Category: ព័ត៌មានសង្គម

  • រកឃើញទីតាំងប្រព្រឹត្តបទល្មើសនេសាទ ៣៨ ទីតាំង នៅខេត្តកំពង់ឆ្នាំង

    រកឃើញទីតាំងប្រព្រឹត្តបទល្មើសនេសាទ ៣៨ ទីតាំង នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ កម្លាំងចម្រុះនៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជា​មួយយោធភូមិភាគពិសេស យោធភូមិទី៥ បានចេញប្រតិបត្តិការត្រួត​ពិនិត្យបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងកាលពី​ថ្ងៃទី១៨ ខែមីនា ។ក្នុងសកម្មភាពនេះកម្លាំង​ចម្រុះបានរកឃើញទីតាំង​ដែលប្រព្រឹត្តបទល្មើសនេសាទចំនួន៣៨ទីតាំង និងបានកម្ទេចចោល​នៅ​នឹងកន្លែងនូវ​ឧបករណ៍ល្មើសមួយចំនួនធំ។        ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់​ឆ្នាំងឱ្យដឹងថា ដោយមានកិច្ចសហការជាមួយ យោធភូមិភាគទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ កងពល​តូចអន្តរាគមន៍លេខ១ ដោយមាន​កម្លាំងសរុប ១៤៧នាក់  ប្រើប្រាស់​កាណូតចំនួន២៤គ្រឿង អូប័រចំនួន៣ គ្រឿង បាន​​ចេញប្រតិបត្តិ​កា​របង្ក្រាបបទល្មើស​នេសាទក្នុងភូមិសាស្រ្តកំពង់ឆ្នាំង ក្នុងនេះមាន ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ។ ក្នុងការបង្ក្រាបបទល្មើសនេសាទសមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោលឧបករណ៍ល្មើសនៅ ៣៨ ទីតាំង។ ក្នុងនោះ​កម្ទេចកំប្លោកលើសម្រាស់ទំហំ៦០០ម៉ែត្រការ៉េ ,របាំងសាច់អួន២០០ម៉ែត្រ,របាំងស្បៃមុងចំនួន ១០០ម៉ែត្រ បំផ្លាញឡុក​ចំនួន ១០៦ឡុកស្មើនឹង២៣ ៨០០ម៉ែត្រ, ខ្សែចងសម្រាស់១៥០ម៉ែត្រ និងបង្គោលនិងចម្រឹងរបាំងចំនួន៥០០ដើមនិងចាក់​លែងត្រីចម្រុះចូលបឹងទន្លេសាបវិញជាង ២០០គីឡូក្រាម។សមត្ថកិច្ចក៏បានធ្វើអប់រំប្រជាពលរដ្ឋបានចំនួន៦នាក់ឱ្យបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់តទៅទៀត៕ ដោយ៖ សុខ គឹមសៀន

  • ខេត្តកំពង់ធំប្រារព្ធប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ

    ខេត្តកំពង់ធំប្រារព្ធប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ

    កំពង់ធំ៖មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំកាលពីថ្ងៃទី១៨ ខែមីនា បានប្រារព្ធសម័យ​ប្រឡងចូលរៀនពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ (អនុវិទ្យាល័យ) នៅវត្តឥន្រ្ទីយ៍សំវរៈ ហៅ វត្តកំពង់ធំ ស្ថិតក្នុងសង្កាត់​ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយ​​មាន​ការចូលរួមកាត់វិញ្ញាសាពីលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល​ខេត្តកំពង់ធំ, ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់​ចត្វា និងជាព្រះមេគណខេត្ត, លោក ឈួន ល័ក្ខ ប្រធានប្រតិភូ​ក្រសួង​ធម្មការ និងសាសនា និង លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ។ សម្រាប់ការប្រឡងឆ្នាំនេះ មាន បេក្ខសមណសិស្សចំនួន ១៨៥អង្គ ដែលជាសមណសិស្សនិមន្ត​មកពីក្រុងស្រុក​នានា​នៃខេត្តកំពង់ធំ និងខេត្តជិតខាង។មណ្ឌលប្រឡងមាន ៨ បន្ទប់ប្រឡង ។ ក្នុងឱកាសនេះលោក អ៊ុង វុទ្ធី បានលើកទឹកចិត្តដល់បេក្ខសមណសិស្ស​ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រឡង​គ្រប់វិញ្ញាសានិង​គោរពច្បាប់ប្រឡងឱ្យបានម៉ឹងម៉ាត់៕ដោយ​៖ប៊ុន​រដ្ឋា

  • ស្នងការនគរបាលខេត្តព្រៃវែង ៖ សន្តិសុខទូទាំងខេត្តត្រូវបានពង្រឹងទ្វេគុណ ដោយឡែកទីរួមខេត្តព្រៃវែងសន្តិសុខនឹងរិតបន្តឹងខ្លាំងជាងឆ្នាំណាៗទាំងអស់

    ស្នងការនគរបាលខេត្តព្រៃវែង ៖ សន្តិសុខទូទាំងខេត្តត្រូវបានពង្រឹងទ្វេគុណ ដោយឡែកទីរួមខេត្តព្រៃវែងសន្តិសុខនឹងរិតបន្តឹងខ្លាំងជាងឆ្នាំណាៗទាំងអស់

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានគូសបញ្ជាក់ថា ជារួម សន្តិសុខទូទាំងខេត្តព្រៃវែងត្រូវបានពង្រឹងទ្វេគុណ ដោយឡែកទីរួមខេត្តព្រៃវែងសន្តិសុខនឹងរិតបន្តឹងខ្លាំងជាងឆ្នាំណាៗទាំងអស់ ។ ការខិតខំរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ទិសដៅគឺធានាឱ្យបាន ភាពសុខដុមរីករាយរបស់ប្រជាជនដែលមានវត្តមាននៅខេត្តព្រៃវែង ។ ការលើកឡើងរបស់ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនគូសបញ្ជាក់ថា “ខ្ញុំជឿជាក់ថា ពីថ្ងៃនេះតទៅ ស្រទាប់យុវជនក្មេងៗកាន់តែយល់ពីកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកខេត្តព្រៃវែង ហើយចូលរួមលើកស្ទួយតាមរយៈឈប់ប្រព្រឹត្តអំពើពាលាអាវ៉ាសែផ្សេងៗគ្រប់ទំរង់ ខិតខំធ្វើជាកូនល្អ សិស្សល្អ ប្រជាជនល្អគ្រប់កាលៈទេសៈ ។” លោកបន្ថែមថ ខ្ញុំយល់ថា គ្រប់ដែនដីនៃខេត្តព្រៃវែង បើទីណាមានក្មេងពាលាអាវ៉ាសែប្រព្រឹត្តបទល្មើសដោយសេរីបានទីនោះពុំគួរមាននគរបាលនៅបន្តទៀតឡើយ ក៏ប៉ុន្តែបើនគរបាលនៅមានវត្តមាន ក្មេងទំនើងទាំងឡាយក៏គួរចំណាកស្រុកទៅឆ្ងាយទៅ ។ មិនជឿអាចសាកល្បងបាន ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុន​កាង​ស៊ីន​​ឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់​បង្ហូរ​សំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុន​កាង​ស៊ីន​​ឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់​បង្ហូរ​សំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិ ស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមាន​រោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវ​តាមស្តង់ដារ​បច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថាន​ប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹក​សាធារណៈ។ បទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្រ្តី​ជំ​នាញ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ បានរកឃើញ រោងចក្រកែច្នៃដំណាប់ស្វាយបាន​បញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់​ប្រភពលូទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុង​អូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុម​ហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាន៉ ក្រុមហ៊ុន​នឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះទេ។ សូមបញ្ជាក់ថាតបតាមបទបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមាន​របស់​ព្រះរាជាណាចកម្ពុជា…

  • ក្រសួងបរិស្ថាន និងដៃគូស្តារវត្តមានក្រពើភ្នំឡើងវិញ នៅតំបន់​ឧទ្យានជាតិវីរៈជ័យ

    ក្រសួងបរិស្ថាន និងដៃគូស្តារវត្តមានក្រពើភ្នំឡើងវិញ នៅតំបន់​ឧទ្យានជាតិវីរៈជ័យ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយដៃគូពាក់ព័ន្ធ លែង​ក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង ទៅក្នុងតំបន់​ដាច់​ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ ក្នុង​ភូមិសាស្រ្តខេត្តរតនគីរី បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពី​ឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថាក្រុមការងារជំនាញ បាន​ប្រើ​ប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រា សម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិត​របស់​សត្វ​ក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មាន​សារសំខាន់​ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុង​ទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមាន​សុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរក​ឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។ ដោយឡែក ឧទ្យានជាតិវីរៈជ័យ ធ្លាប់មានវត្តមានក្រពើភ្នំ រស់នៅក្នុងតំបន់​ធម្មជាតិតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹង​ប្រែងដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹង​ទទួលបានជោគជ័យ៕ ដោយ៖ម៉ាដេប៉ូ

  • កិច្ចការពារសំបុកសត្វត្រយងចង្កំកសនៅដែនជម្រកសត្វព្រៃលំផាត់ បានកើនចំនួនឡើង

    កិច្ចការពារសំបុកសត្វត្រយងចង្កំកសនៅដែនជម្រកសត្វព្រៃលំផាត់ បានកើនចំនួនឡើង

    (ភ្នំពេញ)៖សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបជិតផុត​ពូជ​បំផុត តែចំនួនសំបុករបស់វានៅដែនជម្រកសត្វព្រៃលំផាត់ បាន​បង្ហាញ​ពីការកើនចំនួនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៥នេះថា ក្នុងរដូវ​បន្តពូជឆ្នាំ ២០២៣-២០២៤ សំបុកចំនួន ១៣ ត្រូវបានកត់​ត្រា ខណៈដែលនៅឆ្នាំ ២០២៤-២០២៥ បានកើនឡើងដល់ ១៦សំបុក ពោលគឺច្រើនជាងឆ្នាំមុនចំនួន៣សំបុក។ សំបុក​ជោគ​ជ័យក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយ​ក្នុងឆ្នាំ២០២៣-២០២៤មានសំបុកបរាជ័យចំនួន ៦ និង​សំបុក​ជោគជ័យចំនួន៧ ញាស់កូនហើរចេញបានចំនួន១៣ក្បាល ។ ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា៖បើគេធ្វើការប្រៀប​ធៀប​នឹងទិន្នន័យឆ្នាំ២០២៤-២០២៥ សំបុកបរាជ័យមានតែ ២សំ​បុក ហើយសំបុកជោគជ័យមានដល់ចំនួន១៣សំបុក និង ញាស់​កូនបានចំនួន៣០ក្បាល ព្រមទាំងមានសំបុកមួយទៀត​មេ​នៅ​ក្រាបពងនៅឡើយ។ នេះបង្ហាញថា កើនឡើង​បានកូន​ចំនួន ១៧ ក្បាល និង ការកើនឡើងនេះ អាចបញ្ជាក់ឱ្យឃើញ​ថា ដែនជម្រកសត្វព្រៃលំផាត់ជាទីជម្រកដ៏ល្អ ដែលផ្តល់នូវ​ធនធានសំខាន់ៗដូចជា ត្រពាំងធម្មជាតិ ដើមឈើសម្រាប់​ធ្វើសំបុក និងទ្រនំនៅរដូវមិនបន្តពូជ ព្រមទាំងវាលស្រែ​ដែលបានបោះបង់ចោលបានផ្តល់ជាទីតាំងរកចំណី និងការស្តារត្រពាំងដើម្បីជួយរក្សាទឹកក្នុងរដូវប្រាំង ជាពិសេសនៅភូមិស្រែជ្រៃ និងភូមិរយ៉។ យ៉ាងណាក៏ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា បញ្ហាប្រឈមនៅតែមាន រួមទាំងកត្តារំខានពីសកម្មភាព របស់ មនុស្សនៅជិតទីតាំងសំបុក…

  • មន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់វិធានការផ្លូវច្បាប់ចំពោះរោងចក្រ កែច្នៃ ដំណាប់ស្វាយមួយកន្លែង ដែលបានបញ្ចេញសំណល់​រាវ​ប៉ះពាល់ដល់ប្រភពទឹកសាធារណៈ

    មន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់វិធានការផ្លូវច្បាប់ចំពោះរោងចក្រ កែច្នៃ ដំណាប់ស្វាយមួយកន្លែង ដែលបានបញ្ចេញសំណល់​រាវ​ប៉ះពាល់ដល់ប្រភពទឹកសាធារណៈ

    (ប៉ៃលិន)៖ ក្រុមការងារជំនាញ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន បាន​បញ្ជាក់​ពីវិធានការផ្លូវច្បាប់ដល់រោងចក្រកែច្នៃដំណាប់​ស្វាយ​មួយ​កន្លែង ដែលបានបញ្ចេញសំណល់រាវប៉ះពាល់ដល់​ប្រភព​ទឹក​សាធារណៈ។ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥ថាបន្ទាប់ពីមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុច​ក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញ​ថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃ​ដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំ​ណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មាន​ក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូ​ទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិក្បាលឡាន​មាន​ក្លឹនជូ ផ្អូមខ្លាំង នៅក្បែរនោះងាប់។ ប្រជាពលរដ្ឋទទួលរងផល​ប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិ​ភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន ៤៧គ្រួសារ។ ជាមួយ​គ្នានេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើក​ដំណើរ​ការផលិតកម្មកែឆ្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយ។ សូមបញ្ចាក់ថា ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤​ទីតាំង​នៅជុំវិញរោងចក្រនៃទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង១ទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្តង។ ប្រភពខាងលើនេះបានឱ្យដឹងថា៖ដើម្បីឆ្លើយតបចំពោះការ​ប្រព្រឹត្ត​ជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមការងារ​បានធ្វើការណែនាំនិងអនុវត្តច្បាប់ដូចខាងក្រោម៖…

  • ក្រសួងបរិស្ថាន និង ដៃគូបន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុង​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប

    ក្រសួងបរិស្ថាន និង ដៃគូបន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុង​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប

    (ភ្នំពេញ)៖ នាថ្មីៗមកនេះ នាយកដ្ឋានអភិរក្សតំបន់​ការពារ​ធម្ម​ជាតិ​ដីគោកខាងជើងបឹងទន្លេសាប អគ្គនាយកដ្ឋានតំបន់​ការ​ពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមជ្ឈមណ្ឌល BETTER LIVING ក្រោយការសម្របសម្រួលពីមជ្ឈមណ្ឌល JIFPRO (Japan International Forestry Promotion and Cooperation) បានឈានដល់ការចុះហត្ថលេខាលើគម្រោង ស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំ​គូ​លែន»។ នេះបើតាមការឱ្យដឹងពីសំណាក់ ក្រសួងបរិស្ថាន ។ ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋាន តំបន់​ការ​ពារធម្មជាតិ បានលើកឡើងថាគម្រោងនេះ បានរៀបចំឡើង ចូល​​រួមចំណែកអនុវត្តយុទ្ធនាការ «ពន្លកបៃតង» មុំទី២ «ភាពបៃតង​​» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលត្រូវ​បាន​ដាក់ចេញសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យា​ក្រឹត​កាបូននៅឆ្នាំ២០៥០។ ក្នុងពិធីនៃការចុះកិច្ចព្រមព្រៀងគម្រោងស្តារព្រៃឈើឡើងវិញ ក្នុង​ឧទ្យានជាតិភ្នំគូលែន លោក Jun Manabe ប្រធាន ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល BETTER LIVING បានបញ្ចាក់ថា មជ្ឈមណ្ឌលគាំទ្រគោលដៅយុទ្ធនាការ «ពន្លកបៃតង» និង បង្ហាញពីស្មារតីយ៉ាងមុតមាំ ក្នុងការគាំទ្រ សកម្មភាពស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងតំបន់ព្រៃរេចរឹលលើផ្ទៃដី ទំហំប្រមាណ…

  • តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបាន ចុះបញ្ជីដីរដ្ឋ

    តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបាន ចុះបញ្ជីដីរដ្ឋ

    (ភ្នំពេញ)៖ តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុង ខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវ​បាន​ចុះបញ្ជីជាដីរដ្ឋ។ នេះបើយោងតាមប្រភពព័ត៌មានពី​បណ្តាញ​សង្គមតេលេក្រាមផ្លូវការក្រសួងរៀបចំដែនដី នា​ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់​កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមា​នការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់​ជាធរមាន៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ក្រុមការងារសម្របសម្រួលជួយសង្គ្រោះ ជនរងគ្រោះ ក្រឡាប់រថយន្តលើភ្នំគិរីរម្យ

    ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ក្រុមការងារសម្របសម្រួលជួយសង្គ្រោះ ជនរងគ្រោះ ក្រឡាប់រថយន្តលើភ្នំគិរីរម្យ

    (កំពុងស្ពឺ)៖ ក្រោយទទួលបានដំណឹង នៃឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ) នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារយ៉ាងឆាប់រហ័ស សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ បញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងសម្របសម្រួលក្នុងការជួយសង្គ្រោះអ្នករបួសធ្ងន់ ស្រាលជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេររៀបរាប់លើគេហទំព័ររបស់ឯកឧត្តម ថា “សូមបងប្អូនសាច់ញាតិនៅខេត្តស្វាយរៀងកុំបារម្ភ អ្នកក្រឡាប់ឡាននៅតំបន់គិរីរម្យពួកគាត់មកស្នាក់នៅមន្ទីរពេទ្យខេត្ត ដោយមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូពេទ្យ ។” ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច និងឧទ្យានុរក្ស ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សម្របសម្រួល និងជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕ ដោយ ៖ ជាវ ចន្ធូ