-
ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ និង អនុប្រធាន JICA ពិភាក្សាគ្នាបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្មសិក្សាការីកម្ពុជា

(តូក្យូ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយលោក KOBAYASHI Hiroyuki អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍជំនាញដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។ ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ក្នុងប្រទេសជប៉ុន បានរំលេចនូវលទ្ធផលពិភាក្សាសំខាន់ៗ៣ចំណុច រួមមាន៖ ទី១. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ TVET ទី២. គម្រោងវេទិកាជប៉ុនសម្រាប់ពលករទេសន្ដរប្រវេសន៍ឆ្ពោះទៅសង្គមប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅកាត់ JP-MIRAI) និងទី៣. គំរូខេត្តណាហ្កាណុ ព័ត៌មាន និងការអភិវឌ្ឍសមត្ថភាព។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ JICA ដែលបានបន្តគាំទ្រយ៉ាងសកម្មចំពោះវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមក៏បានស្នើសុំការគាំទ្របន្ថែមក្នុងការធ្វើឱ្យទំនើបនូវឧបករណ៍បណ្តុះបណ្តាល…
-
សម្ពោធសមិទ្ធផលតម្លៃជិត ៥០ម៉ឺនដុល្លារ នៅវត្តទួលភ្លង ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍពុទ្ធសាសនា

(កំពង់ធំ )៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងសប្បុរសជនជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលថ្មីៗ នៅវត្តទួលព្រះធាតុ (ហៅវត្តទួលភ្លង) ស្ថិតនៅភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកអភិបាលស្រុកបានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសាមគ្គីរបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមគាំទ្របច្ច័យ សម្ភារៈ កម្លាំងកាយចិត្ត និងស្មារតី ដើម្បីជួយសាងសង់អភិវឌ្ឍន៍វត្តអារាមនេះ។ សមិទ្ធផលទាំងនេះគឺជាផលវិបាកនៃការរួមចំណែកយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងការថែរក្សាពុទ្ធសាសនា និងបង្កើតបរិយាកាសសង្គមសាមគ្គី។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ និងគណៈកម្មការវត្ត ដែលបានខិតខំប្រឹងប្រែងប្រមូលមូលនិធិពីជនរួមជាតិជិតឆ្ងាយ ដោយប្រើប្រាស់ធនធានទាំងអស់ឲ្យបានមានតម្លាភាព និងគណនីយភាពក្នុងការអភិវឌ្ឍអារាមនេះឲ្យរីកចម្រើនមិនខាន។ លោកអភិបាលស្រុកបានអំពាវនាវឲ្យពុទ្ធបរិស័ទ និងសប្បុរសជនបន្តចូលរួមគាំទ្រការសាងសង់ និងអភិវឌ្ឍស្តូបតម្កល់អដ្ឋិធាតុ នៃប្រជាជនខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ដើម្បីឱ្យវត្តទួលព្រះធាតុក្លាយជាកន្លែងបូជនីយដ្ឋានប្រវត្តិសាស្ត្រមួយ និងជាទីកន្លែងឱ្យយុវជនបានស្គាល់អំពើអយុត្តិធម៌នៃអតីតកាល។ សមិទ្ធផលដែលបានសម្ពោធរួមមាន៖ ស្រះទឹក របងវត្ត ដងទង់ ហេដ្ឋារចនាសម្ព័ន្ធ និងអាគារជាច្រើនផ្សេងទៀត។ នៅក្នុងពិធីនេះ លោកអភិបាលស្រុក និងសហការីបានចូលបរិច្ចាគថវិកាចំនួន ៧២០,០០០ រៀល និងសប្បុរសជនបានរួមចំណែកបន្ថែម ៣,៥៧០,០០០ រៀលផងដែរ…
-
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានសហការជាមួយនឹង ក្រុមហ៊ុន មេនហ្គ្រោវ ស្ទូឌីយ៉ូ ឯ.ក ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ”ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និងការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម”

ភ្នំពេញ ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៥ – មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានសហការជាមួយនឹង ក្រុមហ៊ុន មេនហ្គ្រោវ ស្ទូឌីយ៉ូ ឯ.ក ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ”ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និងការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម” នៅក្នុងគម្រោង កម្មពិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលសហការរៀបចំជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងគាំទ្រថវិការដោយ មូលនិធិអភិវឌ្ឍជំនាញ (SDF)។ កម្មពិធីនេះត្រូវបានរៀបចំឡើងដើម្បីជំរុញ និងបណ្ដុះបណ្ដាលការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យក្នុងន័យពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ធានាបាននូវចីរភាពនៃអាជីវកម្ម បង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែង ព្រមទាំងពង្រីកទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នអនុវត្តកម្មពិធីនេះ។ កម្មពិធីនេះមានគោលបំណងបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីជំនាញក្នុងការបង្កើត រៀបចំ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារលើបណ្តាញសង្គមដែលមានប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ស្នូលនៃ Branding ការរចនាក្រាហ្វិក និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលបណ្តុះបណ្តាលដោយអ្នកជំនាញ ក្នុងផ្នែកទីផ្សារដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។កម្មពិធីនេះមានគោលដៅក្នុងការបណ្តុះបណ្តាលសហគ្រាសធុនតូច…
-
អគារដែលមានអាយុកាលជាង ១០០ឆ្នាំ នៅផ្នែកពាយ័ព្យ នៃ ប្រាសាទបាយ័ន ត្រូវបានជួសជុលឡើងវិញ ដើម្បីប្រើប្រាស់ លើវិស័យទេសចរណ៍

(ភ្នំពេញ)៖ អគារដែលមានវ័យចំណាស់មួយត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ជាក់ពីការជួសជុល ឡើងវិញ ដើម្បីប្រើប្រាស់សម្រាប់បម្រើលើវិស័យទេសចរណ៍ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ថា អគារវ័យចំណាស់នេះមានអាយុកាលជាង ១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃ។ ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថា ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះក៏នឹងត្រូវបានរៀបចំជាកន្លែងប្រគល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ៕ ដោយ ៖…
-
សត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាលបន្ទាប់ពីកូនផ្សោតមួយក្បាលទៀតកើតនៅខេត្តក្រចេះ

(ភ្នំពេញ)៖ គិតមកដល់ពេលនេះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ បន្ទាប់ពីគេប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល ទៀត នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៥ ដែលអាយុប្រមាណ ២ថ្ងៃរួចមក ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាកូនផ្សោតទើបតែកើតថ្មីនេះ ត្រូវបានគេប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។ ក្រសួងកសិកម្មបានឱ្យដឹងដែរថាគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។ គួរបញ្ជាក់ថាដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាសហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មង…
-
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ត្រូវបានជំរុញដោយអភិបាលខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវជំរុញការផ្សព្វផ្សាយ និងចូលរួមយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់”តាមរយៈការបរិច្ចាគថវិកាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ ឆ្លើយតបនឹងការផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បន្តរៀបចំ នូវយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”សម្រាប់ឆ្នាំ២០២៥ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបងនាចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រាប់មន្រ្តីចូលរួមក្នុងកិច្ចប្រជុំថាយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេលពេញមួយខែមិថុនា។ យុទ្ធនាការនេះក្នុងគោលបំណងដើម្បីជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុលផុសនិងសកម្មបន្ថែមទៀតនៅក្នុងគ្រួសារខ្មែរទាំងមូល។ជាមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី”ខែ្មរជួយខ្មែរ”។ យុទ្ធនាការនេះដើម្បីនាំក្តីសង្ឃឹម និងភាពញញឹម ដល់ទារកនិងកុមារនៅកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា ការរៀបចំយុទ្ធនាការ”១ម៉ឺនរៀល១ម៉ឺននាក់”ក្នុងខែមិថុនាខាងមុខជាការចូលរួមអបអរសាទរនៃ “ទិវាកុមារអន្តរជាតិ ១ មិថុនា” ឆាប់ៗខាងមុខងផងដែរ។ បើតាមគេហទំព័រមូលនិធិគន្ធបុប្ផាកម្ពុជា បានរំលេចឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមដំណើរការឡើងវិញ នៅឆ្នាំ១៩៩២ ក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ(BEAT Richner)និងក្រោមការដឹកនាំ នៃ ក្រសួងសុខាភិបាលកម្ពុជា។…
-
អភិបាលខេត្តបាត់ដំបង ប្រាប់ប្រជាពលរដ្ឋម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យ

បាត់ដំបង៖ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និង ភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានបញ្ជាក់អំបីសារសំខាន់នៃបណ្ណកម្មសិទ្ធដីធ្លីនិងបានរំលឹកដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីរក្សាទុកចែកតកូនតចៅទៅមុខទៀត។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានលើកឡើងដូច្នេះ ក្នុងឱកាសឯកឧត្តមនិងឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក នាចុងសប្ដាហ៍នេះ។ ក្នុងឱកាសដដែលឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរ ស្រុក ឃុំ ត្រូវទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ។ ត្រូវថែរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន និងត្រូវបើកផ្លូវឱ្យបានធំទូលាយ ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ឯកឧត្តមក៏បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន។ ចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន។ ត្រូវខិតខំការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមក្នុងយុទ្ធនាការ”ផ្ទះមួយខ្នង ដើមឈើមួយដើម” ដោយបន្តដាំដើមឈើ នៅមុខផ្ទះ តាមដងផ្លូវ តាមទីសាធារណៈ ដើម្បីលើកកម្ពស់សោភណភាពទីប្រជុំជន ក្នុងមូលដ្ឋានខ្លួន។ ដោយឡែកឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសរំលេចថាខេត្តបាត់ដំបង គឺជាខេត្តមួយ ដែលមានសក្ដានុពលធំធេង…
-
វប្បធម៌នៃការសាងផ្នួសចូលរួមលើកតម្កើងព្រះពុទ្ធសាសនា

សៀមរាប៖វត្តប្រាសាទចន្ទរង្សី ហៅ វត្តគោកចាន់ ស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបំបួសកុលបុត្រចំនួន ២៤រូប ដើម្បីតបស្នងសងគុណចំពោះ មាតា បិតា និងចូលរួមបម្រើក្នុងវិស័យព្រះពុទ្ធសាសនា។ ពិធីនេះបានដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ដែលជាព្រះសមុហគណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការ វត្តប្រាសាទចន្ទរង្សី។ព្រះគ្រូចៅអធិការបានមានថេរដីកាថា ការបំបួសនាគនាពេលនេះមានគោលបំណងសំខាន់ៗចំនួនបី។ទីមួយ.ដើម្បីសងគុណមាតាបិតា,ទីពីរ.ដើម្បីរួចផុតពីទុក្ខនានានិងទីបី.ដើម្បីបន្តការសិក្សាព្រះធម៌ និងគម្ពីរព្រះពុទ្ធសាសនា។ព្រះគ្រូបានបន្ថែមថា ការបំបួសនាគគឺមិនប្រកាន់អាយុឡើយ សម្រាប់បុគ្គលដែលចង់បួសជាសាមណេរ ប៉ុន្តែសម្រាប់ការបួសជាភិក្ខុ ត្រូវមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ។ បុគ្គលដែលហៅថា “នាគ” គឺជាអ្នកកំពុងរៀបចំដើម្បីចូលបួស ជាការចាប់ផ្ដើមបន្តិចមួយទៅរកជីវិតថ្មីក្នុងសាសនា។ ដើម្បីបួសបាន ត្រូវមានលក្ខខណ្ឌចំនួនបួន ។មួយ.មានសុខភាពល្អ,ពីរ.មានការអនុញ្ញាតពីមាតាបិតា,បី.មិនជាប់បំណុលនឹងអ្នកដទៃនិងបួន.មិនជាប់ទោសដោយច្បាប់។ គួរជម្រាបថា ពិធីបំបួសនាគអាចធ្វើបានពេញមួយឆ្នាំ ប៉ុន្តែបើធ្វើនៅថ្ងៃ ១៤កើតខែអាសាឍ មុនចូលព្រះវស្សា ២ថ្ងៃ គឺល្អបំផុត ព្រោះអាចគង់ចាំព្រះវស្សាជាមួយព្រះសង្ឃអ្នកដទៃ និងមានឱកាសសិក្សា ចេះអានចេះសូត្រលើវចនធម៌បានយ៉ាងជ្រៅជ្រះ។ ក្នុងពិធីបំបួសនេះក៏បានអនុវត្តតាមប្រពៃណីបុរាណដូចជា ពិធីកោរសក់ ពិធីធ្វើធ្មេញនាគ ពិធីជូនត្រ័យដល់មាតាបិតា ពិធីចូលព្រះវិហារ និងវន្ទាព្រះពុទ្ធរូប ពិធីសុំសេចក្ដីអភ័យពីអ្នកមានគុណ ពិធីកប់សក់សុំសេចក្ដីសុខជាដើម។គិតត្រឹមឆ្នាំ…
-
Health ៖ មន្ទីរអប់រំ និងអង្គការ AHF កម្ពុជា រៀបចំទិវាសុខភាពពេលមករដូវ

ភ្នំពេញ ៖ មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និង អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានអំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវក្នុងទិវាសុខភាពមករដូវ ដែលពិធីនេះរៀបចំឡើងនៅវិទ្យាល័យឬស្សីកែវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រីគ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការ ។លោក សាំង សុផល បន្ថែមថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំគ្រប់គ្រង និងសម្របសម្រួលជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមានគណៈកម្មាធិការសុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់…
-
និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ធ្វើទស្សនកិច្ចសិក្សា នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លើការងារចុះបញ្ជីដីធ្លី

(បន្ទាយមានជ័យ)៖ និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ព្រមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ឆ្នាំទី៣ ជំនាញទី១១ ទាំង ៦៤នាក់ អញ្ជើញធ្វើទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារចុះបញ្ជីដីធ្លី និងឯកសារសុរិយោដី នៅមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីនៅក្នុងខេត្តបន្ទាយមានជ័យ ។ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បញ្ជាក់ថា សម្រាប់ការចុះបញ្ជីដីធ្លី ក្រុមការងារបានបញ្ចប់ការវាស់វែងហើយ ដោយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំង ៩ក្រុម មានចំនួន ១៧៦នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌ ៤៥នាក់ មន្ត្រីជាប់កិច្ចសន្យា ១៣នាក់ និស្សិតមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ៣៥នាក់ និងយុវជន ស.ស.យ.ក ៨៣នាក់ បាននិងកំពុងបន្តអនុវត្តនីតិវិធីចុះបញ្ជីទាំង ៥ ដំណាក់កាល រួមមាន ៖ . ត្រៀមរៀបចំ, ប្រតិបត្តិការបច្ចេកទេស, បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ, សម្រេចលើឯកសារនៃការវិនិច្ឆ័យ និង ចេញបណ្ឌ…