-
មន្ត្រីពីរក្រសួងអញ្ជើញសាកសួរសុខទុក្ខជនមានពិការភាពភ្នែក ដែលប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅខេត្តបាត់ដំបង

បាត់ដំបង៖ បង្ហាញពីការយកចិត្តទុកដាក់ មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានអញ្ជើញជួបសាកសួរសុខទុក្ខ ដល់ជនមានពិការភាពភ្នែកដែលកំពុងតែប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅក្នុងខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះនាបរិវេណមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបងក្រោមអធិបតីភាពលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ។ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តបាត់ដំបងបានរាយការណ៍ជូនអំពីវឌ្ឍភាពការងាររបស់មន្ទីរដែលបានអនុវត្តក្នុងឆ្នាំ២០២៥រួមមាន ដូចជាការងារអភិវឌ្ឍសុខមាលភាពសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ និងកិច្ចការគ្រួសារ, ការងារសុខុមាលភាពជនពិការ, ការងារស្ដារនីតិសម្បទាអនីតិជននិងការងារអភិវឌ្ឍសុខុមាលភាពមនុស្សចាស់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាប តូ បានឱ្យដឹងថា កន្លងមកសមាគមតន្រ្តីសំនៀងជនពិការ បានបើកវគ្គបណ្ដុះបណ្ដាលផ្នែកម៉ាស្សាជូនដល់បងប្អូនជនមានពិការភាពជាច្រើននាក់។ក្នុងពេលខាងមុខក្រសួងសង្គមកិច្ច និង ក្រសួងទេសចរណ៍សហការជាមួយសមាគមតន្រ្តីសំនៀងជនពិការ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលផ្នែកវិក្រឹត្យការសុខុមាលភាព ផ្នែកម៉ាស្សានិងស្ប៉ា ជូនដល់ជនមានពិការភាពជាលក្ខណៈកម្រិតអាស៊ាន និងដើម្បីជួយបង្កើននូវសមត្ថភាពជំនាញដល់ជនមានពិការភាព ពិសេសធ្វើយ៉ាងណាឱ្យជនមានពិការភាព កាន់តែមានសមត្ថភាពកាន់តែខ្លាំងនិងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ ចំណែកលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពភ្នែក ដែលកំពុងតែប្រកបមុខរបរផ្នែកម៉ាស្សាចូលរួមរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព…
-
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងមានទីស្នាក់ការថ្មីប្រណិត

កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ដោយការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំផងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ជម្រាបគណៈអធិបតីអំពីស្ថានភាពអតីតយុទ្ធជនខេត្តកំពង់ធំចំនួនជាង ៤ ០០០ នាក់ កំពុងទទួលបានការយកចិត្តទុកដាក់មើលថែ ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមជួយដោះស្រាយការផ្តល់ដីសម្រាប់សាងសង់ទីស្នាក់ការ និងកោតសរសើរសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបម្រើអតីតយុទ្ធជនយ៉ាងសកម្ម។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសម្រេចឱ្យមានការបង្កើតទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាថ្មីនៅគ្រប់រាជធានី ខេត្ត។ សូមជម្រាបទីស្នាក់ការថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជាដែលត្រូវសាងសង់មានទំហំ ៣១៨.១៣ ម៉ែត្រការ៉េ ,សង់ដោយបេតុង ប្រក់ក្បឿង ,មានបន្ទប់ចំនួន ៧ បន្ទប់ ,ចំណាយសម្រាប់ការសាងសង់ជាង ១០ម៉ឺនដុល្លារអាមេរិក និងចំណាយការចាក់ដីបំពេញទីធ្លាសម្រាប់សាងសង់ចំនួនជាង៣៣លានរៀល៕…
-
គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផលនឹងបញ្ចប់ចុងឆ្នាំ២០២៥ តែមន្រ្តី សហភាពអឺរ៉ុប និង អង្គការ FAO រំពឹងថា នឹងមានគម្រោងផ្សេងទៀតសម្រាប់ជួយដល់វិស័យជលផលកម្ពុជា

(ពោធិ៍សាត់)៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គឺជាគម្រោងមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានជួយដល់វិស័យជលផលរបស់កម្ពុជាយ៉ាងច្រើន ហើយក៏ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅការអភិវឌ្ឍន៍លើវិស័យនេះសម្រាប់ការផលិតផលត្រីលក់លើទីផ្សារ និងពិសេសការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រកបដោយគុណភាព និងប្រសិទ្ធភាព។ទោះបីយ៉ាងណាក្តីគម្រោងមួយនេះនឹងត្រូវបញ្ចប់នៅអំឡុងចុងឆ្នាំ២០២៥នេះផងដែរ។ក្រុម មន្រ្តី សហភាពអឺរ៉ុបនិង អង្គការ FAO បានថ្លែងថាគេកំពុងពិនិត្យ និងក៏ដូចជារំពឹងថានឹងមានគម្រោងផ្សេងទៀតចូលមកជំនួសសម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា CAPFISH-Capture គឺជាកម្មវិធីអភិវឌ្ឍវិស័យជលផលធំជាងគេនៅក្នុងពិភពលោក ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) ហើយគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល (CAPFISH-Capture) នេះ បានអនុវត្តដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO។ អនុរដ្ឋលេខាធិការក្រសួងកសិកម្មទទួលបន្ទុកការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ លោក ជំទាវ អ៊ឹម រចនា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥បានថ្លែងក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ចសហគមន៍នេសាទស្រីចឹកស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឱ្យដឹងថា បើទោះបីជាគម្រោង ជលផលក្រោយប្រមូលផល(CAPFISH-Capture) រយៈពេលកន្លងមកបានជួយដល់ការគាំទ្រសហគមន៍នេសាទ ទាំងនៅតំបន់ទឹកសាបនិងទឹកប្រៃ ក្នុងនេះបានជួយដល់សហគមន៍នេសាទចំនួនប្រមាណ២៥០ នៅទូទាំងប្រទេសកម្ពុជាត្រូវបិទបញ្ចប់នៅក្នុងឆ្នាំ២០២៥នេះក៏ដោយ ប៉ុន្តែសភាពអឺរ៉ុបនិងអង្គការ FAO នឹងពិនិត្យមើលលើកគម្រោងផ្សេងៗទៀតសម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជា។ លោក Koen Everaert អនុប្រធានសហប្រតិបត្តិការ នៃសហភាពអឺរុប ប្រចាំប្រទេសកម្ពុជាបានថ្លែងទាក់ទិនក្នុងរឿងនេះដែរថាគម្រោងនេះផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងផលិតផលជលផលក្រោយប្រមូលផល តាមរយៈការបង្កើតលក្ខខណ្ឌសមប្រកបសម្រាប់គាំទ្រសហគ្រាស ឱ្យមានលទ្ធភាពឆ្លើយតបទៅនឹងស្តង់ដាម្ហូបអាហារថ្នាក់ជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកការពារសុខភាពអ្នកប្រើប្រាស់ក្នុងស្រុក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។…
-
សត្វក្រៀលចំនួន ៤០ក្បាល កំពុងបន្តមានវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង

(ភ្នំពេញ)៖ក្នុងការធ្វើជំរឿនសត្វក្រៀលតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្ត កំពត នាល្ងាចថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះបានបង្ហាញថាសត្វក្រៀលចំនួន៤០ក្បាលកំពុងបន្តមានវត្តមាននៅតំបន់នេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាបើប្រៀបធៀបលទ្ធផលជំរឿនខែដូចគ្នាក្នុឆ្នាំ២០២៤ ឃើញថាចំនូនសត្វក្រៀលបន្តមានវត្តមាននៅតំបន់នេះក្នុងចំនួនដ៏ច្រើន។ នេះបញ្ចាក់ថា តំបន់ទេសភាពអន្លង់ព្រីងនៅតែជាតំបន់ដ៏សំខាន់មួយក្នុងការរកចំណីរបស់សត្វក្រៀល។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយក្រសួងបរិស្ថានបានគាំទ្រដល់កសិករនៅភូមិគោលដៅចំនួន៤ នៅតំបន់ការពារទេសភាពនេះដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀលដើម្បីធានាថាតំបន់ដីសើមនិងវាលស្រែជាទីជម្រកមានសុវត្ថិភាពនិងផ្តល់ចំណីបន្ថែមដល់សត្វក្រៀល។ សូមជម្រាបជូនថា តំបន់ទេសភាពអន្លង់ព្រីងជាតំបន់ដ៏ពិសេសទាក់ទាញសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជឱ្យមករកចំណីចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ ជាទូទៅសត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ៕ ដោយ ៖ ម៉ាដេប៉ូ
-
រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី២ នៅសមុទ្រកម្ពុជា

(ភ្នំពេញ)៖ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការ សិក្សាស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំកោះរ៉ុងនៃប្រទេសកម្ពុជា នៅក្នុងអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៥ តាមការព្យាករណ៍ថាជារដូវបង្កកំណើតរបស់ផ្កាថ្ម។ នេះជាឆ្នាំទី២ហើយដែលក្រុមការងារចុះស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មនៅសមុទ្រកម្ពុជា បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅឆ្នាំ២០២៤ ហើយត្រូវបានរកឃើញសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២៥។ ការរកឃើញការបង្កកំណើតផ្កាថ្មជាលើកទី២ នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិ រក្សរួមគ្នារបស់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គការពាក់ព័ន្ធ ដែលបង្កលក្ខណៈអំណោយផលដល់ការរស់រានមានជីវិត របស់ផ្កាថ្មប៉ប្រះទឹកនៅប្រជុំកោះរ៉ុង ជួយឱ្យផ្កាថ្មមានភាពធន់ និងមានសុខភាពល្អ បើទោះបីជាផ្កាថ្មនៅតំបន់នេះ ធ្លាប់ទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៏នៃផ្កាថ្មប្រែពណ៌ស (Coral Bleaching Event) ក្នុងឆ្នាំ២០២៤ ក៏ដោយ។ ក្រុមការងារកំពុងបន្តតាមដានសុខភាព និងស្ថានភាពនៃផ្កាថ្ម នៅក្នុងដែនសមុទ្រកម្ពុជាយ៉ាងយកចិត្តដាក់ ដើម្បីយល់ដឹងនិងកត់ត្រាទិន្នន័យអំពីការបង្កកំណើតរបស់ផ្កាថ្ម ដើម្បីជាទុនក្នុងការតាមដានដំណើរការនៃការបន្តពូជ និងការរស់រានមានជីវិតរបស់ផ្កាថ្មនៅក្នុងតំបន់ ៕ ដោយ ង៉ាន់…
-
ស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជារយៈពេលនេះ”ល្អណាស់”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបង្ហាញជាបន្តបន្ទាប់អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកហើយ ជាមួយស្ថានភាពល្អណាស់ និងគិតចាប់ពីដើមសប្តាហ៍កន្លងមកក៏គុណភាពខ្យល់ស្ថិតក្នុងកម្រិតល្អណាស់ ដូចគ្នាផងដែរ។ ជាក់ស្តែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២១.៣៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ សម្រាប់ស្ថានភាពគុណភាពខ្យល់តាមរាជធានី ខេត្តនីមួយៗនៅថ្ងៃដដែលនេះមានដូចជា៖ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ ក្នុងនេះមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន សម្រាប់ពណ៌បៃតងមានដូចជា មាន ខេត្តបន្ទាយមានជ័យ…
-
ផ្ទះចំនួន ៣៤ខ្នង និងរោងបន្លែសុវត្ថិភាពមួយខ្នងនៅស្រុកភ្នំស្រុក រងការបំផ្លាញដោយខ្យល់កន្រ្តាក់

បន្ទាយមានជ័យ៖ផ្ទះចំនួន ៣៤ខ្នង,រោងបន្លែសុវត្ថិភាពមួយខ្នងនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥បានរងការបំផ្លាញដោយខ្យល់កន្រ្តាក់ ។លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានដឹកនាំក្រុមការងារ កងកម្លាំងទាំងបីប្រភេទជួយជួសជុលផ្ទះដែលរងការខូចខាតនេះឡើងវិញ និងនាំយកជាស័ង្កសីចំនួន ៣២០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមេសា មានភ្លៀងធ្លាក់លាយលំនិងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុកភ្នំស្រុក បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នងផ្ទះ នៅចំនួន ៤ឃុំ រួមមាន៖ ឃុំប៉ោយចារចំនួន ១៧ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១០៨សន្លឹក ,ឃុំស្រះជីក ចំនួន ១១ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១៤៥សន្លឹក, ឃុំភ្នំដី ចំនួន ៤ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ៥៥សន្លឹក…
-
អភិបាលខេត្តបាត់ដំបង រំលឹកដល់សមត្ថកិច្ចច្រកទ្វារព្រំដែន ឱ្យបង្កើនការទប់ស្កាត់បង្ក្រាបនូវរាល់បទល្មើសឆ្លងដែន

បាត់ដំបង៖នៅសាលាស្រុកសំពៅលូន រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្វពិធីផ្ទេរ-ប្រកាសតែងតាំងនិងចូលកាន់មុខតំណែងថ្មី ជាប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី-គីឡូ១៣នៃស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ(អូរអន្លក់)នៃស្រុកកំរៀងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ក្រោម អធិបតីភាពឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំ និងក្រើនរំលឹកដល់គ្រប់មន្រ្តីពាក់ព័ន្ធ និងគ្រប់កងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងនូវកិច្ចការពារសន្តិសុខ នៅតាមបន្ទាត់ព្រំដែន ។បង្កើនស្មារតីសហការល្អជាមួយភាគីថៃ ដើម្បីធ្វើឱ្យតំបន់ព្រំដែនប្រែក្លាយទៅជាព្រំដែនមានសុខសន្តិភាព មានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជំរុញផងដែរដល់រដ្ឋបាលស្រុកសំពៅលូន និងរដ្ឋបាលស្រុកកំរៀង ព្រមទាំងគ្រប់សមាសភាពបំពេញភារកិច្ចនៅក្នុងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ អូរអន្លក់ និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមដឹកនាំ គ្រប់គ្រង សហការបំពេញការងារល្អ ជាមួយប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីថ្មី និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ ស៊ួនស៊ុ-អូរអន្លក់ ថ្មី ដែលទើបតែផ្ទេរនិងប្រកាសចូលកាន់មុខតំណែងថ្មី ។ សូមបញ្ជាក់ថា លោក ណាត ចាន់រ៉េត អតីតប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ-អូរអន្លក់ នៃស្រុកកំរៀង ត្រូវបានផ្ទេរ និងប្រគល់ភារកិច្ចថ្មី ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ភ្នំដី-គីឡូ១៣ នៃស្រុកសំពៅលូន ជំនួសលោក តេង ចាន់ភិរម្យ ដែលត្រូវវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពដើមវិញនិងប្រគល់ភារកិច្ចថ្មី ជូនលោករិត…
-
រដ្ឋមន្ត្រីឧស្សាហកម្មលើកទឹកចិត្តអាជីវករឱ្យចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យានិង នវានុវត្តឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់បងប្អូន អាជីវករ ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋា ភិបាល។ ឯកឧត្តម ហែម វណ្ណឌី អំពាវនាវយ៉ាងដូច្នេះ ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ,ចុះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលប្រារព្ធនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងអាជីវករចូលរួមជាង៣ពាន់នាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ។ទន្ទឹមនឹងនេះបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ពិសេសការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅនិងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះឈ្មោះទៅក្នុងប្រព័ន្ធក៏ជាការបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍជំនាញការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះ លើកលែងកាតព្វកិច្ចពន្ធដារនិងសេវាគាំពារសង្គមជាដើម។ ក្នុងឱកាសនោះដែរឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានលើកឡើងផងដែរថាការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនជាការដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ…
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត១០០គ្រួសារ នៅខេត្តព្រះវិហារ បានទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា

ព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី និងមន្រ្តីក្រុមការងារនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៩៩គ្រួសារនៅឃុំខ្យង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ អំណោយដែលផ្តល់ជូនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឃីតមួយកញ្ចប់ និងថវិកា មួយចំនួន។ដោយឡែកប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងចំនួន ១១គ្រួសារ បានទទួលតង់កៅស៊ូមួយបន្ថែមទៀត។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តព្រះវិហារ បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹកលឹក និងបានសម្តែង នូវការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ រួមទាំងលំនៅឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីពេលថ្មីៗកន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់ ដល់លំនៅឋានប្រជាពលរដ្ឋ ដែលរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងឃុំខ្យង និងឃុំតស៊ូ។ តាមរយៈការចុះពិនិត្យនេះឯកឧត្តមអភិបាលខេត្ត…