-
ខណៈរដូវវស្សាចូលមកដល់ អាជ្ញាធរខេត្តបាត់ដំបងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យត្រៀមបង្ការគ្រោះថ្នាក់បង្កដោយធម្មជាតិ

បាត់ដំបង៖លោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ក៏ដូច ជាបណ្ដាស្រុកដទៃទៀតដែលតែងតែរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះ មហន្តរាយផ្សេងៗនៅរដូវវស្សានោះ សូមមានការប្រុងប្រយ័ត្ន បង្ការ ទុកជាមុន។ ក្នុងពិធីផ្តល់អំណោយរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារនៅស្រុកសំឡូត ក្នុងសប្ដាហ៍នេះនាបរិវេណវត្តតាសាញថ្មី នៃស្រុកសំឡូត លោកស្រី កែវ ដាណា អភិបាលរងខេត្តថ្លែងអំណរគុណដល់លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបង ដែល តែងតែយកចិត្តទុកដាក់ និងបាននាំយកនូវអំណោយផ្ដល់ជូនប្រជាពលរដ្ឋដែលជាគ្រួសារងាយរងគ្រោះ។ស្របពេលដែលរដូវវស្សាកាន់តែខិតជិតចូល មកដល់ និងកំពុងតែមានភ្លៀងធ្លាក់ជាបណ្ដើរៗផងនោះ លោកស្រីអភិបាលរង ខេត្តបាត់ដំបងបានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខសុវត្ថិភាព និងត្រៀមបង្ការនូវ គ្រោះថ្នាក់កើតឡើង ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ទឹកភ្លៀងនិង គ្រោះ មហន្តរាយផ្សេងៗ ដោយសារស្រុកសំឡូត តែងតែប្រឈមនឹងបញ្ហាទាំងនេះ ជារៀងរាល់ឆ្នាំ៕ អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.
-
ក្រសួងការងារ ប្រកាសពីករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ ដែលបណ្តាលឱ្យកម្មករម្នាក់ស្លាប់ និងរបួស ៤១នាក់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ បើតាមក្រសួងការងារ, ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមាន ជនរងគ្រោះសរុបចំនួន ៤២នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤២នាក់ (ស្រី ៣៦នាក់) ដោយរបួសធ្ងន់ចំនួន ៥នាក់ (ស្រី ៥នាក់) របួសស្រាលចំនួន ៣៦នាក់ (ស្រី ៣០នាក់) និងជនរងគ្រោះជាស្ត្រី បានស្លាប់ចំនួន១នាក់។ កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។គិតត្រឹមវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែកសពជនរងគ្រោះចំនួន១នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕ ដោយ ៖ ង៉ាន់…
-
អភិបាលខេត្ត៖ ការចុះបញ្ជីដីធ្លី ជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

កំពង់ធំ៖ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជិត២ពាន់គ្រួសារ ក្នុងស្រុកបារាយណ៍។ ស្ថិតក្នុងបរិវេណវត្តត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ប្រជាពលរដ្ឋចំនួន ១.៩២៧គ្រួសារ មកពីភូiមចំនួន៤ រួមមាន ភូមិត្រពាំងជ្រៃ ភូមិតាភោគ ភូមិព្រៃស្រង៉ែ និងភូមិបល្ល័ង្ក បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥.៩៤១ បណ្ណ។ ឯកឧត្ដម នួន ផារ័ត្ន បានកោតសរសើរដល់មន្រ្តីនៃមន្ទីរជំនាញ និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំអនុវត្តនីតិវិធីចុះ បញ្ជីដីជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសិទ្ធិជាម្ចាស់ដីរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានបញ្ជាក់ថា សមិទ្ធផលនេះបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ។កាត់បន្ថយទំនាស់ និងជំរុញការរីកចម្រើននៃទីផ្សារដីធ្លី។ឯកឧត្តមបញ្ជាក់ថា គោលនយោបាយចុះបញ្ជីដីទាំងនេះមិនត្រឹមតែធានាសិទ្ធិ និងផ្តល់ភាពច្បាស់លាស់នៃព្រំដីរវាងដីរដ្ឋ និងដីឯកជនទេ ប៉ុន្តែថែមទាំងអាចបង្កើនប្រាក់ចំណូលថវិការដ្ឋផងដែរ៕ ដោយ៖ប៊ុនរដ្ឋា
-
អាជ្ញាធរក្រុងកំពង់ឆ្នាំងជួសជុលផ្លូវក្រាលក្រួសក្រហមនៅមាត់ទន្លេ

កំពង់ឆ្នាំង ៖ផ្លូវក្រាលក្រួសក្រហមនៅមាត់ទន្លេ នៃភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានបើកការរដ្ឋានជួសជុលឡើងវិញក្រោមដោយប្រើប្រាស់គម្រោងថវិកាឃុំសង្កាត់ឆ្នាំ២០២៥។ លោក ហួន វ៉ន ចៅសង្កាត់ស្តីទីសង្កាត់ផ្សារឆ្នាំង និងមន្ត្រីបច្ចេកទេសខេត្តបានបញ្ជាក់ថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះ នារដូវវស្សាមានការលិចដែលបង្កឱ្យមានការខូចខាតជារឿយៗ។ប៉ុន្តែផ្លូវនេះមានសារៈសំខាន់នៅរដូវប្រាំងសម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផលផ្សេងៗ ឆ្លងកាត់ទៅខេត្តកំពង់ចាម និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងមួយផ្នែកមកពីស្រុករលាប្អៀរ ។ដោយឡែកនៅរដូវវស្សា អ្នកភូមិនៅអមសងខាងផ្លូវនេះ ត្រូវធ្វើដំណើរដោយប្រើមធ្យោបាយតាមទូក កាណូត។ លោកបន្តថា ដោយមើលឃើញពីភាពចាំបាច់ និងផលលំបាក របស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរឃុំសម្រេចយកគម្រោងថវិកាឃុំសង្កាត់ មកស្ថាបនាជួសជុលផ្លូវនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាបលរដ្ឋ ដោយមិនពិបាកឆ្លងទូកដរ ដូចពីមុនទៀតឡើយ។ សូមជម្រាបថា ផ្លូវដែលបើកការដ្ឋានស្ថាបនាជួសជុលនាមានប្រវែងជិតមួយម៉ែត្រ ,កម្ពស់ជាមធ្យម២ម៉ែត្រកន្លះ ខ្នងលើ៦ ម៉ែត្រ បាតក្រោម១១ម៉ែត្រកន្លះ និង ចំណាយថវិកាឃុំសង្កាត់ឆ្នាំ២០២៥ ចំនួនជាង៤០៩ លានរៀល៕ ដោយ៖សុខ គឹមសៀន
-
អភិបាលខេត្ត៖ ពុទ្ធិកសិក្សា រួមចំណែកដល់ការរក្សាអរិយធម៌ និងអត្តសញ្ញាណជាតិ

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៦ ខែឧសភាបានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥–២០២៦ ដែលបានធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅ វត្តកំពង់ធំ ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ពិធីនេះមានការនិមន្តជាកិត្តិយសពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះអគ្គាធិការរង ព្រមទាំងព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រមជាមួយសាមណេនសិស្សជាច្រើនរូប។ ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំរបស់មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ ព្រមទាំងសាលាគណខេត្ត ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពុទ្ធិកសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរព្រះសង្ឃ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានសម្រាប់ការរក្សាទុកអរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ឯកឧត្តមបន្តថា វិស័យពុទ្ធិកសិក្សាបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលកុលបុត្រដែលបានចូលបួសក្លាយជាធនធានមនុស្សមានចំណេះដឹង និងស្មារតីស្មោះត្រង់ ចូលរួមថែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ តាមគន្លងព្រះពុទ្ធសាសនា។ ហេតុនេះការបន្តពង្រឹងវិស័យពុទ្ធិកសិក្សានេះ គឺជាការចាំបាច់ទាំងក្នុងទីក្រុង និងជនបទ៕ ដោយ៖ប៊ុនរដ្ឋា
-
កម្ពុជា ហាមឃាត់ជាបណ្តោះអាសន្នពីការនាំសត្វពាហនៈនិងផលិតផលសាច់ពីប្រទេសថៃ

(ភ្នំពេញ)៖ បន្ទាប់ពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ រួចមកនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីការ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេស ។ ក្រសួងកសិកម្មបានអះអាងថាបច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ជាមួយគ្នានេះក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩។ គួរបញ្ជាក់ថា ប្រទេសឡាវនាដើមសប្តាហ៍នេះក៏បានចេញបំរាមពីការនាំសត្វពាហនៈ និងសាច់សត្វចូលពីប្រទេសថៃផងដែរ បន្ទាប់ពីប្រទេសមួយនេះបានផ្ទុះជំងឺអង់ត្រាក់បង្កការប៉ះពាល់ដល់សត្វ និងមនុស្សយ៉ាងហោចណាស់៣នាក់បានឆ្លងជំងឺកាចសាហាវនេះរួចមក។ ដោយឡែក មន្រ្តីបសុសត្វថៃ បានអំពាវនាវឱ្យពលរដ្ឋជៀសវាងការបរិភាគសាច់គោឆៅ ឬសាច់គោងាប់ និងត្រូវតែបរិភោគសាច់ណា ដែលត្រូវបានចម្អិនយ៉ាងហ្មត់ចត់ក្នុងកំដៅយ៉ាងហោចណាស់ ១២០អង្សាសេ ឬចម្ពិនយ៉ាងហោចឆាប់ណាស់ក្នុងរយៈពេល៣០នាទី ដើម្បីសម្លាប់បាក់តេរីបង្កមេរោគអង់ត្រាក់។ សូមបញ្ជាក់ថា មេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថា ជំងឺឈាមខ្មៅ ត្រូវបានសារព័ត៌មានថៃចុះផ្សាយថាគឺជាជំងឺឆ្លងពីសត្វគោ…
-
សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចេញមកសម្អាតផ្លូវជាតិ និងរួមគ្នាបំផុសចលនា វេចខ្ចប់ និងទុកសំរាមឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អ្នកស្រឡាញ់បរិស្ថាន ក្នុងនោះមានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម សហការជាមួយរដ្ឋបាលរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចេញមកសម្អាតផ្លូវជាតិ ដោយជំរុញការចេះវេចខ្ចប់ និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមក្នុងសកម្មភាពក្នុង«ភាពស្អាត»យ៉ាងផុសផុលដូចនេះ គឺផ្តល់ប្រយោជន៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មានសុខភាពល្អ មូលដ្ឋានមានសោភ័ណភាព មានការអភិវឌ្ឍប្រកបដោយចីរភាព រង់ចាំស្វាគមន៍អ្នកទេសចរណ៍ និងអ្នកវិនិយោគទុន នៅក្នុងពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតនៅពេលខាងមុខនេះ តាមរយៈសកម្មភាព«ស្អាត» ស្អាតចេញពីបេះដូងខ្មែរ បញ្ឈប់ការបោះចោលសំរាម គ្មានការបំពុលដោយសំរាមនិងសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះ បានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោក។ រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាកា«ផ្លូវស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត…
-
ប្រជាសហគមន៍នេសាទស្រីចឹកការអភិរក្សព្រៃលិចទឹក ថែរក្សាត្រីមេពូជ និងមិននេសាទខុសច្បាប់នាំឱ្យត្រីកើនឡើង

(ពោធិ៍សាត់)៖តាមរយៈការអភិរក្សព្រៃលិចទឹក ការថែរក្សានូវមេត្រីពូជ និងពិសេសការមិន នេសាទខុសច្បាប់នោះកំពុងបានជួយឱ្យចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក កាន់តែសម្បូរជាងមុន ហើយទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់របស់ប្រជាសហគមន៍មូលដ្ឋានរបស់ពួកគាត់។ ក្នុងភូមិសាស្រ្តស្ថិតនៅតាមដៃបឹងទន្លេសាប និងក៏ស្ថិតនៅតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងបានធ្វើឱ្យសហគមន៍នេសាទស្រីចឹក ក្លាយជាទីកន្លែងសម្រាប់ពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់តាំងពីយូរលង់ណាស់មកហើយ។ សហគមន៍នេសាទស្រីចឹកដែល ស្ថិតនៅសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងប្រាំមួយភូមិ មាន ភូមិកញ្ជរ ភូមិ សំរោង ភូមិពោធិ៍អណ្តែត ភូមិព្រែកត្របែក ភូមិផ្លូវហ្លួង និងភូមិតាម៉ៅ ឃុំ កញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានក្លាយជាទីកន្លែងអភិរក្សត្រីមេពូជដ៏សម្បូរបែប និង ជាទីជម្រកត្រីដ៏សំខាន់មួយក្នុងទឹកដីខេត្តពោធិ៍សាត់។ លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានបញ្ជាក់ប្រាប់ក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ច របស់ក្រសួងកសិកម្ម សភាពអឺរ៉ុបនិងអង្គការ FAOឱ្យដឹងថា៖សហគមន៍របស់លោកមានសមាជិក៤៤៨នាក់ មានផ្ទៃដី២៦៩៦ ហិកតា ក្នុងនេះមានកន្លែងអភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន២០៤៨នាក់ ស្មើនឹង៨៧២គ្រួសារ។ លោកថាការរក្សាបានព្រៃលេចទឹកគឺជាកត្តាដ៏សំខាន់សម្រាប់ជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ក្រៅពីនេះកិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទគឺជារឿងចាំបាច់ដ៏ចម្បងមួយទៀតដែលសហគមន៍តែងយកចិត្តទុកដាក់បំផុត មិនដែលធ្វេសប្រហែលខ្លួនសោះឡើយ។ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងឱ្យដឹងតាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់បានបទល្មើសនេសាទឃើញថាចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក…
-
ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា នាពេល ថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore- forming bacillus anthracis)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២៥នេះ។ ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ “ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស…
-
មជ្ឈមណ្ឌលផលិតភាពជាតិ រៀបចំវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិមួយ ស្តីពី«បញ្ញាសប្បនិម្មិត និងការវិភាគទិន្នន័យ AI and Data Analytics សម្រាប់ការលើកកម្ពស់ផលិតភាព»

(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីភាពជឿនលឿននៃវិស័យផលិតភាពនៅកម្ពុជា តាមបែបច្ចេកវិទ្យាទំនើប បានបើកវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិមួយ ស្តីពី«បញ្ញាសប្បនិម្មិត និងការវិភាគទិន្នន័យសម្រាប់ការលើកកម្ពស់ផលិតភាព» ។ សិក្ខាសាលានេះ បានកំពុងនិងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ពូលូវៃ ក្នុងរាជធានីភ្នំពេញ ដែលមានសិក្ខាកាមបរទេសជាសមាជិកនៃអង្គការផលិតភាពអាស៊ី APO មកពី១៤ ប្រទេសចូលរួមផងដែរ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានមានការចូលរួមជាអធិបតី ដោយ ឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានឆ្លាស់វេន អង្គការផលិតភាពអាស៊ី APO ប្រចាំនៅកម្ពុជាផងដែរ ។ ការៀបចំឲ្យវេទិការនេះឡើង គឺក្នុងសគោលបំណងដើម្បីចែករំលែកចំណេះដឹងលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងការវិភាគទិន្នន័យ AI and Data Analytics ទៅកាន់គ្នាទៅវិញទៅមកដល់បណ្តាប្រទេសដែលជាសមាជិកនៃអង្គការ APO ដែលមានគ្រូជំនាញការ មកពី ៣ប្រទេស គឺប្រទេសសឹង្ហបុរី ថៃ និងហូឡង់ ដើម្បីការដើរទាន់នូវភាពវិវឌ្ឍន៍យ៉ាងលឿនផ្នែកបច្ចេកវិទ្យានៃពិភពលោក ។…