Category: ព័ត៌មានសង្គម

  • រដ្ឋបាលរាជធានីភ្នំពេញ ចុងសប្តាហ៍នេះបានរៀបចំ​បន្ថែម​របាំគោះត្រឡោក ល្ខោនយីកេ និងល្បែងលេងកំសាន្តយ៉ាង​ច្រើន​សម្បូរបែប

    រដ្ឋបាលរាជធានីភ្នំពេញ ចុងសប្តាហ៍នេះបានរៀបចំ​បន្ថែម​របាំគោះត្រឡោក ល្ខោនយីកេ និងល្បែងលេងកំសាន្តយ៉ាង​ច្រើន​សម្បូរបែប

    (ភ្នំពេញ)៖ នៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានការសម្តែង​របាំគោះត្រឡោក (របាំប្រពៃណី) ហើយសម្រាប់​ថ្ងៃអាទិត្យ​ទី៣០ មីនា នៅវេលាម៉ោង ៧ ដូចគ្នានេះដែរ រដ្ឋបាលរាជ​ធានី​ភ្នំពេញ រៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ លេង​កំសាន្តផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​បរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណី​របស់ដូនតាខ្មែរយើង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក​ស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំ​ពាក្យសាលារាជធានីភ្នំពេញ​។ គួររំលឹកថា៖ កាលពីសប្តាហ៍ទី៣ ក្រោមការរៀបចំរបស់​ស្ថានទូតសាធារណរដ្ឋឥណ្ឌា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហ​ប្រតិបត្តិការទន្លេមេគង្គ-គង្គា (Mekong Ganga Cooperation Food Festival 2025) ដែលមានស្តង់​លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់ ដែលបានធ្វើឱ្យផ្លូវថ្មើរជើង (Walk…

  • កម្ពុជា និង ចិន រៀបចំសិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែង

    កម្ពុជា និង ចិន រៀបចំសិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែង

    ភ្នំពេញ ៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តីថ្លែងថា សិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែងនាថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រថ្មីមួយ សម្រាប់ការថែទាំសុខភាពនៅកម្ពុជាប៉ុណ្ណោះទេ តែមានក៏ជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យវេជ្ជសាស្ត្រផងដែរ។ ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅអគារ Morgan Tower ទីក្រុងកោះពេជ្រ ដែលរៀបចំឡើងដោយមន្ទីរពេទ្យ Superior Med ដោយមានវត្តមានចូលរួមពីលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមកពីប្រទេសចិន និងនៅកម្ពុជា។ ឯកឧត្តម សំហេង បុរស បន្តថា លោក Jason និងលោកស្រី Ido គឺជាអ្នកដែលបានខិតខំប្រឹងប្រែង និងស្វះស្វែងក្នុងការរៀបចំសិក្ខាសាលានាថ្ងៃនេះអាចដំណើរការទៅបាន ដោយភាពជឿជាក់លើសក្តានុពលរបស់កម្ពុជា។ ខ្ញុំសូមអរគុណចំពោះកិច្ចប្រឹងប្រែងរបស់អ្នកទាំងពីរ ក្នុងការជំរុញ និងលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិត Dale Li ដែលជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដ៏ល្បីល្បាញ ដែលលោកជាគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ និងជាអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Cambridge ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំលំដាប់ពិភពលោក បង្កើតនូវឱថស និងវិធីសាស្ត្រក្នុងការធ្វើឱ្យមនុស្សមានអាយុវែង…

  • អ្នកនាំពាក្យ ៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី

    អ្នកនាំពាក្យ ៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី

    (ភ្នំពេញ)៖ ដោយការមើលឃើញនិងចូលរួមសោកស្តាយ ចំពោះឧបទ្ទេវហេតុគ្រោះមហន្តរាយកើតឡើងផ្ទួនៗនៅប្រទេសថៃ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំ ពេលនេះប្រទេសថៃកំពុងមានភ្លើងងឆេះព្រៃ នៅក្នុងខេត្តឡាំបាង ដែលស្ថិតភាគខាងជើងនៃប្រទេស ចាប់តាំងពីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងរំលឹកដល់សាធារណជន អំពីការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលមិនត្រឹមតែធ្វើ់ឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ វាធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ ជាពិសេសខូចខាតប្រព័ន្ធអេកូឡូស៊ីនៃតំបន់នោះផងដែរ។ ជុំវិញករណីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ថា ករណីឆេះព្រៃនេះ ជាបញ្ហាចម្បង ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងត្រូវការការចូលរួមពីភាគីពាព័ន្ធទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ចប្រប់ប្រភេទ ដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតំបន់និងក្បែរតំបន់ព្រៃឈើ ចុះទៅអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានភ្លើងឆេះ ដើម្បីកុំឱ្យរីករាលដាលរហូតបង្កជាគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋតាមរយៈចំហេះ និងការកើនឡើងកំហាប់ភាល្អិតនិចល សារធាតុពុលក្នុងផ្សែង ធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពខ្យល់ ធ្វើឱ្យបាត់បង់ជីវៈចម្រុះ និងខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ជាដើម។ អ្នកកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមក…

  • សិក្ខាសាលាលើកកម្ពស់ផលិតផលខ្មែរនៅកំពង់ធំ

    សិក្ខាសាលាលើកកម្ពស់ផលិតផលខ្មែរនៅកំពង់ធំ

    (ខេត្តកំពង់ធំ)៖ នាយកដ្ឋានអភិវឌ្ឍទីផ្សារ នៃអគ្គនាយក​ដ្ឋាន​ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខា​សា​លា​ស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅខេត្តកំពង់ធំ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរ​ពាណិជ្ជកម្មខេត្តកំពង់ធំ ។ កម្មវិធីនេះមានការចូលរួមពី លោក តាន់ យុវរដ្ឋ អគ្គ​នា​យក​រងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ប្រធាន​សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ព្រះវិហារ, លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ, ព្រមទាំង​ថ្នាក់​ដឹកនាំមន្ទីរ អង្គភាព​ពាក់ព័ន្ធ ពាណិជ្ជករ សហគមន៍ សមាគម ក្រុមហ៊ុន និង​និស្សិតសរុបជាង ១០០នាក់។ លោក ងួន រាសី បានឱ្យដឹងថា ការសហការជាមួយរដ្ឋបាល​ខេត្ត និងអង្គភាពពាក់ព័ន្ធ នឹងផ្តល់ព័ត៌មានអំពីទីផ្សារថ្មីៗ និងលើកកម្ពស់ការបង្កើតដៃគូសហការមុខរបរ។ ពិសេស​ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមបច្ចេកវិទ្យាឌីជីថល ដើម្បី​ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។ សិក្ខាសាលានេះ​ក៏បាន​លើក​ឡើង​អំពីផលិតផលខ្មែរដែល​កំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារអន្តរជាតិរួមមាន៖ ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ សាច់សត្វ ជ័រកៅស៊ូ ម្នាស់ ម្រេច…

  • ឯកឧត្តម ហេង សួរ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុម​ហ៊ុន នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សាស្របតាមស្តង់​ដា​សិក្សានៃប្រទេសចិន និងអាល្លឺម៉ង់

    ឯកឧត្តម ហេង សួរ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុម​ហ៊ុន នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សាស្របតាមស្តង់​ដា​សិក្សានៃប្រទេសចិន និងអាល្លឺម៉ង់

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កិច្ចសហ​ប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់កម្ពុជា ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នៃប្រទេសចិន នឹងជួយជំរុញកម្មវិធីសិក្សា TVET របស់​កម្ពុជា ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និង​អាល្លឺម៉ង់ ដែលនឹងចូលរួមយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍ​វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតភាពជាដៃគូ ដើម្បីលើក​កម្ពស់ និងផ្លាស់ប្តូរកម្មវិធីសិក្សាជាអន្តរជាតិលើជំនាញ TVET ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា។  ការគូសបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសនៃពិធីចុះ​ហត្ថលេ​ខា​លើអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក ជាំង ជូតុង (JIANG Zuodong) នាយកប្រតិបត្តិ ក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នាថ្ងៃទី២៧…

  • បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈម​ដែល​បណ្តាលមកពីគ្រោះរញ្ជួយដីនៅថៃអាច​ទាក់ទង​ផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់

    បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈម​ដែល​បណ្តាលមកពីគ្រោះរញ្ជួយដីនៅថៃអាច​ទាក់ទង​ផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់

    (ភ្នំពេញ)៖ លោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថាន​ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្ថិតនៅទីតាំង​អាគារ ដែលកំពុងសាងសង់ហើយត្រូវបានរលំ​ដោយ​សារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងរងចាំព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថៃ។ បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈ​ម​​បណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់ ដើម្បី​គាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយ​អន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ។ សូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា សូមជួយបីបាច់ថែរក្សា បងប្អូនខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃទាំងអស់សូមមានសុខ សុវត្ថិភាពគ្រប់គ្នា និងរួចចាកផុតពីទុក្ខភ័យ​ទាំងឡាយ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី​នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥នេះ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិ ស្ដីពី បញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សា នៃ សហគមន៍ អ្នក បច្ចេកទេស បញ្ញាសិប្បនិម្មិត”

    ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិ ស្ដីពី បញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សា នៃ សហគមន៍ អ្នក បច្ចេកទេស បញ្ញាសិប្បនិម្មិត”

    (ភ្នំពេញ)៖ បណ្ឌិត្យសភា បច្ចេកវិទ្យា ឌីជីថល កម្ពុជា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក.ប.ទ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​និងប្រមូលធាតុចូលលើកទី២ ស្ដីពី “ការ រៀបចំ យុទ្ធសាស្ត្រ ជាតិ ស្ដីពី បញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សា នៃ សហគមន៍ អ្នក បច្ចេកទេស បញ្ញាសិប្បនិម្មិត” ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធ​នឹងការវិវត្តនិង វឌ្ឍនភាពស្រាវជ្រាវ នៃបញ្ញាសិប្បនិម្មិត​នៅកម្ពុជា, បង្ហាញគម្រោងបញ្ញា​សិប្បនិម្មិតមួយ​ចំនួន​ដែលកំពុងអនុវត្តនៅក្នុង ក.ប.ទ. និងធ្វើកិច្ចពិភាក្សាស្តីពី​ទិន្នន័យ និង សំណុំ ធនធាន បច្ចេកទេស ដើម្បី ជំរុញ ការ អភិវឌ្ឍ បញ្ញាសិប្បនិម្មិត នៅកម្ពុជា ព្រមទាំងប្រមូលមតិ​យោបល់នានាពីសិក្ខាកាមដែលបានអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សហគមន៍អ្នក​ជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យ​សាធារណៈនិងវិស័យឯកជន ដែលមានសរុបប្រមាណ 150នាក់។ ឯកឧត្តម ហាក់ សុខហេង…

  • មកដឹងពី ឆ្អឹងសាកសពបុព្វបុរសបុរាណ នៅសារមន្ទីរ​ខេត្ត​ព្រំ​ដែន កម្ពុជា ថៃ

    មកដឹងពី ឆ្អឹងសាកសពបុព្វបុរសបុរាណ នៅសារមន្ទីរ​ខេត្ត​ព្រំ​ដែន កម្ពុជា ថៃ

    (ខេត្តបន្ទាយមានជ័យ)៖ ឆ្អឹងសាកសពបុព្វបុរសបុរាណនៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ ខេត្តព្រំដែន កម្ពុជា ថៃ ដែល​​មានអាយុកាលជាងពីរពាន់ឆ្នាំ ។ ក្នុងពិធីសូត្រមន្តដើម្បីសិរីសួស្ដីសង្ក្រានឆ្នាំថ្មី២០២៥ខាងមុខនេះ ដែលបានធ្វើឡើងនៅសារមន្ទីរ​ខេត្តបន្ទាយ​មាន​ជ័យ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ​​បានលើកឡើងពីសម្ភារៈវត្ថុបរាណ ពិសេស​ឆ្អឹង​សពបុព្វបុរសខ្មែយើង ដែលបានពីកំណាយឃើញ ( ដាក់សម្លេងលោក តាំកួយ 0′ 52″ ) លោក គី បញ្ញារិទ្ធ អនុប្រធានសារមន្ទីរខេត្តបន្ទាយ​មាន​ជ័យ ជំនាញបុរាណវិទ្យាបានបញ្ជាក់អំពី សម្ភារៈ​វត្ថុបរាណ​ពិសេសឆ្អឹងសពបុព្វបុរសខ្មែយើង។ ហើយបានបញ្ជាក់ប​ន្ថែមថា កន្លងមក​ក៏ដូចជា​ពេលថ្មីៗនេះ អ្នកបុរាណវិទ្យា​អន្តរ​ជាតិ និងមន្ត្រីជំនាញ​បេតិកភណ្ឌ នៃមន្ទីរ ក៏ដូចជា​ក្រសួង វប្បធម៌ និងវិចិត្រ​សិល្ប: ខេត្តបន្ទាយមានជ័យ បានចូលរួមស្រាវជ្រាវ និង​ធ្វើកំណាយលើស្ថានីយ៍ និងផ្នូរ​សាកសពបុរាណ លើតំបន់​រមណីយដ្ឋានប្រវត្តិសាស្ត្រ ឬ​តំបន់​ប្រាសាទ ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដើម្បី​វាយតម្លៃរក​អាយុកាលនៃ​មនុស្សស​ម័យមុនឬបុព្វ​បុរស​ជាមួយការផលិត ក៏ដូចជា​ការប្រើប្រាស់វត្ថុទាំងអស់នោះ​នាយុគសម័យបុរាណ ។ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ បានលើកឡើងនូវគុតម្លៃប្រវត្តិសាស្ត្រ នៃសម្ភារៈវត្ថុ​បុរាណ​ពិសេសឆ្អឹងសពបុព្វបុរសខ្មែយើង ។ សារមន្ទីរខេត្តបន្ទាយមានជ័យ…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ច គណៈ​ប្រតិ​ភូ​ខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញ​ជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ច គណៈ​ប្រតិ​ភូ​ខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញ​ជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    (ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​អញ្ជើញ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តបិញភឿក​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំ​ដោយ​លោកជំទាវ ត្រើន ទ្វេហៀន អនុលេខាគណៈ​កម្មា​ធិការបក្សខេត្ត និងជាប្រធាន គណៈកម្មាធិការប្រជា​ជន​ខេត្តបិញភឿក (អភិបាលខេត្ត) ដើម្បីចូលរួមជូនពរ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ នៅ សាកលាខេត្តកំពង់ចាម។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន​របស់​គណៈប្រតិភូខេត្តប៊ិញភឿក និងភ្ញៀវកិត្តិយសទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយស អញ្ជើញចូលរួម ក្នុងពីធីជូនពរ និងអបអរសាទរ ពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស.២០២៥ នៅក្នុងខេត្តកំពង់ចាម នាពេលនេះ ប្រកបដោយ ភាតរភាព…

  • សមាគមឧកញ៉ាកម្ពុជា ចែកអំណោយជូនសាលាបឋម​សិក្សា​ក្រចាប់ ដើម្បីលើកស្ទួយវិស័យអប់រំ

    សមាគមឧកញ៉ាកម្ពុជា ចែកអំណោយជូនសាលាបឋម​សិក្សា​ក្រចាប់ ដើម្បីលើកស្ទួយវិស័យអប់រំ

    (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម ឧកញ៉ាកម្ពុជា បាន​អញ្ជើញ​ចែកអំណោយជូន លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស នៃសាលាបឋមសិក្សាក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបាន​ជូន​ដំណើរនិងអបអរសាទរកិច្ចសប្បុរសធម៌នេះ។ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ សមាជិកសប្បុរសជនទាំងអស់នៃសមាគម​ឧកញ៉ា​កម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈ​អប់រំ ដោយ​មានការប្រគល់ជាផ្លូវការតាមរយៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី។ “ថវិកា និងសម្ភារៈទាំងនេះ ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់លើកស្ទួយវិស័យ​អប់រំ​ក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតធនធានមនុស្សប្រកប​ដោយគុណភាព និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន​ឆាប់រហ័ស” ។ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានផ្តាំផ្ញើដល់ សិស្សានុសិស្ស​ទាំង​អស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបង្កើតអនា​គត​ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ “ក្មួយៗ​ត្រូវតែជាសិស្សល្អ…