-
សមិទ្ធផលនានាក្នុងវត្តរស្មីសង្កែ តម្លៃជិតមួយសែនដុល្លារ ត្រូវបានប្រារព្ធពិធីសម្ពោធ ឆ្លង

កំពង់ចាម៖សមទ្ធិផលនានាក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យឆ្លង និងសម្ពោធដាក់ប្រើប្រាស់កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ សមិទ្ធផលដែលសម្ពោធឆ្លងរួមមាន ដំបូលព្រះវិហារ កុដិមួយខ្នង និងស្រះទឹក ជាដើម។សំណង់ទាំងនេះចំណាយថវិកាសាងសង់ចំនួនជិតមួយសែនដុល្លារអាមេរិក ។ ក្នុងឱកាសអញ្ជើញចូលរួមឯកឧត្ដមអភិបាលខេត្តកំពង់ចាមបានចូលរួមអបអរសាទរ ចំពោះ វត្តរស្មីសង្កែ ដែលទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាបច្ច័យតាមកម្លាំងសទ្ធា ដើម្បី កសាងបង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកព្រៃឈរ ដើម្បីតម្កល់ទុកជាទីសក្ការៈសម្រាប់ជន្មានុជនគ្រប់វ័យទាំងបច្ចុប្បន្ន និងតទៅអនាគត ៕ដោយ៖លី ពៅ
-
ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានចេញជារូបរាងហើយ!

(សៀមរាប)៖ ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។ កុំភ្លេចចូលរួមថតរូបអនុស្សាវរីយ៍នៅឯខ្លោងទ្វារអង្គរសង្ក្រាន្តផងណា!
-
យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៏ ទី២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz ។ នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ ។ នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។ ក្នុងឳកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។ ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App…
-
ប្រជាជនកម្ពុជា បញ្ចេញសំឡេង ដើម្បីធម្មជាតិ នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៥

(ភ្នំពេញ)៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី នៅកម្ពុជា ឆ្នាំ២០២៥ បានប្រាព្ធឡើងពោរពេញទៅដោយភាពសប្បាយរីករាយ ការអប់រំចំណេះដឹង និងកិច្ចសហការដ៏មានប្រសិទ្ធភាព។ មនុស្សជាង 1000 នាក់ បានមកពីគ្រប់ទិសទី ដើម្បីចូលរួមចលនានេះ ដោយរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារអ្វីដែលសំខាន់បំផុតគឺ «អនាគតរបស់យើង»។ ពួកយើងបានតាំងចិត្តគ្រប់ៗគ្នាថានឹង ការពារប្រភេទសត្វកម្ររបស់យើង និងប្រព័ន្ធអេកូឡូស៊ី ដោយផ្ដើមចេញពីការគាំទ្រទំនិញប្រកបដោយនិរន្តរភាព និងការបដិសេធការប្រើប្រាស់ថង់ផ្លាស្ទិក រួមបញ្ចូលទាំងការប្រើប្រាស់ថាមពលបានយ៉ាងត្រឹមត្រូវផងដែរ។ ប្រសិនបើអ្នកខកខានក្នុងការចូលរួម ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅក្នុងឆ្នាំនេះ កុំទាន់សោកស្ដាយ! សូមពិនិត្យមើលបណ្ដុំរូបភាពនៃសកម្មភាពរបស់កម្មវិធីខាងក្រោមនេះ ដើម្បីមើលស្តង់ពិព័រណ៍ដៃគូក្នុងស្រុករបស់យើង រួមទាំង ពិធី “បិទភ្លើង” និងទស្សនីយភាពនៃការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ KAI-ខាយ និងសកម្មភាពជាច្រើនទៀត! យើងខ្ញុំសូមថ្លែងសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ រដ្ឋាភិបាលទាំងអស់ មានដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងរដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ សូមអរគុណជាពិសេសចំពោះវិស័យឯកជន និងដៃគូអង្គការក្រៅរដ្ឋាភិបាល ជាពិសេស IUCN សម្រាប់ការរួមចំណែកចំពោះទិវាមួយម៉ោងសម្រាប់ភពផែនដីផែនដីឆ្នាំ ២០២៥៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យនិងទិញធានារ៉ាប់រងអគ្គិភ័យ

(ខេត្តព្រៃវែង)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រោងម៉ាស៊ីនស្រូវទូទាំងប្រទេសឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភយ ដោយរៀបចំប្រព័ន្ធការពារសុវត្ថិភាព និងទិញធានារ៉ាប់រងអគ្គិភ័យ បន្ថែម ដើម្បីទ្រព្យសម្បត្តិទាំងមូលតែម្តង។ ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវដូច្នេះក្នុងឱកាសឆ្លៀតពេលថ្ងៃឈប់សម្រាក អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចម្សិលមិញ។ ក្រោយពីបានពិនិត្យមើលទំហំខូចខាតជាក់ស្តែង និងពិនិត្យមើលទីតាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានគិតដល់ហានិភ័យជាយថាហេតុអាចកើតមាននៅក្នុងរដូវក្តៅបំផុតរបស់កម្ជុជា គឺនៅខែមេសាខាងមុខនេះ ដែលងាយស្រួលកើតមានគ្រោះអគ្គិភ័យ។ ដូច្នេះម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដោយរៀបចំប្រព័ន្ធទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យនៅក្នុងបរិវេណរោងម៉ាស៊ីន ជាពិសេសត្រូវលែលកទិញធានារ៉ាប់រងការពារទ្រព្យរបស់ខ្លួន។ រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិក្រចាប់ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកម្មសិទ្ធិរបស់លោក ឈិត ប៊ុនថន និងជាឃ្លាំងស្តុកស្រូវ និងជាឡសម្ងួតស្រូវដ៏ធំមួយ ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តព្រៃវែង។ឯកឧត្តមបណ្ឌិតប្រតិភូ បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធបូមទឹកភ្ជាប់ទៅអាងស្តុកទឹកនៅក្បែរនេះស្រាប់ សម្រាប់បាញ់ទឹកពន្លត់អគ្គីដោយខ្លួនឯង។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវនេះ គួរទិញធានារ៉ាប់រងថែមទៀត ក្រៅតែពីធានារ៉ាប់សម្រាប់ការពារទំនិញក្នុងស្តុក គឺត្រូវទិញសម្រាប់ការពារទ្រព្យសម្បត្តិរបស់រោងម៉ាស៊ីនកិនស្រូវទាំងមូលតែម្តង។ ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការសោកស្តាយចំពោះការខូចខាតនេះ ហើយបានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ…
-
មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ប្រគល់ពាន់រង្វាន់ APO National Award ២០២៤ ដល់ក្រុមហ៊ុន សហគ្រាសចំនួន២ ដែលមានស្នាដៃក្នុងការអនុវត្តគោលការណ៍ផលិតភាព

(ភ្នំណេញ)៖ ក្រុមហ៊ុន សហគ្រាសចំនួន ២ ត្រូវបានជ្រើសរើសឲ្យទទួលបានពានរង្វាន់ជាតិរបស់អង្គការផលិតភាពអាស៊ី (APO)២០២៤ ដែលជាមោទនភាពជាតិ និងសង្គមកម្ពុជា តាមរយៈការលើកកម្ពស់ផលិតភាព ។ ពិធីប្រគល់ពាន់រង្វាន់នេះ បានរៀបចំដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ មីនា ២០២៥ ដែលមានការអញ្ជើញចូលរួមរូមជាអធិបតីដោយ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ នៅក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ បានបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ជាសេនាធិការ ដើម្បីជំរុញចលនាផលិតភាពជាតិ នៅតាមបណ្តាសហគ្រាសឯកជនជាដៃគូ និងសាកល្បងអនុវត្ត វិធីសាស្រ្តបង្កើនគុណភាព ផលិតភាព ប្រសិទ្ធភាពការងារ តាមរយៈរូបភាព ជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជា គម្រោងក្រុមហ៊ុនគម្រូ ដែលបង្កលក្ខណៈឱ្យក្រុមហ៊ុនក្នុងស្រុកអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងបញ្ជូនសិក្ខាកាមទៅរៀនសូត្រពីបណ្តាប្រទេសជាសមាជិកចំនួន២០ ដើម្បីអាចឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងថ្នាក់តំបន់…
-
សិក្ខាសាលាផ្សព្វផ្សាយលើកទី១ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំសិក្ខាសាលាលើកទី១ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” បញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមពីសហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងគ្រប់តួអង្គពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង ៥:០០នាទីរសៀល នៅទីស្ដីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ទន្ទឹមនេះផងដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងអនុញ្ញាតឱ្យអ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ ចំនួន ៣០នាក់ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://form.gov.kh/67d2b4eb093810001154717e ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ការរៀបចំបុណ្យទន្លេ មានគោលបំណង៣សំខាន់

ភ្នំពេញ៖ បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ”គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”បានប្រារព្ធចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ពិធីបើកនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ បុណ្យទន្លេបានធ្វើជាលើកដំបូងនៅឆ្នាំ២០១៥ ដោយចាប់ផ្តើមពីខេត្តក្រចេះ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានគូសរំលេចអំពីគោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៖ គឺទី១.ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។ទី២.ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ។ គោលបំណងទី៣ ដែលជាគោលបំណងចុងក្រោយ គឺបំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ សូមជម្រាបថា នារសៀលថ្ងៃទី២២ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត…
-
ខណៈបុណ្យទន្លេលើកទី៩ប្រារព្ធនៅខេត្តតាកែវ ,តើការប្រារព្ធបុណ្យទន្លេ ៨លើកមុននៅខេត្តណាខ្លះ?

ភ្នំពេញ៖ បុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ បានប្រារព្ធនៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃ នៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”។ពិធីប្រចាំឆ្នាំនេះបានប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ។ការរៀបចំបុណ្យទន្លេ គឺដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។ តើបុណ្យទន្លេចាប់ផ្តើមពីពេលណាមកនិងនៅខេត្តណាខ្លះ? ខាងក្រោមនេះគឺជាការកត់ត្រាដោយ AMS Apsara ៖ បុណ្យទន្លេបានចាប់ផ្តើមធ្វើជាលើកដំបូងនៅឆ្នាំ២០១៥ ។ការប្រារព្ធនេះតាមរយៈសំណើរបស់ក្រសួងទេសចរណ៍ ដែលកាលណោះឯកឧត្តម ថោង ខុន ជារដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រី្ត ។រាជរដ្ឋាភិបាលបានកំណត់យកបុណ្យទន្លេត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែមីនាជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលក៏បានផ្ដល់សិទ្ធិឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍អាចចេញប្រកាសកំណត់លម្អិត រាល់វិធាន និងនីតិវិធីនៃការរៀបចំបុណ្យទន្លេ។ បុណ្យទន្លេលើកទី១ បានប្រារព្ធនៅខេត្តក្រចេះក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍»ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ។ បុណ្យទន្លេលើកទី២ ប្រារព្ធនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ទន្លេស្អាត សហគមន៍ល្អ និងការអភិវឌ្ឍទេសចរណ៍»ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣…
-
សមរាត្រីថ្ងៃទី២ នៅខេត្តសៀមរាប ទាក់ទាញអ្នកទស្សនាជាងបីម៉ឺននាក់,ខណៈថ្ងៃទី១ ជាងពីរម៉ឺននាក់

ភ្នំពេញ៖នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ឬ ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ទាក់ទាញភ្ញៀវជាតិ អន្តរជាតិទៅទស្សនាតាំងពីព្រឹកព្រលឹមចំនួនជាង៣៧ ០០០នាក់ ខណៈថ្ងៃទី១ កាលពីថ្ងៃទី២១ ខែមីនា មានអ្នកទស្សនាជាងពីរម៉ឺននាក់ ។ សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្តនឹងកើតទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ដល់ទី២៣ ខែមីនា ឆ្នាំ២០២៥ នាប្រាសាទអង្គរវត្ត។គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។ នៅថ្ងៃទី២២ ខែមីនា ដែលជាថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រីទាក់ទាញអ្នកទៅទស្សនាតាំងពីព្រឹកព្រលឹមចំនួនជាង៣៧ ០០៣នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ៣៣ ៥០០ នាក់ និងទេសចរបរទេស ចំនួន៣ ៥០៣ នាក់។ដោយឡែកសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដនាព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ទៅទស្សនាប្រមាណជាង ២ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។ សូមជម្រាបថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ព្រឹត្ដិការណ៍នេះ កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ…