-
យោធិននារី ជាអតីតយុទ្ធកម្ពុជាខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

(ខេត្តព្រះវិហារ)៖ គំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជនកម្ពុជា ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិ ឲ្យរួចផុតពីភ្លើងសង្រ្គាម ធ្វើឱ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកំពូលៗសមាគមអតីតយុទ្ធជនកម្ពុជា តែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនយោធិន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជានិច្ច។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្របត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានលើកឡើងបែបនេះ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ខណៈអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដែលជាគ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ជូនយោធិននារី អតីតយុទ្ធកម្ពុជាខេត្ត ជាច្រើនគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ អំណោយដែលយោធិននារីទទួលបាននៅពេលនោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី…
-
ប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ»

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ – Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you»។ ១. រង្វាន់ជ័យលាភីបេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖ ដោយ ៖ ង៉ាន់ ទិត្យ
-
កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំនាយទាហានពលទាហាន សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងកងពលតូចអន្តរាគមន៍លេខ១ សរុបចំនួន ១៥២នាក់ កាណូតបាឡាស្មាច់ ២៦គ្រឿង អូប័រ ០៣គ្រឿង ប្រើប្រាស់សាំង ៦៨០លីត្រ ប្រេងម៉ាស៊ូត ៨០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, និងចំណុចបាយក្រៀម, ឃុំកំពង់ហាវ ស្រុកកំពង់លែង, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌, ភូមិពាមឆ្កោក ឃុំពាមឆ្កោក, ឃុំជលសារ ស្រុកជលគីរី និង ឃុំគោលបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ កម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្តុតាងចំនួន ២១ទីតាំង.កម្ទេចកំប្លោកលើសម្រាស់ចំនួន ០៧កន្លែងមាន ទំហំ ៥៦,៦០០ម៉ែត្រការ៉េ សាច់ស្បៃមុងចំនួន ២៥០ម៉ែត្រ.សាច់ឡុក ១៧ឡុក ស្មើរ៣,៣៥០ម៉ែត្រ របាំងប្រវែង២,៣០០ម៉ែត្រ.បង្គោល ៩០ដើមនិងចាក់លែងកូនត្រីចម្រុះចូលដែរនេសាទវិញចំនួន ៤០គីឡូក្រាម.អប់រំប្រជាពលរដ្ឋ ០៤នាក់និង.ធ្វើកិច្ចសន្យា ចំនួន ០៣នាក់ផងដែរ៕ សុខ ៖…
-
ទេសចរណ៍អំណាន កំពុងពេញនិយម ដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងក្រុងកំពង់ចាម

(ខេត្តកំពង់ចាម)៖ លោកអ៊ុ ក វណ្ណដេ ម្ចាស់រថយន្តចល័តទេសចរណ៍អំណាន បានឱ្យដឹងថា លោកធ្វើដំណើរចេញពីភ្នំពេញ មកដល់ក្រុងកំពង់ចាមកាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ លោកនឹងបន្តដំណើរទៅខេត្តកំពង់ធំ លោកមានសៀវភៅចំនួនជាងមួយពាន់ក្បាលសម្រាប់ចែកជូនផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស និស្សិត និងគ្រប់មជ្ឈដ្ឋានដែលមានបំណងចង់អានសៀវភៅគ្រប់ប្រភេទក្រេបយកចំណេះដឹងដើម្បីអនាគតរុងរឿង និងជាទំពាំងស្នងឬស្សីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិលោកបានបន្តថា ការអានសៀវភៅផ្ដល់ប្រយោជន៍ជាច្រើន ។ លោកក៍បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សនិសិត្យត្រូវខិតខំស្វែងរកសៀវភៅសិក្សាជៀសវាងការដើរលេងសេព្វគប់ជាមួយក្រុមពាលាបាតសង្គមដែលនាំខ្លួនទៅរកសេចក្ដីវិនាស ។ សៀវភៅ ដែលលោកយកមកដាក់ជូនដោយមិនគិតថ្លៃ និងមានទឹកសុទ្ធជូនដល់អ្នកអានបរិភោគដោយមិនគិតថ្លៃផងដែរ ៕ ដោយ ៖ លីពៅ
-
ក្រសួងបរិស្ថានចេញពិន័យអន្តរការណ៍ និងចេញបញ្ជាឱ្យកាស៊ីណូនៅខេត្តកំពតបញ្ឈប់បញ្ចេញសំណល់រាវចូលព្រែកចាក

(ភ្នំពេញ)៖ ក្រុមហ៊ុនកាស៊ីណូមួយកន្លែងដែលស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត ត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ពិន័យអន្តរការណ៍ និងចេញបញ្ជាឱ្យកាស៊ីណូមួយនេះ បញ្ឈប់បញ្ចេញសំណល់រាវចូលព្រែកចាកបន្តទៅទៀត។ យោងតាមប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថាក្នុងការចុះពិនិត្យ និងដឹកនាំមន្រ្តីជំនាញចុះពិនិត្យកាស៊ីណូ Casino Knhom ឃើញថា កាស៊ីណូមួយនេះបានបង្ហូរទឹកកខ្វក់ និងបំពុលពីការបង្ហូរសំណល់រាវចូលព្រែកចាកនិងបង្កផលប៉ះពាល់នៃប្រភពទឹកមួយកន្លែងនេះ។ ដោយក្នុងនេះក្រសួងបរិស្ថានបានធ្វើការសន្និដ្ឋាន និងបញ្ជាក់លទ្ធផលការត្រួតពិនិត្យដូចខាងក្រោម ៖ ១-កាស៊ីណូបានបញ្ចេញសំណល់រាវ បង្កជាកិ្លនស្អុយ ប៉ះពាល់ដល់៩គ្រួសារដែលស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ២-ការបង្ហូរសំណល់ទឹកកខ្វក់របស់កាស៊ីណូបានបង្កផលប៉ះពាល់ដល់ទឹកព្រែកចាក ដោយស្ថានភាពទឹកព្រែកចាកចាប់ពីខាងលើចំណុចប្រសព្វរវាងប្រឡាយបង្ហូរសំណល់ទឹកកខ្វក់ជាមួយព្រែកចាក ប្រមាណ៥០ម៉ែត្រ និងខាងក្រោមប្រមាណ៤៥០ម៉ែត្រ ទឹកមានស្ថានភាពពណ៌ខ្មៅ និងមានក្លិនស្អុយ ៣-កាស៊ីណូមិនទាន់មានប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់នៅឡើយទេ ៤-កាស៊ីណូមិនទាន់បានរៀបចំទីតាំងទុកដាក់សំរាមសំណល់រឹងបានត្រឹមត្រូវនៅឡើយ ៣-បញ្ចេញសំណល់រាវ សំណល់រឹង ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ៤-ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន។ ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុន ១-ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងកាស៊ីណូ ចូលទៅប្រភពទឹកសាធារណៈ (ព្រែកចាក) ជាបណ្តោះអាសន្ន រហូតបញ្ចប់ការសាងសង់អាងប្រព្រឹត្តិកម្ម និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។ ២-អនុវត្តពិន័យអន្តរការណ៍ លើករណី៖-ការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ,…
-
ផ្សោតទន្លេ ក្រពើភ្នំ អណ្តើកហ្លួង សត្វត្រីកម្រជាច្រើនទៀតកំពុងបង្ហាញវត្តមាន និងមានចំនួនកើនឡើងនៅកម្ពុជា

(ភ្នំពេញ)៖ចំនួនត្រីផ្សោតទឹកសាបនាកន្លងមក មានការថមថយចុះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសក្នុងឆ្នាំ២០២៥ មានការកើនចំនួនឡើងបន្តបន្ទាប់ និងក្រៅពីនេះចំពោះសត្វត្រីកម្រដទៃទៀតក៏ឃើញមានវត្តមានបង្ហាញឱ្យឃើញបន្តបន្ទាប់ដូចគ្នាផងដែរ ដែលទាំងនេះបង្ហាញពីខិតខំកិច្ចការពារ និងអភិរក្សបានជោគជ័យរបស់កម្ពុជាយើង។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងក្នុងពិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញឱ្យដឹងថា៖ចំនួនសត្វផ្សោតទឹកសាបក្នុងឆ្នាំ២០២៤កន្លងមកមានការកើនចំនួនឡើងចំនួន៥ក្បាល ខណៈ២ទៅ៣ឆ្នាំមុនមានតែថយចុះ។ ដោយឡែកសម្រាប់ដើមឆ្នាំ២០២៥នេះ ចំនួនសត្វផ្សោតកើនឡើងចំនួន ៣ក្បាលហើយ ចំណែកការស្លាប់របស់ពួកវាពុំទាន់ឃើញមានទេ។ លើសពីនេះយើងនៅមានធនធានត្រីកម្រផ្សេងៗជាច្រើនទៀតដូចជា បបែល យក្ស ដូចយើងបានដឹងហើយមានទម្ងន់ជាង ៣០០ក្បាលឈ្មោះបរមី ។ ថ្ងៃក្រោយយើងនឹងឃើញវាទៀត ហើយទម្ងន់វាអាចច្រើនជាងនេះបន្ថែមទៀត។ក្រៅពីនេះយើងក៏មានត្រីគល់រាំង និងត្រីកម្រមួយចំនួនទៀតក៏បង្ហាញខ្លួនញឹកញាប់ ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណាបានថ្លែងបញ្ជាក់ដែរថា”មួយរយៈពេលនេះ យើងឃើញថាពលរដ្ឋយើងបានយល់ដឹងច្រើនណាស់ ពោលគឺនៅពេលប្រជានេសាទរបស់យើងចាប់បានត្រីកម្រៗគាត់នឹងលែងទៅវិញ គាត់បានថតបង្ហាញ។គាត់បានចូលរួមអភិរក្សជាមួយគ្នាកាន់តែច្រើនឡើង”។ ឯកឧត្តម ឌិត ទីណាបានថ្លែងបញ្ជាក់បន្ថែមថា៖ ”ធនធានសត្វរបស់យើងបានកើតច្រើន ក្នុងនេះសត្វផ្សោតសមុទ្រ ជ្រូកទឹក ផ្សោតព៌ណផ្កាឈូក ទាំងនេះដោយសារតែកម្ពុជាយើងបានធ្វើការអភិរក្សបានល្អ។សម្រាប់ជ្រូកទឹកត្រូវការស្មៅសមុទ្រក្នុងទឹក។ប្រភេទស្មៅទឹកនេះដុះយឺតណាស់ មិនដូចស្មៅនៅលើគោកទេ។បើកាលណាមានស្មៅទឹកយើងតែឃើញជ្រូកទឹកហ្នឹងមករកស៊ីចំណីរបស់វាហើយ”។ ឯកឧត្តមបានថ្លែងថាក្រៅពីនេះយើងក៏មានក្រពើភ្នំដែលបានលែងច្រើននាកន្លងមក។ក្រពើភ្នំនេះយើងមានច្រើនជាងគេលើពិភពលោក។ចំណែកអណ្តើកហ្លួងក៏ដូចគ្នា…
-
អាជ្ញាធរខណ្ឌច្បារអំពៅ រៀបចំសណ្តាប់ធ្នាប់ តាមផ្លូវ ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ដល់តំបន់ច្រាំង បាក់

(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំ កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។ លោក ហ៊ត គឹមនី បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិតជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីករ ក្នុងន័យ មិនអនុញ្ញាត ឱ្យដាក់ តាំងលក់ទំនិញ និងសម្ភារផ្សេងៗ នៅលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។ លោកអភិបាលរងខណ្ឌបានបន្តថា យោងតាមសេចក្តី ជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព របស់ រដ្ឋបាល ខណ្ឌច្បារអំពៅ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពាន ព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ គឺទុករយះពេល៥ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា អោយបញ្ឈប់ និងរុះរេីចេញជាបន្ទាន់ រាល់ការលក់ដូរ…
-
ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មី សម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបាន រកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវ បានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទ ភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។ តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis”នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយ ខ្យងឧទយាទិត្យClostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។ តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។…
-
គ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ទទួលបានអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

(ខេត្តព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី២៤ មីនា ២០២៥ បានអញ្ជេីញដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ៥៣គ្រួសារ នៅភូមិអានសេះ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។ អំណោយដែលគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ពទាំង ៥៣គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ មី ទឹកត្រី ទឹកសុីអុីវ និង ត្រីខកំប៉ុង ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា …
-
លោក Zelensky ថា ពិភពលោកត្រូវតែរួមគ្នាជំរុញលោក Putin បញ្ឈប់ការឈ្លានពានអ៊ុយក្រែន

កៀវ ៖ ពិភពលោកគួរតែរួមគ្នាជំរុញឱ្យមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ឈប់ការវាយប្រហារ និង ឈ្លានពានរយៈពេលបីឆ្នាំរបស់គាត់ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ។ លោក ហ្សេលេនស្គី បាននិយាយនៅក្នុងវីដេអូបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា មិនថាយើងនិយាយអំពីអ្វីជាមួយដៃគូរបស់យើងទេ … យើងត្រូវជំរុញឱ្យលោក ពូទីន ចេញបញ្ជាពិតប្រាកដមួយ ដើម្បីបញ្ឈប់ការវាយប្រហារ។ លោក ហ្សេលេនស្គី បន្តថា ជាការពិតណាស់ មនុស្សគ្រប់គ្នានៅក្នុងពិភពលោកសុទ្ធតែដឹងលឺថា រុស្ស៊ីគឺជាមនុស្សតែម្នាក់គត់ដែលអាចបញ្ឈប់សង្រ្គាមនេះ ។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ចាប់តាំងពីថ្ងៃទី១១ ខែមីនាមក មានសំណើមួយសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយការវាយប្រហារត្រូវបានរំពឹងថា នឹងបញ្ឈប់ចាប់ពីពេលនោះ។ ប៉ុន្តែវាគឺជារុស្ស៊ីដែលបន្តការវាយប្រហារទាំងអស់នេះ ហើយជារៀងរាល់យប់ ជារៀងរាល់ថ្ងៃ រុស្ស៊ីតែងតែបើកការវាយប្រហារដ៏ឃោរឃៅបំផុតតាមដែលអាចធ្វើបាន។ ដូច្នេះ បើគ្មានសម្ពាធលើរុស្ស៊ីទេ ពួកគេនឹងបន្តមើលស្រាលលើដំណោះស្រាយការទូត ហើយបន្តសម្លាប់ជីវិតមនុស្សបន្ថែមទៀត៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា