-
បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នឹងមានរៀបចំកម្មវិធីអ្វីខ្លះ?

ភ្នំពេញ៖ បន្ទាប់ពីរៀបចំបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាបប្រកបដោយជោគជ័យ បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវនឹងប្រពឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”។ព្រឹត្តិការណ៍លើកទី៩នេះ ក៏កាន់តែប្លែកថែមទៀត ។ តើព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ នឹងមានរៀបចំអ្វីខ្លះ? ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចជា៖១- ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនីនិងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥។២- ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុកព្រមទាំងការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ និងទី៣- សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡា ជាច្រើនប្រភេទ។ក្នុងនោះកីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២. កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣. កីឡា អុកចត្រង្គ មហាជន, ៤.កីឡាកម្សាន្តដូចជា រែក បាយខុម លោតម៉ឹក,…
-
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

(ភ្នំពេញ)៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក ឯកឧត្ដមអភិសន្តិបណ្ឌិត អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់ ។ ក្នុងស្មារតីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត…
-
ស្វាព្រាម សម្បូររស់នៅ នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា

(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia)បានឱ្យដឹងថាស្វាព្រាមជាប្រភេទស្ថិតក្នុងអម្បូរស្វា និងសម្បូររស់នៅ នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។ ស្វាព្រាមចូលចិត្តរត់លេងក្បែរមាត់ទន្លេ ឬប្រភពទឹក ដែលធ្វើឱ្យទីជម្រករបស់ពួកគេកាន់តែមានភាពទាក់ទាញ។ ក្នុងការចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានឱ្យដឹងថាស្វាព្រាម មានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតាមរយៈការស៊ីផ្លែឈើ និងស្លឹករុក្ខជាតិ។ នៅពេលស៊ីចំណី គ្រាប់ពូជជ្រុះពង្រាយលើដី ក្រោយមកគ្រាប់ពូជនឹងដុះចេញជាកូនឈើពាសពេញព្រៃ។ពួកវាពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារព្រៃឈើឡើងវិញ។ គួរបញ្ជាក់ថាស្វាព្រាមចូលចិត្តរស់នៅតាម ព្រៃស្រោង ព្រៃពាក់ កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង។ ពួកវារស់នៅ លើ ដើមឈើ ហើយអាចចុះដីម្តងម្កាលដើម្បីរត់លេង និងស៊ីដីច្រាប មានសារធាតុខនិជ។ ចំណីអាហាររបស់វាមានត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ វារស់នៅជាក្រុមដែលមានចំនួនពី១០-៤០ក្បាល ឬច្រើន ជាង នេះ ហើយជួនកាលពួកនេះក៏រស់នៅក្នុងដែនព្រៃរួមគ្នា ជាមួយ ទោចដែរ។ វាជាសត្វចូលចិត្តភាពស្ងៀមស្ងាត់បំផុត។ វាកើតកូន ក្នុងអំឡុងខែធ្នូ រហូតដល់ខែឧសភា។ ជាមួយគ្នានេះស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី…
-
រថយន្តក្រុងចំនួន ៥៩៧គ្រឿង ត្រៀមជូនដំណើរ ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹង រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងនោះរួមមាន ៖ ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយ៍ខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ ២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង…
-
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៥០គ្រួសារ ក្នុងខេត្តក្រចេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(ក្រចេះ) ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះចែកអំណោយនិងសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ២៥០គ្រួសារ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ។ ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹកលឹក និងសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ បង្កឡើងមហន្តរាយបង្កដោយធម្មជាតិ។ ការចែកអំណោយនេះដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា « អំណោយទាំងអស់ដែលកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះ…
-
មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញសួរសុខទុក្ខកងទ័ពឈរជើងនៅកោះរ៉ុងសន្លឹម និងកោះរ៉ុង

ភ្នំពេញ៖ឯកឧត្ដមឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកក្នុងសប្ដាហ៍នេះបានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ផ្ដល់ជូនកម្លាំងឈរជើងកោះរ៉ុងសន្លឹមលេខ៤ និង កោះរ៉ុងលេខ១ ព្រមទាំងបណ្ដាអង្គភាពជាច្រើនទៀត។សកម្មភាពនេះក៏ជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ដែលនឹងចូលមកដល់ថ្ងៃទី១៤ ខែមេសាខាងមុខ។ នៅបណ្ដាគោលដៅសំខាន់ៗខាងលើ ឯកឧត្ដមឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានស្តាប់ដោយយកចិត្តទុកដាក់នូវ សេចក្តីរាយការណ៍របស់ឧត្ដមនាវីត្រី សួង សារ៉ែម មេបញ្ជាការកងការពារកោះរ៉ុងសន្លឹមលេខ៤ និងឯកឧត្ដម កែវ វិចិត្រ មេបញ្ជាការ កងការពារកោះរ៉ុងលេខ១។ សូមជម្រាបថា កោះរ៉ុងសន្លឹមជាកោះមួយស្ថិតនៅ ទិសខាងលិច និងមានចំងាយ២០គីឡូម៉ែត្រពីកំពង់ផែរអន្តរជាតិ ក្រុងព្រះសីហនុ ។កោះមានប្រវែងបណ្ដោយ ៩គីឡូម៉ែត្រ ទទឹងតូចប្រវែង១.២៥០ម៉ែត្រ ទទឹងធំប្រវែង៥គីឡូម៉ែត្រ ស្មើនឹងផ្ទៃក្រឡា១៩.៨គីឡូម៉ែត្រការ៉េ ស្មើនិង១៩៨០ហិតតា។នៅជុំវិញកោះ មានឆ្នេរខ្សាច់ធំៗ ចំនួន៧ឆ្នេរ ច្រាំងចោត ចម្រាក់ផ្ទាំងថ្មធំៗជាច្រើនកន្លែង រីឯនៅលើកោះ សំបូរទៅដោយ ដងភ្នំខ្ពស់ទាប ព្រៃឈើក្រាស់ គ្រប់ដណ្ដប់ប្រមាណ ៩០ភាគរយ។ រីឯកោះរ៉ុងលេខ១ ស្ថិតនៅខាងលិចខេត្តព្រះសីហនុ មានចម្ងាយឃ្លាតពីខេត្តព្រះសីហនុ១៦.១៩៨ម៉ាយ (១ម៉ាយស្មើ១៦គីឡូម៉ែត្រ)និងឃ្លាតពីមូលដ្ឋានសមុទ្រចម្ងាយ២៥.៦ម៉ែត្រ។ នាឱកាសនេះ ឯកឧត្ដម ទៀ សុខា…
-
រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកឆ្លូង ជាមួយនឹងការជំរុញបន្ថែម

ក្រចេះ៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យសកម្មភាពបម្រើសេវាសុខាភិបាល និងវឌ្ឍនភាពនៅមន្ទីរពេទ្យបង្អែកឆ្លូង ខេត្តក្រចេះ ។ ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកឆ្លូង ដែលរួមដំណើរដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារនៅទីនោះ ។ជាមួយនឹងការសរសើរ លើកទឹកចិត្តដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់គ្រូពេទ្យ មន្រ្តី បុគ្គលិកនៃមន្ទីរពេទ្យសូមបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ និងវះកាត់ ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល (គ.វ.ស)។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បានផ្តល់អនុសាសន៍ថា ការអភិវឌ្ឍសមត្ថភាពដែលមានស្រាប់ឱ្យបានកាន់តែខ្លាំងមាំទាំ គឺជាការដាក់ខ្លួនបម្រើក្នុងវិស័យសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងជាការដើរឱ្យទាន់សម័យឌីជីថល និងនវានុវត្តន៍៕ ដោយ៖ ហេង សម្បត្តិ
-
ក្រសួងបរិស្ថាន ចុះអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food នៅខេត្តប៉ៃលិន ដែលបង្ហូរសំណល់រាវបំពុលទឹកសាធារណៈ

(ភ្នំពេញ)៖ ក្រោយការរកឃើញបំពុលទឹកសាធារណៈធ្ងន់ធ្ងរ រួចមក នាពេលនេះក្រសួង បរិស្ថាន បានចុះអនុវត្តផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា ចំណាត់ការក្តៅ ជាមួយការអនុវត្តផ្លូវច្បាប់នេះ ធ្វើឡើងក្រោយក្រុមការងារបានពិនិត្យឃើញថា អូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។ ករណីបំពុលនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថា ការបំពុលនេះបានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ ។ ក្រសួងបរិស្ថានបានលើកឡើងថា ក្រុមហ៊ុននេះធ្លាប់បានបង្កការបំពុលរួចមកហើយកាលពីឆ្នាំ២០២៤ ដោយពេលនោះក្រសួងបរិស្ថានបានចាត់វិធានការច្បាប់…
-
ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់ ធានា សុវត្ថិភាព និងសុខុមាលភាពសហគមន៍

ស្ទឹងត្រែង៖ លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ ការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គមបានលើកឡើងថា ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់ ធានា សុវត្ថិភាព និងសុខុមាលភាពសហគមន៍ ។ ថ្លែងទៅកាន់សិក្ខាកាមចំនួន ២៨រូប មកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៨ ខែមីនា លោក យឹម ផែន បានបន្តថា យើងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការត្រៀមលក្ខណៈ និងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ ការយល់ដឹងអំពីទស្សនៈទាន ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម។ លោកបន្ថែមថា មានសារសំខាន់ណាស់ក្នុងការជំរុញ និងគាំទ្រប្រសិទ្ធភាពការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ។ជាពិសេសអាចការពារបានសម្រាប់ក្រុម និងបុគ្គលដែលងាយរងគ្រោះបំផុត។ លោកអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការ អុកហ្វាម(Oxfam) និងអង្គការដៃគូរ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងវិញ ដើម្បីពង្រឹងឱ្យមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ មានចំណេះដឹងជំនាញ ច្បាស់លាស់ ក្នុងការដឹកនាំអនុវត្តការងារ សិក្សាវាយតម្លៃ…
-
ស្នងការនគរបាលខេត្តកំពង់ធំ ពង្រឹងការទទួលខុសត្រូវដល់មន្ត្រីនគរបាល ខណៈបុណ្យចូលឆ្នាំឈានជិតមកដល់

កំពង់ធំ៖ ក្នុងកិច្ចប្រជុំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរំលឹកដល់មន្រ្តីនគរបាលគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ធំ ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅពេលខាងមុខឆាប់ៗនេះ ។ ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់លើស្នាដៃនិងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងចំណុះស្នងការដ្ឋានទាំងអស់ ដែលខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី/ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់គួរជាទីមោទនៈ និងមានប្រសិទ្ធភាពបំផុត៕ ដោយ៖ប៊ុន រដ្ឋា