-
រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃចន្ទទី១៤ ខែមេសា ឆ្នាំ២០២៥ក្រោមការអញ្ជើញចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកស្រី គឹម ញឹប អភិបាលខណ្ឌរួមទាំងមន្ត្រីតាមការិយាល័យ , ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ៕ ដោយ៖ គ្រី សម្បត្តិ
-
ក្រុងស្ទឹងសែន រៀបចំសម្អាតអនាម័យអបអរបុណ្យចូលឆ្នាំថ្មីជាតិ

(ខេត្តកំពង់ធំ)៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រដ្ឋបាលខេត្តកំពង់ធំ បានចូលរួមអនុវត្តន៍យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅទីកន្លែងសំខាន់ៗក្នុងក្រុងស្ទឹងសែន ដូចជា សួនស្ទឹងសែន ផ្លូវ ស្ពាន និងតំបន់សាធារណៈ ចំនួន២៨កន្លែង ដើម្បីបង្កើតបរិយាកាសស្អាត ស្រស់បំព្រង ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ មានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ កងកម្លាំងសន្តិសុខសាធារណៈ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់។ ឯកឧត្តម ញ៉ឹក បានខេង អភិបាលខេត្តកំពង់ធំ បានអះអាងថា ការរៀបចំសង្ក្រាន្តកំពង់ធ្មំឆ្នាំនេះ នឹងមានភាពល្អប្រណិតជាពិសេស ដោយមានការតុបតែងផ្លូវ ផ្ទះសម្បែង និងសួនច្បារ ឲ្យកាន់តែស្រស់ស្អាត មានសោភ័ណភាព ។ ឯកឧត្តមបានបន្ថែមថា ការសម្អាតអនាម័យបរិស្ថានមិនត្រឹមតែជារឿងស្អាតសប្បាយភ្នែកនោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាព និងបណ្ដុះបណ្ដាលអំពីវប្បធម៌អនាម័យដល់សាធារណជន។ ក្រុងស្ទឹងសែននឹងក្លាយជាទីក្រុងដែលមានបរិយាកាសស្រស់បំព្រង និងជាទីទេសចរណ៍គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងរដូវបុណ្យនេះ។ “បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា” គឺជាសារសំខាន់ដែលរដ្ឋបាលខេត្តផ្ញើសារ ឲ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួមសកម្មក្នុងការថែរក្សាបរិស្ថានទាំងនៅផ្ទះ និងនៅកន្លែងសាធារណៈ ដោយសំអាត និងគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ ៕ ដោយ ៖…
-
ល្បែងប្រជាប្រិយខ្មែរ ១១ប្រភេទ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង លើកយកមកលេងកម្សាន្ត និងត្រៀមកម្លាំងសមត្ថកិច្ច ៥០០នាក់ ដើម្បីការពារសុវត្ថិភាព នៅក្នុងសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៥

(ខេត្តស្ទឹងត្រែង)៖ ស្ទឹងត្រែងសង្ក្រាន្ត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាការរៀបចំស្ទឹងត្រែងសង្ក្រាន្ត២០២៥ នឹងលើកយកល្បែងប្រជាប្រិយខ្មែរ ១១ប្រភេទ មកលេងកម្សាន្តរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦មេសា២០២៥ នៅលើបរិវេណ (វេទិកានាគជ័យ នៃទីលានតេជោសន្តិភាព) ផ្នែកខាងមុខសាលាខេត្តស្ទឹងត្រែង។ នាយករង និងជាមន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងឱ្យដឹងថា ដោយមានការសម្រេចជាគោលការណ៍ពី ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការរៀបចំស្ទឹងត្រែងសង្ក្រាន្ត ល្បែងប្រជាប្រិយខ្មែរ ដែលត្រូវយកមកលេងកម្សាន្ត ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី២០២៥ រយៈពេល ៣ថ្ងៃ (១៤-១៥-១៦ មេសា ២០២៥) គឺមានចំនួន ១១ប្រភេទ ក្នុងនោះរួមមាន៖ ល្បែងវាយក្អម ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង (ខ្លែងចាប់កូនមាន់) លាក់កន្សែង បោះអង្គញ់ ប្រកួតដណ្តើមស្លឹកឈើ រាំដណ្តើមកៅអី ល្បែងអុក ប្រកួតលោតបាវ និងល្បែងទាញព្រ័ត្រ។ ក្រៅពីការលេងល្បែងប្រជាប្រិយខាងលើនេះ…
-
ខេត្តសៀមរាបរៀបចំពិធីសូត្រមន្ត ទទួលទេវតាឆ្នាំថ្មី និងសំណេះសំណាលជាមួយមន្ត្រីរាជការ

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តប្រោះព្រហ្ម និងរាប់បាត្រទទួលទេវតាឆ្នាំថ្មី នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងបួងសួងសេចក្ដីសុខសន្តិភាព និងជោគជ័យសម្រាប់ឆ្នាំថ្មី ព.ស.២៥៦៨ (ឆ្នាំម្សាញ់ សប្តស័ក) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ។ ក្នុងពិធីនេះ បាននិមន្តព្រះសង្ឃចូលរួមសូត្រមន្តប្រោះព្រហ្ម ដើម្បីលើករាសី និងស្វាគមន៍ទេវតាឆ្នាំថ្មី។ ពិធីនេះមានវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងសមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ និងស្ថាប័នជាតិមូលដ្ឋានជាច្រើន។ ឯកឧត្តមទាំងពីរបានថ្លែងអំណរគុណចំពោះការខិតខំរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ផ្នែក ក្នុងការបំពេញភារកិច្ចកាលពីឆ្នាំមុន និងបានផ្តល់ពាក្យអបអរសាទរឆ្នាំថ្មីជូនដល់គ្រប់គ្នា ដោយសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវសុភមង្គល និងភាពរីកចម្រើនលើគ្រប់វិស័យ វិស័យទេសចរណ៍ ឯកឧត្តមបានបញ្ជាក់ទៀតថា ខេត្តសៀមរាបជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងឱកាសនោះផងដែរ បាននិមន្តព្រះសង្ឃចំនួន៥៦អង្គ និងសីលវ័ន្ត សីលវតីចូលរួមរាប់បាត្រ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធមាតាបិតា បុព្វការីជន និងជនពលីក្នុងសង្រ្គាម និងរបបអយុត្តិធម៌ ពិធីនេះក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញអាក្រក់ចាស់ៗ និងទទួលពរជ័យឆ្នាំថ្មី។ ពិធីសូត្រមន្តទទួលទេវតាឆ្នាំថ្មីនេះ គឺជាការបង្ហាញពីការអភិរក្សប្រពៃណីវប្បធម៌ជាតិ…
-
ក្រសួងសុខាភិបាល ក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង សូមអំពាវនាវក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្ត នូវវិធានការបង្ការនានា ដូចខាងក្រោម ៖ វិធានការបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និង ពុលស្រា៖ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះ ឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយការវេចខ្ចប់បានល្អ ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ
-
សង្ក្រាន្តភូមិតានន រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន

(តាកែវ)៖ កម្មវិធី«សង្ក្រាន្តភូមិតានន» ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ «សង្ក្រាន្តភូមិតានន» មានការចូលរួមពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង ប្រជាជន សិស្សានុសិស្ស និងមិត្តចិនដែលអញ្ជើញមកពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា មូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា សរុបចំនួន ២០០នាក់ ។ លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងថា អ្នកភូមិតាននរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងពោរពេញដោយបៃតងភាពរបស់ភូមិតាននក្នុងរយៈពេល៥ឆ្នាំនៃដំណើរការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះជាការគូសរំលេចបន្ថែមពីការផ្សព្វផ្សាយ និងការចែករំលែកពីអរិយធម៌រាប់ពាន់ឆ្នាំនៃពិធីសង្ក្រាន្តជូនដល់មិត្តចិនដោយបានចូលមកកម្សាន្តដោយផ្ទាល់ និងរួមចំណែកចែករំលែកពីក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាក្រោមម្លប់សុខសន្តិភាពនាសករាជតេជោ និងផ្លែផ្កានៃការអភិវឌ្ឍបន្តទទួលបានក្រោមការដឹកនាំរបស់សម្តេចធិបតី ដល់ប្រជាជនចិន និងមិត្តបរទេសនៅគ្រប់ទិសទី។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន…
-
មន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញឌីជីថលលើប្រធានបទ “អក្ខរកម្មព័ត៌មាន ទិន្នន័យ និងសន្តិសុខសាយប័រ”

(ភ្នំពេញ)៖ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញឌីជីថលលើប្រធានបទ “អក្ខរកម្មព័ត៌មាន ទិន្នន័យ និងសន្តិសុខសាយប័រ” ជូនដល់មន្ត្រីកសិកម្មឃុំ ចំនួន ១០០០រូប ក្រោមការគាំទ្រថវិកាបណ្ដុះបណ្ដាលដោយមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការស្នាក់នៅ និងអាហារ របស់មន្ត្រីកសិកម្មឃុំ ដោយអង្គការ GIZ។ វគ្គបណ្ដុះបណ្ដាលនេះចាប់ផ្ដើមពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គ្រោងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយបែងចែកជា ២០ក្រុម។ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខសាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការការពារ ទាំងលើឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យមន្ត្រីរាជការបំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចប្រើប្រាស់ទិន្នន័យជាគោលក្នុងការសម្រេចចិត្តនានា ជាពិសេសចូលរួមការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងឆ្នាំ២០២៤ វិទ្យាស្ថាន ក៍ធ្លាប់បានបើកវគ្គបណ្ដុះបណ្ដាលខាងលើ ជូនមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គិតត្រឹមយប់ថ្ងៃទី១០ ដល់ម៉ោង ៧ព្រឹកថ្ងៃទី១១ ខែ មេសា គុណភាពខ្យល់នៅកម្ពុជា”ល្អណាស់”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៨៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ឱ្យដឹងពីបណ្តាខេត្ត និងរាជធានីភ្នំពេញដែលមានដូចជា ៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន *ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម…
-
ក្រសួងមហាផ្ទៃរៀបចំសូត្រមន្ត សង្ក្រាន្តឆ្នាំថ្មី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត សង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កភាពសប្បាយរីករាយ ដល់មន្ត្រីរាជការ និងអ្នកចូលរួមនានា ។ កម្មវិធីសង្ក្រាន្តមហាផ្ទៃនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយមានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ និងពិធីសាសនាមួយចំនួនទៀត រួមទាំងមានសម្ដែងរបាំត្រុដ រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីសង្ក្រាន្តមហាផ្ទៃ បានបង្ហាញពីកត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ហើយភាពសប្បាយរីករាយ នៅទូទាំងប្រទេសតាមរយៈការរៀបចំសង្ក្រាន្តឆ្នាំថ្មី គឺបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនរបស់កម្ពុជា ។ ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លើកឡើងថា កម្មវិធីសង្ក្រាន្តមហាផ្ទៃ គឺធ្វើឡើងរយៈពេលពេញ១ថ្ងៃ ដែលមានលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ ដូចជាចោលឈូង ទាញព្រ័ត លាក់កន្សែង វាយក្អម និងបោះអង្គុញជាដើម ។ សូមរំលឹកថា…
-
អាជ្ញាធរជាតិអប្សរាបើកឱ្យទស្សនាឡើងវិញ ការបែន និងហោត្រ័យ នៅរួតទីពីរ នៃប្រាសាទអង្គរវត្តមុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់

(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានជូនដំណឹងអំពីការ បើកឱ្យទស្សនាឡើងវិញក្តារបែន និងហោត្រ័យនៅរួតទីពីរ នៃប្រាសាទអង្គរវត្ត ក្រោយពីបានជួសជុល រួចរាល់ជាស្ថាពរ ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ជាមួយការចេញសេចក្តីជូនដំណឹងនេះអាជ្ញាធរជាតិអប្សរាបានប្រាប់ដល់ ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនឱ្យបានជ្រាប ដើម្បីបានចូលទស្សនាពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕ ដោយ ៖ ម៉ាដេប៉ូ