Category: ព័ត៌មានសង្គម

  • ក្រសួងទេសចរណ៍ជូនដំណឹងពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ នៅចន្លោះពីថ្ងៃទី២១ ដល់២៣ ខែមីនា

    ក្រសួងទេសចរណ៍ជូនដំណឹងពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ នៅចន្លោះពីថ្ងៃទី២១ ដល់២៣ ខែមីនា

    (ភ្នំពេញ)៖ ក្រសួងទសចរណ៍បានចេញសេចក្តីជូនដំណឹង​មួយ​អំពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេ​ស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទ​អង្គរវត្ត។ ក្នុងសេចក្តីជូនដំណឹងនេះក្រសួងទេសចរណ៍បានឱ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បាន​ស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិត​គូរ​ពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការ​គន់​គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាល​នៃប្រាសាទអង្គរវត្តនេះឡើង។ ក្រសួងបានបន្តឱ្យដឹងថាក្នុងព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើក ទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើត ឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រី រដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុង ខែកញ្ញា ។ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជា ព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេស ចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រក ចូលទិស ខាងលិចនៃប្រាសាទអង្គរវត្ត…

  • រកឃើញកូនផ្សោតកើតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

    រកឃើញកូនផ្សោតកើតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

    (ភ្នំពេញ)៖ ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និង អង្គការ WWF កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានរកឃើញកូន​ផ្សោត​ថ្មីមួយក្បាលទៀតទើបតែកើតនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៥នេះថា តាមរយៈការពិនិត្យរបស់​ក្រុម​អ្នកស្រាវជ្រាវ គឺគេបានរកឃើញកូនផ្សោតមួយក្បាលនេះ​បាន​កើតពីមេរបស់វាដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុម​សត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ការរកឃើញកូនផ្សោតថ្មីមួយក្បាលនេះ គឺជាកូន​ផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និង​អភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តី​ពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារ​សត្វផ្សោតទន្លេមេគង្គ នៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ​ដល់​បងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែល​បាន​ចូលរួមថែរក្សានិងការពារធនធានជលផលដ៏កម្រ​និង​មាន​តម្លៃនេះ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វ​ផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច​ជល​ផល ដែលមានលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩…

  • អស្ចារ្យ! សត្វប្រមោញ និងខ្ទីន តែងមកបង្ហាញខ្លួនឱ្យអ្នក​ទេសចរ​​បានឃើញនៅលើខ្នងភ្នំព្រះ

    អស្ចារ្យ! សត្វប្រមោញ និងខ្ទីន តែងមកបង្ហាញខ្លួនឱ្យអ្នក​ទេសចរ​​បានឃើញនៅលើខ្នងភ្នំព្រះ

    (ពោធិ៍សាត់)៖ សត្វចំនួន២ប្រភេទគឺសត្វប្រមោញ និងសត្វខ្ទីន គឺជាសត្វដ៏កម្រ​មួយនាពេលបច្ចុប្បន្ន ប៉ុន្តែសត្វទាំង ២ប្រភេទ​នេះ​តែងបង្ហាញខ្លួនឱ្យអ្នកទេសចរបានឃើញស្ទើររៀង​រាល់​ថ្ងៃ​នៅពេលគេបានទៅសម្រាកលំហែកាយពេលយប់នៅលើខ្នងភ្នំព្រះនៃទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាជារឿងដែលកម្រដែលសត្វ២ប្រភេទនេះបានស៊ាំជាមួយនឹងមនុស្ស ហើយតែងចេញមកពីក្នុងព្រៃដើម្បីបង្ហាញវត្ត​មានក្បែ​រ​ទីស្នាក់​ការរបស់ប្រជាសហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។ពួកវាតែងមកទទួលចំណី​ដែល​ប្រជាសហគមន៍ទុកឱ្យវា ហើយអ្នកទេសចរអាចទស្សនា ឬ ថត​សកម្មភាពដោយពេញភ្នែកដោយពួកវាមិនខ្លាចមនុស្សនោះឡើយ។ លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែល ស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹង​ថាលោកតែងដាក់ចំណីឱ្យសត្វ២ប្រភេទនេះជាប់ជាប្រចាំពោលគឺចាប់តាំងតែឆ្នាំ២០២២មក។រៀងរាល់ពេលគាត់នាំភ្ញៀវមក​កាន់​លើភ្នំនេះតែងដាក់ចំណីឱ្យពួកវា ក្នុងនេះសត្វប្រមោយ​ចំនួន​៣ ទៅ ៤ក្បាលតែងតែ​មករកចំណីគាត់បោះទុកឱ្យវាស៊ី​ដោយពុំសូវខានទេ។ចំណេកសត្វខ្ទីនវិញចំនួន ២ក្បាល​ញី​ឈ្មោល​ នៅពេលយប់ជ្រៅម៉ោង៩ទៅ១១យប់​តែងចូលមកស៊ី​ចំណីមិនសូវខានដូចគ្នា។ ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានឱ្យដឹងបន្ថែមថា៖”ក្រៅពីសត្វ២ប្រភេទនេះក៏មានសត្វជាច្រើនទៀតតែងបង្ហាញខ្លួននៅតាមតំបន់ព្រៃភ្នំខ្នងព្រះឱ្យឃើញដែរគឺសត្វ កែះ និងសត្វដទៃជាច្រើនទៀត នេះមិនរាប់ទាំងសត្វស្លាបផងទេ។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែង​ឱ្យដឹងថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សា​បាន​លំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែ​រក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់​កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញ​ដល់​សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើក​ឡើងថាការធ្វើដំណើរដោយថ្មើជើង មានរយៈពេលពី៥ទៅ៨​ម៉ោង ចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់លើកំពូលភ្នំខ្នងព្រះ​។ ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់​ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិនហត់…

  • ឯកឧត្តម ប៉ុន សុខ ដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោក​​គ្រូ អម ផាត ដែលកំពុងសម្រាក់​ព្យាបាលជម្ងឺ​នៅមន្ទីរពេទ្យព្រះកុសមៈ

    ឯកឧត្តម ប៉ុន សុខ ដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោក​​គ្រូ អម ផាត ដែលកំពុងសម្រាក់​ព្យាបាលជម្ងឺ​នៅមន្ទីរពេទ្យព្រះកុសមៈ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន​កីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខ​ងារ​សាធារណៈ និងជាអនុប្រធានទទួលបន្ទុកផ្នែកកីឡាយុវជន​ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុម​ការងារ​ក្រោមឱវាទអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អម ផាត ដែលកំពុងសម្រាក់ព្យាបាលជម្ងឺ​នៅមន្ទីរ​ពេទ្យ​ព្រះកុសមៈ និងបានពាំនាំយកថវិកាមួយចំនួន ១លាន​រៀល របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រ​សួង​មុខងារសាធារណៈ និងជាអនុប្រធានទទួលបន្ទុកផ្នែកកីឡា​យុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ថវិកាចំនួន ១លានរៀល ទៅជូនលោកគ្រូដល់មន្ទីរពេទ្យ សរុបចំនួន ២លានរៀល នេះសរបញ្ជាក់ឃើញយ៉ាងច្បាស់ពី​ការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់មន្ត្រីគ្រប់រូប។ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានជូន​ពរ​ឱ្យ​ លោកគ្រូ ឆាប់ជាសះស្បើយ និងមានសុខភាពល្អ​បរិបូរ​ណ៍​ឡើងវិញ ដើម្បីបន្តភារកិច្ចការងារក្នុងវិស័យកីឡា​ឱ្យកាន់​តែ​រីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍ ៕ ដោយ ៖ ជាវ…

  • កម្ពុជារៀបចំបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី​២១-២៣ ខែមីនា ឆ្នាំ២០២៥

    កម្ពុជារៀបចំបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី​២១-២៣ ខែមីនា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួង ជាមួយ​ភាគីពាក់ព័ន្ធនឹងរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដើម្បីលើក​កម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដង​ទន្លេក្នុងប្រទេសកម្ពុជា។ បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាក្នុងការរៀបចំព្រឹត្តិការណ៍នេះដែរក្រសួងទេសចរណ៍ បាន​សហ​កា​រ​ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តតាកែវ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងផ្នែកឯកជនជាដើម។ ក្រសួងទេសចរណ៍បានលើកឡើងឱ្យដឹងបន្ថែមថា ក្នុងន័យ​ដើម្បី​ជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ប្រព្រឹត្ត​ទៅ​ដោយភាពអធិកអធម គណៈកម្មការអន្តរ ក្រសួងនឹង​រៀបចំ​កម្មវិធីសំខាន់ៗដូចខាងក្រោម ៖ ១. ការផ្សាយផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី​ដោយ​ក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំ ព្រះរាជា​ណាចក្រកម្ពុជា និងការអុជកាំជ្រួចអបអរសាទរព្រឹត្តិការណ៍​បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ ២. មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ពិព័រណ៍ពាណិជ្ជកម្ម ការតាំងផលិតផលកសិទេសចរណ៍ ផលិតផលក្នុងស្រុក និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តជាប់ដងទន្លេ​ក្នុងព្រះរាជាណាចក្រកម្ពុជា ៣. ការប្រកួតកីឡា និងការកម្សាន្តផ្សេងៗ៕…

  • ឯកឧត្តម វ៉ាត់ ចំរើន ជួបជាមួយគ្រូឧទ្ទេស​វិទ្យាស្ថាន​ជាតិអប់រំ​កាយ​និងកីឡា ដើម្បីពង្រឹងយន្តការប្រសិទ្ធ​ភាពការងារ

    ឯកឧត្តម វ៉ាត់ ចំរើន ជួបជាមួយគ្រូឧទ្ទេស​វិទ្យាស្ថាន​ជាតិអប់រំ​កាយ​និងកីឡា ដើម្បីពង្រឹងយន្តការប្រសិទ្ធ​ភាពការងារ

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ​យុវជន​និងកីឡា នាល្ងាចថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៥ បាន​ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីពិនិត្យពង្រឹងយន្តការងារឆ្ពោះ​ទៅរកប្រសិទ្ធភាពលទ្ធផលឆ្នាំ២០២៥។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បាន​ពន្យ​ល់​​ថា នេះជាការជួបជុំមួយដើម្បីពិនិត្យទៅលើយន្តការងារ និង​ការរំពឹងទុកសម្រាប់លទ្ធផលការងារឆ្នាំ២០២៥ ហើយក៏ជាឆ្នាំ​ដែលក្រសួងត្រូវពង្រឹងបន្ថែមទៀតលើការងារគ្រប់គ្រងដឹកនាំលើការធ្វើអភិបាលកិច្ចល្អក្នុងការដឹកនាំគ្រប់អង្គភាពស្ថាប័នទាំងអស់ស្ថិតក្រោមចំណុះរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បី​ជំ​រុញការអភិវឌ្ឍន៍អង្គភាព និងស្ថាប័នក្រោមចំណុះទាំង​អស់​នោះ ឈានឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ​ឆ្នាំ២០៥០​យុទ្ធ​សាស្រ្តបញ្ចកោណរបស់រាជរដ្ឋភិបាលក្នុងដំណាក់កាលទី១។ ឯកឧត្តម រដ្ឋលេខាធិការ បានរំលេចទៀតថា ការជួបជុំ​នា​ពេលនេះ យើងបានពិនិត្យមើលនូវផែនការសកម្មភាពនិង និតិវិធីការងារទាំងអស់របស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាដែលកំពុងដំណើរការយ៉ាងល្អប្រសើរ ដើម្បីយើងបន្ថែមការ​កែ​សម្រួលឱ្យកាន់តែមានគុណតម្លៃនិងប្រសិទ្ធភាពការងារកាន់តែខ្ពស់ ដោយមានការពង្រីកខ្លួនទៅមជ្ឈដ្ឋានខាងក្រៅកាន់​តែ​មានឥទ្ធិពល មានការទទួលស្គាល់កាន់តែទូលំទូលាយ។ ឯកឧត្តម បន្ថែមទៀតថា ក្នុងឆ្នាំ២០២៥នេះ​ដែរ អង្គភាព​ពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាមួយដើម្បីជជែក​ដេញដោល​ស្វែងរកវឌ្ឍនភាពនៃវិស័យកីឡាឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ ព្រោះមានកិច្ចការច្រើនដែលត្រូវរៀនសូត្រ និងពង្រឹង​ឡើងវិញ។ ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា អ្នកកំពុងសិក្សានៅទីនេះនឹងក្លាយ​ទៅ​ជាធនធានដ៏ល្អដើម្បីចូលរួមបម្រើការងារ​នៅតាមគ្រឹះស្ថាន​សិក្សានានា។ ដូច្នេះអ្វីដែលត្រូវបានយកចិត្តទុកដាក់ជាង​គេគឺ​លើប្រសិទ្ធភាពគ្រប់គ្រងដឹកនាំ ការជំរុញទឹកចិត្ត ការសិក្សា​ស្រាវ​ជ្រាវ ការរៀន និងបង្រៀន។ឯកឧត្ដមទទូចដែរថា នៅវិទ្យា​ស្ថានជាតិអប់រំកាយ និងកីឡា មិនមែនផ្ដោតតែលើការរៀន និង​បង្រៀននោះប៉ុណ្ណោះទេ គឺលើការបង្ហាត់ និងហាត់ផងដែរ។ ហេតុដូចនេះ អ្វីដែលជំរុញឱ្យមានការរីកចម្រើននៅទីនេះបាន គឺត្រូវមានអភិបាលកិច្ចល្អ…

  • មជ្ឈមណ្ឌលជាតិផ្តល់ឈាមបន្តចាប់ដៃវីតាល់ជំរុញចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តជួយសង្គមជាតិ

    មជ្ឈមណ្ឌលជាតិផ្តល់ឈាមបន្តចាប់ដៃវីតាល់ជំរុញចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តជួយសង្គមជាតិ

    ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា ការផ្ដួចផ្ដើមបន្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) រួមជាមួយចក្ខុវិស័យវែងឆ្ងាយនាពេលនេះ នឹងបំផុសស្មារតីអោយសាធារណជនទូទៅចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធីជួយដល់សង្គមជាតិ។ ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាមពីសប្បុរសជនស្ម័គ្រចិត្តដោយមិនគិតកម្រៃ ដែលនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញនូវតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ ទន្ទឹមនេះ លោកវេជ្ជបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា កំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរ។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចាប់ផ្តើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ ២០១១ មកម៉្លេះ ដោយស្ថាប័នទាំងពីរបានពាំនាំសកម្មភាពវិជ្ជមានជាច្រើន ក្រោមស្មារតីលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ លោកជំទាវបន្ថែមថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះមិនត្រឹមតែរឹតបន្តឹងចំណងមេត្រីភាពរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ តែពោលគឺបានជះឥទ្ធិពលដល់កំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ…

  • ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជួបសំណេះ​សំណាល​សមាគមសិស្ស និស្សិត បញ្ញវន្ដក្មេងវត្តខេត្តពោធិ៍សាត់

    ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជួបសំណេះ​សំណាល​សមាគមសិស្ស និស្សិត បញ្ញវន្ដក្មេងវត្តខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖នៅវិទ្យាល័យពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តកាល​ពីសប្ដាហ៍កន្លងទៅ​បាន ជួបសំណេះសំណាលជាមួយមន្រ្តីនិង​សមាជិកសាខាសមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្ត​ពោធិ៍សាត់​ដើម្បីដឹងសុខដឹង ទុក្ខគ្នាទៅវិញទៅមកនិង ពិនិត្យ​សមិទ្ធផលដែលសមាគមសម្រេចបាន និងពង្រឹងការងារបន្ថែម។ លោក ទិត្យ សុខឃឿន ប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេងវត្តខេត្តពោធិ៍សាត់ បានបញ្ជាក់ថាបច្ចុប្បន្នសាខា សមាគម​មានសមាជិក សមាជិកាសរុប១១០០នាក់ (ស្រី១៥០នាក់) បាននិងកំពុងបំពេញតួនាទីការងារនៅតាមបណ្ដា ក្រុងស្រុក​ទាំង៧។ក្រុមការងារបញ្ញវន្តក្មេងវត្តខេត្តបានបំពេញបេសកកម្ម​ការងារតាមគោលការណ៍សមាគមកំណត់។នៅឆ្នាំ២០២៤ សាខា​សមាគមក្មេងវត្តខេត្តបានចូលរួម​សកម្មភាពការងារមនុស្ស​ធម៌និង​សកម្មភាពការងារ ផ្សេងៗចំនួន២១១និងបានចំណាយ​ថវិកា​១៦៨.៩៤៨.៥០០រៀលដោយមិនទាន់គិតបញ្ចូលការចំណាយផ្សេងៗ។ជួយ សង់ផ្ទះជូនចាស់ជរា ស្ត្រីមេម៉ាយ និងក្មេងកំព្រាគ្មានទីពឹង​បានចំនួន៤ខ្នងផ្ទះ។ជួយជួសជុលដំបូលសាលាពីរកន្លែងចូល​ថវិកាចាក់ ដីពង្រីកទីធ្លាសាលាជាង២០.០០០ដុល្លារអាមេរិក។ផ្ដើមអង្គកឋិនទានប្រមូលថវិកាបានជាង៣០.០០០ដុល្លារចូលរួមកសាង ព្រះវិហារ និងបន្ទប់សម្រាកក្រោយសម្រាលកូន។ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមបានកោត​សរសើរ​និងវាយតម្លៃខ្ពស់ ចំពោះសមាគម​ក្មេងវត្តខេត្តពោធិ៍សាត់ ដែលមានសាមគ្គីភាពផ្ទៃក្នុងល្អ ការដឹកនាំគ្រប់ជ្រុងជ្រោយ និង​សម្រេចបានលទ្ធផលយ៉ាងច្រើន លើសាខាទូទាំងប្រទេស។ ឯកឧត្តមសូមឱ្យសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត​​បន្ត​ពង្រឹងនិងពង្រីកសមាជិកបន្ថែម និងមានទំនាក់ទំនងល្អជាមួយ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រះសង្ឃនិងសប្បុរសជននានាដើម្បីធ្វើឱ្យសមាគមមានការរីកចម្រើនទៅមុខជាលំដាប់៕ដោយ៖ចេង ពុំ

  • អភិបាលខេត្តកំពង់ធំ៖ វត្តអារាម បានដើរតួនាទីយ៉ាង​សំខាន់​ក្នុងសង្គមខ្មែរ

    អភិបាលខេត្តកំពង់ធំ៖ វត្តអារាម បានដើរតួនាទីយ៉ាង​សំខាន់​ក្នុងសង្គមខ្មែរ

    កំពង់ធំ៖អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តធម្មគន្ធារាម ហៅ វត្តពៅពិសី ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំបានទូលប្រគេននិងថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករដោយបញ្ជាក់អំពីសារសំខាន់នៃវត្តអារាមដែលមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម ហៅ វត្តពៅ​ពិសី និងសម្ពោធឆ្លងសមិទ្ធផល ស្ថិតនៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំបានគូសរំលេចថា វត្តអារាម គឺជាទីពឹងពំនាក់។ជា​បង្អែកផ្លូវចិត្តនិងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែប យ៉ាង។វត្តអារាមក៏ជាឃ្លាំងចំណេះដឹង ។ជាបណ្ណាល័យ និងជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យ​កាល។ ក្នុងកម្មវិធីដដែលឯកឧត្តម នួន ផារ័ត្ន ក៏ពុំបានភ្លេចក្នុងការ​រំលឹកទៅរកអតីតកាលជាង៤០ឆ្នាំមុននេះគឺចាប់ពីឆ្នាំ១៩៧៥ដល់ ដើមឆ្នាំ១០៩៧ ថារបបប្រល័យពូជសាសន៍ប៉ុលពត ដែល​ស្គាល់ជាទូទៅជារបបខ្មែរក្រហម វត្តអារាមត្រូវបានបំផ្លាញ​ចោល ,បានប្រែក្លាយជាគុកសម្រាប់ធ្វើទារុណកម្ម ជារោងជី​ជាដើម។ព្រះសង្ឃត្រូវបានផ្សឹក និងឱ្យធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបញ្ជាក់បន្ថែមថាក្រោយថ្ងៃរំដោះ៧មករា១៩៧៩អ្វីៗគ្រប់យ៉ាងត្រូវបានឡើងវិញក្នុងនោះមានវិស័យពុទ្ធសាសនាផងដែរ។ សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធ​សាសនា​ត្រូវបានបំផ្លាញខ្ទេចខ្ទី។ដោយឡែកខេត្តកំពង់ធំ វត្តអារាម បានងើបពីគំនរផេះផង់ បច្ចុប្បន្នទូទាំងខេត្តមាន​វត្តចំនួន២៩៧វត្ត ក្នុងនោះ វត្តធម្មយុត្តិចំនួន៤វត្ត និងអាស្រម​២២កន្លែង និងព្រះសង្ឃចំនួន ៣.៧១២អង្គ។ជាមួយនឹងការរីកចម្រើននេះ ឯកឧត្តមអភិបាលបាន​ពញ្ញាក់​អារម្មណ៍ថា នេះដោយសារមានថ្នាក់ដឹកនាំឈ្លាសវៃ…

  • អភិបាលខេត្តកំពង់ចាម៖ ការរួបរួមថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍឥតឈប់ឈរ

    អភិបាលខេត្តកំពង់ចាម៖ ការរួបរួមថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍឥតឈប់ឈរ

    កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង ថា កត្តារួបរួមថែរក្សាសុខសន្តិភាពគឺនាំមកនូវការ​អភិវឌ្ឍរីក ចម្រើនឥតឈប់ឈរ។ដូច្នេះយើងត្រូវបន្តរួបរួមគ្នា​ដើម្បី​កសាង​សង្គមជាតិ និងកសាងនូវជីវភាពសម្រាប់ខ្លួន​យើងនិងកូនចៅ របស់យើងគ្រប់ជំនាន់ទៅមុខទៀត។ឯកឧត្តមបានថ្លែង​បែប​នេះក្នុងពិធីសម្ពោធផ្លូវកៅស៊ូ​ប្រភេទ​DBST និងផ្លូវបេតុង​ប្រវែង៥,៥ គីឡូម៉ែត្រ និងសមិទ្ធផល​នានានៅវត្តភ្នំព្រះវិហារ​តម្លៃជាង២លានដុល្លារអាមេរិក ស្ថិតនៅភូមិព្រះវិហារ ឃុំតាំង​ក្រសាំង ស្រុក បាធាយកាល​ពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងពិធីសម្ពោធផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងប្រវែងជាង ៥,៥គីឡូម៉ែត្រក្រោមវត្តមានឯកឧត្តម ខ្លូត ផនប្រធានក្រុម​ប្រឹក្សា ខេត្តកំពង់ចាមផងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម បានថ្លែងថា ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែល​​ដាក់សម្ពោធនាពេលនេះពីភ្នំព្រះវិហារ ឆ្លងកាត់ភូមិចំនួន៣​រហូតដល់ភូមិបឹងវែង ឃុំតាំងក្រសាំង។ក្រៅពីផ្លូវនៅមាន​សមិទ្ធផល ចំនួន១៥មុខផ្សេងទៀតដែលចំណាយថវិកា​ប្រមាណ​២លានដុល្លារ។ឯកឧត្តមបញ្ជាក់ថាទាំងនេះសបញ្ជាក់​ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំពី​ប្រាក់ចំណូលរបស់​ប្រជាពល​រដ្ឋមានការកើនឡើង ។ ក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានទូលប្រគេន​ដល់​ព្រះសង្ឃ លោកគ្រូ អ្នកគ្រូក៏ដូចជាប្រជាពលរដ្ឋសូមជួយ ផ្សព្វផ្សាយ​អំពីផលប៉ះពាល់នៃគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ ៕ដោយ៖លី ពៅ