-
រដ្ឋបាលស្រុកព្រះនេត្រព្រះ នឹងមានអគារថ្មី

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។ ជាអគារដែលមានលក្ខណៈទំនើបនិងស្តង់ដា។ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា អគាររដ្ឋបាលស្រុកដែលនឹងចាប់ផ្តើមសាងសង់នេះមានទំហំ ៣៦ ម៉ែត្រ គុណនឹង១៤ម៉ែត្រ និងមានកម្ពស់បីជាន់។ជាអគាររដ្ឋបាលទីប្រាំមួយហើយ នៅក្នុងខេត្តបន្ទាយមានជ័យ។ ខេត្តនៅសល់តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបានអគារដ្ឋបាលស្តង់ដាបែបនេះពីរាជរដ្ឋាភិបាលតាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះដែរលោកអភិបាលស្រុកព្រះនេត្រព្រះ បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ជូនអគាររដ្ឋបាលមួយខ្នងនេះ ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង ស្រុក ដែលទទួលបានអគាររដ្ឋបាលស្តង់ដាមានចំនួន៦ក្រុង-ស្រុក រួមទាំងអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ នេះផងដែរ។នៅសល់ក្រុង-ស្រុកចំនួនបីទៀតដែលពុំទាន់ទទួលបានអគាររដ្ឋបាលថ្មី មាន ក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ និងស្រុកស្វាយចេក ។រដ្ឋបាលខេត្ត នឹងបន្តសាងសង់ជូនដល់ក្រុង-ស្រុកទាំង៣ នៅឆ្នាំបន្តបន្ទាប់ទៀត៕ដោយ៖ឃិន គន្ធា
-
ចម្ការផ្កាស្បៃរឿងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅតែទាក់ទាញបេះដូងអ្នកស្រឡាញ់រូបថត

កំពង់ចាម៖ទោះជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ និងកន្លងផុតទៅជាច្រើនថ្ងៃហើយក្តី តែចម្ការផ្កាស្បៃរឿងដែលស្ថិតនៅក្បែរស្ពានគីហ្សូណា ជាស្ពានឆ្លងទន្លេមេគង្គដ៏ធំប្រចាំខេត្តកំពង់ចាមនៅទាក់ទាញប្រជាពលរដ្ឋក្នុងខេត្ត អ្នកទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់មិនអាចរំលងហួស ដោយមិនឈប់ផ្តិតយកទិដ្ឋភាពចម្ការបុប្ផាដ៏ធំល្វឹងល្វើយនេះឡើយ។ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីបង្កើតលំហទេសចរណ៍រូបភាព និងពិសេសដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តបានរៀបចំសួនចម្ការផ្កាស្បៃរឿងចំនួន ៥ម៉ឺនដើមលើផ្ទៃដីជាងមួយហិកតានៃសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។សួននេះស្ថិតនៅមិនឆ្ងាយពីស្ពានគីហ្សូណា ។អ្នកធ្វើដំណើរឆ្លងកាត់ស្ពានប្រវែងជាងមួយគីឡូម៉ែត្រនេះ នឹងអាចមើលឃើញទិដ្ឋភាពចម្ការផ្កា ដែលប្រៀបបាននឹងកម្រាលព្រំពណ៌លឿងស្រស់ ជាប់ដងទន្លេមេគង្គ។ជាមួយនឹងបច្ចេកទេសដាំដុះ ផ្កាស្បៃរឿង ក៏បានលូតលាស់ និងបញ្ចេញផ្កាចំពេលចូលឆ្នាំថ្មីតែម្តង។ ក្រោមជំនោរខ្យល់រំភើយៗ ដោយនាំមកជាមួយនូវក្លិនប្រហើរនៃផ្កាស្បៃរឿងផង បានទាក់ទាញអារម្មណ៍អ្នកស្រឡាញ់ធម្មជាតិ ពិសេសអ្នកថតរូបភាព ឱ្យឈប់ផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយនេះដោយមិនខកខាន។ ទោះជាចម្ការផ្កាជាប់ច្រាំងទន្លេមិនអាចរក្សាបានពេញមួយឆ្នាំដោយសារកម្ពស់ទឹកទន្លេក្តី តែរាល់រដូវទឹកសម្រកសួនបុប្ផាមួយនេះតែងតែបង្ហាញវត្តមានជានិច្ច។ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឱ្យរដ្ឋបាលក្រុងរៀបចំសួនផ្កាស្បៃរឿងនេះឡើង ដើម្បីបង្កើតបរិស្ថានល្អ បង្កើនសោភណភាព និងដើម្បី ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឱ្យនឹកឃើញខេត្តកំពង់ចាមជានិច្ច៕អត្ថបទនិងរូបភាព៖លី ពៅ
-
សាលាបឋមសិក្សាគគីរ ទទួលបានអគារសិក្សាថ្មីមួយខ្នងពីអង្គការសហគមន៍បឹងទន្លេសាបនៃប្រទេសបារាំង

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រួមជាមួយម្ចាស់អំណោយ បានអញ្ជើញរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួនមួយខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ អគារសិក្សានេះមានបណ្ដោយ ២៧ម៉ែត្រ ,ទទឹង ៨ម៉ែត្រ ,កម្ពស់៣ម៉ែត្រ,ដំបូលប្រក់ក្បឿង ដោយចំណាយថវិកាចំនួន ៤៤ ០០០ ដុល្លារអាមេរិកដែលជាអំណោយរបស់អង្គការសហគមន៍បឹងទន្លេសាបនៃប្រទេសបារាំង។ ក្នុងឱកាសនោះលោក ហ្សង់ ហ្វីលីព (Jean Philippe BRUN) ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំងបានឱ្យដឹងថា បឹងទន្លេសាបជានិម្មិតរូបដ៏សំខាន់សម្រាប់ជីវភាពប្រជាជនកម្ពុជា និងជាឈ្មោះដែលអង្គការយកជាតំណាងនៃភាពស្រលាញ់បរិស្ថាន និងជួយសង្គម។លោកបន្តថារយៈពេល១២ឆ្នាំកន្លងមកនេះ អង្គការរបស់លោកបានជួយសាងសង់ និងជួសជុលសាលារៀនជាច្រើននៅតំបន់ជនបទ ព្រោះគោលបំណងនៃអង្គការរបស់លោកគឺរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ៕ដោយ៖ប៊ុនរដ្ឋា
-
ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ចាប់ពីខែមិនា ដល់ ខែឧសភា តែងរកអនុផលព្រៃឈើ ដោយបេះផ្លែគុយ ផ្លែសំរង និងក៏ជារដូវលក់ផ្លែទុរេន ផ្លែសាវម៉ៅ

(កោះកុង)៖ គិតចាប់ពី ខែ មីនា មកដល់ ខែ ឧសភា ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ខេត្តកោះកុងគឺជាពេលវេលាដែលត្រូវពឹងអាស្រ័យលើអនុផលព្រៃឈើ និងការលក់ផ្លែឈើដែលក្នុងនេះមានដូចជា ផ្លែទុរេន ផ្លែសាម៉ាវ កំពុងមានឈ្មោះ និងទីផ្សារល្អ។ គួរបញ្ជាក់ថាក្នុងប្រទេសកម្ពុជាមានសហគមន៍ព្រៃឈើធម្មជាតិជាច្រើន ប្រជាពលរដ្ឋបានអាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ។ សម្រាប់អនុផលព្រៃឈើដែលពលរដ្ឋទទួលបានគឺតាមរយៈបេះផ្លែឈើ រកទឹកឃ្មុំ រកផ្សិត បោចវល្លិ៍ រកឧស និងបន្លែស្លឹកនានាក្នុងព្រៃ។ លោក ឡុង កយ ជាប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង បានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា សហគមន៍របស់លោក ត្រូវបានបង្កើតឡើងមក គឺផ្ដោតទៅលើការការពារព្រៃឈើ វប្បធម៌ បរិស្ថាន រកចំណូលពីភ្ញៀវទេសចរណ៍ តាមរយៈការជូនទៅតំបន់កម្សាន្ត និងជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបាន សម្រាប់ជីវភាពប្រចាំថ្ងៃ។ លោកថាបច្ចុប្បន្នក្រៅពីរបរជាអ្នកបម្រើលើវិស័យទេសចរពលរដ្ឋក្នុងសហគមន៍បានពឹងអាស្រ័យ ទៅលើអនុផលព្រៃឈើក្នុងនេះដូចជាខែមីនាដល់ខែ ឧសភានេះគឺពលរដ្ឋបានដើររើសផ្លែសំរង បេះផ្លែគុយ ផ្លែកកោជាដើម។ក្រៅពីនេះចាប់ពីចុងខែមេសាទៅក៏ដល់រដូវផ្លែទុរេ សាម៉ាវ ដែលពលរដ្ឋបានដាំ ហើយលក់លើទីផ្សារ ហើយផ្តល់ចំណូលខ្ពស់ដល់ពួកគាត់។ ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងបានឱ្យដឹងបន្ថែមថាក្រោយការបង្កើតអេកូទេសចរណ៍ស្ទឹងអារ៉ែងគឺបានផ្តល់នូវផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងនេះដូចជាឱកាសការងារពិសេសទៅលើសេវាទេសចរណ៍តែម្តង។ លោក ឡុង កយ បាននិយាយថា នៅទីនេះតំបន់កម្សាន្តធំៗមានដូចជា៖ ភ្នំម្រេចកង្កែប គឺជាតំបន់ដែលអាចមើលឃើញទេសភាព ថ្ងៃរះ និងសមុទ្រពពក…
-
ប្រជាពលរដ្ឋ ពិសេសយុវវ័យ បានបន្តលេងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើន កាលពីចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី កន្លងផុតទៅ កាលថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះដែរ មានប្អូនៗយុវវ័យ បានបន្តលេងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើនកកកុញផងដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ លោកស្រីបន្តថា៖នៅថ្ងៃអាទិត្យនេះ ម៉ោង៧យប់មាន សម្ដែងល្បុក្កតោ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ នៅថ្ងៃសៅរ៍នេះដែរ មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលែងល្បែងប្រជាប្រិយ៍របស់យើង ដូចជាលោតកៅស៊ូ លាក់កន្សែងនិងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ។ គួររំលឹកថា៖ តាមការចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូនិងកើនឡើងផងដែរ។ គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk…
-
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រសួងការងារ រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្រុងយូគិ ខេត្តអ៊ិបារ៉ាគិ

ជប៉ុន ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារ ESEA សមាគមកម្ពុជា-ជប៉ុន គិបូ សមាគមមិត្តយើង និងសមាគមរាជសិហ៍ បានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសួន Keyaki ក្រុងយូគិ នៃខេត្តអ៊ិបារ៉ាគិ ក្រោមសហអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសរបស់លោក KOBAYASHI SAKAE អភិបាលក្រុងយូគិ ព្រមទាំងការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរ រួមមាន និស្សិត កម្មសិក្សាការី ពលករ មិត្តជប៉ុន និងជនជាតិបរទេសដទៃទៀត សរុបប្រមាណជា ៥០០០នាក់ នាថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ។ កម្មវិធីសំខាន់ៗ មានជាអាទិ៍៖ ពិធីសាសនាស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ដូចជា បង្សុកូល រាប់បាត្រ ពូនភ្នំខ្សាច់ ស្រង់ព្រះ ប្រគេនចង្ហាន់ព្រះសង្ឃ ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរ…
-
ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី10 របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu

ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2025 នៅសណ្ឋាគារ សាន់&ម៉ូន។ លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោកដ៏ជឿនលឿននាពេលបច្ចុប្បន្ន។ លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមាន ក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ…
-
ពលរដ្ឋមានជីវភាពមានការលំបាកនិងពិការភាពទទួលអំណោយសប្បុរសធម៌ពីព្រះមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ពលរដ្ឋមានជីវភាពលំបាក និងពិការភាព ៣នាក់លើ ៤នាក់ក្នុងគ្រួសារ១ រស់នៅនៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមទេវកាឆ្នាំថ្មី គុណព្រះរតនត្រ័យ គុណវត្ថុសក្តិសិទ្ធិ គុណម្ចាស់ទឹកម្ចាស់ដី ភូមិករ៍ព្រះធរណី ទឹកដីថ្វាយព្រះពរព្រះសមណញាណ ណាប់ ម៉ឺនព្រះវិជ័យនុរ័ក្ខព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងព្រះសមណាភិរ័តប៉ោ សុឃឿនព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត ។ ព្រះសមណាភិរ័តប៉ោ សុឃឿន ព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត តំណាងព្រះបល័ដ្ឋគណខេត្ត កាលពីថ្មីៗនេះ បាននាំនូវអំណោយប្រទានដ៏ថ្លៃថ្លានូវទេយ្យវត្ថុ បច្ច័យសប្បុរសធម៌ទាំងនោះ ទៅប្រគល់ជូនដោយផ្ទាល់ដល់ខ្ទមរបស់ក្រុមគ្រួសារលោកទេស សុខុម ជាគ្រូឯកជនបង្រៀនភាសាថៃ.ដែលពិការពីកំណើតនិងភរិយា ។ ព្រមទាំងកូនៗដោយកូនស្រីមានជំងឺប្រចាំកាយវៀចឆ្អឹងកងខ្នង ,និងកូនប្រុសវិសម្បទារ ជួបការខ្វះខាតជីវភាព ។ គ្រួសារនេះពឹងលើស្ត្រីជាភរិយាចេញទៅធ្វើការស៊ីឈ្នួលគេ រកម្រៃមកចិញ្ចឹមគ្រួសារ ប៉ុន្តែជាច្រើនខែមកហើយដែលកូនៗមានជម្ងឺ គេមិនអាចចេញទៅធ្វើការបានទេ។រីឯបុរសជាប្តី ក៏មិនមានការបង្រៀនភាសាថៃទៀតដែរ។ តាមរយៈអំណោយតិចតួច ប៉ុន្តែនឹងអាចដោះស្រាយនូវការហូបចុកប្រចាំថ្ងៃ។ ឯថវិកាសម្រាប់ប្រើជាសោហ៊ុយធ្វើដំណើរ និងការហូបចុកនៅពេលជូនកូនៗទាំងពីរនាក់ដែលពិការនិងមានជម្ងឺទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យកុមារគន្ធរបុប្ផាទី៤ ខេត្តសៀមរាប។ អំណោយរបស់ព្រះមន្ត្រីសង្ឃ ក្នុងនោះ ព្រះសមណញាណ ណាប់ ម៉ឺន ប្រទានសម្ភារ: រួមមាន ៖ .អង្ករ…
-
វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធទិវាភាសាចិនអន្តរជាតិ របស់ អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

(បាត់ដំបង)៖ ភាសា គឺជាគន្លឹះ ដើម្បីបើកទ្វារទៅកាន់អរិយធម៌ហើយវប្បធម៌គឺជានិទាឃរដូវដ៏ស្រស់បំព្រងនេះគឺជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីចិន ក្នុងឱកាសវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធទិវាភាសាចិនអន្តរជាតិរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាសាចិនភ្ជាប់ភ្នំ ភ្ជាប់សមុទ្រ និងការចែករំលែកវប្បធម៌”។ពិធីនេះធ្វើឡើង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហនាយកវិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៃភាគីចិន ។ ថ្លែងក្នុងពិធីនេះ លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃភាគីចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន នៃ ក្រសួងអប់រំ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន និងដៃគូទាំងអស់ដែលបានគាំទ្រ នូវ ព្រឹត្តិការណ៍នេះ ។ លោកសាស្រ្តាចារ្យ អ៊ី…
-
ប្រាសាទបឹងមាលា ជាតំបន់ ទេសចរណ៍ ដែលគេមិនអាចមើលរំលង ក្នុងចំណោមប្រាសាទដទៃទៀតក្នុងទឹកដីខេត្តសៀមរាប

(សៀមរាប)៖ ប្រាសាទបឹងមាលា ឬបេងមាលា ជាប្រាសាទដូនតាបុព្វបុរសខ្មែរ ជាទីតាំងសម្រាប់តំបន់ទេសចរណ៍ដែលគេមិនអាចរំលងបាន។ជាមួយគ្នាវាក៏ជាទីតាំងកម្សាន្តមួយកន្លែងទៀតរបស់ខេត្តសៀមរាបដែលជាទីទាក់ទាញនៃចំណោមប្រសាទនានានៃទឹកដីខេត្តអច្ឆរិយៈរបស់កម្ពុជាមួយនេះផងដែរ។ ប្រាសាទនេះមានទីតាំងប្រមាណជាង៦០គីឡូម៉ែត្រនៃភាគឦសាននៃទីក្រុងសៀមរាប។ ស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេង មាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមសិល្បៈ និង ស្ថាបត្យកម្មនៃសំណង់ប្រាសាទនេះ អ្នកស្រាវជ្រាវបាន កំណត់ថាសាងនៅសម័យ ដំណាលគ្នានៃប្រាសាទអង្គរវត្ត ពោលគឺនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី១២។ អ្នកទេសចរដែលធ្វើដំណើរទៅកាន់ប្រាសាទបឹងមាលា ទោះ ចំណាយពេលប្រមាណមួយម៉ោងក្តី ប៉ុន្តែនៅពេលទៅដល់មិនខកបំណងឡើយ។នៅពេលឈានដល់ខាងមុខ គេនឹងបានទស្សនានូវសម្រស់ប្រាសាទ(បើទោះបីបាក់បែកបាក់ខ្លាំងក្តី) និងអមដោយដើមឈើបែបបុរាណផ្តល់នូវម្លប់ត្រជាក់ត្រឈឹងត្រឈៃ គួរជាទីរីករាយ។ លោក មាស ប៉យ មន្រ្តីអាជ្ញាធរជាតិអប្សរា ដែលយាមប្រចាំការនៅខាងមុខប្រាសាទបឹងមាលាបានប្រាប់ឱ្យដឹងថា៖ប្រាសាទនេះទោះនៅឆ្ងាយពីគេ បន្តិចតែក៏មានអ្នកទេសចរចូលកម្សាន្តឥតដែលដាច់ឡើយ។ពិសេសថ្ងៃបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំថ្មី និង បុណ្យភ្ជុំបិណ្ឌតែម្តង។ លោកថាក្នុងការយាមប្រចាំនៅប្រាសាទបុរាណដូនតាខ្មែរមួយនេះ អស់រយៈពេល២៥ ឆ្នាំមកហើយ ឃើញថាពលរដ្ឋកម្ពុជា និងបរទេសតែងចូលលេងកម្សាន្តច្រើនធ្វើឱ្យប្រាសាទនេះជារឿយៗតែងកុះករទៅដោយអ្នកទេសចរ និងជាប្រាសាទមួយស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេស្ទើរគ្រប់ៗគ្នា។ អ្នកស្រី អុន ចន្ធី មន្រ្តីអាជ្ញាធរជាតិអប្សរាមួយរូបទៀតបានប្រាប់ថាពលរដ្ឋកម្ពុជាច្រើនចូលកម្សាន្តប្រាសាទនេះសម្រាប់ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទាន។សម្រាប់ថ្ងៃផ្សេងទៀតច្រើនជនជាតិបរទេស។ពួកគេក្រៅពីមកកម្សាន្ត ហើយក៏តែងបន់ស្រន់សុំសេចក្តីសុខសប្បាយពីទីកន្លែងនេះថែមទៀត។ មន្រ្តីអ្នកយាមផ្នែកខាងក្នុងក្បែរប្រាសាទមួយនេះបានប្រាប់ឱ្យដឹងដែរថា អ្នកស្រីតែងឃើញជនជាតិអឺរ៉ុប ចិន កូរ៉េ វៀតណាម…តែងចូលមកកម្សាន្តប្រាសាទនេះឥតដែលខកខានថ្ងៃណាឡើយ។…