-
Bill24 ចែករំលែកចំណេះដឹងអំពី “បង្កើនការទូទាត់វិក្កយបត្រ ឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធឌីជីថល”

ភ្នំពេញ ៖ ក្រុមហ៊ុន Bill24 ដែលជាអ្នកផ្តល់ដំណោះស្រាយទូទាត់ទៅលើវីស័យ ឌីជីថលឈានមុខគេនៅកម្ពុជា បានរៀបចំសម្រាប់កិច្ចប្រជុំចែករំលែកព័ត៌មានបានដោយជោគជ័យ ក្រោមចំណងជើង “បង្កើនការទូទាត់វិក្កយបត្រ ឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធឌីជីថល” ដែលប្រព្រឹត្តទៅ នៅការិយាល័យរបស់ សហគ្រិនខ្មែរ ក្នុងអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)។ ព្រឹត្តិការណ៍នេះបានស្វាគមន៍ទៅដល់អ្នកចូលរួមពីសហគ្រាសធុនតូច និងមធ្យម (SMEs) ស្ថាប័នហិរញ្ញវត្ថុ ធនាគារ និងម្ចាស់អាជីវកម្មជាច្រើនឱ្យទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងការយកប្រព័ន្ធឌីជីថល របស់ក្រុមហ៊ុន Bill24 មកអនុវត្តនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ បន្ថែមពីនេះ អ្នកចូលរួមក៏បានទទួលចំណេះដឹងជាក់ស្តែងអំពីរបៀបដែលប្រព័ន្ធឌីជីថលរបស់ Bill24 ជាពិសេសតាមរយៈប្រព័ន្ធ BillFlow — ដែលអាចជួយឱ្យអាជីវកម្មរបស់ពួកគេទទួលបានការផ្ញើ និងតាមដានវិក័យប័ត្រ បានយ៉ាងរលូន ខណៈដែលម្ចាស់អាជីវកម្ម ក៏អាចប្រើប្រាស់ការរួមបញ្ចូលគ្រប់ធនាគារ ដើម្បីសម្រួលដល់ការទូទាត់ និងការអនុម័តវិក្កយបត្របានយ៉ាងងាយស្រួលនឹងឆាប់រហ័សផងដែរ។ ក្នុងភាពជាដៃគូជាមួយ សហគ្រិនខ្មែរ វេទិកាមួយនេះត្រូវបានរចនាឡើងដើម្បីបង្កើនការគាំទ្រឱ្យមានប្រសិទ្ធភាពការងារកាន់តែទាន់សម័យសម្របទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ននៅកម្ពុជា។ ក្រុមហ៊ុន Bill24 ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ សហគ្រិនខ្មែរ ដែលបានផ្ដល់នូវកិច្ចសហការដ៏មានតម្លៃ និងការចូលរួមជ្រោមជ្រែងដើម្បីបង្កើតកិច្ចប្រជុំចែករំលែកព័ត៌មាននេះឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន៕ អត្ថបទ ៖ ឈឹម ទីណា
-
សហគ្រិនខ្មែរគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន១៤ ដើម្បីពន្លឿនការពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ

ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយបច្ចេកទេសដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដែលមានសក្ដានុពលខ្ពស់។ ពិធីនេះត្រូវបានប្រព្រឹត្ដទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។ កញ្ចប់ជំនួយបច្ចេកទេសនេះមានគោលបំណង ផ្ដល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គអាជីវកម្ម, ពង្រីកទៅទីផ្សារថ្មី និងពង្រឹងសមត្ថភាព ក្នុងទំនាក់ទំនង ជាមួយវិនិយោគិន។ កម្មវិធីទាំងបីនេះត្រូវបានគាំទ្រជាថវិកាដោយសហគ្រិនខ្មែរ, ប្រទេសអូស្រ្ដាលីតាមរយៈកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), ទីភ្នាក់ស្វីសសម្រាប់ ការអភិវឌ្ឍ និងសហប្រតិបត្ដិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ កម្មវិធីទាំង នេះត្រូវបានអនុវត្ដច្រើនជាងពីរឆ្នាំ ដោយមានកិច្ចសហការអនុវត្ដដោយសហគ្រិនខ្មែរ, CAPRED និងអង្គការ ស្វីសខន់ថាក់ (SwissContact Cambodia)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា “ជាផ្នែកមួយនៃយន្ដការចំគោលដៅ ដើម្បីពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព សហគ្រិនខ្មែរសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ក្នុងការផ្ដល់ការគាំទ្រជាក់ស្ដែង និងទាន់ពេលវេលា។ គោលដៅរបស់សហគ្រិនខ្មែរ…
-
មូលនិធិ ២៥រៀលរបស់វីតាល់ រៀបចំកម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវិត” នៅខេត្តសៀមរាបជាលើកទី១

សៀមរាប៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “បរិច្ចាគឈាម សង្គ្រោះជីវិតិ” ជាលើកទី ១ ដែលបានប្រព្រឹត្តទៅនៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ មេសា ២០២៥ ទទួលបានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីនិស្សិត មន្ត្រីរាជការ និងសប្បុរសជនជាច្រើន គួរឱ្យកត់សម្គាល់។ កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តសៀមរាប, អ្នកផលិតមាតិកា និងនិស្សិតប្រមាណ ៣០០នាក់។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី…
-
អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជាមិនឱ្យចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយការនាំចេញកន្លងមកគឺជាសត្វស្វាកើតនៅក្នុងកសិដ្ឋាន

(ភ្នំពេញ)៖ ក្រសួងកសិកម្មមិនអនុញ្ញាតឱ្យមានការចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយរាល់ការនាំចេញគឺជាសត្វជំនាន់ក្រោយដែលកើតនៅក្នុងកសិដ្ឋានចុះបញ្ជីត្រឹមត្រូវ។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ដោយបញ្ជាក់នៅក្នុងបណ្តាញសង្គមនាថ្ងៃទី២៤ ខែ មេសា ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថាកន្លងមកនេះកម្ពុជាក៏ពុំបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២៤មកម្ល៉េះ។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មនេះដែរធ្វើឡើងដើម្បីឆ្លើយតបក្រោយការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា “កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ”។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួនជុំវិញបញ្ហានេះថា”មិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាCITES ដូចកាចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ឡើយ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងដោយបញ្ជាក់បន្ថែមថានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានការពារដោយជោគជ័យក្នុងការតស៊ូមតិមិនឱ្យមានការធ្វើសេចក្តីសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលព្រៃឈើថា អនុសញ្ញាសាយតេស មិនមានការសម្រេចឱ្យផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជា

(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមត្ថកិច្ចវិទ្យាសាស្ត្រសាយតេសកម្ពុជា សម្រាប់ប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ថា ពុំមានការ ណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (សាយតេស-CITES)”ទេ។ គួរបញ្ជាក់ថាការចេញសេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា “កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ”។ ការចុះផ្សាយអត្ថបទមួយនេះដែរត្រូវបានរដ្ឋបាលព្រៃឈើចាត់ទុកថាគឺជាការ ផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ។ ក្នុងសេចក្តីប្រកាសនេះដែររដ្ឋបាលព្រៃឈើបានលើកឡើងថានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺមិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដូចការលើកឡើងនោះឡើយ ៕ ដោយ ៖ ម៉ាដេប៉ូ
-
សហគមន៍អេកូទេសចរណ៍ជីផាត រៀបចំយុទ្ធនាការ “ជីផាត គ្មានប្លាស្ទិក”ដើម្បីប្រមូលសំរាមជំរុញកំណើនទេសចរណ៍

(ភ្នំពេញ)៖ សហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានបង្កើតនូវយុទ្ធនាការ”ជីផាត គ្មានប្លាស្ទិក” ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៨ ខែមេសា ខាងមុខ ស្របទៅតាមគោលដៅថ្នាក់ជាតិក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍និរន្តរភាព និងស្របទៅតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលផ្ដួចផ្ដើមសម្រាប់យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះឱ្យដឹងថា សំរាមសំណល់ប្លាស្ទិកនៅក្នុងសហគមន៍ទេសចរណ៍ជីផាតមានដូចជា ដបទឹក ប្រអប់ស្នោបាយ ជាដើមនេះ បានរាយប៉ាយនៅលើផ្ទៃដីប្រមាណ២០០ហិកតា ដែលទាមទារឲ្យមានការប្រមូលទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងប៉ះពាល់ទៅដល់វិស័យអេកូទេសចរណ៍នៅនិងមូលដ្ឋាន។ កញ្ញា ស៊ូវណ្ណា គូសបញ្ជាក់ថា ការបំពុលដោយសំណល់ប្លាស្ទិកដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ កំពុងបង្កនូវការគំរាមកំហែងចំពោះប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់តំបន់អេកូទេសចរណ៍សហគមន៍ជីផាត ដែលជាតំបន់ទេសចរណ៍មានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ។ សំណល់ប្លាស្ទិកបង្កឱ្យស្ទះប្រព័ន្ធបង្ហូរទឹក និងផ្លូវទឹក បង្កគ្រោះថ្នាក់ទៅដល់សត្វ ជាពិសេស សំំណល់ប្លាស្ទិកត្រូវការពេលរាប់រយឆ្នាំដើម្បីរំលាយ”។ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតឱ្យដឹងថា បញ្ហានេះកើតចេញមកពីសកម្មភាពរស់នៅប្រចាំថ្ងៃ និងការយល់ដឹងនៅមានកម្រិតរបស់សហគមន៍ ដែលបង្កឱ្យប៉ះពាល់ដល់សោភណភាពតំបន់ទេសចរណ៍ធម្មជាតិ គម្រាមកំហែងដល់ជីវចម្រុះ និងសុខភាពរបស់សហគមន៍ ក៏ដូចជាប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផងដែរ។ គួរបញ្ជាក់ថា…
-
អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅលើ TikTok៖ ឱកាសដ៏រីករាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ម៉ាកយីហោ ឬអាជីវកម្មជាមួយអតិថិជន

ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្ម កសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។ យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។ យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាពសប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម…
-
អ្នកស្រុកអង្គរ ធ្វើពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង

(ភ្នំពេញ)៖ អ្នកស្រុកអង្គរនៅតែពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ។ នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់អ្នកស្រុក។ នៅពេលណាដែលជួបប្រទះបញ្ហាកង្វះខាតទឹកភ្លៀង អ្នកស្រុកអង្គរតែងមានទំនៀមទំលាប់មួយគឺរៀបចំ ពិធីសុំទឹកភ្លៀង។សម្រាប់ពិធីសុំទឹកភ្លៀងនេះដែរគឺតែងរៀបចំពិធីខុសគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៥ បានឱ្យដឹងថាប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នានៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីកិច្ចពិធីតាមសាសនា និងបញ្ជូលរូបស្នងបានរាំលេងសប្បាយហើយ នៅខាងមុខប្រាសាទលាក់នាង ទៀតសោត អ្នកភូមិបានសូនដីខ្សាច់រាងបួនជ្រុងជារូបនាគព័ន្ធ តំណាងស្រះទឹក ក្នុងស្រះមានសត្វដូចជា ក្តាម ត្រី កង្កែប អណ្តើក ក្រពើ កំពឹស ខ្យង អន្ទង់ ដែលត្រូវមានកិច្ចពិធីនិមន្តព្រះសង្ឃគង់ឈរជុំវិញស្រះ សូត្រធម៌មហាមេឃ ដើម្បីសុំទឹកភ្លៀង។ ពេលសូត្រចប់អ្នកភូមិស្រង់ទឹកដល់ព្រះសង្ឃ និងចាស់ទុំ រួមទាំងលេជះទឹកឧបកិច្ចថា មានភ្លៀងធ្លាក់មកគ្រប់គ្រាន់ ទិន្នផលស្រូវដំណាំទទួលបានគាប់ប្រសើរដូចការប៉ងប្រាថ្នាពិតប្រាកដមែន៕ ដោយ ៖ ម៉ាដេប៉ូ
-
ផ្ទុះមីនតោនបន្សល់ពីសម័យសង្គ្រាម ធ្វើអោយអ្នកបើកបរត្រាក់ទ័ររងរបួសជាទម្ងន់

(ខេត្តឧត្តរមានជ័យ)៖ តៃកុងត្រាក់ទ័រម្នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពីបានបើកត្រាក់ទ័រភ្ជួរដីចំការជាន់ចំមីនតោន១គ្រាប់ បណ្តាលអោយផ្ទុះលាន់កងរំពងឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅចំនុចអូរថ្ម ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ សេចក្តីរាយការណ៍បានអោយដឹងថា នៅក្នុងហេតុការណ៍ផ្ទុះមីនតោន បន្សល់ពីសម័យសង្គ្រាមនោះ បានបណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ ជុំវិញករណីនេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានលើកឡើងថា ថ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ នៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរ ហេីយរាជរដ្ឋាភិបាល កំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករលាក់មុខទាំងនេះ៕ ដោយ ៖ ឡុង សំបូរ
-
អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំ បឹងបេង ឃុំអូរសំព័រ ស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្ត អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំ បឹងបេង ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មូលហេតុ ដោយសារទឹកភ្លៀងហូរចុះមកពីលើភ្នំ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក ឃ្លោក នួយ បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ មួយវិញទៀតដំណាំពោត កំពុងមានទីផ្សារល្អ អ្វីដែលធ្វើឱ្យកសិករ អ្នកផលិតកាន់តែមានទំនុកចិត្តនោះ គឺមានក្រុមហ៊ុននៅចាំទទួលទិញ ដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។ លោក ឃ្លោក នួយ បានបញ្ជាក់ថា ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយជារួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ការដាំដុះបច្ចុប្បន្ន កសិករអនុវត្តតាមបច្ចេកទេសទាំងការថែទាំ និងការជ្រើសរើសពូជបានត្រឹមត្រូវហើយ តែឆ្នាំនេះអាកាសធាតុមានការប្រែប្រួល បង្កឱ្យដំណាំពោតថយគុណភាពប្រមាណ១៥ទៅ២០% គុណភាពវាបើដូចរាល់ឆ្នាំអត់អីទេ គឺពោតសាច់ពេញៗ ព្រោះធាតុអាកាសត្រជាក់ ៕ ដោយ ៖…