Category: ព័ត៌មានសង្គម

  • អភិបាលខេត្តកំពតប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋជាងមួយពាន់គ្រួសារនៅភូមិកំពង់នង់

    អភិបាលខេត្តកំពតប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋជាងមួយពាន់គ្រួសារនៅភូមិកំពង់នង់

    កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញចូលរួម ចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្តុជូនពលរដ្ឋ និង​ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុង ស្រុកទឹកឈូខេត្តកំពត ។ យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុក​ទឹកឈូ មានក្បាលដីសរុបចំនួន ២.២៩០ក្បាលដី ស្មើនឹង ១.០៣០គ្រួសារ។ ចំពោះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមាន៣ភូមិ រួមមាន ភូមិអន្លង់​ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដី​ប៉ាន់ស្មាន ៦.៤៧២ក្បាលដី និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣.០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ៕ដោយ៖ សិលា សារិន

  • ទាំងគ្រូ និងសិស្សសិល្បៈបុរាណ រួមគ្នាធ្វើពិធីបុណ្យរំលឹកគុណគ្រូ

    ទាំងគ្រូ និងសិស្សសិល្បៈបុរាណ រួមគ្នាធ្វើពិធីបុណ្យរំលឹកគុណគ្រូ

    បន្ទាយមានជ័យ៖ ទាំងគ្រូ និងសិស្សសិល្បៈបុរាណ រួមគ្នាធ្វើពិធីបុណ្យរំលឹក​គុណ​គ្រូ រួមទាំងព្រឹទ្ធាចារ្យដែល​កំពុងបង្ហាត់ បង្រៀនសិស្សជំនាន់ក្រោយផង ។ពិធីនេះបានប្រព្រឹត្តទៅនៅឃុំបន្ទាយនាង ​ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីដែលប្រារព្ធឡើងកាលពីពេលថ្មីៗនេះ លោក យ៉ង់ តាំងកួយ ប្រធាន​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ពិធី​បុណ្យរំលឹកគុណគ្រូបាធ្យាយនេះ បានរៀបចំឡើងដោយក្រុមសិល្បៈ ឃុំបន្ទាយនាង និងក្រុមរបាំរួមវង់ភ្លេងបុរាណ​ខ្មែរខេត្ត​បន្ទាយមានជ័យ ។ពិធីនេះដើម្បីរំឮកគុណគ្រូដែលបានចែកឋាន និង​កំពុងរស់រានមានជីវិត ។ខ្លះទៀតចាស់​ជរា​ក្នុងនោះ​មានគ្រូភ្លេងពិណពាទ្យ ភ្លេង​ប្រពៃណី គ្រូល្ខោនយីកេ ល្ខោនបាសាក់ អាយ៉ៃ ឆៃយ៉ាំជាដើម ។​ លោកប្រធានមន្ទីរបន្តថា ក្រុមសិល្បៈបុរាណនៅ ឃុំបន្ទាយនាង​ ជាប្រភពដើម​ឬជាគ្រូបណ្ដុះបណ្ដាលវិស័យ​សិល្បៈ​បុរាណ​ដល់សិល្បករ ខេត្តបន្ទាយជ័យ​ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន​បានជា​ច្រើនវង់, ជា​ច្រើនក្រុម ។ក្រុមសិល្បៈបុរាណនៅឃុំបន្ទាយនាង រួមមាន វង់​ភ្លេងប្រពៃណីខ្មែរ វង់ល្ខោនបាសាក់ ល្ខោនយីកេ អាយ៉ៃ ជាដើម ។ក្រុម​សិល្បៈ​បុរាណទាំងអស់នេះធ្លាប់ទទួលបានចំណាត់ថ្នាក់ជាតិទៀតផង៕ ដោយ៖ គៀន ច័ន្ទហ៊ីន

  • ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចូលរួមបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តឥន្ទមុនីវ័ន

    ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចូលរួមបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តឥន្ទមុនីវ័ន

    កំពង់ចាម ៖ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការ​រងកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម​បញ្ចុះ​ខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តឥន្ទមុនីវ័ន ហៅ វត្តស្រែអំពៅ នៃឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។ ក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងពីស្រុកស្ទឹងត្រង់ ដែលទទួលបាននូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្ររួមមានស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ), ផ្លូវលេខ៧១​និងសមិទ្ធផល​នានាជាច្រើន ។ជាមួយគ្នានេះផ្នែកពុទ្ធចក្រ ក៏មានការរីកចម្រើនជាខ្លាំងផងដែរ ជាក់ស្តែងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តស្រែអំពៅ ដែលបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងនាពេលនេះកសាងដោយថវិកាជាង២៥ម៉ឺនដុល្លារ។ ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា វត្តស្រែអំពៅ ទើបតែបានកកើតឡើងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ​មើលអំពីការរីកចម្រើន ឃើញថាមានច្រើន ។ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ចៅអធិការវត្ត ក៏ដូចជា​គណៈ​កម្មការ​អាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងការអភិវឌ្ឍវត្ត។ សមិទ្ធផលទាំងអស់នេះមិនមែនប្រយោជន៍សម្រាប់តែ​ព្រះសង្ឃ​នៅក្នុងវត្តប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំទួលសំបួរនេះតែម្ដង…

  • រដ្ឋលេខាធិការក្រសួងអធិការកិច្ច៖អ្នកប្រើប្រាស់ផ្លូវត្រូវបង្កើនស្មារតីគោរព​ច្បាប់ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍

    រដ្ឋលេខាធិការក្រសួងអធិការកិច្ច៖អ្នកប្រើប្រាស់ផ្លូវត្រូវបង្កើនស្មារតីគោរព​ច្បាប់ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍

    កំពត៖ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងកំពត​កាលពី​ចុងសប្ដាហ៍កន្លងទៅនេះលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានលើកឡើងថា រដ្ឋាភិបាលអាណត្តិមុនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ជាអាទិភាពចំពោះបញ្ហាចរាចរណ៍ ទាំងការអប់រំ ការបង្ការ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំង​វិធានការ​ច្បាប់។ លោកជំទាវបន្ថែមថា ការងារទាំងនោះ បានបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តែង​តែ​ក្រើនរំលឹក ឱ្យមន្ត្រីអនុវត្តច្បាប់​ឱ្យពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យ ព្រមទាំងបានចេញបទបញ្ជា​ឱ្យអនុវត្ត​ច្បាប់ ចំពោះ​អ្នកបើកបរទាំងឡាយណា ដែលប្រព្រឹត្តបទល្មើស​ចរាចរណ៍ជាក់ស្តែង ត្រូវតែអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវដោយ​កុំ​ខ្លាច​ការអន្តរាគមន៍ ព្រោះមាននាយករដ្ឋមន្រ្តីជាបង្អែក។ លោកជំទាវបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមយកចិត្ត​ទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបើកបរត្រូវ​គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ ចំណែកលោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានលើកទឹកចិត្ត​ឱ្យ​សិស្សា​នុសិស្ស និងយុវជនក្រៅពីខិតខំ​សិក្សា​ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីធ្វើជា​ពលរដ្ឋ​គំរូ  ត្រូវជួយផ្សព្វផ្សាយច្បាប់នេះបន្ត ដល់បងប្អូន និងប្រជាពលរដ្ឋនៅ​តាម​មូលដ្ឋាន​របស់ខ្លួន៕ដោយ៖ សិលា សារិន

  • សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បើកសម្ពោធសាខាថ្មីទី៤ក្នុងខណ្ឌឫស្សីកែវ ដើម្បីបន្តផ្ដល់ការអប់រំប្រកបដោយនវានុវត្តន៍ជូនសិស្សានុសិស្ស

    សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បើកសម្ពោធសាខាថ្មីទី៤ក្នុងខណ្ឌឫស្សីកែវ ដើម្បីបន្តផ្ដល់ការអប់រំប្រកបដោយនវានុវត្តន៍ជូនសិស្សានុសិស្ស

    ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២៥ នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានសិស្សចុះឈ្មោះចូលរៀនប្រមាណ ៥,៥០០នាក់ ហើយសិស្សដែលបានបញ្ចប់ការសិក្សាជិត ១,០០០ នាក់ត្រូវបានទទួលឱ្យចូលរៀននៅក្នុង សាកលវិទ្យាល័យល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Yale, សាកលវិទ្យាល័យ Toronto, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Sydney, សាកលវិទ្យាល័យ Monash និងសាកលវិទ្យាល័យល្បីៗជាច្រើន ទៀតក្នុងបណ្ដាប្រទេសធំៗជាច្រើនទៀតក្នុងពិភពលោក។ ដើម្បីបន្តវឌ្ឍនភាព និងបំពេញតម្រូវការអប់រំរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុ សិស្ស សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបោះជំហានថ្មីមួយបន្ថែមទៀតនោះគឺការសម្ពោធជាផ្លូវការ នូវទីតាំងសិក្សាថ្មីទី៤សាខាឫស្សីកែវដែលអាចទទួលសិស្សានុសិស្សចំនួន ១,៥០០ នាក់បន្ថែមទៀតឱ្យចូល សិក្សា។ ទីតាំងសិក្សាថ្មីនេះមានអាសយដ្ឋានក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីសម្ពោធជាផ្លូវការសាខាថ្មីឫស្សីកែវនេះត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី (អ៊ីអនទី២) ក្រោមអធិបតីភាព ឯកឧត្ដមឧកញ៉ា…

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ

    (ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ដែលកម្មវិធីនេះ មានបេក្ខជនប្រឡងសរុបចំនួន ១៦ នាក់ (ស្រី ១៤ នាក់) ដែលជាសិស្សនិស្សិតនិងអ្នកធ្វើការជនជាតិជប៉ុន និងដែលកំពុងសិក្សាភាសាខ្មែរ ។ នេះជាលើកទី៨ ដែលស្ថានទូតកម្ពុជាបានរៀបចំការប្រឡងនិយាយភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរៀនភាសាខ្មែរអាចចូលរួមដកបទពិសោធន៍ពីសមត្ថភាពនិយាយភាសាខ្មែររបស់ពួកគេ ព្រមទាំង លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ក៏ដូចជាជម្រុញទំនាក់ទំនងឲ្យកាន់តែប្រសើររវាងប្រជាជនទាំងពីរប្រទេសផងដែរ ។ បេក្ខជនជ័យលាភីលេខ ១ និងបេក្ខនារីជ័យលាភីលេខ ២ និងលេខ៣ ក្នុងកម្មវិធីខាងលើ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នាអំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ រីឯបេក្ខជន-បេក្ខនារីផ្សេងទៀតដែលពុំទទួលជ័យលោភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ។ សូមបញ្ជាក់ជូនថា កម្មវិធីការប្រឡងនិយាយភាសាខ្មែរ ត្រូវបានចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៣ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្ទាប់មកត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ និងក្រោយមកបានចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងក្រោយមកទៀតត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។ នៅក្នុងឱកាសនោះ បន្ទាប់ពីកម្មវិធីប្រឡងបានបញ្ចប់ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏មានរៀបចំផងដែរនូវកម្មវិធីសំណេះសំណាល និងពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួម និងផ្សព្វផ្សាយអំពីមុខម្ហូបខ្មែរ…

  • ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ និងអគារសាធារណៈនៅស្រុកជ័យសែន បណ្ដាល​ឱ្យខូចខាតធ្ងន់និងស្រាល៥០ខ្នង

    ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ និងអគារសាធារណៈនៅស្រុកជ័យសែន បណ្ដាល​ឱ្យខូចខាតធ្ងន់និងស្រាល៥០ខ្នង

    ព្រះវិហារ៖ អគារមណ្ឌលសុខភាព និងផ្ទះចំនួន៥០ខ្នង នៅឃុំចំនួនបី ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានរងការ​ខូច​ខាតធ្ងន់ស្រាល ខ្លះបាក់​ធ្លាក់ដល់ដី ,ខ្លះរបើកដំបូល ដោយសារខ្យល់កន្ត្រាក់ លាយឡំជាមួយនឹង​ការធ្លាក់ភ្លៀងមួយមេ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា តែមិនបណ្តាលឱ្យ​មានគ្រោះថ្នាក់ដល់មនុស្ស និងសត្វពាហនៈទេ។ លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែនបានឱ្យដឹងថា គ្រោះធម្មជាតិកាលពីល្ងាចថ្ងៃទី២៥ ខែមេសា បានកើតឡើងនៅឃុំចំនួនបី ក្នុង​ស្រុកជ័យសែន គឺឃុំស្អាង ឃុំតស៊ូ និងឃុំខ្យង។ ឃុំស្អាង របើកពិដាន​អគារ​សម្ភពនៃមណ្ឌលសុខភាពស្អាង ,ឃុំតស៊ូ ប៉ះពាល់បីផ្ទះ និងឃុំខ្យង ៤៧​ផ្ទះ។ ខណៈនេះដែរលោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការ​ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះឧទ្ទវ​ហេតុគ្រោះធម្មជាតិ ដែលតែងកើតឡើងជាយ​ថាហេតុ ដោយមិនត្រូវជ្រកភ្លៀងនៅក្រោមដើមឈើធំៗ ,ត្រូវបិទទូរស័ព្ទ ,មិនត្រូវ​នៅកណ្តាលវាល និងត្រូវស្វែងរកទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ៕ដោយ៖ឡុង សំបូរ

  • ផ្សាភ្ជាប់ជាមួយប្រជាជន ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិ​ការសឹក​រងព្រះវិហារ បន្តនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅជូន​ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ

    ផ្សាភ្ជាប់ជាមួយប្រជាជន ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិ​ការសឹក​រងព្រះវិហារ បន្តនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅជូន​ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ

    ព្រះវិហារ៖ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករង​ព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារព្រមទាំង​មន្ត្រីការងារបាន​អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋ ១៥គ្រួសារ ដែលរងផលប៉ះពាល់ និងរងគ្រោះដោយគ្រោះធម្មជាតិខ្យល់​កន្ត្រាក់ ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ។ អំណោយដែលចែកជូនកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥មាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ ក្រុមការងារក៏បានប្រគេនគ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឃគង់នៅវត្តដាច់ស្រយាលមួយអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងផងដែរ៕ដោយ៖ឡុង សំបូរ

  • ប្រកាសតែងតាំងព្រះគ្រូអនុគណ ព្រះចៅអធិការវត្តចំនួន២៥ នៅខេត្តបន្ទាយមានជ័យ

    ប្រកាសតែងតាំងព្រះគ្រូអនុគណ ព្រះចៅអធិការវត្តចំនួន២៥ នៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ​កាល​ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥​បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​ប្រកាស​តែងតែង​ព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ និងស្រោចស្រពសុគន្ធវារី ប្រគេន​ដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក។ពិធីប្រព្រឹត្តទៅ វត្តវេឡុវនោឡានស្វាយចេក នៃស្រុកស្វាយ​ចេក។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេ​គណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរ​ធម្មការ និងកិច្ចការសាសនាខេត្ត ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃ ពុទ្ធបរិស័ទ​យ៉ាងច្រើនកុះករ ។ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ពិធីនេះ​មានសារៈសំខាន់ណាស់ សម្រាប់​ទីវត្ត​អារាមនីមួយៗសម្រាប់ការគ្រប់គ្រង​ទទួល​ខុសត្រូវនិងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា៕ដោយ៖ឃិន គន្ធា

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារ​សពប្តីប្រពន្ធដែលរងគ្រោះដោយដើមសំរងសង្កត់លើ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារ​សពប្តីប្រពន្ធដែលរងគ្រោះដោយដើមសំរងសង្កត់លើ

    កោះកុង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់​គ្រងគ្រោះ​មហន្តរាយ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរផង បានអញ្ជើញទៅ​ចូលរួមរំលែកមរណទុក្ខជា​មួយក្រុម​គ្រួសារសព​ប្តីប្រពន្ធដោយប្តីឈ្មោះ ឪ រិទ្ធ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ាន់ សំភស់ អាយុ៤១ឆ្នាំ ដែលបាត់បង់ជីវិតក្នុង​ឧបទ្ទវហេតុ​ដើមសំរងសង្កត់លើក្នុងពេលប្រមូលផ្លែសំរងកាលពីថ្ងៃទី២២ ខែមេសា ។ពួកគេរស់នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន មានប្រសាសន៍ថា បន្ទាប់ពីទទួល​បានព័ត៌មានដល់រន្ធត់ និងសោកសង្រេង​នេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកា​ចំនួន១០​លាន​រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើ​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​បំផុតជាមួយក្រុម​គ្រួសារសព ។ ទន្ទឹមគ្នានេះ បន្ថែមលើការចូលរួមបុណ្យសពចំនួន៤០ម៉ឺនរៀល ដើម្បីជួយ​សម្រាលបន្ទុកលោកយាយលោកតាដែល​ត្រូវមើល​ថែចៅកំព្រាទាំង៥ ដែល​ឪពុកម្តាយស្លាប់ចោលនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តនិង​ជាប្រធាន​គណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង សម្រេចជួយឧបត្ថម្ភ​រាល់៣ខែម្តងនូវអង្ករ៣០គីឡូក្រាម មីត្រីខ ទឹកសុទ្ធ និងថវិកា៦ម៉ឺនរៀល​រហូត​ដល់អាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន។ ក្នុងឱកាសនោះដែរអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…