-
ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS និងក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG រួមគ្នាលើការផលិតមាតិការអប់រំកុមារនិងសុខភាពផ្លូវចិត្ត

(ភ្នំពេញ)៖ ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅលើមាតិការអប់រំ ពិសេសផ្តោតលើកុមារតូចៗ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS) និងក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG ដែលជាស្ថាប័នព័ត៌ឈានមុខនៅក្នុងស្រុក បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្នុងបំណងគោលបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត ជាចំណែកដល់ការផ្សព្វព័ត៌មានពិតផ្តល់ប្រយោជន៍ទៅដល់សង្គម ទៅលើការសិក្សាអប់រំ និងចំណេះដឹងទូទៅ ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានោះ រួមមាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន និងលោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិនគ្រុប (WEG)។លោកឧកញ៉ា ប៉ិច ប៉ូឡែន បានថ្លែងថា សារព័ត៌មានគឺពិតជាមានសារៈសំខាន់ នៅក្នុងការផ្សព្វផ្សាយមាតិការចំណេះដឹង និងការអប់រំផ្សេងៗ ទៅដល់មហាជន អ្នកស្តាប់ ទស្សនា អាន បានយល់ដឹង ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។ លោកឧកញ៉ា បន្ថែមថា គ្រឹះស្ថានអប់រំ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្រ្តីចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពដែលស្លាប់ដោយគ្រោះរញ្ជួយដីនៅថៃ

(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ស្ថិតនៅក្នុង សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួល ជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំការ បញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាម រថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាន…
-
លោក Putin ថា ទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ីដើរលើផ្លូវកាន់តែជឿនលឿន

មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ី បាននឹងកំពុងដើរលើផ្លូវរីកចម្រើន ហើយលោកជឿជាក់ថា វានឹងបន្តជឿនលឿនឆ្ពោះទៅមុខបន្ថែមទៀតនាពេលអនាគត។ ការអះអាងបែបនេះរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីជួបស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅវិមានក្រឹមឡាំង។ លោកនាយករដ្ឋមន្ត្រី អ៊ីប្រាហ៊ីម បានធ្វើដំណើរមកដល់ទឹកដីរុស្ស៊ីនៅថ្ងៃទី១៣ ខែឧសភា ហើយនឹងបន្តស្នាក់នៅប្រទេសនេះ រហូតដល់ថ្ងៃទី ១៦ ខែឧសភាខាងមុខ។ មេដឹកនាំរុស្ស៊ីរូបនេះបានគូសបញ្ជាក់ទៀតថា ទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ីកំពុងរីកចម្រើនជាលំដាប់ ពិសេសមានការអភិវឌ្ឍដោយជោគជ័យ និងស្ថិរភាព។ ភាគីទាំងពីរក៏ចាប់អារម្មណ៍ខ្លាំង ក្នុងការធ្វើឱ្យអន្តរកម្មបែបនេះកាន់តែមានន័យ និងមានផលិតភាព។ បើតាមការបញ្ជាក់របស់លោក ពូទីន ប្រទេសទាំងពីរមានចំណងមិត្តភាពជាប្រពៃណី និងការយល់ដឹងពីគ្នាទៅវិញទៅមក។ យើងតែងតែស្វែងរក និង គិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក ពិសេសការធ្វើការជាដៃគូ និងកសាងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើគោលការណ៍គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី Anwar ស្ថិតនៅក្នុងប្រទេសរុស្ស៊ីសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ការអប់រំ លំហអាកាស និងថាមពល៕ ប្រភព…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខជូនក្រុមគ្រួសារសព យោធិនកម្ពុជា ២រូប ចំពោះការទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះអាវុធនៅស៊ូដង់ខាងត្បូង

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសាររំលែកមរណទុក្ខ ជូនក្រុមគ្រួសារសព កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី នៃកង អនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង ចំពោះការទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ដែលជាកន្លែងឈរជើងរបស់កងរាជអាវុធហត្ថកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងសាររំលែកមរណទុក្ខ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត និងរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏រន្ធត់ ចំពោះការ ទទួលមរណភាពរបស់យោធិនកម្ពុជាចំនួន ០២រូប គឺ កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី នៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង ក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ដែលជាកន្លែងឈរជើងរបស់កងរាជអាវុធហត្ថកម្ពុជា នៅវេលាម៉ោង ១៥:៥០នាទី ថ្ងៃអង្គារ ទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ម៉ោងនៅប្រទេសស៊ូដង់ខាងត្បូង…
-
យុទ្ធនាការសម្អាតផ្លូវជាតិទទួលបានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងគោលដៅធ្វើឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥

(ភ្នំពេញ)៖ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ«ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» កំពុងទទួលបានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយសារការចេញធ្វើសកម្មភាព ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អង្គការ សមាគមក្រៅរដ្ឋាភិបាល ដៃគូសហការ ផ្នែកឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋ រាប់ម៉ឺនអង្គ/នាក់ រួមគ្នាសម្អាតតាមដងផ្លូវជារៀងរាល់ថ្ងៃ។ ជាស្តែងក្នុងថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមស្ត្រីទ្រទ្រង់សន្តិភាព បានសហការជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការសម្អាត តាមដងផ្លូវជាតិ ជំរុញការទុកដាក់សំរាមនិងសំណល់ប្លាស្ទិក ឲ្យបានត្រឹមត្រូវ តាមបណ្ដោយផ្លូវជាតិលេខ៧ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ លោកស្រី ឃុត ណារឿន ប្រធានសមាគមស្រ្តីទ្រទ្រង់សន្តិភាព បានលើកឡើងពីការសហការល្អ ជាមួយមន្ទីរបរិស្ដានខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងកងកម្លាំងប្រជាការពារ នៃឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើការសម្អាតផ្លូវជាតិលេខ៧ ចាប់ផ្ដើមពីគល់ស្ពានគីហ្សូណាត្រើយខាងកើត(ទន្លេបិទ) រហូតដល់ភូមិទួលវិហារ ឃុំជីរោទ៍ពីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ…
-
កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅតែបន្តសកម្មភាពដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ

(កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងជាលទ្ធផល សហការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ៩៧នាក់កាណូតបាឡាស្មាច់ ១៩គ្រឿង កាណូតលឿន ២គ្រឿង ប្រើប្រាស់សាំង ៣១០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងការបង្ក្រាបបទល្មើសនេសាខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានរុះរើបំផ្លាញចោល សម្រាស់បានចំនួន ០៩ទីតាំង ទំហំ ១,៧៥០ ម៉ែត្រការ៉េ -រុះរើបង្គោលសម្រាស់បានចំនួន ២០០ដើម -ចុះត្រួតពិនិត្យសម្រាស់ដែលប្រជាពលរដ្ឋស្នើសុំហ៊ុរួចបានចំនួន ២៣ទីតាំង-អប់រំប្រជាពលរដ្ឋមិនឲ្យប្រព្រឹត្តបទល្មើសនេសាទផ្សេងៗបានចំនួន ០៤នាក់និង-សហការណ៍ជាមួយអជ្ញាធរមូលដ្ឋានចុះបោសសម្អាតផ្ទះបណ្ដែតលើទឹកបាន ២៤គ្រួសារលើ ២៤ខ្នងផ្ទះ ។ ក្នុងនោះឯកឧត្តមក៏បានចាត់តាំងកម្លាំង…
-
សពពលករខ្មែរប្តីប្រពន្ធ ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី

(បន្ទាយមានជ័យ)៖ សពពលករ សាន់ សឿន អាយុ ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ ៣១ឆ្នាំដែលជាប្រពន្ធ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្តថា តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃក្នុងការរៀបចំការបញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាមរថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាននៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នានេះ អ្នកនាំពាក្យដដែល បានបន្ថែមថា ដោយឡែកថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាំទទួលសពបងប្អូនពលករទាំងពីរនៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្របសម្រួលដង្ហែសពមកកាន់លំនៅដ្ឋានដែលបានរៀបចំពិធីបុណ្យរួចជាស្រេចដោយមានការចាត់ចែងរៀបចំពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិក្រុមគ្រួសារសព។ សូមបញ្ជាក់ថា…
-
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្កំពង់ចាម បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា ដែលបានធ្វើឡើងនាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាំងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ចាម ជាកូនចៅ សូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជាជន…
-
អភិបាលខេត្តស្ទឹងត្រែង ជំរុញនិយោជកឱ្យលើកកម្ពស់អភិបាលកិច្ចលើវិស័យការងារ ដើម្បីលើកស្ទួយជីវភាពកម្មករ ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល

(ខេត្តស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ឱ្យបង្កើនការលើកស្ទួយជីវភាពរស់នៅរបស់កម្មករ ហើយគ្រប់និយោជកទាំងអស់ ត្រូវបន្តខិតខំលើកកម្ពស់អភិបាលកិច្ច លើវិស័យការងារ សន្តិសុខ សង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការសម្រេចចិត្តចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំ ដែលមានក្នុងលិខិតបទដ្ឋានកិត្តិយុត្តិជាធរមាន។ ប្រសាសន៍របស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅក្នុងពិធីប្រារព្ធខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” និង ពិធីសម្ភោធអគារសាលប្រជុំ ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ច្រើនម៉ឺនដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបស់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងគ្រប់ភាគីពាក់ព័ន្ធប្រមាណ ៥៦១នាក់។ ឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល មានចក្ខុវិស័យលើកកម្ពស់ និងការអភិវឌ្ឍន៍លើស័យការងារ ហើយនៅពេលកិច្ចការងារទទួលបានការអភិវឌ្ឍ ពិតជាធ្វើឱ្យប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស បុគ្គលិក កម្មករ និយោជិត…
-
ឯកឧត្តរដ្ឋមន្ត្រី ហួត ហាក់ ប្រកាសបើកការផ្សព្វផ្សាយ និង ឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា-CTB…) អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំង២៥ តំណាង ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា តំណាងសមាគមទេសចរណ៍កម្ពុជា តំណាងសមាគមសណ្ឋាគារកម្ពុជា តំណាងសមាគមភោជនីយដ្ឋានកម្ពុជា លោក លោកស្រី សាស្ត្រាចារ្យ និស្សិត ព្រមទាំងប្អូនៗអ្នកផលិតមាតិកា សរុប ៣៥០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ។ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព…