ្នាំ២០២៣ និងឆ្នាំមុន ២០២៤ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានធ្វើការភ្ញាស់ដោយជោគជ័យពូជសត្វត្រដក់ធំម្តងរួចមកហើយ ប៉ុន្តែជាអកុសលកូនត្រដក់ទាំងនោះមិនបានរស់រានមានជីវិតឡើយ។ ដោយបទពិសោធន៍នេះហើយបានបង្ហាញឱ្យឃើញនូវបញ្ហាប្រឈមក្នុងការអភិរក្សបង្កាត់ពូជ។ សម្រាប់កូនត្រដក់ដែលទើបតែកើតថ្មី ហើយរៀនហើរទាំងនោះ ស្ថិតនៅក្រោមការមើលថែទាំដោយមេបារបស់ពួកវានៅឡើយ។ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងអង្គការដៃគូអភិរក្ស កូនត្រដក់ទាំងនេះនឹងត្រូវលែងចូលទៅក្នុងតំបន់ការពារវិញនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងឱ្យមានស្ថិរភាពនូវចំនួនប្រជាសាស្ត្ររបស់ពួកវាបន្ថែមទៀតនៅក្នុងព្រៃធម្មជាតិ ។នេះក៏ជាការពង្រឹង និង ក៏ដូចជា ការអភិរក្សរបស់ប្រទេសកម្ពុជាសម្រាប់សត្វដ៏កម្រទាំងនេះឱ្យមានចំនួនកាន់តែច្រើនក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២៣ សត្វត្រដក់ធំនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុះក្នុងបញ្ជីក្រហមពីរប្រភេទកំពុងរងគ្រោះជិតផុតពូជទៅជាប្រភេទជិតទទួលរងគ្រោះជាក្រុមមានដោយបង្គួរ។សកម្មភាពអភិរក្សដែលប្រព្រឹត្តទៅបានដោយជោគជ័យ ដែលបានធ្វើឱ្យកើនឡើងនូវចំនួនប្រជាសាស្ត្រទាំងពីរតំបន់នៅក្នុងប្រទេសកម្ពុជា និងនៅភូមិភាគឦសានក្នុងប្រទេសឥណ្ឌា។ ទោះបីជាយ៉ាងណាក៏ដោយ សត្វត្រដក់ធំត្រូវបានគេប៉ាន់ប្រមាណថាចំនួនប្រជាសាស្រ្តសរុបជាសកលមានត្រឹមតែ ៣១៨០-៣៣០០ ក្បាលប៉ុណ្ណោះ ដោយក្នុងនោះប្រហែលជា ៧៥០ ក្បាលមាននៅក្នុងប្រទេសកម្ពុជា។ការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សគឺមានសារសំខាន់ខ្លាំងណាស់នៃសត្វដ៏កម្រទាំងនេះ។ គួរបញ្ជាក់ថាសត្វត្រដក់ធំ មានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោមសនៅគល់ក និងថង់យាមមួយនៅករបស់វា។ ចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ។សត្វប្រភេទនេះភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានមន្ទីរសុខាភិបាលជាសេនាធិការកាលពីថ្ងៃទី៣ ខែមិថុនាបានប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ២០២៥ ក្រោមប្រធានបទ៖ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ នៅសាលាខេត្ត។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងពីទិវានេះជាការបន្តពង្រឹង ពង្រីកបណ្តាញឆ្មប និងសមត្ថភាពឆ្មប ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធឆ្មបអន្តរជាតិ និងបង្កើនទំនាក់ទំនងរវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ដែលមានទិសដៅដូចគ្នា ក្នុងការថែទាំសុខភាពមាតា និងទារក ។សកម្មភាពនេះដើម្បីធានានូវឆ្មបដែលមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេវាមានគុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារកក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែកខេត្តបន្ទាយមានជ័យមានឆ្មបសរុបចំនួន៥៥០ នាក់។ ក្នុងនោះមានឆ្មបសេវារដ្ឋចំនួន៤៨២នាក់និងឆ្មបសេវាឯកជន៦៨នាក់។ តាមរយៈព្រឹត្តិការណ៍ដែលកំពុងប្រារព្ធឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យបន្តបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពនិងជំរុញដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលកំណត់របស់គ្រូពេទ្យឬមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់។ទន្ទឹមនេះស្ត្រីមានផ្ទៃពោះក៏ត្រូវមកសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។គ្រូពេទ្យក៏ត្រូវយកចិត្តទុកដាក់ដល់សុខភាពក្រោយពេល សម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទាំងគ្រូពេទ្យនិងឆ្មបត្រូវយកចិត្តទុកដាក់លើសុខុមាលភាពនិងសុវត្ថិភាពស្ត្រីមានផ្ទៃពោះក៏ដូចជាមាតានិងទារក ដើម្បីបញ្ជៀសនូវអត្រាមរណៈមាតានិងទារក ៕ដោយ៖គៀន ច័ន្ទហ៊ីន
-
អ្នកជំនាញខាងសុវត្ថិភាពគ្រឿងហូបចុក ចុះត្រួតពិនិត្យទំនិញនៅផ្សារចំនួនពីរក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ ក្រុមការងារមន្ត្រីជំនាញដឹកនាំដោយ លោក ងួន រាសីអភិបាលរងខេត្តកំពង់ធំ លោក ហេង ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) អាជ្ញាធរពាក់ព័ន្ធដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប ផង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅផ្សារធំៗចំនួន ២ នៅក្នុងក្រុងស្ទឹងសែន គឺផ្សារកំពង់ធំ និងផ្សារស្ទឹងសែន។ លោក ហេង ភារម្យ ឱ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យដោយបច្ចេកទេសវិទ្យាសាស្រ្តគឺដើម្បីធានាបាននូវសុវត្ថិភាពអាហារសម្រាប់ប្រជាពលរដ្ឋ។ពេលត្រួតពិនិត្យក្រុមការងារបានចាក់សំណាកសរុបចំនួន ៤៩គំរូ ដើម្បីពិនិត្យរកសារធាតុគីមីហាមឃាត់។ក្នុងនោះនៅផ្សារកំពង់ធំសំណាកគំរូចំនួន២៦ និងផ្សារស្ទឹងសែនសំណាកគំរូចំនួន២៣។លោកបន្តថា ជាលទ្ធផលក្រុមការងារបានរកឃើញសំណាកពពុះសណ្តែកចំនួនមួយគំរូ មានសារធាតុបូរ៉ាក់ ដែលជាគីមីហាមឃាត់។ករណីនេះសមត្ថកិច្ចបានដកហូត និងណែនាំឱ្យបញ្ឈប់ការលក់ផលិតផលនោះភ្លាមៗដែរ។ ការត្រួតពិនិត្យលើសុវត្ថិភាពម្ហូបអាហារបានផ្តោតលើ បន្លែ ផ្លែឈើ សាច់គោ សាច់ជ្រូក នំកញ្ចប់ ប្រហិត ត្រីប្រៃ ប្រហុក ជ្រក់ គ្រឿងសមុទ្រជាដើម។ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបាននិយាយថា អាជីវករលក់ដូរជាច្រើនមិនបានយកចិត្តទុកដាក់លើអនាម័យ និងគុណភាពម្ហូបអាហារទេ ហើយក៏មិនបានគិតពិចារណាលើថ្ងៃខែផុតកំណត់ ឬសារធាតុគីមីដែលហាមឃាត់ដែរ។លោកបានបានអំពាវនាវដល់អ្នកលក់ដូរសូមយកចិត្តទុកដាក់លើទំនិញដែលដាក់លក់ត្រូវតែមានគុណភាព,មិនមានសារធាតុគីមីហាមឃាត់ និងសហការជាមួយអ្នកជំនាញពេលចុះត្រួតពិនិត្យ៕ដោយ៖ប៊ុនរដ្ឋា
-
រថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង ត្រូវបានប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកកំពង់សៀម និងស្រុកកោះសូទិន

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ រថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសម្រាប់បំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះពីរគ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ និងប៉ុស្តិ៍ រដ្ឋបាលកោះសំរោង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងមួយគ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលកោះសូទិន នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ។ លោកវរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាលខេត្តចំនួនបួនគ្រឿង ,អធិការដ្ឋាននគរបាលស្រុកបាធាយ ពីរគ្រឿង ,ស្រុកស្រីសន្ធរពីរគ្រឿង, ស្រុកព្រៃឈរពីរគ្រឿង និងនៅតាមបណ្តាក្រុងស្រុកទាំងប្រាំពីរទៀតមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងៗដូចគ្នា។ដោយឡែកថ្ងៃនេះស្នងការដ្ឋានទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿងបន្ថែម ៕ដោយ៖លី ពៅ
-
អភិបាលស្ទឹងត្រែង ៖ បញ្ហាគ្រឿងញៀនជាបញ្ហាសកលដែលត្រូវរួមគ្នាដោះស្រាយនិងទទួលខុសត្រូវ

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងបែបនេះកាលពីថ្ងៃទី២ ខែមិថុនា ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្តដែលនៅសាលាខេត្តស្ទឹងត្រែង។ អភិបាលខេត្តស្ទឹងត្រែងបានបន្តថា បច្ចុប្បន្នក្រុមសង្គមងងឹតមានការវិវឌ្ឍទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែមានការបត់បែនឱ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនោះ។ ដោយ៖ ឡុង សំបូរ
-
គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនិងគម្រោងសិក្សាប្លង់ផ្លូវចំនួន៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលើកយកមកពិភាក្សា

បន្ទាយមានជ័យ៖គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) និងការស្នើសុំផ្តល់ កិច្ចសហការដល់ដំណើរការសិក្សាប្លង់លម្អិតផ្លូវចំនួន ៦ខ្សែក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលើកយកមកប្រជុំផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី២ ខែមិថុនា នៅសាលប្រជុំសាលាខេត្តក្រោមវត្តមានឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនិងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ គម្រោងកសាងផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ ក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួន ៦ខ្សែ ប្រវែងសរុបជាង១៣០គីឡូម៉ែត្រ។ជាផ្លូវត្រូវកែលម្អលើកម្រិតគុណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រាលបេតុងដែលគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៦ខាងមុខ ។បច្ចុប្បន្នផ្លូវទាំង៦ខ្សែនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។ សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន៖ ១.ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរី-ស្រុកម៉ាឡៃ)ប្រវែង ២៤,១០គីឡូម៉ែត្រ មានទទឹង៨ម៉ែត្រ, ២.ផ្លូវស្ពានស្រែ (ភ្នំស្រុក-ព្រះនេត្រព្រះ) ប្រវែង ២៤គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ, ៣.ផ្លូវតាភូ (ស្រុកភ្នំស្រុក-ព្រះនេត្រព្រះ) ប្រវែង២៩គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ, ៤-ផ្លូវតែហាំង (ឃុំស្វាយចេក) ប្រវែង ២៥គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ, ៥.ផ្លូវស្រែល្អ (ថ្មពួក)ប្រវែង១៨គីឡូម៉ែត្រ ទទឹង៨ម៉ែត្រនិង៦.ផ្លូវរលួស-ភូមិថ្មី (ស្វាយចេក-ថ្មពួក) ប្រវែង១៤គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ៕ ដោយ៖ឃិន…