Category: ព័ត៌មានសង្គម

  • អ្នកនាំពាក្យ ៖ ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវ​ជាតិ អន្តរជាតិ កំពុងពេញ និយម ដោយពីមួយសប្តាហ៍ទៅមួយ​សប្តាហ៍ ភ្ញៀវកើនឡើងជាលំដាប់

    អ្នកនាំពាក្យ ៖ ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវ​ជាតិ អន្តរជាតិ កំពុងពេញ និយម ដោយពីមួយសប្តាហ៍ទៅមួយ​សប្តាហ៍ ភ្ញៀវកើនឡើងជាលំដាប់

    (ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី២ ក្នុងខែមិនាឆ្នាំ២០២៥ នាថ្ងៃ​សៅរ៌​ទី១៥ និងថ្ងៃអាទិត្យទី១៦ មិនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មី ឱ្យ មាន​ល្ខោន​ខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុង​រាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យវិញនឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​បរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ ពីរបាំប្រពៃណី​របស់ដូនតាខ្មែរយើង។ នេះជាការឱ្យដឹងរបស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលា​រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ មិនា ២០២៥នេះ ។ លោកស្រី បន្តថា៖ នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម…

  • កម្ពុជា-អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេល​វែង​ក្នុងការ​​បណ្តុះបណ្តាលវិជ្ជាជីវៈ

    កម្ពុជា-អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេល​វែង​ក្នុងការ​​បណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីកម្លាំង​ពលកម្មជំនាញដែលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សា​ហកម្ម ជាដើម។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រី មើលឃើញថា នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការជំរុញកិច្ច​សហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះ ក្នុងការ អភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ស្តង់ដាអប់រំបណ្តុះបណ្តាលរបស់ ប្រទេស អូស្ត្រាលីនឹងចូលរួមចំណែកយ៉ាងសំខាន់តាម រយៈកិច្ច សហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET)…

  • គុណភាពខ្យល់នៅល្ងាច ថ្ងៃទី១៤ និង មកដល់ព្រឹកថ្ងៃទី១៥ ខែមីនាគិតជាសន្ទស្សន៍គុណភាពខ្យល់ “ល្អណាស់”

    គុណភាពខ្យល់នៅល្ងាច ថ្ងៃទី១៤ និង មកដល់ព្រឹកថ្ងៃទី១៥ ខែមីនាគិតជាសន្ទស្សន៍គុណភាពខ្យល់ “ល្អណាស់”

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ សម្រាប់ស្ថានភាពនៃគុណភាពខ្យល់តាមបណ្តារាជធានី-ខេត្តនីមួយៗមានដូចជា ៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ *ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តសៀមរាប…

  • អភិបាលខេត្តកំពង់ធំ រំលឹកដល់មន្រ្តីសុខាភិបាលបន្តយកចិត្តទុកដាក់​ការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធិភាព សមធម៌

    អភិបាលខេត្តកំពង់ធំ រំលឹកដល់មន្រ្តីសុខាភិបាលបន្តយកចិត្តទុកដាក់​ការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធិភាព សមធម៌

    កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន​ អភិបាលខេត្តកំពង់ធំ  បានណែនាំដល់​មន្រ្តី​នៃមន្ទីរសុខាភិបាល គ្រូពេទ្យទាំងអស់​ត្រូវយក​ចិត្តទុកដាក់ និង​ទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយ​គុណភាពប្រសិទ្ធិភាព សមធម៌ ធានានូវសេវា២៤ម៉ោងលើ២៤ម៉ោង។ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥​របស់មន្ទីរសុខា​ភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥​ឯកឧត្តម នួន ផារ័ត្ន បានបន្តដោយរំលឹកថា គ្រូពេទ្យត្រូវគោរព​ក្រមសីលធម៌វិជ្ជាជីវៈប្រកាន់យកនូវឥរិយាបថរួសរាយរាក់ទាក់ និងការប្រាស្រ័យទាក់ទងល្អ​ជាមួយ​នឹងអ្នកជំងឺ។ បំពាក់បំប៉នបន្ថែម និងជាប្រចាំនូវជំនាញបច្ចេកទេសដើម្បីអភិវឌ្ឍសមត្ថភាព។ ខិតខំបំពាក់សម្ភារៈ-បរិក្ខាពេទ្យទំនើបៗដើម្បីជាជំនួយដល់ការពិនិត្យ និងព្យាបាល។ ឯកឧត្តមបន្ថែមថា ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ, អគារ, បន្ទប់​សម្រាក, សម្ភារៈដំណេកឱ្យមានផាសុខភាព។ធានា​នូវអនាម័យល្អ, បរិស្ថានល្អ, និងកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ។ ផ្តល់ការ​អប់រំសុខភាព និងផ្សព្វផ្សាយនូវព័ត៌​មានសុខាភិបាលនានាឱ្យ​បាន​ទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋ​ងាយរងគ្រោះ។ ខិតខំត្រួត​ពិនិត្យយកចិត្តទុកដាក់ការ​ផ្តល់សេវា​សុខាភិបាលឯកជន, ការគ្រប់គ្រងឱសថក្លែងក្លាយ និង ខូច​គុណភាព។ សហការឱ្យ​បានកាន់តែល្អប្រសើរជាមួយនឹង​អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍន៍វិស័យ​សុខាភិបាល​ឱ្យកាន់តែរីកចម្រើន។ ពង្រឹងសាមគ្គី​ភាពផ្ទៃក្នុងឱ្យបានរឹងមាំដែលជាកត្តានាំមកនូវជោគជ័យការងារ។ សូមជម្រាបថាបន្ទាប់ពីដំណើរការរយៈពេលពេញមួយថ្ងៃ សន្និបាតបូកការងាររបស់មន្ទីរសុខាភិបាលខេត្តកំពង់ធំបានបិទបញ្ចប់កាលពីរសៀលថ្ងៃទី១៣ ខែមីនា ៕ដោយ៖ប៊ុន រដ្ឋា

  • អភិបាលខេត្តកំពង់ចាម ណែនាំមន្រ្តីមន្ទីរកសិកម្មឱ្យពិនិត្យ​និងជូន​ដំណឹង​ដល់កសិករ​ដែលនៅឆ្ងាយពីប្រភពទឹក​កុំឱ្យធ្វើ​ស្រូវប្រាំង

    អភិបាលខេត្តកំពង់ចាម ណែនាំមន្រ្តីមន្ទីរកសិកម្មឱ្យពិនិត្យ​និងជូន​ដំណឹង​ដល់កសិករ​ដែលនៅឆ្ងាយពីប្រភពទឹក​កុំឱ្យធ្វើ​ស្រូវប្រាំង

    កំពង់ចាម៖អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ការធ្វើស្រែប្រាំង​ក្នុងពេលនេះប្រឈមការខ្វះខាតទឹកចំពោះ​អ្នកនៅ​ឆ្ងាយពីប្រភពទឹក ជាហេតុធ្វើឱ្យស្រូវស្កក ពិបាកក្នុងការដោះស្រាយទឹកដាក់ស្រែជូន​កសិករ ។ ដើម្បីការពារ​មិនឱ្យ​ប្រជាកសិករខាតបង់ថវិកា និងកម្លាំង​ពលកម្ម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្ម​ខេត្ត ត្រូវចុះ​ផ្សព្វផ្សាយ និងជូនដំណឹងតាមបណ្តាស្រុកទាំងអស់អំពី​ស្ថាន​ភាពនេះ ។ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នៅសាលប្រជុំធំសាលាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់​ក្រុមប្រឹក្សាខេត្ត ក្រោម អធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់​ចាមបានលើកឡើងថា សម្រាប់ការធ្វើស្រែប្រាំងរបស់កសិករដែលនៅជិតប្រភពទឹកគ្រប់គ្រាន់ អាជ្ញាធរពុំមានការ​ហាម​ឃាត់នោះទេ មានតែ លើកទឹកចិត្តឱ្យស្រែ​ប្រាំង​ពីរដងទៅបីដង ទៅតាមលទ្ធភាព និងទៅតាមស្ថានភាពជាក់​ស្តែង​នៃប្រភព​នៅទីនោះ ប៉ុន្តែអាជ្ញាធរក៏សុំអំពាវនាវដល់កសិករដែល​នៅឆ្ងាយពីប្រភពទឹក ដែលធ្វើស្រែពឹងផ្អែកពីទឹកភ្លៀងសូមកុំនាំគ្នា​ធ្វើស្រែប្រាំងក្នុងពេលនេះ ព្រោះអាចប្រឈមខ្វះទឹកដាក់ស្រែ។ លើការងារមួយទៀត ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់មន្រ្តី​នៃមន្ទីរកសិកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម ស្វែង​រកដៃគូ​សហការ ព្រមទាំងសហគ្រាសរោងចក្រកិនស្រូវ ចុះប្រមូល​ទិញស្រូវ​របស់កសិករដែលផលិតបាន ៕ដោយ៖លី ពៅ

  • មន្ទីរដែនដីខេត្តកំពត នឹងខិតខំពន្លឿនការចេញបណ្ណកម្មសិទ្ធិឱ្យបាន​ចប់រួចរាល់ក្នុងឆ្នាំ២០២៥នេះ

    មន្ទីរដែនដីខេត្តកំពត នឹងខិតខំពន្លឿនការចេញបណ្ណកម្មសិទ្ធិឱ្យបាន​ចប់រួចរាល់ក្នុងឆ្នាំ២០២៥នេះ

    កំពត៖វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ដែលនិយាយរត់មាត់​ថា បណ្ណកម្មសិទ្ធិ ចំនួន ៣ ១៦០បណ្ណ ត្រូវបាន​ប្រគល់​ជូនប្រជា​ពលរដ្ឋ​ចំនួន១ ៦៥៩គ្រួសារជាម្ចាស់កម្មសិទ្ធ នៅភូមិចំនួនបី ក្នុងឃុំចំនួនពីរ នៃស្រុកឈូក ខេត្តកំពត ខណៈមន្រ្តី នៃមន្ទីរជំនាញ​អះអាងថា នឹងខិតខំពន្លឿនការងារចេញបណ្ណកម្មសិទ្ធិក្នុង​ខេត្តឱ្យ​បានចប់រួចរាល់​ទាំងអស់​ក្នុងឆ្នាំ២០២៥​នេះ។ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តអង្គល្បើក មានរៀបចំពិធីប្រគល់​វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ ឬ បណ្ណកម្មសិទ្ធិ ចំនួន ៣ ១៦០បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន១ ៦៥៩គ្រួសារជាម្ចាស់កម្មសិទ្ធ មកពីភូមិចំនួនបី ក្នុងឃុំចំនួនពីរ នៃស្រុកឈូក ខេត្តកំពតក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ។ ជម្រាបជូនឯកឧត្តមអភិបាលខេត្តកំពត , លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោ​ដីខេត្តកំពត បានលើកឡើងថា ក្រោមការ​ដឹកនាំគាំទ្រ និងចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម…

  • សំអាតសំរាមពីទឹកទន្លេជិត ៣ឆ្នាំមកនេះ បានជាង ២ពាន់តោន និងបឹងទន្លេសាបជាគោលដៅសម្អាតសំខាន់មុនគេ

    សំអាតសំរាមពីទឹកទន្លេជិត ៣ឆ្នាំមកនេះ បានជាង ២ពាន់តោន និងបឹងទន្លេសាបជាគោលដៅសម្អាតសំខាន់មុនគេ

    (ភ្នំពេញ)៖ សំរាមរាប់ពាន់ម៉ឺនតោន ដែលបន្សល់ក្នុងទន្លេទាំងបីរបស់កម្ពុជាពោលគឺ ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ កំពុងត្រូវបានអង្គការរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន បានបង្ហាញការប្តេជ្ញាចិត្តជាថ្មី ក្នុងការសំអាតកាកសំណល់កខ្វក់ទាំងនេះចេញពីទន្លេ ដើម្បីបញ្ច្រៀសការបំពុល ប្រភពទឹកប្រើប្រាស់ ត្រី ក្នុងទឹកទន្លេ និងជីវចម្រុះផងដែរ ។ លោក នូ សុវណ្ណ នាយប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ បានប្រាប់ទូរទស្សអប្សរាឱ្យដឹងថា ក្នុងយុទ្ធនាការរយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២២ ដល់ ២០២៨ ក្នុងយុទ្ធនាការនេះត្រូវបានគេរំពឹងថានឹង អាចប្រមូលកាកសំណល់សំរាមបានក្នុងចន្លោះពី ៥០០ ទៅ ៦០០តោន ពីព្រោះថាសំរាមក្នុងទឹកទន្លេពិបាកប្រមូលខ្លាំងណាស់ មិនដូចសំរាមលើគោកទេ ក្នុងនេះវាត្រូវការទាមទារទាំងសម្ភារៈនិងបច្ចេកទេសផង ។ ដោយឡែកសម្រាប់ក្នុងបេសកម្មដំបូងចាប់ពី ឆ្នាំ ២០២២មកដល់ដើមឆ្នាំ២០២៥នេះសំរាម ក្នុងទន្លេទាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងបណ្តាលខេត្តប្រមូលបានកាកសំណល់សំរាម សរុបជាង ២០០០តោន ក្នុងចំណោមនេះតាមតំបន់ ទន្លេសាប និងបឹងទន្លេសាបសម្អាតសរុបបានជាង ៨០០តោន ។ លោកបានប្រាប់ថា”ការសម្អាតសំរាមនៅបឹងទន្លេសាបយើងបានសហការជាមួយអាជ្ញាធរសង្កាត់ចុងឃ្នៀស ដែលជាតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាបបានកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដោយរួបរួមគ្នាប្រមូលសំរាមចេញពីបឹងទន្លេសាបរបស់យើង ។ ពេលនេះមានការចូលរួមពីសំណាក់ពលរដ្ឋយ៉ាងច្រើន ហើយបើយើងក្រឡេកមើលពីការទុកដាក់សំរាមរបស់ពួកគាត់ក៏ល្អប្រសើរច្រើនដែរ”។ លោកបានលើកឡើងថា”សំរាមដែលកប់ខាងក្រោមទឹកនោះវានឹងអណ្តែតឡើងមកខាងលើនៅពេលមានទឹករលក…

  • រដ្ឋបាលខេត្តសៀមរាបដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំ​ឆ្នាំ២០២៤

    រដ្ឋបាលខេត្តសៀមរាបដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំ​ឆ្នាំ២០២៤

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥​ បានរៀបចំពិធីដង្ហែ អបអរសាទរ​ពាន​រង្វាន់ជ័យលាភី​អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខា​ភិបាល​ប្រចាំឆ្នាំ២០២៤ ។ សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជាសម្រេចទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ​អប់រំ  និង វិស័យសុខា​ភិបាលប្រចាំឆ្នាំ២០២៤ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ចំណាត់ថា្នក់លេខ២ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ។ពិធីអបអរសាទរបានប្រព្រឹត្តទៅ​ក្រោម​វត្តមានឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរង​ខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ។ លោកស្រី ម៉ននី រងី្ស បានបញ្ជាក់ថា ជោគជ័យដែលយើងទទួល​បាននាពេលនេះ គឺពិតជាបាននំាមកនូវកិត្តិយស​ដ៏ធំធេង​សម្រាប់​វិស័យ​អប់រំ និងវិស័យសុខាភិបាលនៅខេត្តសៀមរាប ដែលកន្លងមក​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត   បានយកចិត្តទុកដាក់ខ្ពស់និង​ចាត់ទុកជាវិស័យអាទិភាព ជាពិសេសបានជួយ​ឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជំរុញកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែល​ជា​សសរទ្រូងរបស់ប្រទេសជាតិ…

  • គុណភាពខ្យល់នៅកម្ពុជាសម្រាប់ល្ចាចថ្ងៃទី ១២ ខែ មីនា ដល់ ៦ព្រឹកថ្ងៃទី១៣ ខែ មីនា ស្ថិតក្នុងកម្រិតល្អណាស់

    គុណភាពខ្យល់នៅកម្ពុជាសម្រាប់ល្ចាចថ្ងៃទី ១២ ខែ មីនា ដល់ ៦ព្រឹកថ្ងៃទី១៣ ខែ មីនា ស្ថិតក្នុងកម្រិតល្អណាស់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បង្ហាញអំពីស្ថានភាពគុណភាពខ្យល់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រចាំថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិត​ជា​មធ្យម​ស្មើនឹង១៣.៧៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបង្ហាញពីស្ថានភាពគុណភាពខ្យល់តាមបណ្តារាជធានី-ខេត្ត នីមួយៗមានដូចជា៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ…

  • គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ស្ថិតក្នុងកម្រិតល្អណាស់

    គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ស្ថិតក្នុងកម្រិតល្អណាស់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២៥ បានបញ្ជាក់អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែល​មាន​កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៥.៥៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណ​ភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបង្ហាញថា៖-ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តពោធិ័សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី…