Category: ព័ត៌មានសង្គម

  • ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ប្រាប់កងកម្លាំង យោធា ត្រៀម ខ្លួនការពារជាតិ និងសង្គ្រោះពលរដ្ឋ

    ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ប្រាប់កងកម្លាំង យោធា ត្រៀម ខ្លួនការពារជាតិ និងសង្គ្រោះពលរដ្ឋ

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវឱ្យ​នាយ​ទាហាន នាយរង និងកងពលទាហានទាំងអស់ត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមក្នុងប្រតិបត្តិការនានា ដើម្បីបម្រើជាតិ និងមាតុភូមិ។ ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងកងពលទាហាន នៃ​តំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥។ក្នុងឱកាសដដែលនេះ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរចំពោះ កងកម្លាំងសឹករង ដែលបានខិតខំបំពេញភារកិច្ច​យ៉ាងសកម្មក្នុងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងអនុវត្តគោលនយោបាយ “ភូមិឃុំសង្កាត់មានសុវត្ថិភាព”។ ឯកឧត្តមក៏​បានផ្ដល់អំណោយជាស្បៀង ,សម្ភារៈប្រើប្រាស់ និង​ថវិកាមួយ​ចំនួនដល់​បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​សឹក​រងកំពង់ធំ​យោធភូមិភាគទី ៤សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មបម្រើជាតិ និង​ជួយសង្គ្រោះពលរដ្ឋ។ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យកងកម្លាំង បានថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅចំពោះការ​យកចិត្តទុកដាក់ជា​ប្រចាំ​របស់​ឯកឧត្តមអភិបាលខេត្ត និងប្ដេជ្ញាដាច់ខាតក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណា​ចក្រកម្ពុជា ក្រោម​ការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ ដោយ៖​ប៊ុន ​រដ្ឋា

  • អភិបាលខេត្តកំពង់ចាម៖ រយៈពេល៦ខែខាងមុខ​ប្រជាពលរដ្ឋ​នៅឃុំព្រែកដំបូក នឹងទទួលបានទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់

    អភិបាលខេត្តកំពង់ចាម៖ រយៈពេល៦ខែខាងមុខ​ប្រជាពលរដ្ឋ​នៅឃុំព្រែកដំបូក នឹងទទួលបានទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់

    កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ថា រយៈពេល៦ខែទៀត ប្រជាពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ខណៈក្រុមហ៊ុន​ផ្គត់​ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម​ ដើម្បីឱ្យសម្ពាធទឹកខ្លាំងជាងមុន ។ឯកឧត្តមបញ្ជាក់ថា ការងារនេះបច្ចុប្បន្នសម្រេចបានប្រមាណ ៩ភូមិលើ៩ភូមិស្មើនឹង​ ១០០ភាគរយ ហើយ​ ដោយ នៅសល់​តែការងារជួសជុល​បណ្តាញ​ដែលមានបញ្ហា​បន្ថែមបណ្តាញថ្មីតិចតួចតាមជាក់ស្តែងតែប៉ុណ្ណោះ​ ។ ឯកឧត្តមថ្លែងបែបនេះនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ កាលពីចុង​សប្ដាហ៍​កន្លងទៅនេះ។ ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ឯកឧត្តម​អភិបាលខេត្ត​ស្នើទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក្រសួងក៏បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរ​ឧស្សាហកម្ម​​ខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេ​វាករទឹក​ស្អាតពិនិត្យមើលករណីខ្វះ​ខាត់ទឹកស្អាតប្រើប្រាស់។ ដោយសង្កេត​ឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បាន​ណែនាំឱ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹក​ថ្មីបន្ថែម។ ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ​ សេវាករទឹកស្អាតកំពុងសិក្សាផ្លា​ស់​ប្តូរ​ប្រព័ន្ធបណ្តាញខែ្សភ្លើងប្រវែង​ ២ ៥០០​ម៉ែត្រ​​(រយ:ពេល​ ៦​ ខែ​ )​ និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត​ ដើម្បីត្រៀមនៅពេល​បន្ទុក​ប្រើប្រាស់ខ្លាំង​ ដោយ ត្រូវប្រើរយ:ពេល​ ៥​ ខែ។ បន្ទាប់មកប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន​ ១៣២ខ្នងផ្ទះ​លើ៣៨៧​ ខ្នងផ្ទះស្មើនឹង​…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យសហការីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកថវិកា ២០លានរៀល ដល់គ្រួសារសពស្ត្រីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យសហការីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកថវិកា ២០លានរៀល ដល់គ្រួសារសពស្ត្រីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី

    (ព្រៃវែង)៖ បន្ទាប់ពីទទួលព័ត៌មានដ៏តក់ស្លុតភ្លាមៗ ថាមានគ្រួសារនាយទាហានដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃ នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកថវិកាចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី អាំ រត្ត នាង ដែលបានទទួលមរណភាពទាំងម្តាយនិងកូនក្នុងផ្ទៃ៧ខែ ដោយសាររោគាពាធ ក្នុងជន្មាយុ ៣៨ ឆ្នាំ នៅភូមិ កន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សូមបញ្ជាក់៖ លោកស្រី អាំ រត្តនាង ជាភរិយារបស់លោកអនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាកងទ័ពប្រចាំការនៅសមរភូមិមុខតំបន់មុំបី ខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះ មានកូនក្នុងបន្ទុកចំនួន ០៣នាក់ ក្នុងនោះ ប្រុស២នាក់ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ៕ ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

  • បន្ទាប់ពីជួបរឿងរន្ធត់ ៖កាកបាទក្រហមខេត្តបាត់ដំបងផ្តល់ផ្ទះ​ថ្មថ្មីមួយ​ខ្នង​ជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ បណ្តាល​ឱ្យស្លាប់កូន២​នាក់

    បន្ទាប់ពីជួបរឿងរន្ធត់ ៖កាកបាទក្រហមខេត្តបាត់ដំបងផ្តល់ផ្ទះ​ថ្មថ្មីមួយ​ខ្នង​ជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ បណ្តាល​ឱ្យស្លាប់កូន២​នាក់

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីក្រុម​ការងាបានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌មួយខ្នងលេខរៀងទី១៩ ដែលជាអំណោយរបស់ សាខាកាកបាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់គ្រួសារ អ្នកស្រី ហ៊ុន គន្ធី ដែលរង​គ្រោះដោយអគ្គិភ័យ បណ្តាលឱ្យបាត់បង់ជីវិតកូនប្រុស ស្រី ចំនួន២​នាក់និងបានផ្តល់នូវអំណោយដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព និងគ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារ ដែលស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធាន​កិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ជាប្រធាន ឯកឧត្តម សុខ លូ ដោយមើលឃើញការលំបាកនិង​រួមចំណែក​រំលែក​ទុក្ខសោកជាមួយគ្រួសាររងគ្រោះផង កាកបាទក្រហមខេត្ត​បាន​សម្រេច​​ផ្តល់នូវផ្ទះថ្មីមួយ​ខ្នង ជូនគ្រួសារអ្នកស្រី ហ៊ុន គន្ធី និងលោក ភ្លេញ ថា ដើម្បីកសាងជីវភាពថ្មីបន្តទៀត។ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា ថវិកា ដែលជួយកសាងគេហដ្ឋានថ្មីនេះគឺជា​ថវិកាទទួលបាន​សប្បុរស​ជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ ឧសភា។ ដូចនេះអ្វីដែល​កាកបាទក្រហមកម្ពុជាទទួលបានពី សប្បុរសជន…

  • នគរបាលខណ្ឌឫស្សីកែវ ឃាត់ម៉ូតូ ៤គ្រឿង ដែលកែច្នៃកំពង់ស៊ីម៉ាំង និងបង្ហោះកង់មុខតាមទីសាធារណៈ

    នគរបាលខណ្ឌឫស្សីកែវ ឃាត់ម៉ូតូ ៤គ្រឿង ដែលកែច្នៃកំពង់ស៊ីម៉ាំង និងបង្ហោះកង់មុខតាមទីសាធារណៈ

    (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអ្នកកែច្នៃម៉ូតូខុសបច្ចេកទេស បញ្ឃប់ជាបន្ទាន់ និងប្រញាប់ដោះដូរបំពង់សុីម៉ាំងដើមចូលវិញ ខណៈសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ម៉ូតូចំនួន ៤គ្រឿង ដែលកែច្នៃកំពង់ស៊ីម៉ាំ និងបង្ហោះកង់មុខ តាមទាំសាធារណៈ ។ ការឃាត់ម៉ូតូនេះ ធ្វើឡើងក្រោយមានបទបញ្ជា លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ប្រជុំផ្សព្វផ្សាយ តាមគោលការរបស់ឯកឧត្ដមស្នងការរាជធានីភ្នំពេញ តាមបណ្ដាផ្នែកជំនាញសហការជាមួយនគរបាលប៉ុស្តិ៍នគរបាលចុះល្បាតមើលឃើញម៉ូតូដែលបង្កសម្លេងប៉ះពាល់ ក៏ធ្វើការឃាត់ម៉ូតូកែច្នៃខុសបច្ចេកទេសយកមកអប់រំ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់បានម៉ូតូបំពង់ស៊ីម៉ាំងកែច្នែចំនួន ០២គ្រឿង និង ម៉ូតូបង្ហោះលើផ្លូវសាធារណៈចំនួន ០២គ្រឿង ។ លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ម៉ូតូដែលសមត្ថកិច្ចឃាត់បានទាំង ៤គ្រឿងមាន ម៉ូតូម៉ាក veaspa ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LL-5885 បើកបរ ដោយឈ្មោះ គឹម កែវមាសឧស្សាហ៍…

  • ក្រសួងរៀបចំដែនដី ចាប់ផ្តើមសមរភូមិថ្មី ក្នុងការរៀបចំលំហសាធារណៈ និងលំហបៃតង ផ្តោតលើធនធានមនុស្ស គុណភាពជីវិត និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា

    ក្រសួងរៀបចំដែនដី ចាប់ផ្តើមសមរភូមិថ្មី ក្នុងការរៀបចំលំហសាធារណៈ និងលំហបៃតង ផ្តោតលើធនធានមនុស្ស គុណភាពជីវិត និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាងនិងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ។ ថ្លែងក្នុងពិធីជួបជុំសាស្ត្រាចារ្យ អាណាព្យាបាល និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ដើម្បីហាត់ពត់នូវផ្នត់គំនិតរបស់មនុស្ស រឺក៏ដុសខាត់នូវការគិតគូររបស់មនុស្ស គឺត្រូវផ្តើមចេញពីសាលារៀនហើយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានមានប្រសាសន៍ថា នេះជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយការងារនេះត្រូវផ្តើមចេញពីការងារតូចៗទៅ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីសាកល្បងរួមគ្នាគិត និងឯកភាពគ្នា ដើម្បីអាចធ្វើការជាមួយគ្នាបាន និងរួមគ្នាផលិតឱ្យបាននូវគំនិតថ្មីៗជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ ព្រមទាំងបានណែនាំនិងជំរុញឱ្យយុវជន ស.ស.យ.ក ចូលរួមផ្ដល់គំនិតមតិយោបល់ ដើម្បីបង្ហាញថា ស.ស.យ.ក ពិតជាបានចូលរួមក្នុងការដោះស្រាយលើវិស័យអប់រំពិតប្រាកដមែន ដែលនេះហើយគឺជាបេសកកម្មដ៏ធំបំផុតរបស់ ស.ស.យ.ក គឺការចូលរួមកសាង…

  • យុទ្ធនាការ អំណោយសុខភាពពីធម្មជាតិនិងបញ្ជ្រាបចំនេះដឹងសុខភាពជូនដល់សិស្សនិស្សិតជាង៥០សាលារៀននៅទូទាំងប្រទេស

    យុទ្ធនាការ អំណោយសុខភាពពីធម្មជាតិនិងបញ្ជ្រាបចំនេះដឹងសុខភាពជូនដល់សិស្សនិស្សិតជាង៥០សាលារៀននៅទូទាំងប្រទេស

    ភ្នំពេញ៖ យុទ្ធនាការ “អំណោយសុខភាពពីធម្មជាតិ” ដែលជាយុទ្ធនាការអប់រំអំពីការថែទាំ សុខភាព និងការប្រកួតប្រជែងសមត្ថភាព លើភាពច្នៃប្រឌិតលើវិញ្ញាសារចំនួន៣ សម្រាប់សិស្សនិស្សិត និងសាធារណៈជនទូទាំងប្រទេសកម្ពុជា ដែលឆ្លុះបង្ហាញពីឆន្ទៈក្នុងការនាំមកនូវប្រណីតភាពល្អឥតខ្ចោះ និងការផ្សាភ្ជាប់ទៅនឹងអនាគត់របស់ប្រជាជនកម្ពុជា បានប្រកាស នឹងដំណើររយៈពេលជិត៦ខែ ចុះទៅកាន់សាលារៀនជាង៥០នៅទូទាំងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ យុទ្ធនាការ “អំណោយសុខភាពពីធម្មជាតិនេះ បានប្រកាសដាក់ចេញដោយក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥។យុទ្ធនាការ “អំណោយសុខភាពពីធម្មជាតិ” នៃទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្រោម គោល បំណងចម្បងៗចំនួន៣ រួមមាន៖ ទី១ ចូលរួម បំផុស គំនិតអប់រំ ប្រជាជន កម្ពុជា ជាពិសេស យុវវ័យសម័យថ្មីដែលមានភាពមមាញឹកក្នុងការសិក្សា និងការបំពេញកិច្ចការងារប្រចាំថ្ងៃ រាប់ចាប់តាំងពីសិស្សានុសិស្សិកម្រិតវិទ្យាល័យឡើងមក ឱ្យចេះថែទាំ និង ស្រឡាញ់ សុខភាព តាមរយៈ ការបរិភោគ ចំណីអាហារ…

  • ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សន្តិសុខសាយប័រ និងវប្បធម៌សុវត្ថិភាពសន្តិសុខសាយប័រ»

    ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សន្តិសុខសាយប័រ និងវប្បធម៌សុវត្ថិភាពសន្តិសុខសាយប័រ»

    (ភ្នំពេញ)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សន្តិសុខសាយប័រ និងវប្បធម៌សុវត្ថិភាពសន្តិសុខសាយប័រ (Ambassador and Bootcamp Program on Cybersecurity “Building Cyber Resilience and Cyber Safety Culture)” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាស្ត្រាចារ្យ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១០០នាក់។ សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័ររបស់មន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធ ក្នុងគោលដៅជម្រុញការចាប់យកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល និងចំណេះដឹងអំពីយន្តការកាត់បន្ថយហានិភ័យសន្តិសុខសាយប័រ។ សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវប្រព្រឹត្តឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ ប្រធានបទសំខាន់ៗ ដែលសិក្ខាកាមនឹងទទួលបានចំណេះដឹងទៅលើរួមមាន (១) មូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ (២) ការយល់ដឹងអំពីការគំរាមកំហែងសាយប័រ និងយន្តការក្នុងការការពារស្ថាប័នពីការវាយប្រហារសាយប័រ (៣) ការឆ្លើយតបទៅលើឧប្បត្តិហេតុសន្តិសុខសាយប័រ (៤) ការវិភាគទៅលើសុវត្ថិភាពនិងហានិភ័យ –…

  • ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ គោរព​វិញ្ញាណក្ខន្ធ​សពយុទ្ធជន សួន រ៉ោន

    ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ គោរព​វិញ្ញាណក្ខន្ធ​សពយុទ្ធជន សួន រ៉ោន

    ព្រះវិហារ ៖ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារឯកឧត្តម ប្រាក់ សុវណ្ណ និង អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រីរាជការ​ជុំវិញខេត្ត រួមទាំងកម្លាំងប្រដាប់អាវុធ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព​លោកព្រិន្ទបាលឯក សួន រ៉ោន  ជាយុទ្ធជនដែលបានពលីជីវិតក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់ព្រំដែនមុំបី កាលពី​ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នា​រសៀល​ថ្ងៃទី២៩ ខែឧសភាស្ថិតក្នុងស្រុកជាំក្សាន្ត។ បន្ទាប់ ពីពិធីគោរព​វិញ្ញាណក្ខន្ធរួច ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រិទ្ធី បាន​ដឹកនាំ​​ក្រុមការងារ ចុះត្រួតពិនិត្យទីតាំង សម្រាប់ជម្លៀសប្រជាពលរដ្ឋ​ទៅកាន់កន្លែងសុវត្ថិភាព។ការចុះពិនិត្យនាពេលនេះ ក្នុងគោលបំណង​ដើម្បីធានាថា ទីតាំងដែលប្រជាពលរដ្ឋជម្លៀសមក គឺជាទីតាំងប្រកប​ដោយ​សុវត្ថិភាពខ្ពស់។ ប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា​អាជ្ញាធរបានធ្វើការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីកន្លែង សុវត្ថិភាព​ចំនួន១២គ្រួសាររួចមកហើយ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា នាប៉ុន្មាន​ថ្ងៃមកនេះ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំ រដោះស្រែ ស្រុកជាំក្សាន្ត។​ចំណែក ប្រជាពលរដ្ឋក្នុងឃុំមរកត ចំនួន ២ភូមិ ឃុំជាំក្សាន្ត ចំនួន ២ភូមិ…

  • យោធិនពលី សួន រ៉ោន ត្រូវបានដំឡើងឋានន្តរសក្តិពីព្រិន្ទបាលឯក ទៅជាអនុសេនីយ៍ឯកជាកិច្ចបច្ឆាមរណៈ

    យោធិនពលី សួន រ៉ោន ត្រូវបានដំឡើងឋានន្តរសក្តិពីព្រិន្ទបាលឯក ទៅជាអនុសេនីយ៍ឯកជាកិច្ចបច្ឆាមរណៈ

    ព្រះវិហារ៖ ព្រិន្ទបាលឯក សួន រ៉ោន ដែលបានបាត់បង់ជីវិតដោយសារ​ការ​ប៉ះទង្គិច​ដោយអាវុធនិងការបាញ់ប្រហារពី​សំណាក់​ទាហានថៃ​កាលពីព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងលេណដ្ឋាន ត្រូវបានដំឡើង​ឋានន្តរស័ក្ដិឋានៈ​បច្ឆាមរណៈកិត្តិយសក្នុងឋានៈជា​អនុសេនីយ៍ឯក។ ពិធីបំពាក់ឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ធ្វើឡើងកាលពីព្រឹក​ថ្ងៃ​ទី២៩ ខែឧសភានេះដោយឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនា​ធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគម៍​លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ។ ដោយឡែកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុក​ការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាការបាត់បង់​នូវយោធិនស្នេហា​ជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី​បុព្វហេតុ ជាតិ សាសនា ព្រះមហា​ក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការ​ការពារ​អធិបតេយ្យ​ភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។ ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា បានចាត់ទុក​ការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន…