-
អ្នកមកលេងកំសាន្តរមណីយដ្ឋានប្រវត្តិសាស្ត្របន្ទាយឆ្មារឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងឱកាសង្ក្រានឆ្មាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ នាខែមេសា ឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ អ្នកចូលរួមទាំងអស់ មានភាពសប្បាយរីករាយ សណ្ដាប់សន្តិសុខល្អជាមួយការទទួលបានយល់ដឹងពីប្រវត្តិសាស្ត្រ ។ លោក សំ រិទ្ធ មកពីក្រុងប៉ោយប៉ែត ប្រាប់ថា រូបលោកនិងក្រុមគ្រួសារបងប្អូនមកពីខេត្តកោះកុង បានមកលេងកំសាន្ត នៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារនេះ មានការសប្បាយរីករាយជាខ្លាំង មិនចាញ់ទីសង្ក្រាននានាឡើយ ដូចជានំចំណី និងអាហារលក់តម្លៃសមរម្យ មានអនាម័យបរិស្ថាន ។ ហើយការលេងប៉ាតម្សៅ និងកាចតយានយន្តជាដើមពោលគឺមានសណ្ដាប់ធ្នាប់សុវត្ថិភាពសន្តិសុខល្អ។ មួយវិញទៀត ពួកយើងទួលបានការយល់ដឹងពីប្រវត្តិប្រាសាទបន្ទាយឆ្មារ ក៏ដូចជាប្រពៃណីវប្បធម៌ និងជីវភាពសង្គមមនុស្សនាសម័យកាលនោះ គឺមិនខុសគ្នាពីប្រាសាទក្នុងតំបន់អង្គរ ,, ។ ស្ត្រីឈ្មោះ រដ្ឋា អាណាម៉ៃ ក៏បានឲ្យដឹងដែរពីផ្ទាំងរូបភាពដែលឆ្លាក់តាមជញ្ជាំងរោងទោងប្រាសាទបន្ទាយឆ្មារនេះ បានបង្ហាញទិដ្ឋភាពសង្គមមនុស្សនាសម័យកាលនោះមានភាពរស់រវើក នៅចំពោះមុខពួកយើងដែលកំពុងមើលជក់ចិត្តស្លុងអារម្មណ៍ដូចនាំយើងឲ្យបានទៅដល់សម័យបុរាណកាល។ មិនតែប៉ុណ្ណោះរមណីយដ្ឋានប្រវត្តិសាស្ត្របន្ទាយឆ្មារ ក៏ជាទីគោរពសក្ការៈ បូជាផងដែរ ។ ចំណែក លោក រើន មកពីខេត្តឧត្តរមានជ័យបានលើកជុំវិញការមកលេងកំសាន្តរមណីយ ដ្ឋានប្រាសាទបន្ទាយឆ្មារ ។ លោក យ៉ង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និង…
-
ពលករខ្មែរម្នាក់ទៀតមរណភាពបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា យោងតាមសេចក្តី ជូនដំណឹងពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំង បន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ នេះបើយោងតាមសេចក្តីជូនដំដណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គួរបញ្ចាក់ថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ…
-
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥គឺល្អណាស់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។ ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ដោយ ៖ ម៉ាដេប៉ូ
-
សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តកំពង់ធំ បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៧៥,០០០នាក់ មកចូលរួមសប្បាយនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ កំពុងទាក់ទាញស្មារតីសហគមន៍ និងជម្រើសកម្សាន្តសប្បាយសម្រាប់ក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះបន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានកម្មវិធីចម្រុះបែបបុណ្យបុរាណជាចម្បង ដូចជា៖តំបន់បាញ់ទឹកដោយរថយន្តជាសាធារណៈស្តង់ម្ហូបអាហារ និងផលិតផលខ្មែរល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អមការសម្ដែងសិល្បៈដូចជា របាំជូនពរ របាំត្រុដិ ចាប៉ីដងវែងការបង្ហាញរឿងព្រេងប្រវត្តិនៃបុណ្យចូលឆ្នាំការរាំលេង និងតន្ត្រីផ្ទាល់ ។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍ថា «សង្ក្រាន្តកំពង់ធំ» មិនត្រឹមតែជាកម្មវិធីបុណ្យទេ ប៉ុន្តែជាស្នាមញញឹមនៃសាមគ្គីភាព សិល្បៈបុរាណ និងការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ដែលជាភាពជោគជ័យមួយនៃបុណ្យចូលឆ្នាំ ឆ្នាំនេះ…
-
ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ

(សៀមរាប)៖ ពិធីស្រង់ព្រះ ជាផ្នែកដ៏អស្ចារ្យមួយនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលមិនត្រឹមតែស្រង់ទឹកលាងព្រះបដិមានៅវត្តទេ ប៉ុន្តែស្រង់ចិត្ត កក់ចិត្ត និងដាក់គុណស្នងគុណចំពោះ “ព្រះរស់” មាតា និងបិតា អ្នកធំ អ្នកចាស់ អ្នកមានគុណ ។ តាមទំនាមទំលាប់ ប្រពៃណីខ្មែរ គឺបានប្រារព្វ នៅថ្ងៃទី ១៦ មេសា ២០២៥ ដែលជាថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីស្រង់ព្រះបានរៀបចំយ៉ាងអធិកអធម នៅមុខព្រះរាជដំណាក់ ក្នុងបរិវេណព្រះអង្គចេក-ព្រះអង្គចម និងបរិវេណអង្គរវត្ត។ ពិធីនេះមានការចូលរួមជាភ្ញៀវកិត្តិយស់ ថ្នាក់ដឹកនាំជាតិ ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រីរាជការ យុវជន សិល្បករ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។ ពិធីនេះចាប់ផ្តើមដោយដង្ហែរព្រះអង្គចេញពីវត្តព្រះរាជបូណ៌ ហើយធ្វើប្រទកិ្សណគ្រួសារសាមគ្គីតាមលំនាំពុទ្ធសាសនា ព្រះអង្គត្រូវបានតាំងអស្សនៈយ៉ាងស័ក្តិសិទ្ធិ ដើម្បីស្រោចស្រពដោយទឹកអប់ផ្កាភ្ញី ស្ដារឡើងវិញនូវសេចក្ដីសុខចម្រើន រួមទាំងកម្ចាត់សេចក្ដីអកុសល ឧបទ្រុពចង្រៃ ទៅតាមឆ្នាំចាស់។ ពិធីស្រង់ព្រះ មិនមែនមានន័យតែសំអាតព្រះបដិមាថ្មនៅវត្តទេ តែព្រះរស់ គឺជាឪពុកម្តាយរបស់យលង ដែលបានផ្តល់កំណើ័តឲ្យកូនប្រុសស្រី រស់រានមានជីវិត និងដែលគួរឲ្យស្រឡាញ់…
-
ភ្ញៀវទេសចរជាង ១៦ម៉ឺននាក់មកសម្រាកលម្ហែកម្សាន្តខេត្តកែប ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(កែប)៖ ភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ បានសម្រាកលម្ហែកម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការឱ្យដឹងពី លោក ប៉ុក ទាំង ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តកែប នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។ យោងរបាយការណ៍ដដែលបានបញ្ជាក់ថា គិតពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរ ចំនួន ១៦១,១៦៨ នាក់ បានមកសម្រាកលម្ហែ កម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួននេះ កើនឡើង០,៨៦% បើធៀបកាលពីឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧៦៣នាក់។ ដោយឡែកសភាពការណ៍ពាក់ព័ន្ធទេសចរណ៍ មិនមានបាតុភាពណាមួយកើតឡើងបង្កឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកែប រយ:ពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំនេះ ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅខេត្តកែប សភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់ឡើយ។ ទោះជាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើន ក៏ដោយ តែយើងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ដោយរលូន ៕ ដោយ ៖ សិលា សារិន
-
បណ្ណាល័យARDB នឹងសម្ពោធដាក់អោយប្រេីប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ

(ភ្នំពេញ)៖ បណ្ណាល័យARDB, មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងសម្ពោធដាក់អោយប្រេីប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងសំណេរលើកឡើងនៅក្នុងបណ្តាញសង្គម FB ផ្លូវការ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានលើកឡើងថា ការបង្កើតបណ្ណាល័យ និងស្ថាប័នស្រាវជ្រាវទាំង២នេះ ក្នុងគោលបំណង លេីកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ក៏ដូចជា ប្រមូលផ្តុំ និងចងក្រងឯកសារទុកស្រាប់កូនខ្មែរជំនាន់ក្រោយៗ សិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។ ឯកឧត្តមបណ្ឌិត កៅ ថា បានគូសបញ្ជាក់ថា ជាទស្សន:ផ្ទាល់ខ្លួន ខ្ញុំសង្កេតឃេីញថា ខ្មែរយេីងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក រហូតដល់សម័យបារាំងចូលស្រុក ១៨៦៨ បារាំងបានជួយកត់ត្រាឯកសារទុកអោយ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។ ជាមួយគ្នានេះ ខ្មែរយេីងជួបគ្រោះមហន្តរាយបត់បង់ឯកសារ២លេីកធំៗ គឺ(១) សម័យលង្វែក-ប្រាក់ដួង និង(២) សម័យប៉ុលពតដ័ខ្មៅងងឹត ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត(គ្រូបង្រៀន…
-
រដ្ឋបាលរាជធានីភ្នំពេញ ដង្ហែរព្រះពុទ្ធរូបចេញពីវត្ត ឧណ្ណាលោម យកមករៀបចំធ្វើពិធីស្រង់ព្រះនៅសង្រ្កាន្តវត្តភ្នំ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការក្រោម ឱវាទសាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទីបី ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមស្រង់ព្រះជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅរម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជាទីកន្លែងប្រារព្ធពិធីសង្ក្រាន្តវត្តភ្នំដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ។ ព្រះពុទ្ធរូបដែលបានយកមករៀបចំធ្វើពិធីស្រង់ព្រះនៅសង្រ្កាន្តវត្តភ្នំនេះ ត្រូវបានដង្ហែរចេញពីវត្ត ឧណ្ណាលោម ក្រោមការដង្ហែរដោយផ្ទាល់ពីសម្តេចព្រះមហាអរិយវង្ស យ៉ត សេងយៀក ព្រះចៅអធិការវត្តឧណ្ណាលោម និមន្តអមដំណើរដោយ ព្រះសង្ឃ យាយជីតាជី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទំាងក្រុមគ្រួសារ មន្រ្តីរាជការក្រោមឱវាទសាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋពុទ្ធបរិស័យចូលរួម យ៉ាងច្រើនកុះករ។ ពិធីស្រង់ព្រះនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំបានប្រព្រឹត្តិទៅយ៉ាងអធឹកអធម តាមកន្លងប្រពៃណី សាសនា ប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព។ ពិធីស្រង់ព្រះត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយមួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិ ដោយសារតែមនុស្សម្នាបានជួបជុំគ្នាស្រង់ព្រះនៅឯទីវត្តអារាម ឬស្រង់ព្រះរស់ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។ ពិធីស្រង់ព្រះនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ…
-
អុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ៖ កម្មវិធីពិសេសក្នុងអង្គរសង្ក្រាន្ត២០២៥

(សៀមរាប)៖ ក្នុងបរិបទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធីអុំទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដើម្បីបន្ថែមភាពសប្បាយរីករាយ និងបន្ថែមសីលធម៌វប្បធម៌ជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ កម្មវិធីនេះគឺជាការច្នៃប្រឌិតថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាសកម្មភាពប្រពៃណីនានា ដែលធ្វើឡើងនៅក្បែរដងស្ទឹង ដោយមានការរៀបចំទូកជិត១៣០ ស្រាប់ រួមមានទូកនេសាទ និងទូកហង្ស។ ភ្ញៀវទេសចរ អាចជិះទូកកម្សាន្តព្រមទាំងរីករាយជាមួយនឹងផ្សារលើទឹក ការសម្តែងរបាំប្រពៃណី និងរាំវង់ស្គរដៃ។ បច្ចុប្បន្ននេះ ការរៀបចំកម្មវិធីអុំទូកកម្សាន្តមិនត្រឹមតែមានគោលបំណងផ្នែកកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក៏បានបង្ហាញពីបំណងចង់រួមចំណែកជួយសហគមន៍ក្រីក្រ តាមរយៈប្រាក់ចំណូលផ្តល់ជាសប្បុរសធម៌ក្នុងកម្មវិធីនេះផងដែរ។ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវជាច្រើនទាំងជាតិ និងអន្តរជាតិបានមកជួបជុំជិះទូក និងរីករាយក្នុងគ្រប់តំបន់ទេសចរណ៍ពេញនិយមដូចជា ផាប់ស្រ្ទីត, មុខសួនច្បារព្រះរាជដំណាក់ និងបណ្តោយដងស្ទឹង។ កម្មវិធីអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាបមិនត្រឹមតែជាស្នាដៃវប្បធម៌ទេ តែគឺជាសញ្ញាបង្ហាញពីសន្តិភាព និងការរួបរួមជាតិ ដែលបានកើតមានដោយសារនយោបាយឈ្នះ ឈ្នះ និងការដឹកនាំដោយមនុស្សដែលមានចក្ខុវិស័យយូរអង្វែង។ កិច្ចការនេះជារូបកាយនៃភាពរីកចម្រើន និងសុភមង្គលរបស់មហាជនខ្មែរទាំងមូល ៕ ដោយ ៖ ប៊ុនរដ្ឋា
-
ថ្ងៃទី១ នៃសង្ក្រាន្តស្វាយរៀងមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋជាង ១១ម៉ឺននាក់មកលេងកម្សាន្ត

(ស្វាយរៀង)៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តស្វាយរៀងបានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១១០,០១២ នាក់,ក្នុងនោះ បរទេសចំនួន ៣,៥៩០នាក់។ ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។ កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត…