Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុត​នៅ​ខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុត​នៅ​ខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា

    (ព្រះវិហារ)៖ ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា មានប្រសាសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹក​និងសូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើង​ដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។ ឯកឧត្តមបានណែនាំអំពីការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីផ្គររន្ទះ ដូចជាមិនត្រូវជ្រកក្រោមដើមឈើ ទីវាលឬវាលស្រែ។ លើសពីនេះទៀត “នៅដើមឆ្នាំ២០២៥នេះ ប្រទេសកម្ពុជារបស់​យើង​ប្រឈមការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅ ខ្យល់ពុល ”។ កាកបាទក្រហមកម្ពុជា បានរៀបចំ និងអបអរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីកៀរគរ​មូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ…

  • ប្រតិបត្តិការបង្ក្រាបឈ្នាងអូសលៀស៖ ចាក់លៀសចូល​បឹងទន្លេ​សាប​វិញប្រមាណ ៥តោន

    ប្រតិបត្តិការបង្ក្រាបឈ្នាងអូសលៀស៖ ចាក់លៀសចូល​បឹងទន្លេ​សាប​វិញប្រមាណ ៥តោន

    (សៀមរាប)៖ កម្លាំងចម្រុះរួមមាន តំបន់ប្រតិបត្តិការសិករង​សៀមរាប កងទ័ពពិសេសឆ័ត្រយោង ៩១១ កងពលលេខ ៧០ សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាល​ជលផល​ស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ឯក វិញ វឿន បានចុះបំពេញភារកិច្ចក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥។ ក្នុងដំណើរប្រតិបត្តិការនេះ កងកម្លាំងបានចាប់ឃាត់ឧបករណ៍ឈ្នាង​អូស​លៀសចំនួន ០១ ករណី​ នៅក្នុងដែននេសាទសហគមន៍​កំពុង​ឃ្លាំង (ចំណុចលកទល់)។ បានដកហូតក្រឡាចាប់ត្រី (រែងលៀស) ទំហំ ១.០២ សង់ទីម៉ែត្រ ចំនួន ២៣ គ្រឿង និងបានចាក់លៀស​ដែល​បានរងចាប់ ចូលបឹងទន្លេសាបវិញប្រមាណ ៥ តោន ដើម្បីថែ​រក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីនៃបឹង។ ប្រតិបត្តិការបែបនេះ មិនមែនជាព្រឹត្តិការណ៍លើកដំបូងនោះទេ។ គណៈកម្មការចម្រុះបានបន្តធ្វើសកម្មភាពបង្ក្រាបយ៉ាងសកម្ម ដូច​ភ្លៀងរលឹម ចាប់តាំងពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ដែលបាន​ផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម។ ការងារ​នេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចធិបតី ហ៊ុន…

  • ឯកឧត្តម ទឹម បូរក្ស ដឹកនាំក្រុមការងារ ចុះបង្ក្រាប​បទល្មើស​ជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅ​ស្រុក​ចំនួនពីរ​ក្នុងខេត្ត​កំពង់ចាម

    ឯកឧត្តម ទឹម បូរក្ស ដឹកនាំក្រុមការងារ ចុះបង្ក្រាប​បទល្មើស​ជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅ​ស្រុក​ចំនួនពីរ​ក្នុងខេត្ត​កំពង់ចាម

    (កំពង់ចាម)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម អធិកាដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការ​ជាមួយអាជ្ញាធរស្រុកកំពង់សៀម និងអាជ្ញាធរស្រុកព្រៃឈរ ដោយ​មានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើស​ជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន នៅក្នុងស្រុកព្រៃឈរ និងស្រុកំពង់សៀម ខេត្តកំពង់ចាម។ បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឧបករណ៍ខុសច្បាប់ដែល រឹបអូស បាន និងបំផ្លាញចោល នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាមចូលបឹងធម្មជាតិវិញ។ ចំណែក ឧបករណ៍ខុសច្បាប់ដែលរឹបអូសបាន និងបំផ្លាញចោលនៅ​ចំណុចទំនប់ជ្រោយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ០៦មាត់…

  • រយៈពេល ៣ខែ នៃដើមឆ្នាំ២០២៥ ដែនជម្រកសត្វព្រៃលំផាត់ដក​ហូត​អន្ទាក់បានជាង ៣០០ខ្សែ

    រយៈពេល ៣ខែ នៃដើមឆ្នាំ២០២៥ ដែនជម្រកសត្វព្រៃលំផាត់ដក​ហូត​អន្ទាក់បានជាង ៣០០ខ្សែ

    (ភ្នំពេញ)៖ គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ក្រុមល្បាត​សហគមន៍នៃដែនជម្រកសត្វព្រៃលំផាត់បានដកហូតអន្ទាក់ចំនួន ៣២២ខ្សែ និងសំណាញ់ចាប់សត្វចំនួន ២។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងថាទោះអន្ទាក់មិនអាចដោះអស់ពីក្នុងព្រៃនោះទេ ប្រសិនបើមនុស្សនៅតែបរិភោគសាច់សត្វព្រៃ ហេតុនេះហើយ​ទើបបងប្អូនពលរដ្ឋរស់នៅសហគមន៍បាន អំពាវនាវដល់សាធា​រណជន​គ្រប់រូបរួមគ្នាប្រឆាំងនឹងការបរិភោគសាច់សត្វព្រៃ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថាគោលបំណងនៃការល្បាតធ្វើឡើងដើម្បីត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ ឬធនធានធម្មជាតិនានា ព្រមទាំងត្រួតពិនិត្យ និងកត់ត្រាអំពីជីវ:ចម្រុះ និងជម្រកនៅក្នុងតំបន់ការពារទាំងនោះ។ ប្រភពខាងលើនេះបានឱ្យដឹងដែរថា នៅដែនជម្រកសត្វព្រៃលំផាត់ សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤រួមមាន សហគមន៍តំបន់ការពារធម្មជាតិអូររៃ សហគមន៍តំបន់ការពារធម្មជាតិអូរគរគី សហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ និងសហគមន៍តំបន់ការពារធម្មជាតិរវាក់ និងក្រុមអភិរក្សជីវ:ចម្រុះចំនួន២គឺ ក្រុមអភិរក្សជីវ:ចម្រុះស្រែជ្រៃ និងក្រុមអភិរក្សជីវ:ចម្រុះកូនវ៉ា បាននិងកំពុងអនុវត្តកិច្ចការល្បាតនៅក្នុងតំបន់ការពារសហគមន៍របស់ពួកគេ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងដែរថាការមិនបរិភោគសាច់សត្វព្រៃតទៅទៀតនឹងបញ្ឈប់សកម្មភាពការបរបាញ់ ការដាក់​អន្ទាក់ ការបំពុលនិងជួញដូរសត្វព្រៃគឺដើម្បីថែរក្សា និងអភិរក្ស​សត្វព្រៃ​របស់យើងឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា ចាត់ទុកស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងកម្ពុជា និងថៃ មានលក្ខណៈវិជ្ជមានច្រើន

    ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា ចាត់ទុកស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងកម្ពុជា និងថៃ មានលក្ខណៈវិជ្ជមានច្រើន

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី បានអញ្ជើញមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ។ ទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្ត្រីថៃ ស្របពេល​ព្រះ​រាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។ ជំវិញដំណើរទស្សន​កិច្ចផ្លូវការ​នៅ​កម្ពុជា របស់លោក​ជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានចាត់ទុកទំនាក់ទំនងការទូតផ្លូវការរយៈពេល ៧៥ ឆ្នាំនេះ ត្រូវបានគេអត្ថាធិប្បាយថា ជាទំនាក់ទំនង ស្អប់-ស្រឡាញ់, លេច-អណ្ដែត ។ ត្បិតយើងឃើញ បញ្ហាប្រឈមមួយចំនួន នៅក្នុងទំនាក់ទំនងនេះ ដោយពេលខ្លះក៏ល្អ ពេលខ្លះក៏មិនសូវល្អ ។…

  • ក្រុមការងារសាខាកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤ គ្រួសារនៅស្រុកកំពង់រោទិ៍

    ក្រុមការងារសាខាកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤ គ្រួសារនៅស្រុកកំពង់រោទិ៍

    ស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៤ គ្រួសារ (ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ៣ ខ្នង ) រស់នៅភូមិស្វាយចេក ឃុំសំឡីបីគ្រួសារ និងនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ មួយគ្រួសារ ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទី​កន្លែង ។ អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង កន្ទេលជ័របត់ ឃីតមួយកញ្ចប់( មុង ភួយ ក្រមា សារុង និង ថវិកា)។ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែមនូវ…

  • បង្រ្កាបរថយន្តដឹកអនុផលព្រៃឈើខុសប្បាប់មួយគ្រឿង នៅស្រុកសន្ទុក

    បង្រ្កាបរថយន្តដឹកអនុផលព្រៃឈើខុសប្បាប់មួយគ្រឿង នៅស្រុកសន្ទុក

    កំពង់ធំ៖សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានបង្ក្រាបរថយន្តមួយគ្រឿង ដែល​តែងតែដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក។ការបង្ក្រាបនេះបានអនុវត្ត​តាមបញ្ជារបស់ឯកឧត្ដម នួន ផារ័ត្ន អភិបាល​ខេត្ត​កំពង់ធំ​ និងសម្របសម្រួលដោយព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ជាង ៩ ព្រឹក។ រថយន្តដែលត្រូវបានបង្ក្រាប លេខផ្លាក 3A-3085 (កំពង់ចាម) ប៉ុន្តែជន​សង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ខណៈ​សមត្ថកិច្ចចុះទៅដល់ទីតាំង។វត្ថុតាងបានចាប់យកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តដំណើរការតាមនីតិវិធី៕ ដោយ៖​ប៊ុន​រដ្ឋា

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង សម្ភារៈ ចំនួន ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង សម្ភារៈ ចំនួន ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ

    (ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បាននាំយកស្បៀង សម្ភារៈ ចំនួន ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា បាននាំប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាជូនចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិ​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងកោតសរសើរ ពីការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។ ឯកឧត្តម​បាន​​បន្តថា “បច្ចុប្បន្ន​នេះ ពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមនឹងវិបត្តិអាកាសធាតុ រួមមាន ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។ នៅក្នុងត្រីមាសទី១ នេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំង​លើ​​របបខ្យល់មូសុង និងស្ថានភាពភ្លៀងកក់ខែ បានធ្វើឱ្យប៉ះពាល់ជិត ២០ខេត្ត និង លំនៅដ្ឋានប្រជាជនជាង ២.៥០០ខ្នង ហើយ​ក្រៅពី​នេះ បញ្ហា​ខ្យល់ពុល…

  • កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

    កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការបង្ក្រាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ទី២២ ខែមេសាឆ្នាំ២០២៥ ជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០និងបញ្ជាការដ្ឋានទ័ពពិសេស ៩១១សរុបចំនួន ៩៦ កាណូតបាឡាស្មាច់ ១៩គ្រឿង កាណូតលឿន ចំនួន ០១គ្រឿង ប្រើប្រាស់សាំង ៥៨៥លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលវត្ថុតាងចំនួនចំនួន ៥ទីតាំងមាន ប្រវែង ៤០០ម៉ែត្រ.ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ចំនួន៨៤កន្លែងចេញល្បាត ០២លើក (យប់០១លើក ថ្ងៃ ០១ លើក)។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានដកហូតសម្ភារៈរួមមាន ៖…

  • ក្រសួងបរិស្ថាន សោកស្តាយ ចំពោះគ្រួសារប្តីប្រពន្ធ ២នាក់ ដែលទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

    ក្រសួងបរិស្ថាន សោកស្តាយ ចំពោះគ្រួសារប្តីប្រពន្ធ ២នាក់ ដែលទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

    (ភ្នំពេញ)៖ គ្រួសារ២នាក់ប្តីប្រពន្ធ ត្រូវបានគេប្រទះឃើញដេកស្លាប់រួមគ្នា នៅក្រោមដើមសំរ៉ង ក្រោយពេលដែលពួកគាត់ បានកាប់ដើម្បីប្រមូលយកផ្លែទៅលក់ នៅក្នុងតំបន់ព្រៃក្នុងភូមិសាស្រ្តស្រុកបូទុមសាគរខេត្តកោះកុង។ លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីបាត់ដំណឹងជាច្រើនថ្ងៃ សាច់ញាត់មិនទទួលបានដំណឹងអ្វីនោះ ពីគ្រួសារប្តីប្រពន្ធទាំង២នាក់។ ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២នាទី ថ្ងៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សមត្ថកិច្ច បានរកឃើញសាកសពប្តីប្រពន្ធទាំង២នាក់ ត្រូវដើមសំរ៉ងរលំសង្កត់ពីលើ នៅកន្លែងដែលពួកគាត់បានកាប់ដើមសំរ៉ងដើម្បីប្រមូលផលផ្លែវា នៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សាកសពទាំងពីរនាក់ប្រពន្ធ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា។របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់ នៅក្នុងខេត្តកោះកុង។ ក្រសួងបរិស្ថានសូមសំដែងការសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលទទួលមរណភាពដោសារ ឧបទ្ទវហេតុដើមឈើរលំសង្កត់នៅក្នុងព្រៃ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះខាងលើ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមក្រើរំលឹកបន្ថែមទៀតចំពោះករណី កាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងតម្លៃសេដ្ឋកិច្ចមូលដ្ឋាន ដ៏សំខាន់សម្រាប់កូនចៅតទៅអនគត។ ជាថ្មីម្តងទៀត…