Category: ព័ត៌មានសង្គម

  • អាជ្ញាធរ ស្រុកបន្ទាយស្រី ចាត់ទុក សាលា អូគូលែន ហ្វ្រីស្គូល អំណោយរបស់ក្រុមហ៊ុន គូឡារ៉ា វ៉ធីរ ជាការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងសហគមន៍

    អាជ្ញាធរ ស្រុកបន្ទាយស្រី ចាត់ទុក សាលា អូគូលែន ហ្វ្រីស្គូល អំណោយរបស់ក្រុមហ៊ុន គូឡារ៉ា វ៉ធីរ ជាការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងសហគមន៍

    សៀមរាប៖ សាលា អូគូលែន ហ្វ្រីស្គូល ជាអំណោយរបស់ក្រុមហ៊ុន គូឡារ៉ា វ៉ធីរ (Kulara Water Co.,Ltd.) ផ្តល់ជូនសហគមន៍ន៍ ក្នុង ភូមិកកោះជ្រុំ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ អនុញ្ញាតឱ្យសិស្សចូលរៀនដោយមិនគិតថ្លៃ។ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានចាត់ទុក វត្តមានសាលា អូគូលែន ហ្វ្រីស្គូល ដែលផ្តល់ជូនជាពិសេស សម្រាប់សិស្សនៅក្នុងសហគមន៍រៀនដោយមិនគិតថ្លៃនេះ បានបំពេញតម្រូវការផ្នែកអប់រំ អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ជាពិសេសម្រាប់សហគមន៍ ។ លោកថា ការបង្កើតសាលា អូគូលែន ហ្វ្រីស្គូល ក្នុងសហគមន៍ស្រុកបន្ទាយស្រី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ក្នុងស្រុក ដើម្បីអភិវឌ្ឍជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសសម្រាប់សិស្សនិងយុវជន។ វាជាការចូលរួមអភិវឌ្ឍជំនាញឲ្យស្របទៅនឹងសង្គម បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងនិតិកាលទី៧នេះ បានយកចិត្តទុកដាក់កំពុងអនុវត្តគោលនយោបាយ បញ្ចកោណ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា។ ទន្ទឹមជាមួយគ្នានេះក្នុងនាមអភិបាលស្រុកបន្ទាយស្រី លោកអភិបាល់ស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ…

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការកែទម្រង់រដ្ឋបាលសារធារណៈគឺដើម្បីបង្កើនភាពធន់និងសមត្ថភាពប្រគួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការកែទម្រង់រដ្ឋបាលសារធារណៈគឺដើម្បីបង្កើនភាពធន់និងសមត្ថភាពប្រគួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ

    (ភ្នំពេញ)៖ ការកែទម្រង់រដ្ឋបាលសារធារណៈការវិភាគមុខងារ ដែលមានជាជំហ៊ានៗ គោលដៅចុងក្រោយសំខាន់បំផុតគឺ បង្កើនភាពធន់ និងសមត្ថភាពប្រគួតប្រជែងនៅលើឆាកអន្តរជាតិ នៅក្នុងការការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមធ្វើការគៀងគរបន្ថែម ដើម្បីសម្រេចបានវិបុលភាព និងទិសដៅអភិវឌ្ឍនៅឆ្នាំង២០៥០។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ» កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទួតអូស្រ្តាលី ប្រចាំនៅកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា អ្វីដែលយើងត្រូវការចាំបាច់ គឺត្រូវការពង្រឹងសមត្ថភាពនៅក្នុងការប្រគួតប្រជែង ក្នុងបរិយាកាសសកលដែលមិនច្បាស់លាស់ ដែលនាំមកនូវការជះឥទ្ធិពលមកដល់កម្ពុជា។ ការវិវត្តន៍នៃភូមិសាស្រ្តនយោយបាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភាពតានតឹងនៅក្នុងតំបន់មួយចំនួនដែលនៅតែបន្តមាន ដែលធ្វើឱ្យមានភាពមិនច្បាស់លាស់ទៅលើអ្វីដែលជាស្ថានភាពវិវត្តន៍សកលលោក ។ ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយនិងបណ្តាក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមុខងារសារធារណៈ ក៏មានកិច្ចសហប្រតិបត្តិការជាមួយនិងដៃគូ អភិវឌ្ឍន៍នានា ជាពិសេស…

  • ទោះជាផ្លូវក្រាលល្បាយថ្មភ្នំក៏ដោយ តែនឹងជួយកែប្រែជីវភាពអ្នកសំពៅលូន

    ទោះជាផ្លូវក្រាលល្បាយថ្មភ្នំក៏ដោយ តែនឹងជួយកែប្រែជីវភាពអ្នកសំពៅលូន

     បាត់ដំបង៖ផ្លូវក្រាលល្បាយថ្មភ្នំមួយខ្សែប្រវែងជាង១២ គីឡូម៉ែត្រព្រមទាំង​សំណង់សិល្បការមួយចំនួនអមហេដ្ឋា​រចនា​សម័្ពន្ធផ្លូវជនបទ នៅភូមិថ្លុកសង្កែ និងភូមិអូក្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងបានទទួល​ការវាយតម្លៃ​ពីគុណភាព ការងារសាងសង់ ស្តារឡើងវិញ និងលើកកម្រិតផ្លូវពី​ក្រសួងអភិវឌ្ឍន៍ជនបទ។ មន្រ្តីនិងប្រជាពលរដ្ឋបាន​អះអាង​ថា ផ្លូវមួយខ្សែបានរួម​ចំណែកយ៉ាងសំខាន់ដល់ការរស់នៅ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអនុវត្តការសាងសង់ស្តារឡើងវិញ និងលើកកម្រិត​ផ្លូវជនបទ​ព្រមទាំង​សំណង់​​​សិល្បការ នូវផ្លូវមួយខ្សែស្ថិត​ក្នុង​ភូមិថ្លុកសង្កែ និងភូមិអូក្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ជាផ្លូវ​ក្រាល​ល្បាយថ្មភ្នំ ប្រវែង១២ ៦០០ម៉ែត្រ,ទទឹង ៥ម៉ែត្រ, កម្រាស់០,១៥ម៉ែត្រ និងសំណង់សិល្បការមានលូមូលមួយជួរ ចំនួន ៥កន្លែង និងលូមូលពីរជួរ​ចំនួន២កន្លែង។ផ្លូវនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍​ជនបទ ។ នៅដើមសប្ដាហ៍នេះឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងមន្ត្រីជំនាញ​អន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធព្រមទាំងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង បានអញ្ជើញត្រួតពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃពីគុណភាពការងារនៃការ​ដ្ឋានមួយនេះ ។គណៈប្រតិភូបានទទួល​ស្គាល់លទ្ធផលការងារ។ ក្នុងឱកាសពិនិត្យផ្ទាល់ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួង បានចាត់​ទុកការស្តារផ្លូវជនបទ ជាសរសៃឈាម​សេដ្ឋកិច្ច នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត…

  • បុគ្គលិកស៊ីប៊ីស៊ីកូកា-កូឡា ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត

    បុគ្គលិកស៊ីប៊ីស៊ីកូកា-កូឡា ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត

    ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន ខេមបូឌា បេវេរដ ខមប៉ានី លីមីធីត (កូកា-កូឡា ) បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិជួយស ង្គ្រោះជីវិត ដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ស្មារតីនេះ បង្ហាញពីការប្តេជ្ញាចិត្តជាធ្លុងមួយរបស់ បុគ្គលិកស៊ី ប៊ីស៊ីកូកា-កូឡាក្នុងការយកចិត្តទុកដាក់ចំពោះប្រជាសហគមន៍ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ក្រុមហ៊ុនខ្លួន។ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគូសបញ្ជាក់ពីតម្រូវការចាំបាច់អំពីការបរិច្ចាគឈាម ដោយអះអាងថាមន្ទីរពេទ្យត្រូវ ការឈាមមួយប្លោកនៅរៀងរាល់ 5នាទីម្ដង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ តម្រូវ ការឈាមប្រចាំថ្ងៃគឺ350 ប្លោក ខណៈដែលតម្រូវការឈាមនៅទូទាំងប្រទេសគឺត្រូវការប្រមាណ 179,332 ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមគឺមានលទ្ធភាពផ្គត់ផ្គង់ប្រមាណ 75% នៃតម្រូវការដ៏ចាំបាច់ប៉ុណ្ណោះ។ លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា- កូឡា)បានថ្លែងថា «នាខែឧសភានេះ កូកា-កូឡាមានអាយុ 139ឆ្នាំហើយ ហើយក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ក៏ នឹងឈានចូលអាយុ៦០ឆ្នាំផងដែរ។ ប្រវត្តិអាយុកាលដ៏យូរឆ្នាំទាំងនេះ រំលឹកឲ្យយើងដឹងថា វត្តមានរបស់កូកា-កូឡា គឺស្ថិតស្ថេរបានដោយសារការជ្រោមជ្រែងពីកត្តាធនធានមនុស្សមានដូចជា៖ក្រុមការងារ…

  • មហាជនបន្តចូលរួមសម្អាតសំរាម និង សំណល់ប្លាស្ទិកដើម្បីឆ្ពោះទៅភាពស្អាតរបស់សង្គមកម្ពុជា

    មហាជនបន្តចូលរួមសម្អាតសំរាម និង សំណល់ប្លាស្ទិកដើម្បីឆ្ពោះទៅភាពស្អាតរបស់សង្គមកម្ពុជា

    (ភ្នំពេញ)៖ ប្រធានប្រតិបត្តិសមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព លោក ស៊ុម ម៉ាណែត បានសហការ និងចូលរួមជាមួយរដ្ឋបាលស្រុកត្រាំកក់ ការិយាល័យកសិកម្ម និងបរិស្ថានស្រុកត្រាំកក់ បានធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅលើបណ្តោយផ្លូវជាតិលេខ៣ ខេត្តតាកែវ។ ក្រសួងបរិស្ថានបានឱ្យដឹងថាការសម្អាតនេះបានសរុបប្រវែង៥គីឡូម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ៦៦ ដល់គីឡូម៉ែត្រលេខ៧៣ និងប្រមូលបានសំរាមបានប្រមាណជា២តោន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាអង្គការក្រៅរដ្ឋាភិបាល សមាគម និងបណ្តាអង្គការសង្គមស៊ីវិល ផ្នែកឯកជន ដែលបានពង្រឹងសាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តនានាទូទាំងប្រទេស រួមជាមួយប្រជាពលរដ្ឋ ជំរុញសកម្មភាពសម្អាតសំរាម និងសំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន តាមទីសាធារណៈនានា និងតាមដងផ្លូវ ឈានឆ្ពោះទៅកម្ពុជា មានភាពស្អាត ការរស់នៅរបស់មហាគ្រួសារខ្មែរមានសុខភាពល្អ និងភាពសុខដុមរមនារបស់សង្គមកម្ពុជា ជានិច្ចនិរន្តរ៍។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា យុទ្ធនាការនានា ដែលក្រសួងបរិស្ថាន បានដាក់ចេញម្តងមួយជំហានៗ មានភាពច្បាស់លាស់ និងបានបណ្តុះគំនិតឱ្យស្រឡាញ់បរិស្ថាន…

  • កម្លាំងចម្រុះខេត្ត សហការជាមួយអាជ្ញាធរស្រុក ចុះរុះរើបែរបណ្ដែតលើទឹកចំនួន ៧៩ បែរដែលប៉ះពា ល់ដល់បរិស្ថានទឹកទន្លេ

    កម្លាំងចម្រុះខេត្ត សហការជាមួយអាជ្ញាធរស្រុក ចុះរុះរើបែរបណ្ដែតលើទឹកចំនួន ៧៩ បែរដែលប៉ះពា ល់ដល់បរិស្ថានទឹកទន្លេ

    (កំពង់ឆ្នាំង)៖ កម្លាំងចម្រុះខេត្តសហការជាមួយអាជ្ញាធរស្រុក ដឹកនាំដោយលោក ជា សុខរិទ្ធ អភិបាលរងខេត្ត និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលចំនួន ៧៩ បែរបណ្ដែតលើទឹកទន្កេក្នុង ភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ។ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៌ បានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា ការអនុវត្តតាមផែន ការបន្លាស់ទីផ្ទះបណ្ដែតលើទឹក ឡើង គោកវិញតាមបទបញ្ជារបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងចម្រុះដែលមានសមាសភាពដឹកនាំលោក ជា សុខរិទ្ធ  អភិបាលរងខេត្ត លោកអភិបាល ស្រុកសហការជាមួយកងទ័ពកងពលតូចលេខ៥២ យោធភាគទី៥ ឈរជើងបង្ក្រាបបទល្មើសនេសាទ នៅឃុំឆ្នុកទ្រូ និងលោក លឹម ហាក់ មន្ត្រីនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក កេត យ៉ុង ស្នងការរងនគរបាលខេត្ត និងសហការី បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលបណ្ដែតទឹកចំនួន ៧៩ បែរ ដែល(ប៉ះពាល់បរិស្ថានទឹក ) នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។…

  • មន្រ្តីក្រសួងកសិកម្មជំរុញឱ្យកសិករភ្ញាស់ពូជ និងចិញ្ចឹមកង្កែប ចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានផលប្រយោជន៍

    មន្រ្តីក្រសួងកសិកម្មជំរុញឱ្យកសិករភ្ញាស់ពូជ និងចិញ្ចឹមកង្កែប ចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានផលប្រយោជន៍

    (ភ្នំពេញ)៖ ក្នុងការបង្កើនផលិតផល និងក៏ដូចជាងាយស្រួលលក់លើទីផ្សារនោះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជំរុញ លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករដែលចិញ្ចឹមកង្កែបគប្បីចងក្រងជាសហគមន៍ឱ្យបានត្រឹមត្រូវ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យចំនួនពីរទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ទីតាំងដែលក្រុមការងារចុះពិនិត្យនេះ រួមមាន កសិករភ្ញាស់កូនកង្កែបពូជ លោក ណេង យ៉ុង នៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ និងកសិករមួយរូបទៀតដែលភ្ញាស់កូនកង្កែបពូជ លោក ឡេង ម៉េងស្រ៑ាង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងពិធីជួបសំណេះសំណាល ពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់កសិករចិញ្ចឹមកង្កែបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញ លើកទឹកចិត្តឱ្យចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានសារប្រយោជន៍ ការគាំទ្រ និងបង្កើនភាពធន់ផ្នែកទីផ្សារ និងការផ្គត់ផ្គង់ ពិសេសកាត់បន្ថយថ្លៃដើមផលិតកម្ម។ ឯកឧត្តម ទឹម បូរក្ស ក៏បានចែកជូននូវវីតាមីនចម្រុះជូនកសិករភ្ញាស់ពូជកង្កែបទាំងពីរកន្លែង សម្រាប់លាយចំណីបំប៉នមេពូជ និងជំនួយសុខភាពកូនកង្កែបពូជផងដែរ ៕ ដោយ ៖…

  • ក្រសួងបរិស្ថាន នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអែប(APP) ចក្រាស្ទែម ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនដាំ

    ក្រសួងបរិស្ថាន នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអែប(APP) ចក្រាស្ទែម ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនដាំ

    (ភ្នំពេញ)៖ នៅសល់តែប្រមាណ ២ទៅ៣សប្តាហ៍ខាងមុខទៀតនេះ ក្រសួងបរិស្ថាន គ្រោងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអែប (APP) មួយដែលមានឈ្មោះថា “អែប ចក្រាស្ទែម”ដែលជាកម្មវិធីទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាដើមសប្តាហ៍នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឱ្យដឹងថា “អែប ចក្រាស្ទែម”នេះត្រូវបានបង្កើតឡើងសម្រាប់ផ្ទុកទិន្នន័យពីដើមឈើដែលពលរដ្ឋបានដាំ ដោយក្នុងនេះពួកគាត់អាចដឹងថាវានៅរស់ប៉ុន្មាន ងាប់ប៉ុន្មានដើម។ក្នុងនេះដូចជាសិស្សានុសិស្ស ម្នាក់ ឬពីរនាក់គាត់ដាំដើមឈើហើយថតបញ្ចូលទៅ នៅពេលនេះវានឹងប្រាប់ពីទីតាំង ដើមឈើ ដែលគាត់បានដាំ និងដើមឈើនោះឈ្មោះអ្វី ជាដើម។ ហើយនៅឆ្នាំក្រោយគាត់អាចដឹងថាដើមឈើរបស់គាត់នៅរស់ ឬក៏ងាប់ ។ ក្រៅពីនេះពួកគាត់អាចពិភាក្សាគ្នាពីការដាំ និងការថែទាំ។សរុបរួមមកអែបមួយនេះមានលក្ខណៈដូចគ្នានឹងហ្វេសប៊ុកបេះបិទតែម្តង។ ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបង្កើតអែបនេះឡើងមកដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមប្រកួតដាំដើមឈើ ហើយលើកទឹកចិត្តឱ្យប្រកួតប្រជែងគ្នាដាំឱ្យបានច្រើន ដែលជាប្រយោជន៍សម្រាប់ជួយគម្របបៃតងនៅកម្ពុជាយើង។ ឯកឧត្តម អ៊ាង សុផល្លែតបានបញ្ជាក់ប្រាប់ដែរថាក្នុងយុទ្ធនាការការដាំដើមឈើចំនួន ១លាន៣សែនដើមកន្លងមកពិសេសការដាំដើមត្នោតតាមព្រំដែនគឺអាចរស់បានប្រមាណជាង ៧០ទៅ៨០ភាគរយ ហើយឆ្នាំនេះក្រសួងនឹងបន្ត ដាំ ជួសជុលដើមត្នោតដែលបានងាប់នេះជំនួសវិញផងដែរ ។ គួរបញ្ជាក់ថា ការបង្កើតអែបនេះក្រៅពីសម្រាប់ផ្ទុកទិន្នន័យពីការបណ្តុះកូនឈើ ទិន្នន័យពលរដ្ឋអាចតាមដានពីការដាំដើមឈើរបស់ខ្លួនហើយ ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទនេះ គេក៏អាចដឹង ពីតំបន់អភិរក្សការពារធនធានធម្មជាតិ ដោយមិនគប្បីកាប់បំផ្លាញឬឈូសឆាយ មកធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះជាដាច់ខាត។…

  • មន្ត្រីក្រសួងដែនដី និងអាជ្ញាធរខណ្ឌ ៧មករា ចុះអនុវត្តន៍សេចក្ដីជូនដំណឹងលើអគារសហកម្មសិទ្ធិ អតីតសណ្ឋាគារអង្គរមានជ័យ

    មន្ត្រីក្រសួងដែនដី និងអាជ្ញាធរខណ្ឌ ៧មករា ចុះអនុវត្តន៍សេចក្ដីជូនដំណឹងលើអគារសហកម្មសិទ្ធិ អតីតសណ្ឋាគារអង្គរមានជ័យ

    (ភ្នំពេញ)៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងអាជ្ញាធរខណ្ឌ ៧មករា បានចុះអនុវត្តន៍សេចក្ដីជូនដំណឹង លើអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ៧មករា បានឱ្យដឹងថា ព្រឹកនេះ កម្លាំងចម្រុះចុះធ្វើការព៏ទ្ធរបង ដើម្បីការពារសុវត្ថិភាពអ្នកដំណើរតាមដងផ្លូវ ព្រោះសំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ ដែលប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ។ លោកអភិបាលរងខណ្ឌ បានបន្តថា ការចុះមកព័ទ្ធរបងការពារសុវត្ថិភាពនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជម្រាបជូនថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា

    រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា

    បន្ទាយមានជ័យ៖ថ្លែងក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន​លើកឡើងថា សច្ចៈធម៌ប្រវត្តិសាស្រ្តបាន​ដក់​ជាប់​ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជារៀងរហូតមកពិសេស​ដោយ​មាន​ថ្ងៃជ័យជម្នះ ៧ មករា បានបង្កើតឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដ​សម្រាប់​ប្រជាជន​រាប់លាននាក់។ ក្នុងពិធីទិវាជាតិនៃការចងចាំ២០ឧសភា ដែលប្រារព្ធនៅស្តូបអនុស្សាវរីយ៍​នៃ​ទីរួមខេត្ត ឯកឧត្ដមអភិបាលខេត្ត បានបន្តថា​រយៈពេលជាង ៤៥ឆ្នាំបានកន្លង​ផុតទៅរាល់ស្លាកស្នាមរបួសខាងរូបកាយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែស្លាក​ស្នាមរបួសខាងផ្លូវចិត្តនៅឆ្លាក់ជាប់កប់ជ្រៅក្នុងក្រអៅបេះដូងជន​កម្ពុជាគ្រប់រូប ដោយពុំមានឱសថណាអាចព្យាបាល​បានឡើយ។ ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា ប្រជាពលរដ្ឋខ្មែរ​បាន​ចូលរួមអនុវត្តយ៉ាង​សកម្មនូវ​យុទ្ធសាស្រ្តចតុកោណ ក្រោមការ​ដឹកនាំ​របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា​និងបច្ចុប្បន្ន​កំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយ​ឋាមពល ស្វាហាប់ ឈ្លាសវៃ ស៊ីជម្រៅ និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាធ្វើឱ្យប្រទេសជាតិមាន​ការអភិវឌ្ឍ​ជាបន្តបន្ទាប់ ជាពិសេស ខេត្តបន្ទាយមានជ័យ មានការរីកចម្រើន​លើគ្រប់វិស័យ៕ ដោយ៖ឃិន គន្ធា