-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែក ទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ

(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី នាំយកសារលិខិតរំលែកទុក្ខ និងសម្ភាររួមទាំងថវិកាចំនួន ២០លានរៀល ជូនក្រុមគ្រួសារ នៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតស្ថិតនៅក្នុងភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានេះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានចូលរួមថវិកា១លានរៀលជូនក្រុមគ្រួសារសពផងដែរ។ ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ ឯកឧត្តម យូ ឡាណា បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនឹងលោក លោកស្រី ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌…
-
ព្រឹត្តិការណ៍សប្បុរសធម៌សង្ក្រាន្តឆ្នាំ ២០២៥ ស្វែងរកថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុក

ភ្នំពេញ ៖ គំនិតផ្តួចផ្តើមកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា ព្រឹត្តិការណ៍សប្បុរសធម៌បេតិកភណ្ឌសង្ក្រាន្ត ឬ Songkran Heritage ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីជាការចូលរួមអបអរសាទរទិវាវប្បធម៌ជាតិលើកទី ២៧ និង ជួយលើកកម្ពស់ដល់បុព្វហេតុជាតិប្រកបដោយអត្ថន័យ។ ព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ពិសេសនេះ នឹងមានការដាក់តាំងបង្ហាញផលិតផលធ្វើពីស្នាដៃកូនខ្មែរ ឬ “Made in Cambodia” ព្រមទាំងប្រមូលផ្តុំសហគមន៍ អាជីវករ និងអង្គការសប្បុរសធម៌នានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតផលវិជ្ជមានជួយដល់សង្គមជាតិ។ ព្រឹត្តិការណ៍សំខាន់ៗ មានដូចខាងក្រោម៖ប្រធានបទ ៖ សប្បុរសធម៌បេតិកភណ្ឌសង្ក្រាន្តកាលបរិច្ឆេទ៖ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៥ម៉ោង៖ ១០៖០០ ព្រឹក ដល់ ៥៖០០ ល្ងាចទីតាំង៖ Factory Phnom Penh ទល់មុខអគារតាំងបង្ហាញ Urban Villageថវិកាចូលរួម៖ ការបរិច្ចាគបន្តិចបន្តួច (អាចប្តូរបានសម្រាប់ផលិតផល “ផលិតនៅប្រទេសកម្ពុជា”) ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌។អ្នករៀបចំកម្មវិធីរួមមាន៖ អង្គការសប្បុរសធម៌៖មូលនិធិដែលប្រមូលបាននឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការសប្បុរសធម៌សំខាន់ៗចំនួនបី៖1- Shanty Town Spirit Association2-…
-
សហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយ ស្ថិតក្នុង ឃុំផាត់សណ្ដាយចែករំលែកបទពិសោធន៍ដល់សិក្ខាមមកពី២៥ រាជធានី ខេត្ត

កំពង់ធំ៖រយៈពេលពេញមួយថ្ងៃសហគមន៍នេសាទអេកូទេសចរណ៍ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីពេលថ្មីនេះបានរៀបចំសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍ក្នុងសហគមន៍ទេសចរណ៍ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានក្របខ័ណ្ឌបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិ ការដ្ឋាន(គ.ជ.អ.អ) លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលបណ្ដាញអេកូទេសចរណ៍បឹង ទន្លេសាប។សិក្ខាសាលានេះមានប្រតិភូជាប្រធាន អនុប្រធានមន្ទីរទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្តចូលរួម។ ក្រោមការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ,រដ្ឋបាលខេត្ត និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)បានរៀបចំបង្កើតសហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយនេះឡើងចាប់តាំងពីឆ្នាំ២០១៩ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិកាន់តែច្រើនឡើងៗចូលមកទស្សនានិងស្នាក់នៅលម្ហែ។ភ្ញៀវអាចជិះកាណូត ទស្សនាព្រៃលិច,ទស្សនា មេពូជត្រីធំៗដែលត្រូវបានអភិរក្សសម្រាប់ភ្ញៀវមើលកំសាន្ត។ សហគមន៍នេសាទអេកូទេសចរណ៍ក្នុងតំបន់ផាត់សណ្តាយបានរៀបចំផ្ទះស្នាក់ សេវាដឹកជញ្ជូនភ្ញៀវកំសាន្តសេវាម្ហូបអាហារ ផលិតផលត្រីឆ្អើរ ផ្អក ប្រហុក ដែលមានរសជាតិឆ្ងាញ់ ផលិតផលវត្ថុអនុស្សាវរីយធ្វើពីកំប្លោក ។ពិសេសជាងនេះគឺសន្តិសុខ សុវត្ថិភាពល្អ។ លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបបានលើកឡើងថា នេះជាមោទនភាពថ្មីមួយទៀតដែលFACTបានចូលមកជួយនៅក្នុងឃុំផាត់សណ្ដាយនេះ ពិសេសការចូលរួមជ្រោមជ្រែងពីក្រសួងទេសចរណ៍ពិសេស លោកបណ្ឌិត ជុក ជំនោរ ដែលជាអ្នកដឹកនាំក្រុមការងារបច្ចេកទេសនៅក្នុងមូលដ្ឋាន និងរួមសហការជាមួយមន្ទីរទេស ចរណ៍ខេត្តកំពង់ធំ ចូលរួមជួយជំរុញលើជំនាញបច្ចេកទេសសេវាកម្មអេកូទេសចរណ៍នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ។ ដោយឡែកដំណើរទស្សនកិច្ចសិក្សារៀនសូត្ររបស់ប្រធាន អនុប្រធានមន្ទីរជុំវិញរាជធានី-ខេត្ត ទូទាំងប្រទេសនេះ ក៏ជាសកម្មភាពការងារមួយស្ថិតនៅក្រោមក្របខ័ណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបហៅកាត់ថា (TEN) ដែលគណៈកម្មការជាតិរួមជាមួយនឹងក្រសួងទេសចរណ៍ សហការជាមួយអង្គការ(FACT)ដោយបានសហការគ្នាបង្កើតឡើងនៅចុងឆ្នាំ២០២២ក៏បានទទួលនូវសេចក្តីសម្រេចក៏ដូចជាសេចក្តីប្រកាសនៅក្នុងការបង្កើតបណ្ដាញនេះជាផ្លូវការដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាប្រធានគណៈកម្មការជាតិផងដែរ។ ឯកឧត្តមបណ្ឌិត…
-
ពលករខ្មែរនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតជាបណ្តើរៗ ដើម្បីត្រៀម ចូលរួមបុណ្យចូលឆ្នាំថ្មី

បាត់ដំបង៖នៅច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ជាការកត់សម្គាល់ចាប់តាំងពីដើមខែមេសាមក ប្រជាពលរដ្ឋ ជាពលករខ្មែរធ្វើការនៅប្រទេសថៃបានចាប់ផ្តើមនាំគ្នាធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតរជាបណ្តើរៗ ខណៈច្រកដទៃទៀត ដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ក៏បានសភាពស្រដៀងៗគ្នានេះដែរ គ្រាន់តែមានចំនួនតិច ឬច្រើនប៉ុណ្ណោះ ។ សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥មក វត្តមានពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់ចូលមកកម្ពុជាវិញជាបន្តបន្ទាប់ខុសប្លែកពីថ្ងៃធម្មតា ។លំហូរពលករវិលត្រលប់មិនខុសពីបណ្ដាឆ្នាំមុនដែរ គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតមកដល់ ពលករខ្មែរតែងតែធ្វើដំណើរវិលមកស្រុកកំណើតវិញដើម្បីជួបជុំសាច់ញាតិដើម្បីប្រារព្ធចូលឆ្នាំថ្មី។ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដដែលគ្រាន់តែរយៈពេលពីរថ្ងៃពីថ្ងៃទី១ និងទី២ ខែមេសា មានពលករខ្មែរជិត៥ពាន់នាក់បានធ្វើដំណើរចូលតាមច្រកនេះ ស្របគ្នាការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ អំឡុងពេលបុណ្យចូលឆ្នាំថ្មី ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសារហូតដល់ថ្ងៃទី១៥ ខែឧសភា ។ តាមរយៈនៃការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់បងប្អូនពលករប្រកបដោយទឹកមុខសប្បាយរីករាយស្រស់ស្រាយ ចំពោះការគិតគូររបស់រាជរដ្ឋាភិបាលដល់សុខទុក្ខរបស់បងប្អូនជាពលករចំណាកស្រុក។ទន្ទឹមនេះសមត្ថកិច្ចប្រចាំច្រកព្រំដែនទាំងភាគីថៃ និងកម្ពុជា បានបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវាលឿនរហ័ស ។ពិសេសការរៀបចំសណ្តាប់ធ្នាប់។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខ។ខេត្តបាត់ដំបង មានច្រកអន្តរជាតិមួយទៀតគឺច្រកភ្នំដី ។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ ពីការលើកលែងតម្លៃសេវា ការអនុញ្ញាត(ចេញ-ចូល) ប្រទេសថៃ(Re-Entry Permit)ដល់ពលករខ្មែរ ឡាវ និង ភូមា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ…
-
ស្ទឹងត្រែងសង្ក្រាន្ត២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រាល្បែងទាញព្រ័ត្រ ប្រវែង ២០០ម៉ែត្រ អបអរឆ្នាំថ្មី ប្រពៃណីជាតិ ដែលមិនធ្លាប់មានទេពីមុនមក

(ខេត្តស្ទឹងត្រែង)៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ១ពាន់ ១១៣នាក់ មកពីវិទ្យាល័យពីរក្នុងខេត្តស្ទឹងត្រែង បានចូលរួមដង្ហែព្រ័ត្រក្នុងទម្ងន់ ៣០០គីឡូក្រាម និងមានប្រវែង ២០០ម៉ែត្រ ទាញសាកល្បង និងនាំយកទៅតម្កល់ទុកនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១ មេសា ២០២៥។ ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រា ល្បែងប្រជាប្រិយខ្មែរ “ល្បែងទាញព្រ័ត្រ” ប្រវែង ២០០ម៉ែត្រ មានទម្ងន់ ៣០០គីឡូក្រាម ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ (១៤-១៥-១៦មេសា២០២៥) ដោយរំពឹងថា នឹងមានអ្នកចូលរួមទាញព្រ័ត្រយ៉ាងច្រើនកុះករ មកពីគ្រប់ស្ថាប័នរដ្ឋ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី នឹងចូលខ្លួនមកបំបែកកំណត់ត្រាទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរ មានតាំងពីយូរលង់មកហើយ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។ ក្រៅពីនេះ ក៏នៅមានល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទទៀត ដែលលើកយកលេងកម្សាន្ត…
-
ប្រជាពលរដ្ឋចូលរួមគាំទ្រ ចលនាភូមិមួយផលិតផលមួយ ដែលបានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីតាំងពិព័រណ៍ផលិតផល ភូមិមួយផលិតផលមួយ ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះនាបរិវេណវេទិកាខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចប្រជាសហគមន៍ បានចូលរួមគាំទ្រនូវចលនាភូមិមួយផលិតផលមួយ ដែលបានដាក់តាំងបង្ហាញនេះ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដាក់តាំងពិព័រណ៍ ផលិតផលភូមិមួយផលិតផលមួយ ដើម្បីផ្សព្វផ្សាយនិងជំរុញឲ្យប្រជាពលរដ្ឋក៏ដូចកសិករ ខិតខំបង្ករបង្ករបង្កើនមុខដំណាំកសិកម្ម ឬផលិតកែច្នៃ បានជាផលិតផលមួយជាស្នាដៃពិត ក៏ដូចផលិតផលមួយសម្រាប់មូលដ្ឋានរបស់ខ្លួន។ ម៉្យាងទៀតផលិតផល ភូមិមួយផលិតផលមូយនេះ វាក៏បានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ ផងដែរ ។ លោកស្រី ពាក សិឡា អភិបាលរងស្រុកថ្មពួក ដែលបានចូលរួមក្នុងពិធីនេះ បានឲ្យដឹងថា នៅស្រុកថ្មពួកក៏មានផលិតផល ភូមិមួយផលិតផលមួយផងដែរ ។ ទាក់ទិនការងារបណ្តុះបណ្តាល លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថា មន្ត្រីជំនាញយើងជាមួយដៃគូអភិវឌ្ឍ តែងបានចុះជួយបណ្ដុះបណ្ដាលនូវបច្ចេកទេសដំណាំកសិកម្ម និងការចិញ្ចឹម មាន់ ទា ជ្រូក ជាដើម ។ ទន្ទឹមគ្នានេះដែរក្រុមប្រឹក្សាខេត្ត ជាមួយគណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយ ផលិតផលមួយ នៅតាមបណ្ដាក្រុងស្រុក ក្នុង…
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកបើកបរគោរពច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើ នលើស លប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតឱកាសនេះ គ.ស.ច.គ បានកត់សំគាល់នៅពេល មានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ គ.ស.ច.គ. សូមធ្វើការអំពាវនាវដល់ សាធារណជនជាអ្នក ប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោក ដូចខាងក្រោម៖ ១-កុំបើកបរលើសល្បឿនកំណត់។២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញា បែងចែកគន្លងផ្លូវ។៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យបុណ្យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសព លោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដី ក្នុងប្រទេសថៃ

(ភ្នំពេញ)៖ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច វរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយ នឹងរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខ របស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលជាហេតុការណ៍ ពោរពេញដោយភាពក្តុកក្តួលរន្ធត់ចិត្តជាពន់ពេក ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសព…
-
បើកការដ្ឋានសាងសង់ផ្លូវថ្មីក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងគុណភាពជីវិត

កំពង់ធំ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២.៩ គីឡូម៉ែត្រ នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានអបអរសាទរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ក្នុងការប្រមូលផ្ដុំធនធាន និងកិច្ចសហការដើម្បីអភិវឌ្ឍសហគមន៍ជនបទ។ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយពេលវេលានិងចំណាយ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានសេវាកម្មសុខាភិបាល ការអប់រំ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គម្រោងនេះនឹងជំរុញការអភិវឌ្ឍខេត្តកំពង់ធំហើយផ្លូវថ្មីៗទាំងនេះនឹងជាឧបករណ៍ដ៏សំខាន់ក្នុងការបង្កើតឱកាសវិនិយោគថ្មីៗ។ សូមជម្រាបថា គម្រោងនេះស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា រួមមាន មូលនិធិសហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)៕ ដោយ៖ប៊ុនរដ្ឋា
-
កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបន្តសកម្មភាពចុះបង្ក្រាបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖កាលពីថ្ងៃអង្គារទី៣១ ខែមីនា ឆ្នាំ២០២៥ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានសហការជាមួយយោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ១០៦នាក់ កាណូត ១៧គ្រឿង បន្តល្បាតបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំប្រឡាយមាស ឃុំផ្លូវទូក ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងសកម្មភាពនេះកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទនិងបំផ្លាញចោលវត្ថុតាងចំនួន១២ ទីតាំងក្នុងនេះកម្ទេចកំប្លោកលើសម្រាស់មួយសម្រាស់មានទំហំ២ ០០០ម៉ែត្រការ៉េ,សាច់ឡុកចំនួន៨ ឡុកស្មើ ៥៥០ ម៉ែត្រ,របាំងប្រវែង ២ ៧០០បង្គោល ៥០ដើម និងចាក់លែងត្រីចម្រុះចូលបឹងទន្លេសាបវិញចំនួន ២៥គីឡូក្រាម អប់រំប្រជាពលរដ្ឋចំនួន៣ នាក់ និងឃាត់ខ្លួនចំនួន២នាក់ប្រគល់ឱ្យមន្ត្រីជលផលដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយឡែកនៅព្រឹកថ្ងៃទី៣១ ខែមីនាដដែលកម្លាំងសហការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានចូលរួមពិធីសំណេះសំណាល និងទទួលអំណោយនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ។…