-
កម្ពុជា-ចិនប្រារព្ធពិធីបុណ្យពិសាខបូជា និង វេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា

តាកែវ ៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា-ចិនរាប់រយអង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យពិសាខបូជា និងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ ពិធីដង្ហែបុណ្យពិសាខបូជានេះ ត្រូវបានធ្វើឡើងនៅបរិវេណវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ខេត្តតាកែវ ក្រោមអធិបតីភាពព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា និងចិន។ តាមការថេរៈដីកាពីព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ សម្រាប់ថ្ងៃ ១៥កើត(ពេញបូណ៌មី) ខែពិសាខ ដែលប្រារព្ធឡើង គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺទី១- ព្រះអង្គទ្រង់ប្រសូត ទី២- ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣- ព្រះអង្គទ្រង់ចូលបរិនិព្វាន។ ពិធីបុណ្យនេះ ក៍ត្រូវអង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។…
-
ខេត្តសៀមរាបជំរុញការពង្រីកសេវាទឹកស្អាតឆ្ពោះទៅរកគោលដៅ ១០០ភាគរយ ក្នុងឆ្នាំ២០២៩

សៀមរាប៖គិតត្រឹមដើមខែឧសភាឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តសៀមរាប បានបន្តពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុង ២៣ឃុំ និងសង្កាត់ នៅនៃក្រុងនិងស្រុកចំនួនបួន ខណៈឈានទៅសម្រេចគោលដៅ១០០ភាគរយនៅឆ្នាំ២០២៩ ។ លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាបបានឱ្យដឹងថា សកម្មភាពទឹកស្អាតនៅខេត្តសៀមរាបបច្ចុប្បន្នគឺការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនជាមុនសិន មុនពង្រីកទៅជាយក្រុង។លោកបន្ថែមថា រដ្ឋាករទឹកកំពុងអនុវត្តគម្រោងពិសេសមួយដោយការពង្រីកបណ្តាញមេ ដើម្បីនាំទឹកពីក្រុងសៀមរាបទៅឃុំរលួស ស្រុកប្រាសាទបាគង ដែលមានប្រវែង ២០គីឡូម៉ែត្រ ជាគម្រោងរបស់ទីភ្នាក់ងារជប៉ុនចៃកា(JICA)។គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២៦។ លោកអគ្គនាយករងបានបញ្ជាក់ថា ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានគោលដៅផ្គត់ផ្គង់ទឹកស្អាត១០០ភាគរយក្នុងឆ្នាំ២០៣០ រដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលឥណទានសម្រាប់ពង្រីកបណ្ដាញបន្ថែម ៤០០គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០២៤ ដល់ ២០២៦ និងទទួលឥណទានបន្ថែមពី AFD ចាប់ពីឆ្នាំ២០២៧ ដល់ ឆ្នាំ២០២៩។ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ការងារនេះបានគ្របដណ្តប់លើសង្កាត់ចំនួន ១៤ ក្នុងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន រួមទាំងឃុំចំនួន ៩ នៅស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។បណ្ដាញចែកចាយទឹកមានប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈមានការប្រើប្រាស់ជាមធ្យមជាង ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ សូមជម្រាបថា បច្ចុប្បន្ន សៀមរាបមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ៣ ក្នុងនេះ មាន រោងចក្រទឹកវិលទី១…
-
អភិបាលខេត្តកំពតលើកទឹកចិត្តអាជីវករលក់ដូរចល័តតាមម៉ូតូ ឱ្យរៀបចំតាមរចនាបថខ្មែរដើម្បីទាក់ទាញទេសចរ

កំពត៖ជាខេត្តទេសចរណ៍ដែលមានសក្តានុពលចម្រុះ ខណៈដែលអាជីវករមួយចំនួនបានជ្រើសរើសយកការលក់ដូរចល័តតាមម៉ូតូសណ្ដោង ឬតាមមធ្យោបាយចល័តនានា ឯកឧត្តមអភិបាលខេត្តកំពតបានលើកទឹកចិត្តដល់អាជីវករទាំងនេះឱ្យកែច្នៃមធ្យោបាយរបស់ខ្លួន ឱ្យមានលក្ខណៈជារចនាបថខ្មែរដែលបង្ហាញពីវប្បធម៌ ប្រពៃណីផង ហើយក៏មានសោភណភាពទាក់ទាញទេសចរផងដែរ ។ ក្នុងជំនួបជាមួយអាជីវករលក់ដូរចល័តតាមម៉ូតកាលពីចុងសប្ដាហ៍នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងសរសើរបងប្អូនអាជីវករដែលប្រកបរបរលក់ដូរចល័តតាមម៉ូតូចំនួន ១៦រទេះ ដែលបានរៀបចំកែលម្អរទេះរបស់ខ្លួនឱ្យមានរចនាបថខ្មែរ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង។តាមរយៈសកម្មភាពនេះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនអាជីវករដទៃទៀតធ្វើការច្នៃប្រឌិត ដូចគ្នានេះដែរ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានជំរុញឱ្យខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវខិតខំកែច្នៃ និងអភិវឌ្ឍន៍ដោយធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិស័យទេសចរណ៍នៅខេត្តកំពតត្រូវបានអភិវឌ្ឍន៍ និងកែលម្អជាបន្តបន្ទាប់។ ទន្ទឹមនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តក៏មិនភ្លេចគិតគូរអំពីការប្រកបរបររកស៊ីរបស់ពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយលក់ដូរចល័តតាមម៉ូតូ ដោយកន្លងមករដ្ឋបាលខេត្តបានរៀបចំ និងកែលម្អទីតាំងជាច្រើនកន្លែងក្នុងក្រុងកំពត ដើម្បីផ្តល់ទីតាំងសម្រាប់ការលក់ដូរជូនទៀតផង៕ ដោយ៖ សិលា សារិន
-
ឯកឧត្តម នួន ផារ័ត្ន ជំរុញលើកស្ទួយការផ្ដល់សេវាសុខភាព និងការពារជំងឺទឹកនោមផ្អែមនៅកំពង់ធំ

(កំពង់ធំ )៖ នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ២,៥០០ប្រអប់ សម្រាប់ចែកជូនមន្ទីរពេទ្យបង្អែកចំនួន ៣ ក្នុងខេត្តកំពង់ធំ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីការពារ និងកាត់បន្ថយអត្រាឆ្លងជំងឺទឹកនោមផ្អែម គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវសហការជាបន្តបន្ទាប់។ ឯកឧត្តមបានដាក់ចំណុចសំខាន់ៗរួមមាន ៖ ការសហការជាមួយសាលារៀន ដើម្បីត្រួតពិនិត្យ និងហាមឃាត់ការលក់ភេសជ្ជៈផ្អែមដែលអាចប៉ះពាល់ដល់សុខភាពកុមារ។ ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈការលើកកម្ពស់កិច្ចសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធការត្រួតពិនិត្យ និងបង្កើនសុវត្ថិភាពនៃសេវាសុខភាពទាំងសាធារណៈ និងឯកជនបន្ថែមទៀត អភិបាលខេត្តបានផ្តាំផ្ញើដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ជាក់ស្ដែងលើការតាមដានស្តុកឱសថ ការគ្រប់គ្រងគុណភាព និងការបែងចែកឱសថឱ្យបានសមរម្យ និងសុវត្ថិភាព ស្របតាមគោលការណ៍ព្យាបាលជាក់លាក់។ សូមបញ្ជាក់ថា ឱសថទាំងនេះ ជាអំណោយរបស់ ឯកឧត្តម សាស្រ្តាចារ្យ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដែលរួមមាន៖ ថ្នាំ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយបងប្អូនប្រជាពលរដ្ឋឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃ១៥កើត ខែពិសាខ ព.ស ២៥៦៩ ជាថ្ងៃវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយនៃព្រះពុទ្ធសាសនា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយបងប្អូនប្រជាពលរដ្ឋឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ពិធីត្រូវបានរៀបចំឡើង ដោយមាន លោកយាយ លោកតា ពុកម៉ែ អ៊ុពូមីង បងប្អូនអ្នកកោះពីរ បានមកជួបជុំគ្នានៅក្នុងបរិវេណរូបសំណាក់នាគ ដែលជាបូជនីយដ្ឋាននៅលើទឹកដីឃុំកោះពីរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដោយមានរៀបចំពិធីនមសក្ការព្រះរតនត្រៃ និង រាប់បាត្រព្រះសង្ឃ ១០៨អង្គ។ សូមលោកយាយលោកតា ពុកម៉ែ អ៊ុពូមីង បងប្អូនទាំងអស់គ្នាអនុមោទនាទទួលយកនូវបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានៃការប្រារព្ធពិធីបុណ្យតាមលំអានប្រពៃណីព្រះពុទ្ធសាសនាឱ្យបានគ្រប់ៗគ្នា ៕ លី ពៅ
-
ភ្លៀង ១មេធំជាង ៤ម៉ោង បង្កលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និង ផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតប្រទេសថៃ

(បន្ទាយមានជ័យ)៖ ភ្លៀងធ្លាក់ខ្លាំង១មេធំជាង៣ម៉ោង បង្កជាជំនន់ទឹកភ្លៀងផ្លេកបន្ទោរនាំអោយលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ដែលចាប់ផ្តើមម្តុំម៉ោង ១:៣០រសៀល ដល់ម្តុំម៉ោង៤ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។តំណក់គ្រាប់ភ្លៀងបានបន្តមានរហូតដល់ម៉ោង៧យប់នៃថ្ងៃដដែល។ មន្ត្រីសាលាក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មានព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថា ៖ ភ្លៀង១មេធំដូចគេហែកមេឃ ហើយស៊ីពេលច្រើនម៉ោងដូចខាងលើ បង្កអោយលិច១ផ្នែកធំនៃទីប្រជុំជនក្រុងប៉ោយប៉ែតដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាមជ្ឈមណ្ឌលក្រុងនិង១ផ្នែកនៃសង្កាត់ផ្សារកណ្តាល។ ក្នុងនោះ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវតូចធំផ្សេងទៀត ទីធ្លាសាធារណ: ទីធ្លាឯកជន ទីធ្លាសាធារន: មជ្ឈមណ្ឌល់អាជីវកម្ម សេវាកម្ម លំនៅដ្ឋានពលរដ្ឋ ភាគច្រើនត្រូវលិច ។ ទោះយ៉ាងណាវាមិនបង្កដល់ថ្នាក់លង់ទេ។ មន្ត្រីបន្តថា លើផ្លូវជាតិលេខ៥ ម្តុំមុខបូរីដឹ ផាកស៊ីធី(The Park City Building ) នាសង្កាត់ប៉ោយប៉ែតនិងផ្សារកណ្តាលបានស្ទះចរាចរណ៍ខ្លាំងដោយសារតែលិចផ្លូវនិងតំបន់ជំវិញ ដ្បិតអីមុខទឹកបុកចូលមក ហើយប្រព័ន្ធលូនិងប្រឡាយរំដោះទឹកបានស្ទះដោយសារការចោលកាកសំណល់រឹងមិនទាន់បានម្អាតជាមុននារដូវប្រាំង។ កត្តាចម្បង ១ទៀតគឺកម្រឹតទឹកធ្លាក់ខ្លាំងពេក ដែលប្រព័ន្ធបង្ហូរ មិនអាចរំដោះទឹកបានភ្លាមៗឡើយ ។ បើតាមមន្ត្រីដដែល មកទល់ម៉ោងជាង៨ព្រឹក ថ្ងៃទី១១នេះ ទឹកស្រកបានប្រមាណ៨០ភាគរយហើយ។អំណោយផល គឺមកពីភ្លៀងបានរាំង ហើយមន្ត្រីអាជ្ញាធរដែនដី កងកម្លាំង ផ្នែកឯកជនបានអន្តរាគមន៍។…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខគ្រួសារស្លាប់កូនបីនាក់ និងគ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលស្លាប់កូនបីនាក់ និងសួរសុខទុក្ខគ្រួសាររងគ្រោះពីរគ្រួសារទៀត ក្នុងគ្រោះឧបទ្ទវហេតុអគ្គិភ័យបណ្តាលមកពីឆេះរាលដាលចេញពីរថយន្តដឹកប្រេងសាំង កាលពីវេលាយប់ម៉ោង ១១:៤៥ នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានមានប្រសាសន៍ថា ៖ ការមកចូលរួមរំលែកមរណទុក្ខនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន ១៥លានរៀល (សពនីមួយៗចំនួន ៥លានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់កូនជាទីស្រលាញ់ចំនួន៣នាក់ ព្រមទាំងទ្រព្យសម្បត្តិ លំនៅដ្ឋានបាត់បង់ទាំងស្រុងដោយគ្រោះអគ្គិភ័យនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងបី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះជូនពរ ម្តាយបង្កើតសពកូនទាំងបីអ្នកស្រី បាត…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់

(ភ្នំពេញ)៖ លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអមដំណើរដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនលោកតាៗ អ៊ំពូដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) គឺដើម្បីអភិរក្សស៊ីក្លូឱ្យនៅគង់វង់និងដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូផងដែរ។ គិតមកដល់ពេលនេះ សមាជិកស៊ីក្លូទាំងអស់មានចំនួន ៣៨៨នាក់ ពួកគាត់តែងទទួលបានថវិកាជាប្រចាំចំនួន ៧០០០រៀលក្នុង ១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ខែហើយមួយដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា កម្ពុជា នៅបានផ្តល់អំណោយជាគ្រឿងឧបភោគ…
-
គោលដៅលំហែបៃតងចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន

(ភ្នំពេញ)៖ ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ«លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជិវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោលដៅលំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។ ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ការទាក់ទាញទេសចរ…
-
ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រនៅស្រុកសណ្ដាន់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញសម្ពោធផ្លូវក្រាលក្រួសក្រហមប្រវែង ២១ ២៥០ម៉ែត្រនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។ ផ្លូវប្រវែងជាង ២១គីឡូម៉ែត្រដែលដាក់សម្ពោធជាផ្លូវតភ្ជាប់ពីស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគោរពអគុណ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយស្ថាបនាផ្លូវ សម្រាប់បម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសណ្តាន់ ។ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងឃុំដងកាំបិត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ ដែលទទួលបានចំណងដៃថ្មី ។ឯកឧត្តមបានបន្តដោយបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅខេត្តកំពង់ធំ ដើម្បីបម្រើឱ្យសេដ្ឋកិច្ចជាតិ…