Category: ព័ត៌មានសង្គម

  • មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល បើកដំណើរនៅកម្ពុជាដើម្បីជួយដល់សិស្ស-និស្សិត កម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង

    មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល បើកដំណើរនៅកម្ពុជាដើម្បីជួយដល់សិស្ស-និស្សិត កម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល គឺជាផ្នែកមួយសំខាន់ក្នុងការមកបើកនៅកម្ពុជា សម្រាប់បង្កើតឱកាសដល់សិស្ស-និស្សិតកម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសកូរ៉ែខាងត្បូង។ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមពិធីបើកជាផ្លូវការមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល និងសិក្ខាសាលាស្ដីពីការអប់រំនៅកម្ពុជាឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ កម្មវិធីនេះគេឃើញមានវត្តមានចូលរួមពីសំណាក់នាយកខេត្ត Chung Cheong ខាងជើង តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា តំណាងសាកលវិទ្យាល័យ Gangdong នាយកមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លប្រចាំកម្ពុជា ប្រធានសមាគមកូរ៉េនៃកម្ពុជា តំណាងសាកលវិទ្យាល័យមកពី ខេត្តChung-Buk។ លោក Paul Yang នាយកមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានគាំទ្រដល់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លក្នុងការរៀបចំសិក្ខាសាលាដ៏មានអត្ថន័យក្នុងថ្ងៃនេះ។ លោកបានបន្តថា ការសម្ពោធមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លនៅកម្ពុជា ព្រមទាំងការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជារបត់មួយសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្ពុជា-កូរ៉េ តាមរយៈការបង្កើតឱកាសដល់សិស្ស-និស្សិតជាច្រើនក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត។ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ដែលបានជ្រើសរើសកម្ពុជាជាប្រទេសគោលដៅមួយក្នុងការផ្សព្វផ្សាយពីការឱកាសបន្តការសិក្សានៅប្រទេសកូរ៉េ។ ឯកឧត្តមបានមានប្រសាសន៍ថា…

  • អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

    អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

    (ភ្នំពេញ)៖ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥។ បើតាមអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គួរបញ្ជាក់ថា ចម្លាក់តោដែលលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤ ប្រាសាទព្រះវិហារ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឡាក់គី ផាវីលៀន ម៉ល រៀបចំយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី៣០ ខែឧសភា

    ឡាក់គី ផាវីលៀន ម៉ល រៀបចំយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី៣០ ខែឧសភា

    ភ្នំពេញ៖ជឿថាមានមនុស្សមួយចំនួន មិនទាន់បរិច្ចាគឈាមនៅឡើយទេ ព្រោះដោយសារខ្លាច បារម្ភ ឬចង់ដែរ តែមិនដឹង​បរិច្ចាគបានតាមរបៀបណា ?។ ការបរិច្ចាគឈាម គឺជាវិធីដ៏សាមញ្ញបំផុតមួយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតក្នុង​ការ​ជួយសង្គ្រោះជីវិត។ រាល់ការបរិច្ចាគមាន​សក្តានុពលក្នុងការធ្វើឱ្យមានភាពខុស​ប្លែកគ្នាសម្រាប់អ្នកជំងឺដែលកំពុងប្រយុទ្ធនឹងគ្រោះថ្នាក់ ជំងឺ ឬការវះកាត់ ដោយ​ផ្តល់​ឱ្យពួកគេនូវក្តីសង្ឃឹម និងឱកាសក្នុងការជាសះស្បើយឡើងវិញ។ ដំណើរការ​នេះគឺរហ័ស សុវត្ថិភាព និងផ្តល់រង្វាន់ ហើយ​អ្នកជំនាញផ្នែកវេជ្ជសាស្ត្រធានា​ថាវាមានអនាម័យ និងផាសុកភាពសម្រាប់ម្ចាស់ជំនួយ។ តាមរយៈការលះបង់ពេលវេលារបស់អ្នកបន្តិចបន្តួច អ្នកអាចធ្វើជាវីរបុរសដល់​នរណាម្នាក់ដែលត្រូវការជំនួយ។ ក្នុងឱកាសនេះ ឡាក់គី ផាវីលៀន ម៉ល បានរៀបចំយុទ្ធនាការ បរិច្ចាគឈាម​ដោយឥតគិតថ្លៃ ដែលសហការជាមួយ មជ្ឍមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា និងមានការឧបត្ថម្ភពីសំណាក់ ធនាគារអេស៊ីលីដា និង Lucky Burger.សម្រាប់​​អ្នកមានបំណងចង់បរិច្ចាគឈាម អាចចុះឈ្មោះតាមlinkខាងក្រោមនេះ https://shorturl.at/L2Y3C ដោយឥតគិតថ្លៃ ឬក៏ចូលទៅកាន់ Page LUCKY PAVILION Mall.។ យុទ្ធនាការបរិច្ចាគឈាមនឹងប្រព្រឹត្តនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៨:៣០ ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក នៅឡាក់គី ផាវីលៀន ម៉ល ជាន់ផ្ទាល់ដី…

  • អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រង​គ្រោះ​មហន្តរាយនៅរមណីយដ្ឋាន ប្រាសាទកោះកេរ

    អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រង​គ្រោះ​មហន្តរាយនៅរមណីយដ្ឋាន ប្រាសាទកោះកេរ

    ភ្នំពេញ៖អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃនេះថា ស្របតាមអនុសាសន៍​របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពី​ប្រាសាទ និងរមណីយដ្ឋាន(ICOMOS) អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយ​តម្លៃមុខសញ្ញា​គ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើត​មានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុង​រមណីយដ្ឋានប្រាសាទ​កោះកេរ ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ក្រោមការគាំទ្រដោយ​ជំនួយឧបត្ថម្ភ​អន្តរជាតិ២០២៤/២០២៥របស់អនុសញ្ញាបេតិក​ភណ្ឌពិភព​លោក។ ប្រភពដដែលបន្តថាទិន្នន័យទាំងអស់នេះនឹងប្រើជាមូលដ្ឋានដើម្បីរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។នៅក្នុងបេសក​កម្ម​នេះដែរ ក៏មានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងអំពីបេតិក​ភណ្ឌ​ពិភព​លោក និងការប្រែប្រួលអាកាសធាតុ ដោយអង្គការយូណេស្កូ និងទីប្រឹក្សាគម្រោង ដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសិស្សានុសិស្ស សរុប៥៥នាក់។ សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិក​ភណ្ឌពិភព​​លោករបស់អង្គការយូណេស្កូ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ប្រាសាទកោះកេរ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។គឺជាទីតាំងបុរាណវត្ថុដែល​ដាច់​ស្រយាលមួយនៅ​ភាគខាងជើងនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលមានចម្ងាយ​ប្រហែល១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។ ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ មានទំហំផៃ្ទដី១៦គុណនឹង១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរម្លឹកដល់មន្ត្រីរាជការ នៃក្រសួងព័ត៌មានទាំងអស់ ត្រូវរួមសហការគ្នាជាធ្លុងមួយតម្កល់នូវផលប្រយោជន៍រួម និងតម្កល់ក្តីសុខ និងសន្តិភាពរបស់ជាតិជាធំ ដែលជាសសរស្តម្ភនៃដំណើរបេសកកម្មលើការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍នៅកម្ពុជា។ គួរបញ្ជាក់ថា ការក្រើនរម្លឹកបែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។ ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និងនាំមកវិញនូវអ្វីដែលជាប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា…

  • សិក្ខាកាមយោធិនចំនួន ៨០នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៧ ឆ្នាំ២០២៥ នៅកងពលតូចដឹកជញ្ជូនលេខ៩០

    សិក្ខាកាមយោធិនចំនួន ៨០នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៧ ឆ្នាំ២០២៥ នៅកងពលតូចដឹកជញ្ជូនលេខ៩០

    (ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៧ ឆ្នាំ២០២៥ នៅកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឱ្យដឹងថា៖ ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភាៈ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន រួមទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ការកសាង ជំរំ បន្ទាយ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារដឹកជញ្ជូន ការជួសជុលថែទាំបច្ចេកទេសរថយន្ត ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការបម្រើការពារជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ កាពាររដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំស្របតាមតាមទិសដៅ នៃផែនការដែលបានកំណត់ និងឆ្លើយតបទាន់ពេលវេលា បទបញ្ជាមេបញ្ជាការកងទ័ពជើងគោក។ ជំនួសមុខឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍…

  • ក្រសួងមុខងារ និងWBចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

    ក្រសួងមុខងារ និងWBចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានសហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប ។ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគឺការវិភាគមុខងារ ឯកឧត្តម បានលើក៣ ចំណុចសំខាន់ៗ រួមមាន៖ ១)ត្រូវមានផែនការច្បាស់លាស់ ២)កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣)ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺយើងមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា…

  • សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បើកសម្ពោធសួនកម្សាន្ដសម្រាប់កុមារតូច “Enchanted Forest” ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

    សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បើកសម្ពោធសួនកម្សាន្ដសម្រាប់កុមារតូច “Enchanted Forest” ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

    ភ្នំពេញ ៖ ជាការបោះជំហានថ្មីមួយបន្ថែមទៀត ដើម្បីពង្រឹងគុណភាពនៃការអប់រំកម្រិតមត្តេយ្យ ដោយនៅថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ បានបើកសម្ពោធ សួនកម្សាន្ដសម្រាប់កុមារតូច “Enchanted Forest” ដែលជាសួនកម្សាន្ដបែបផ្សងព្រេងដំបូងគេបង្អស់ដែល ត្រូវបានកសាងក្នុងសាលារៀននៅប្រទេសកម្ពុជា។ ពិធីកាត់ខ្សែបូសម្ពោធសួនកម្សាន្ដនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្អូនៗសិស្សានុសិស្ស បុគ្គលិកសិក្សា ថ្នាក់ដឹកនាំសាលា និងជាពិសេសគឺប្អូនៗកុមារតូចត្រូវបានអនុញ្ញាតឱ្យចូលលេងកម្សាន្ដក្នុងសួន កម្សាន្ដដែលរចនាឡើងដើម្បីបំពេញតម្រូវការសិក្សាក្នុងវ័យកុមារភាពរបស់ពួកគេ។ សួនកម្សាន្ដសម្រាប់កុមារតូច “Enchanted Forest” គឺលើសពីកន្លែងក្មេងលេងធម្មតា ដ្បិតសួននេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតបរិយាកាសសិក្សាមួយសម្រាប់កុមារអាចបណ្ដុះក្ដីស្រមៃ និងជំរុញឱ្យពួកគេចង់ចេះចង់ដឹងអំពីចំណេះដឹងថ្មីៗ ព្រមទាំងអាចកសាងភាពច្នៃប្រឌិត និងក្ដីស្រឡាញ់ចំពោះ មនុស្សជុំវិញខ្លួន ស្របតាមចក្ខុវិស័យដឹកនាំ និងការប្ដេជ្ញាចិត្តខ្ពស់លើការអភិវឌ្ឍវិស័យអប់រំប្រកបដោយ នវានុវត្តន៍របស់ ឯកឧត្ដម ឧកញ៉ាបណ្ឌិត ត្រាំង លី និង លោក ហ៊ឹម សំអាតស្ព្រង់ ដែលជាស្ថាបនិករបស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។ លោក…

  • ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

    ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

    (ភ្នំពេញ)៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥​ រកឃើញថា បានបង្កឱ្យមានការបំពុល​ ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។ នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ៖ • …

  • សិស្សានុសិស្សជាងប្រាំពាន់នាក់ បានចូលរួមទស្សនាពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

    សិស្សានុសិស្សជាងប្រាំពាន់នាក់ បានចូលរួមទស្សនាពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

    ពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ ដែលរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រយៈពេលបីថ្ងៃ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយមានអ្នកចូលរួមជាង ៥,០០០នាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២ ។ កម្មវិធីដែលធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥ នោះ ត្រូវបានអ្នករៀបចំដែលជាបុគ្គលិក និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បានស្វាគមន៍សិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ និងបានបង្កើតបរិយាកាសសប្បាយរីករាយជាច្រើន ដែលបង្ហាញពីភាពជោគជ័យនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។ សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានលើកឡើងថា “ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ពិព័រណ៌នេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបានអាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត ។ បន្ថែមលើសពីនេះទៀត សិ ស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំងបង្ហាញក្នុងកម្មវិធីនេះផងដែរ” ។ សូមបញ្ជាក់ថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រសុខាភិបាល ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សាទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀវត្សរ៍ខ្ពស់។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ…