Category: ព័ត៌មានសង្គម

  • លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និង​ព្យាបាល​ជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ​នៅខេត្តព្រះវិហារដោយមិនគិតថ្លៃ

    លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និង​ព្យាបាល​ជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ​នៅខេត្តព្រះវិហារដោយមិនគិតថ្លៃ

    ព្រះវិហារ៖លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រ​សម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យនិងព្យាបាល ជំងឺជូនកងទ័ព គ្រួសារកងទ័ពវរសេនាតូចអន្តរាគមន៍​លេខ​៣៨១ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និង​ប្រជាពលរដ្ឋ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ដោយ​មិនគិតថ្លៃ។ ក្នុងកម្មវិធីកាលពីថ្ងៃទី៩ ខែមីនា លោកជំទាវ ហ៊ុន ម៉ាណា បាន​ទទួលដោយកក់ក្តៅពីឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា​ការ​រង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍​លេខ៣ និងឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពល​តូចអន្តរាគមន៍ លេខ៨ ។ ក្នុងពិធីនេះដែរលោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវការផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្ត​ទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវក៏បានថ្លែងអំណរគុណអាជ្ញាធរនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្របសម្រួលដល់ប្រជាពលរដ្ឋ…

  • កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

    កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

    កំពត៖ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រកាលពីចុង​ឆ្នាំ២០២៤កន្លងទៅដោយជោគជ័យជាមួយកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់នោះ ដោយឡែករយៈ​ពេល​២ខែ​ដើមឆ្នាំ ២០២៥ នេះ បរិមាណប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅបណ្តារមណីយដ្ឋាន​នានា​ក្នុងខេត្តកំពត ក៏ហាក់នៅមានកំណើនជាលំដាប់។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានលើកឡើងថា ពិនិត្យជារួមភ្ញៀវទេសចរមកសម្រាកលម្ហែមានភាពល្អប្រសើរពោលមានការកើនឡើង ទាំងភ្ញៀវជាតិ និងអន្តរជាតិពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយ នេះចំនួនភ្ញៀវ​ហក់ឡើងខ្ពស់។លោកបានបញ្ជាក់ថា២ខែដើមឆ្នាំទេសចរជាតិ អន្តរជាតិជិត៤សែននាក់បានធ្វើដំណើរមកសម្រាក លម្ហែ​ក្នុងនោះ​ភ្ញៀវបរទេសប្រមាណ២៤ ០០០នាក់។ ដោយមានការលើកទឹកចិត្ត និងជំរុញពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ពិសេសក្រោមការខិតខំប្រឹងប្រែង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យ​ខេត្ត​កំពតប្រែប្រួលមុខមាត់ថ្មី ល្បីល្បាញនិងក្លាយជាខេត្តគោលដៅ ទេសចរណ៍ទី២របស់កម្ពុជា ដែលមានទេសចរច្រើនជាងគេ  បន្ទាប់​ពីខេត្តសៀមរាប។ បើតាមការគូសបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ខេត្តតំបន់ឆ្នេរមួយនេះពុំត្រឹមតែជាខេត្តគោលដៅទេសចរ ចម្រុះប៉ុណ្ណោះទេ តែសេវាស្នាក់នៅក៏មានភាពសម្បូរបែប និងស្អាតៗទាក់ទាញ ខុសប្លែកពីខេត្តដទៃដែរ ពិសេស រីសត បឹងហ្គាឡូ និងផ្ទះលំហែតាមដងព្រែក រួមទាំងសកម្មភាពកីឡា​លើទឹកជាច្រើនទៀតផង។នេះជាដែកឆក់ទេសចររបស់​ខេត្ត​កំពត៕អត្ថបទនិងរូបភាព៖ សិលា សារិន

  • កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញ​ដង​ខ្លួន​ ពុទ្ធបដិមា១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង

    កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញ​ដង​ខ្លួន​ ពុទ្ធបដិមា១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង

    (ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមរយៈការ​សហ​ការ​ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)ក្នុងការ ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅ​កំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរ ត្រូវ​បាន​រកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សា​ទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ ទាក់ទិនក្នុងរឿងនេះ លោកស្រី នេត ស៊ីមន បុរាណវិទូ នៃអាជ្ញា​ធរ​ជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់​កាល​ទី​២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញ​ដងខ្លួននៃពុទ្ធបដិមា​ក្នុង​ចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមា​ចំនួន ១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង ១.១៦សង់​ទី​ម៉ែត្រ និងទំហំស្មា ៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿង​អលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្ថឆ្វេងដាក់លើ​ដើម​ទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។ អ្នកជំនាញរូបនេះបន្តថា​ ក្រោយពីរកឃើញហើយក្រុមការងារ​បាន​ចុះបញ្ជីតាមបច្ចេកទេស ដែលដងខ្លួនពុទ្ធបដិមានេះ មាន​លេខបញ្ជី N°294។ បន្ទាប់មកក្រុមការងារបានស្កេន​ប្រៀប​ធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹង​បំណែកដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពី​ខែ​កក្កដា ឆ្នាំ២០២៤ កន្លងមក។ ចំណែកព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139…

  • នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ៖ សិក្ខាកាម ដែលបានបញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន ត្រូវយកចិត្តទុកដាក់រាល់​បទ​បញ្ជា​ថ្នាក់លើ​ប្រគល់​ជូន និងបំពេញភារកិច្ចដោយ​ការ​ទទួលខុសត្រូវខ្ពស់

    នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ៖ សិក្ខាកាម ដែលបានបញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន ត្រូវយកចិត្តទុកដាក់រាល់​បទ​បញ្ជា​ថ្នាក់លើ​ប្រគល់​ជូន និងបំពេញភារកិច្ចដោយ​ការ​ទទួលខុសត្រូវខ្ពស់

    (ខេត្តកំពង់ស្ពឺ)៖ តួនាទី ភារកិច្ច និងសារៈសំខាន់ថ្នាក់កង​អនុសេនា​តូច កងអនុសេនាធំ និងតួនាទីភារកិច្ចកងការពារ​ព្រំដែន​នៅក្នុងពេលអនុវត្តន៍ការងារ ជាមូលដ្ឋានចាំបាច់បំផុត​ក្នុង​ការ​ដឹក​នាំបញ្ជា ការពារអធិបតេយ្យ បូរណភាទឹកដី ជាតិមាតុភូមិ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងមានទំនាក់ល្អជាមួយបណ្តាប្រទេសភូមិផងរបងជាប់ជាមួយ ធ្វើឲ្យតំបន់ព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ ពិសេស ប្អូនៗ និងក្មួយៗទាំងអស់ត្រូវយកចិត្តដាក់ និងប្រកាន់ភ្ជាប់រាល់បទ​បញ្ជាថ្នាក់លើប្រគល់ជូន និង បំពេញភារកិច្ចដោយការ​ទទួលខុសត្រូវខ្ពស់ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ ។ តាមរបាយការណ៍បញ្ចប់វគ្គ ផ្តល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយរងសេនាធិការ នាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក បានឲ្យដឹងថា ៖ វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ កងការពារព្រំដែនសិក្សារយៈពេល…

  • ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

    ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

    សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងបង្ហាញខ្លួនជាថ្មី ជាមួយនឹង​ការរំលេចពីផ្ទាំងទស្សនីយភាពជាច្រើនទៀត លើទឹកដី​អង្គរដ៏បវរនៃ​យើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងន័យបង្កើតនូវស្នាម​ញញឹមរបស់ប្រជាជាតិខ្មែរមកពីគ្រប់ទិសទី ក្នុងឱកាសនៃការ​ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។ មុននឹងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំមកដល់ កាលពីព្រឹកថ្ងៃទី៩ ខែមីនា នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត សហភាព​សហព័ន្ធ​យុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំពិធីប្រុងពលីបើកការដ្ឋាន​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោម​អធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិ​ការណ៍​​អង្គរសង្ក្រាន្ត ខេត្ត​សៀមរាប ។នេះក៏ជាការប្រកាសជាផ្លូវការ​នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ដែលជាបំណង​ប្រាថ្នារបស់ប្រជាពលរដ្ឋផងដែរ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងលើកយកនូវកេរ្ត៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសដូនតាខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា។  ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ​រៀបចំ​ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បន្ទាប​ពីចប់​ពិធីប្រុងពលី  ឯកឧត្តមបានលើកឡើងថា ខេត្តសៀមរាបឆ្នាំនេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើកពីធម្មតា ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។ ម៉្យាងទៀតអ្វីដែលកាន់តែពិសេស នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ…

  • ប្រឡងសិស្សពូកែទូទាំងខេត្តបន្ទាយមានជ័យចាប់ផ្តើម

    ប្រឡងសិស្សពូកែទូទាំងខេត្តបន្ទាយមានជ័យចាប់ផ្តើម

    បន្ទាយមានជ័យ៖ការប្រឡងសិស្សពូកែទូទាំងខេត្តបន្ទាយមានជ័យ​បាន​ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១០ ខែមីនា នៅមណ្ឌល​វិទ្យាល័យ សម្តេចឪ ក្រុងសិរីសោភ័ណ ខ ដោយអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុងពិធីបើកវិញ្ញាសារប្រឡងសិស្សពូកែ ,លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ។ លោក ឈូ ប៊ុនរឿង បានឱ្យដឹងថា ការប្រឡងសិស្សពូកែទូទាំង​ខេត្ត​បន្ទាយមានជ័យ ចែកចេញជា២ផ្នែក។ គឺការ​ប្រឡង​ថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបមាន៣៤បន្ទប់ ,បេក្ខជនចូលរួមប្រឡង​ចំនួន​៥៦២នាក់ (ស្រី២១៧នាក់)។ក្នុងនេះ ថ្នាក់ទី៩​មានបេក្ខជនចំនួន ៣២៧នាក់ (ស្រី១១៧នាក់ ),ថ្នាក់ទី១២ មានបេក្ខជនចំនួន ២៣៥នាក់( ស្រី ១០០នាក់) និងមាន​គណៈមេប្រយោគ១០៥នាក់ ។សិស្សមកពី៩ ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ។ការប្រឡង​ពេញមួយថ្ងៃលើវិញ្ញាសាអក្សរសិល្ប៍ខ្មែរ ,គណិតវិទ្យា, រូបវិទ្យា និង វប្បធម៌ទូទៅ ។ លោក យឹម សំណាង…

  • ម៉ូតូបុកជាមួយរថភ្លើង​បណ្ដាលឱ្យ​ស្លាប់​​ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅ​ស្រុកទឹកផុស

    ម៉ូតូបុកជាមួយរថភ្លើង​បណ្ដាលឱ្យ​ស្លាប់​​ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅ​ស្រុកទឹកផុស

    កំពង់ឆ្នាំង៖បុរសអ្នកបើកម៉ូតូម្នាក់បានបាត់បង់ជីវិត និងស្រ្តីជាអ្នករួម​ដំណើរម្នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍បើកម៉ូតូ​បុកជាមួយរថភ្លើងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី​១០ ខែ​មីនា​នៅផ្លូវ​លេខ​៥៣ ចន្លោះគីឡូ​ម៉ែត្រលេខ​២៨-២៩ ត្រង់ចំណុច​ផ្លូវ​រថ​ភ្លើង​ ក្នុងភូមិ​ស្រែតាជៃ​ខាង​លិច​ ឃុំ​អអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់​ឆ្នាំង។ប៉ូលិសសន្និដ្ឋានថាគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នក​បើក​ម៉ូតូ​មិនមានការប្រុងប្រយ័ត្ន។ ប៉ូលិសបញ្ជាក់ថា បុរសអ្នកបើកម៉ូតូឈ្មោះ ជា​ សុផាត អាយុ​៦៥ឆ្នាំ រស់នៅភូមិ​ចាន់ត្រក ឃុំ​ក្រាំងស្គារ​ ស្រុក​ទឹកផុស​ ។​​អ្នក​រួម​ដំណើរ​ឈ្មោះ​ អ៊ុន​ សុផានី​ ភេទ​ស្រី​ អាយុ​៥៣ឆ្នាំ​ ​ជា​ប្រពន្ធ។ម៉ូតូ​បើកពីទិសខាងលិច​ ឆ្ពោះទៅទិសខាងកើតបាន​បុក​រថភ្លើង​លេខ​១០៣៥ ពណ៌​ខៀវ​លាយ​លឿង​ បើកបរដោយឈ្មោះ សយ​ សម្បត្តិ​ ភេទប្រុស អាយុ៥៩ឆ្នាំ រស់​នៅ​ផ្ទះ​ហាស​ ៦​ ភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក​ ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ ។រថភ្លើងបើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង​ (ក្នុង​ដំណើរ​ខ្វែង​ទិសគ្នា)។ស្ត្រីរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យខេត្ត​កំពង់ឆ្នាំង។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានបញ្ជាក់ថា អ្នកបើកបរម៉ូតូមិនមានការប្រុងប្រយ័ត្ន​ទើប​បណ្ដាលឱ្យ​រថភ្លើង​បុកតែម្ដង។រថភ្លើងបានបើករលើគន្លងផ្លូវនិងបាន​ដាក់បារាស់​លើផ្លូវរថភ្លើងទៀតផង៕ ដោយ៖សុខ គឹមសៀន

  • រដ្ឋបាលរាជធានីភ្នំពេញរៀបចំ កំប្លែងនាយក្រឹម របាំបុរាណ និងទស្សនីយភាពប្លែកៗ នៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ក្នុងរាត្រីថ្ងៃទី៩ មិនា

    រដ្ឋបាលរាជធានីភ្នំពេញរៀបចំ កំប្លែងនាយក្រឹម របាំបុរាណ និងទស្សនីយភាពប្លែកៗ នៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ក្នុងរាត្រីថ្ងៃទី៩ មិនា

    (ភ្នំពេញ)៖ បើទោះបីនៅយប់ថ្ងៃទី៩មិនានេះមានភ្លៀង ខ្យល់​យ៉ាងណាក្ដីក៏គេឃើញបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសនៅតែទៅដើរកំសាន្តនៅលើផ្លូវថ្មើរជើងច្រើនដដែលមិនបានរំខានដំណើររបស់អ្នកដើទេ។ សំរាប់សប្តាហ៍ទី១ នៃខែមិនា ឆ្នាំ២០២៥ នារាត្រីថ្ងៃទី៩មិនានេះនាផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំ​បន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) របាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រី​បុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ដើម្បីបម្រើឱ្យការ​កំសាន្តសប្បាយរបស់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ។ បើយោងតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយិការង​រដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីមួយ​សប្តាហ៍​ទៅ​មួយសប្តាហ៍ នៅផ្លូវថ្មើជើង Walk Street មាត់​ទន្លេត្រូវបានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់ វត្ថុ​អនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, របាំប្រពៃណី,​រៀបចំ​ជាបណ្ណាល័យចល័ត,សៀករហ័សកម្មជាដើម ដើម្បីបង្កើន​នូវភាពសប្បាយរីករាយឱ្យប្រជាពលរដ្ឋនាចុងសប្តាហ៍។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ​មកដើរលេងកំសាន្តសប្បាយទាំងអស់គ្នា ក្រោមម្លប់ នៃសន្តិភាព ។ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ដែរថា៖ ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ…

  • បុណ្យកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផល​នានា​នៅវត្តសុវណ្ណគិរីកេសរធ្លក

    បុណ្យកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផល​នានា​នៅវត្តសុវណ្ណគិរីកេសរធ្លក

    សៀមរាប៖ ព្រះវិហារនិងសមិទ្ធផលនានា ស្ថិតនៅវត្តសុវណ្ណគិរី​កេសរធ្លក ក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្ត​សៀមរាប​បានប្រារព្ធពិធីកាត់ប្ញសសីមា និងសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ង៉ែត នរិន្ទ្រ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិជាតំណាងឯកឧត្តម​នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តសៀមរាប ។  សូមជម្រាបថា ព្រះវិហារថ្មី នៃវត្តសុវណ្ណគិរីកេសរធ្លកចាប់សាងសង់​អំឡុងឆ្នាំ២០១៦ប្រើរយៈពេល ៨ឆ្នាំ រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២៤​ដោយចំណាយថវិកាសរុបចំនួន ៣១២ ៩៤៩ ដុល្លារអាមេរិក។ ក្រៅពីព្រះវិហារថ្មី វត្តក៏បាន​កសាងនូវ​ដងទង់ចំនួនពីរដើម​កម្ពស់២៦ម៉ែត្រ ,បន្ទប់ទឹកប្រាំមួយបន្ទប់, ខ្លោងទ្វារចូលវត្តមួយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​មួយចំនួនទៀតរួមមាន របងវត្ត កុដិព្រះសង្ឃមួយខ្នង ចាក់ដីបំពេញទីធ្លា រៀបចំសួនច្បារ និងសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់ផ្សេងៗទៀត។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា​សមិទ្ធិដែលសម្រេចបាននាពេលនេះ គឺបានមកពីការរួមចំណែកចេញពីសទ្ធាជ្រះថ្លា របស់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ​ជិតឆ្ងាយ និងសប្បុរសជននានា ជាពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំនិងក្រុម​ការងាររាជរដ្ឋា​ភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ។ ឯកឧត្តម ង៉ែត នរិន្ទ្រ រដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ថា៖សមិទ្ឋផលទាំងនេះគឺជាការរួមចំណែក​យ៉ាង​ថ្លៃថ្លាដល់ការស្តារ…

  • អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមយកអំណោយទៅជូនជនរងគ្រោះដោយភ្លងឆេះផ្ទះ ១៧គ្រួសារ

    អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមយកអំណោយទៅជូនជនរងគ្រោះដោយភ្លងឆេះផ្ទះ ១៧គ្រួសារ

    កំពង់ចាម៖ ជាការចូលរួមសម្ដែងការសោកស្តាយ និងចែករំលែក​ការលំបាកជាមួយក្រុមគ្រួសារជនរងគ្រោះ កាលពីថ្ងៃទី៨ ខែមីនា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាក​បាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមជា​មួយ​សហការី បានអញ្ជើញ​ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ផ្តល់ជូន​អាជីវករ​លក់អាគុយ ម៉ូតូ កង់ ចំនួន១៧គ្រួសារ រស់នៅភូមិទី៨ សង្កាត់​កំពង់ចាម ក្រុងកំពង់​ចាម ដែលរងគ្រោះដោយ​សារឆ្លងចរន្តអគ្គិសនី​ឆេះតូបលក់១៧ ល្វែងជាប់ៗគ្នា កាលពីម៉ោងជិត១២ អធ្រាត្រថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥  ។ អំណោយសង្គ្រោះបឋមមានអង្ក៥០គីឡូក្រាម ,ទឹកត្រី២យួរ,​ទឹក​ស៊ីអ៊ីវ២យួរ,មី២កេស,តង់ធំ២,ឃីត២(មុង ភួយ សារុង ក្រមា),​អាវយឺត,សម្ភារៈដំណេក,សម្ភារៈផ្ទះបាយ និងថវិកាមួយលាន​រៀល​។ដោយឡែកឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសា​ខាកាកបាទក្រហមខេត្តផ្ដល់បន្ថែមមួយលានរៀលក្នុងមួយគ្រួសារផងដែរ៕ដោយ៖លី ពៅ