Category: ព័ត៌មានសង្គម

  • កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្ត​សកម្មភាព​ចុះ​បង្ក្រា​បបទ​ល្មើស​នេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង                 

    កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្ត​សកម្មភាព​ចុះ​បង្ក្រា​បបទ​ល្មើស​នេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង                 

    (កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ១០២នាក់ កាណូតបាឡាស្មាច់ ២២គ្រឿង ប្រើប្រាស់សាំង ៦៧៥លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។  ក្នុងនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទចំនួន ១០ទីតាំង -រុះរើកំប្លោកលើសម្រាស់ ចំនួន ២២,៨០០ម៉ែត្រសាច់ឡុក ចំនួន ៨=៨០០ម៉ែត្រ -ស្បៃមុង ៣១០ម៉ែត្រ.ចម្រឹង ២៣០ដើម-អប់រំប្រជាពលរដ្ឋ ៥០នាក់ ការធ្វើកិច្ចសន្យាប្រជាពលរដ្ឋស្នើសុំហ៊ុ​សម្រាស់ ៨កន្លែង. ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ១១កន្លែង -ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋហ៊ុសម្រាស់ ៤កន្លែងនិង.ចូលរួមប្រជុំចំនួនមួយលើក.ឃាត់ខ្លួនមនុស្សយកមកទីបញ្ជាការស្រាល ចំនួន ០៤នាក់ ដកហូតមង…

  • រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានជូនអំណោយ និងថវិកា ដល់យោធិន ២៩៣គ្រួសារ នៅខេត្តសៀមរាប

    រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានជូនអំណោយ និងថវិកា ដល់យោធិន ២៩៣គ្រួសារ នៅខេត្តសៀមរាប

    (សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា បាននាំយកអំណោយ និងថវិកាផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ផ្តល់ជូនដល់យោធិនចំនួន ២៩៣គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន ៣១៧ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ។ អំណោយរួមមាន អង្ករ ៥ តោន ថវិកា ៣លានរៀល និងសម្ភាររួមផ្សេងៗដូចជា មី ត្រីខកំប៉ុង ស្ករស ទឹកដោះគោ និងថវិកា ២០,០០០ រៀលសម្រាប់ម្នាក់ៗ។ សិស្សានុសិស្ស ៥៦៧នាក់ ក៏ទទួលបានសៀវភៅ ប៊ិច និងប្រាក់ ៥,០០០ រៀល ។ ប្រគេនបច្ច័យព្រះសង្ឃ និងចែកជូនលោកយាយ លោកតា ផងដែរ។ ប្រតិភូក៏បានចុះសួរសុខទុក្ខទាហានដែលកំពុងសម្រាកព្យាបាលនៅគិលានុបដ្ឋាករបស់មជ្ឈមណ្ឌល និងបានចែកអំណោយបន្ថែមដល់ពួកគេ។ នាយឧត្តមសេនីយ៍…

  • កម្លាំងនគរបាលខេត្តកំពង់ធំ ត្រៀមខ្លួនរួចរាល់សម្រាប់ការពារសន្តិសុខក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    កម្លាំងនគរបាលខេត្តកំពង់ធំ ត្រៀមខ្លួនរួចរាល់សម្រាប់ការពារសន្តិសុខក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    (កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កម្លាំងនគរបាលក្នុងខេត្តបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមការងារនគរបាលបានចេញវិធានការយ៉ាងម៉ត់ចត់ ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារជីវិតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។ គោលនយោបាយសំខាន់ៗ រួមមាន៖ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការប្រឆាំងនឹងគ្រឿងញៀន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបក្រុមក្មេងទំនើង និងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ច។ ការងារទាំងនេះត្រូវអនុវត្តដោយភាពរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់។ មន្ត្រីនគរបាលនៅគ្រប់កម្រិត ត្រូវធ្វើជាគំរូល្អ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយគោរពវិន័យ សហការល្អ បង្កើនសាមគ្គីភាព និងលើកទឹកចិត្តដល់មន្ត្រីដែលសកម្មក្នុងការងារ។ ឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយសហការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ធ្វើការត្រួតពិនិត្យគ្រឿងបន្លាស់អគ្គីភ័យមុនចាកចេញពីផ្ទះ និងគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងហេតុការណ៍គ្រោះថ្នាក់អាចកើតឡើង។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ព.ស.២៥៦៨ (ថ្ងៃទី១៤…

  • ក្រសួងធម្មការស្នើឱ្យរៀបចំល្បែងប្រជាប្រិយនានា និងចៀសវាងល្បែងណាដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ក្នុងពិធី បុណ្យចូលឆ្នាំថ្មី

    ក្រសួងធម្មការស្នើឱ្យរៀបចំល្បែងប្រជាប្រិយនានា និងចៀសវាងល្បែងណាដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ក្នុងពិធី បុណ្យចូលឆ្នាំថ្មី

    (ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានប្រាប់មន្ទីរធម្មការ និង​សាសនារាជធានី ខេត្ត ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយ​អាជ្ញាធ​រពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តា​ប់ធ្នាប់ជូនពុទ្ធបរិស័ទ បានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជា​ប្រិយនានា ក្នុងវត្តអារាម ហើយចៀសវាង កុំឱ្យលេងល្បែងណាដែល​អាចបណ្តាលឱ្យមានគ្រោះថ្នាក់។ បើយោងតាម ក្រសួងធម្មការ និងសាសនានាថ្មីៗមកនេះ បានឱ្យ​ដឹងថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅមាន​​សណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាព សប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួង ធ្វើការណែនាំមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាម ដោយចង​ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យ​បាន​សមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។ ក្នុងសេចក្តីណែនាំនេះបានឱ្យដឹងដែរដោយឱ្យគ្រប់វត្តអារាម រៀបចំ​ពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូន​ជនរួមជាតិ…

  • ប្រទះឃើញកូនផ្សោតថ្មីនៅខេត្តក្រចេះ

    ប្រទះឃើញកូនផ្សោតថ្មីនៅខេត្តក្រចេះ

    (ភ្នំពេញ)៖ ក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផល (FiA) និងអង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅអន្លង់កំពី ខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រហែល ៤ថ្ងៃ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។ តាមរយៈលទ្ធផលនេះ រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា ឥឡូវនេះបានកត់ត្រាចំនួនកូនសត្វផ្សោតថ្មីចំនួន ៦ ក្បាលនៅក្នុងទន្លេមេគង្គ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដែលក្នុងនោះមាន ៤ នៅខេត្តក្រចេះ និង ២ នៅខេត្តស្ទឹងត្រែង។ យើងសូមសម្តែងនូវការគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ឆ្មាំទន្លេទាំង ៧២ នាក់របស់យើងក្នុងការការពារទីជម្រកសត្វផ្សោត និងការការពារដែលនឹងធ្វើឱ្យកូនសត្វផ្សោតថ្មីទាំងនេះធំធាត់បានល្អប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន យើងអាចធានាបាននូវការការពារទន្លេមេគង្គ និងធនធានដ៏មានតម្លៃជាច្រើនទៀតផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីអបអរ​សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីអបអរ​សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែរ-និស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ព្រមទាំងមិត្តជប៉ុន សរុបប្រមាណជា ៣០០នាក់ ក្នុងបរិយាកាសរីក​រាយ សាមគ្គីភាព និងស្និទ្ធស្នាលបំផុត ។ នាឱកាសនោះ ឯកឧត្តម ទុយ រី បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់​បងប្អូន​ប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។ ឯកឧត្តមឯកអគ្គរាជទូតបានរំលេច នូវសមិទ្ធផលលេចធ្លោសំខាន់ៗ​របស់​រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី , សារសំខាន់​នៃ​សន្តិភាពដែលមិនអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍគ្រប់វិស័យរហូតដល់បច្ចុប្បន្ន និងទំនាក់ទំនងដ៏ល្អប្រពៃ​រវាង​កម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើង​ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើពិធីសូត្រមន្ត ចម្រើន​ព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី…

  • “កំពង់ធំ បង្ហាញមុខថ្មី ស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៥”

    “កំពង់ធំ បង្ហាញមុខថ្មី ស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៥”

    (ខេត្តកំពង់ធំ)៖ បានរៀបចំខ្លួនយ៉ាងរឹងមាំ ដើម្បីទទួលស្វាគមន៍​ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ២០២៥ ដែលជិតមកដល់ក្នុងរយៈពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ។ រដ្ឋបាលខេត្តកំពង់ធំកំពុងសម្រុកក្នុងការតុបតែងកែលម្អរទីក្រុង និងតំបន់សំខាន់ៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់​ការចូលរួមរីករាយអបអរសាទររបស់ភ្ញៀវទាំងក្នុង និងក្រៅប្រទេស។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ការ​រៀបចំសង្ក្រាន្តបានជានិច្ចទៅហើយជាង៩០% ហើយគ្រោង​បញ្ចប់​ការរៀបចំទាំងស្រុងក្នុងថ្ងៃទី១១ មេសា ដើម្បីប្រារព្ធពិធីក្រុង​ពាលីនៅថ្ងៃទី១២ មេសា។ បើតាមលោក ប្រធានមន្ទីរទេសចរណ៍បានចំណាំ ថា ការរៀប​ចំ​បុណ្យ​សង្ក្រាន្តឆ្នាំនេះមានភាពប្លែកធៀបនឹងឆ្នាំកន្លងមក គឺមិនធ្លាប់​មានស្រដៀងកន្លងមកឡើយ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងក្រុមការងារបានខិតខំយ៉ាងមហិមា ដើម្បីរៀបចំកម្មវិធីពិសេសៗ​ច្រើនសម្រាប់រយៈពេល៣ថ្ងៃនៃបុណ្យ។ ខេត្តកំពង់ធំនឹងផ្តល់បទ​ពិសោធន៍ថ្មីជាប្រចាំឆ្នាំសម្រាប់ភ្ញៀវទេសចរ។ លោក សេង អាន សង្ឃឹម​ថា ចំនួនភ្ញៀវនឹងកើនឡើងជាងមុន ដោយមានការរីករាយនៅ​តាមវត្តអារាម រមណីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ ។ សមិទ្ធផលដែលកំពុងឃើញនេះ បង្ហាញពីភាពយកចិត្តទុកដាក់យ៉ាង​ខ្ពស់​របស់​ថ្នាក់ដឹកនាំក្នុងការផ្លាស់ប្ដូរទស្សនភាពនៃខេត្ត។ ការតុប​តែង​បរិវេណកន្លែងសង្ក្រាន្តនៅបណ្ដោយដងស្ទឹងសែន រួមមានពាង​ទឹក គោម ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ពស់យក្ស បង្ហាញអត្តសញ្ញាណ​ខេត្ត និងពន្លឺភ្លើងចំរុះពណ៌។…

  • សម្តេច ម៉ែន សំអន ៖ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ ស្ថិត​នៅលើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មី​មួយទៀតសម្រាប់ខេត្តកំពត

    សម្តេច ម៉ែន សំអន ៖ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ ស្ថិត​នៅលើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មី​មួយទៀតសម្រាប់ខេត្តកំពត

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី​ក្នុងពិធី​សម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាក​លោក​ជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ ពិធីនេះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវភរិយាថ្នាក់​ដឹកនាំ អ្នកឧកញ៉ា មន្រ្តីរាជការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ​ខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធ​ពិធីតាមបែបព្រះពុទ្ធសាសនានៅលើកំពូលភ្នំទ្វារនាឱកាសនេះ។ សូមបញ្ជាក់ផងដែរថា ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត…

  • កម្ពុជាមានទោចម្កុដ ដែលជាសត្វដ៏កម្រ ច្រើនជាងគេ កំពុង​មា​ន​វត្តមាន នៅព្រៃធម្មជាតិ និងក្នុងព្រៃរងទឹកភ្លៀងជួរ​ភ្នំក្រ​វាញ

    កម្ពុជាមានទោចម្កុដ ដែលជាសត្វដ៏កម្រ ច្រើនជាងគេ កំពុង​មា​ន​វត្តមាន នៅព្រៃធម្មជាតិ និងក្នុងព្រៃរងទឹកភ្លៀងជួរ​ភ្នំក្រ​វាញ

    (ភ្នំពេញ)៖សត្វទោចម្កុដជាសត្វដ៏កម្រ មានចំនួនសរុប​ប្រ​មាណ​ជា ៥០,០០០ នៅក្នុងព្រៃធម្មជា ក្នុងនោះទោចម្កុដ​ចំនួន ៣៥,០០០ កំពុងរស់នៅក្នុងព្រៃរងទឹកភ្លៀងជួរ​ភ្នំក្រវាញ នៃប្រទេសកម្ពុជា។ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia) បានឱ្យដឹងនៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២៥ថា ប្រភេទសត្វដ៏អស្ចារ្យនេះប្រឈម​នឹងការ​ថយចុះនៃចំនួន ដោយសារតែការបរបាញ់ ទាក់ចាប់ និង​ការបាត់បង់ទីជម្រក។ ទោចម្កុដទាំងញីទាំងឈ្មោលចូល​ចិត្ត​បន្លឺសម្លេងយ៉ាងពិរោះគ្រលួចលឺទ្រហឹងពេញព្រៃដើម្បីគ្រប់គ្រងដែនដីរបស់ខ្លួន។ អ្នកប្រមាញ់សត្វអាចតាមដាន និងចាប់ពួកគេបានដោយ​សារ​តែសម្លេងដ៏ពិរោះនេះឯង។ នេះគឺជាវិនាសកម្មមួយ ដែល​ប្រ​ភេទដ៏ល្អប្លែកគេមួយនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយ​កំពុង​ដង្ហោយហៅរកជំនួយបន្ទាន់ពីយើងរាល់គ្នាឱ្យជួយ​ការពារ។ ទោចម្កុដ ជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុង បញ្ជីក្រហម​របស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជ​នៅ​លើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ១ នៃ​អនុសញ្ញា CITES ។ ទោចម្កុដនេះ មានដើម​កំណើត​នៅ​ក្នុង​ប្រទេសកម្ពុជា ឡាវ និងថៃ ហើយសត្វប្រភេទនេះត្រូវគំរាម​កំហែង បាត់បង់ដោយសារ តែការបរបាញ់ ដាក់អន្ទាក់ ការ​ធ្វើអាជីវកម្មនិងការបាត់បង់ជម្រក។ ដោយឡើងបើយោងតាមអង្គការIUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥,០០០ ក្បាល ដែលក្នុងនោះ កម្ពុជាត្រូវបានគេជឿថា មានវត្តមាន…

  • ឧកញ៉ា គិត ស៊ូឡា ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

    ឧកញ៉ា គិត ស៊ូឡា ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្ចាស់ក្រុមហ៊ុន Royal Group ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្ចាស់ក្រុមហ៊ុន Royal Group ដែលបានឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ…