-
ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាល បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់…
-
ផ្កាស្បៃរឿង ១លានដើមចាប់ផ្តើមបង្អួតសម្រស់ទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍ មកកម្សាន្តសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត

(ភ្នំពេញ)៖ សង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ នឹងប្រារព្ធឡើង នៅឧទ្យានទន្លេស្ងួត ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កលក្ខណៈ សប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនជឿនលឿនរបស់មាតុភូមិកម្ពុជា ។ ផ្កាស្បៃរឿង ១លានដើម នឹងដុះរីកស្រស់ បង្អួតសម្រស់លឿងទុំ ជាបណ្តើរៗ ដំណាលគ្នានឹងព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ដើម្បីថ្វាយទេវតាឆ្នាំថ្មី និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកពីគ្រប់ទិសទី នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេខាងមុខនេះនេះផងដែរ ។ សួនផ្កាស្បៃរឿង បានបង្កើតឡើងដោយគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានបណ្តោយប្រមាណ ៨០០ម និងទទឹងប្រវែង ១,៥០ម៉ែត្រ នៅតំបន់ឧទ្យានទន្លេស្ងួត ជាមួយសមិទ្ធផលជាច្រើន ដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ រួមមានសួនកម្សាន្តសម្រាប់កុមារ ទោងជិះកម្សាន្ត កន្លែងលេងកីឡា ស្រះទឹក កន្លែងអង្គុយមើលទេសភាព ការដាំដើមឈើ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅការរៀបចំគោលដៅលំហែបៃតង សម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន…
-
ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ធ្វើពិធីរំលឹកគុណប្រាសាទបុរាណ និងបុព្វបុរសខ្មែរ នៅមុខប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ

(ខេត្តព្រះវិហារ)៖ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារគ្រប់លំដាប់ថ្នាក់ (អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ចំណុះអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ) ដោយមានការនិមន្ត និងចូលរួមពី ព្រះបាឡាត់គណខេត្តព្រះវិហារ ព្រះសង្ឃជាច្រើនអង្គ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណជាង ១០០អង្គ,នាក់ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ធ្វើពិធីប្រុងពលី ដើម្បីរំលឹកគុណប្រាសាទបុរាណខ្មែរ និងបុព្វបុរសខ្មែរ នៅមុខប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។ នៅក្នុងពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នឹងមានពិធីរាប់បាត្រដល់ព្រះសង្ឃ ១០៨អង្គ ផងដែរ។ នៅក្នុងឱកាសនោះផងទៀត ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុង និង ជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ ប្រមាណ ២០០នាក់ ផងដែរ៕ ដោយ ៖ ឡុង សំបូរ
-
ប្រគល់ម៉ូតូ ១៣ គ្រឿង សម្រាប់អបអរសាទរឆ្នាំថ្មីក្នុងស្រុកស្ទោង ក្នុងគោលបំណងជំរុញការងារសុវត្ថិភាពកម្សាន្ត និងសុខសន្តិភាពសង្គម

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ តំណាងឯកឧត្ដម ថោ ជេថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ក្នុងកិច្ចសហការជាមួយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញប្រគល់ម៉ូតូចំនួន ១៣គ្រឿង ជូនដល់ឃុំទាំង ១៣ ក្នុងស្រុកស្ទោង ដើម្បីប្រើប្រាស់សម្រាប់ការចាប់រង្វាន់ និងជួយជំរុញកម្មវិធីកម្សាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ។ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសតាមវត្តអារាមនានា ឱ្យយកចិត្តទុកដាក់ចំពោះការរៀបចំកម្មវិធីកម្សាន្តឱ្យសប្បាយរីករាយ និងធានាសន្តិសុខសណ្ដាប់ធ្នាប់ដើម្បីឱ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទទួលបានភាពសុខសាន្ត និងសុវត្ថិភាពក្នុងរដូវបុណ្យសំខាន់នេះ។ ការប្រគល់ម៉ូតូនេះបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រធានក្រុមការងារ ចំពោះសេចក្ដីសុភមង្គលរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការបង្កើនភាពជិតស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ក្នុងក្របខណ្ឌនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ គួរបញ្ជាក់ថា ក្នុងឃុំទាំង ១៣ នេះ ក្រុមការងារ បានរៀបចំវត្តមួយក្នុងមួយឃុំ សម្រាប់ធ្វើសង្ក្រាន្ត ហើយមួយឃុំៗទទួលបានម៉ូតូចំនួន ១ គ្រឿង និងសម្ភារៈមួយចំនួន…
-
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានហែរចេញពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅគោលដៅស្ពានអាកាស៥មករា និងស្ពានអាកាស៧មករា ដើម្បីបន្តចែកខិតបណ្ណអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។ លោកជំទាវអគ្គលេខាធិការបន្តថា “ដោយមើលឃើញពីគ្រោះចរាចរណ៍តែងតែមានជារៀងរាល់ថ្ងៃ ដូច្នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្ត តែងតែធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបតាមសកម្មភាពចែកអំណោយ អប់រំផ្សព្វផ្សាយផ្សេងៗ។ លោកជំទាវអគ្គលេខាធិការបានបញ្ជាក់ទៀតថា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្កើតកម្មវិធីយុវជននិងសុវត្ថិភាពចរាចរណ៍នេះ តាំងពីឆ្នាំ២០០៥ម្លេះ”។ យុទ្ធនាការធំៗដែលយើងតែងតែធ្វើជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីក្រើនរំលឹកដល់បង្អូប្រជាពលរដ្ឋពេលធ្វើដំណើរទៅស្រុកកំណើរឱ្យមានាការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងមានសុវត្ថិភាពខ្លួនឯង”។ ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំកម្មវិធីសួរ-ឆ្លើយយករង្វាន់មួកសុវត្ថិភាព និងរង្វាន់លើកទឹកចិត្តជាច្រើនរង្វាន់ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក…
-
កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពដូចភ្លៀងរលឹមចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពរាយការណ៍អំពីលទ្ធផល នៃកិច្ចសហការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ទី០៨ ខែមេសាឆ្នាំ២០២៥ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ១០៣នាក់ កាណូតបាឡាស្មាច់ ២២គ្រឿង ប្រើប្រាស់សាំង ៥៧០លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង,ភូមិសេះស្លាប់,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងប្រតិបត្តិការប្រាប់បទល្មើសនេសាទរបាំងស្បៃមុងនិងសម្រាកបានបំផ្លាញចោលចំនួន ០៦ទីតាំង សាច់ឡុក ចំនួន ៦ឡុក=៧០០ម៉ែត្រ របាំងស្បៃមុងចំនួន ២៤០ម៉ែត្រ.ចម្រឹង ១៦០ដើម -អប់រំប្រជាពលរដ្ឋ ០៥នាក់.ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសនេសាទ ២នាក់.ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ៦៧កន្លែង។ ពាក់ព័ន្ធបង្ក្រាបបទល្មើសនេសាទខាងលើនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបាន ដឹកនាំកម្លាំងមុនចេញប្រតិបត្តិការបង្ក្រាប បានធ្វើការអប់រំ ដល់ នាយ-ពលទាហាន ឲ្យយល់នៅភារកិច្ចរបស់ខ្លួនក្នុងពេល…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៤ ដល់ជនមានពិការនៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកជនមានពិការ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានកោតសរសើរចំពោះបងប្អូនជនមានពិការភ្នែកទាំងអស់មានសមត្ថភាពក្នុងការរៀនដោយប្រើអក្សរស្ទាបទទួលបានចំណេះដឹងខ្ពង់ខ្ពស់រហូតចប់បរិញ្ញាបត្រ ហើយបានចូលរួមចំណែកជួយប្រទេសជាតិផង ជាពិសេសផ្នែកវិទ្យុ និងទូរទស្សន៍ សំខាន់ណាស់ព្រោះជាប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយរំលេចឡើងនូវអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលសម្រេចបាន។ ទន្ទឹមនឹងនេះក៏សុំចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះថ្មីៗនេះក្រសួងព័ត៌មានកំពុងចាប់ផ្តើមយុទ្ធនាការរឿងព័ត៌មានក្លែងក្លាយ ដែលយើងបានរួមចំណែកយ៉ាងធំធេងធ្វើយ៉ាងណាលុបបំបាត់ព័ត៌មានមិនពិត លុបបំបាត់ព័ត៌មានបំពុល ក្លែងក្លាយ ជាពិសេសការបំផុសចលនាដែលនាំឱ្យមានបដិវត្តន៍ពណ៌ដែលជាឃាតករសម្លាប់សន្តិភាព និងការអភិវឌ្ឍ និងនាំឱ្យកើតមានសង្គ្រាម។» លោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្តីអាណិតពីអ្នកម្តាយមនុស្សធម៌…
-
កុមារកើតជំងឺ អុតស្វាយមានដំបៅពេញខ្លួន ជាសះស្បើយ បន្ទាប់ពីព្យាបាលរយៈពេល ៣០ ថ្ងៃ

(ភ្នំពេញ)៖ នៅថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្គ្រោះ កុមារមកពីខេត្តត្បូងឃ្មុំម្នាក់ដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផា កុមាររូបនេះមានសភាពធ្ញន់ធ្ងរ ដោយស្បែកមានដំបៅ និងខ្ទុះពេញខ្លួន, មេរោគក្នុងឈាម និងមានជំងឺរលាកសួតផងដែរ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាល រយៈពេល៣០ ថ្ងៃ កុមារដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ មកពី ខេត្តត្បូងឃ្មុំ រូបនេះ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត និង មានស្នាមញញឹមត្រលប់មកវិញ។ សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay ដោយ ៖ ង៉ាន់ ទិត្យ
-
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រៀបចំពិធីសូត្រមន្ត ចំរើនព្រះបរត្តិ មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស.២០២៥ ចូលមកដល់។ ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យ ជាច្រើននាក់ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រាជធានីភ្នំពេញ។ ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី…
-
ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី

(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីសូត្រមន្ត និងការសម្តែងរបាំត្រុឌ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី។ សូមទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមអោយពរអោយជ័យ សិរីសួស្តី និងជួយតាមថែរក្សាបីបាច់ដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ អោយមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីចូលរួមបម្រើលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អោយទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ